A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 10 June 2013

Chheang Vun evicted Son Chhay from the parliament building លោក ឈាង វុន បណ្ដេញ​លោក សុន ឆ័យ ចេញ​ពី​សភា

Why Chheang, who is only an MP from the ruling party, has the power to evict Son Chhay, another MP, from a parliament building?

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋ​សភា​កម្ពុជា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បណ្ដេញ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​និយាយ​ជាមួយ​អ្នក​កាសែត​នៅ ​ក្នុង​បរិវេណ​មន្ទីរ​រដ្ឋ​សភា។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បាន​ចាត់​ទុក​សកម្មភាព និង​ការ​ប្រើ​ពាក្យ​ប្រមាថ​របស់​មន្ត្រី​រដ្ឋ​សភា​បក្ស​កាន់​អំណាច ថា​ស្ដែង​ឲ្យ​ឃើញ​ពី​ចរិត​កោងកាច និង​មាន​ចរិត​ផ្ដាច់ការ។
ដោយ ដែន អយុធ្យា RFA
2013-06-10
ឈាង វុន សុន ឆ័យ ៣០៥
១០-មិថុនា-២០១៣៖ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋ​សភា លោក ឈាង វុន (ឆ្វេង) បណ្ដេញ​លោក សុន ឆ័យ ចេញ​ពី​បរិវេណ​រដ្ឋ​សភា មិន​ឲ្យ​ឆ្លើយ​សំណួរ​អ្នក​កាសែត។
RFA/Mom Sophon
ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋ​សភា លោក ឈាង វុន បាន​បណ្ដេញ​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចេញ​ពី​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៣។
ការ​បណ្តេញ​នេះ​កើត​ឡើង​បន្ទាប់​ពី​​លោក ឈាង វុន បាន​បញ្ចប់​ធ្វើ​សន្និសីទ​កាសែត​ស្តីពី​ការ​សម្រេច​បង្កក​ប្រាក់​ខែ និង​បញ្ឈប់​តួនាទី​តំណាង​រាស្ត្រ ២៩​រូប មក​ពី​គណបក្ស សម រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ។
លោក ឈាង វុន បាន​ប្រកាស​ថា លោក សុន ឆ័យ មិន​មែន​ជា​សមាជិក​រដ្ឋ​សភា​ទៀត​​ទេ ដូច្នេះ​លោក សុន ឆ័យ គ្មាន​សិទ្ធិ​ធ្វើ​សន្និសីទ​កាសែត​ក្នុង​រដ្ឋ​សភា​ទេ។
លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ចាត់​ទុក​កាយវិការ និង​ពាក្យ​សម្ដី​ប្រមាថ​មក​លើ​រូប​លោក​ផ្តើម​ដោយ​លោក ឈាង វុន ថា​បង្ហាញ​ឲ្យ​ឃើញ​ចរិត​ផ្តាច់ការ​របស់​មន្ត្រី​បក្ស​កាន់​អំណាច។ លោក​បញ្ជាក់​ថា មូល​ហេតុ​ដែល​​លោក ឈាង វុន ដេញ​លោក​ចេញ​ពី​រដ្ឋ​សភា ដោយ​​សារ​រូប​លោក​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​ដែល​បាន​សួរ​នាំ​ជុំវិញ​ បញ្ហា​រដ្ឋ​សភា​បង្កក​ប្រាក់ខែ និង​បញ្ឈប់​តួនាទី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចំនួន ២៩​រូប​ តាម​រយៈ​កិច្ច​ប្រជុំ​​គណៈអចិន្ត្រៃយ៍​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជាជន​ កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា។

លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​សោកស្ដាយ​ដែល​មាន​អ្នក​នយោបាយ​មួយ​ចំនួន​គ្មាន​​​ក្រមសីលធម៌​ក្នុង​ការ​ និយាយ​ស្តី ដើម្បី​ធ្វើ​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ។ លោក​បាន​រិះគន់​សកម្មភាព​ និង​ទង្វើ​របស់​មន្ត្រី​ស្ថាប័ន​​កំពូល​នៃ​រដ្ឋ​កម្ពុជា ថា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ។
ដូចគ្នា​នេះ​ដែរ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​បាន​រិះគន់ និង​សោកស្ដាយ​ទង្វើ​របស់​មន្ត្រី​រដ្ឋ​សភា​គណបក្ស​​ប្រជាជន​កម្ពុជា បម្រើ​ការ​ក្នុង​ស្ថាប័ន​ច្បាប់ តែ​បែរ​ជា​ប្រើ​ពាក្យ​សម្ដី ឬ​ប្រកាន់​យក​ចរិត​ដូច​មនុស្ស​មិន​ទទួល​បាន​ការ​អប់រំ។ លោក​ថ្លែង​ថា មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ទង្វើ​របស់​លោក ឈាង វុន ដែល​បាន​ប្រើ​សម្ដី ឬ​ធ្វើ​ទង្វើ​អសីលធម៌​ក្នុង​នាម​ជា​មន្ត្រី​ជាន់​ខ្ពស់​បម្រើ​ការ​ក្នុង​ ស្ថាប័ន​កំពូល​របស់​ជាតិ​នោះ។
កន្លង​មក លោក ឈាង វុន ​ធ្លាប់​បាន​ចំអក និង​ប្រើ​ពាក្យ​ប្រមាថ​ដោយ​ប្រដូច​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទៅ​នឹង ​ជនជាតិ​ព្នង​ដែល​ចង់​សំដៅ​​គ្មាន​ការ​អប់រំ ឬ​មិន​មាន​ការ​យល់​ដឹង​ខ្ពង់ខ្ពស់ ឬ​មាន​លក្ខណៈ​កាច​សាហាវ​ជាដើម។ ការ​ប្រដូច​នេះ ត្រូវ​បាន​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ប្រតិកម្ម និង​ទាមទារ​ឲ្យ​លោក ឈាង វុន សុំ​ទោស​ជា​សាធារណៈ ព្រោះ​បាន​ប្រមាថ​ដល់​ជន​ជាតិ​ព្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Steve Finnell said...
This comment has been removed by a blog administrator.
RealKhmer said...

Well, that a former car salesman for you, he is sure had a lot of bad experiences from the sales job, and he is doing everything he possibly can for NOT going back to his old salesman job.

Anonymous said...

អាឈាងវុនអើយល្មមៗទៅបានហើយបើហ្អែងយល់ថាហ្អែងជាខ្មែរដែរ តែបើមើលមុខនិងទង្វើ
របស់ហ្អែងវិញ គឺយួនសុទ្ធនិងធ្វើអ្វីៗបំរើតែយួនដូចគ្នីគ្នាហ្អែងប៉ុន្មាននាក់ទៀតអញ្ចឹងមាន ឱមយិន
ទៀង,ហោនាំហុង,ចមប្រសិទ,សុខអាន,សុខគងនិងនៅមានច្រើនទៀតសុទ្ធតែកំពូជយួនទាំងអស់
កុំស្មានថាប្រាក់ខែដែលដំណាងរាស្ដ្របក្សប្រឆាំងទទួលបានរាល់ខែនោះ ជាលុយរបស់បក្សពួកហ្អែង
គឺលុយបានមកពីជំនួយអន្តរជាតិនិងពន្វដារពីពលរដ្ឋខ្មែរ ហើយក៍កុំភ្លេចថាបើអត់មានបក្សប្រឆាំង
ទេពួកហ្អែងហ្នឹងស្វាស្មោះ គ្មានអន្តរជាតិណាគេទទួលស្គាល់រដ្ឋាភិបាលហ្អែងទេ មុនថ្ងៃ២៣តុលា
១៩៩១ស្រុកខ្មែរនៅឯកកោគ្មានណាគេទទួលស្គាល់ទេ ហ្អែងកុំខ្លាំងពេក កុំភ្លេចថាផែនដីវិលមានយប់
មានថ្ងៃណា ម្ដងយើងម្ដងគេ ពលរដ្ឋខ្មែរគេចាំមុខហ្អែងច្បាស់ណាស់អាអូន។

Anonymous said...

I don't blame on Mr Cheang Vun,,,
as law's maker SON CHHAY needs to obey the Cambodian's law..