PHNOM PENH, May 29, 2013 (AFP) -- Three people were knocked unconscious
after Cambodian police fired water jets at a protest over disputed land
in the capital Wednesday, an activist said.
More than 100 people staged the sit-down protest in the centre of Phnom Penh to call for more compensation or a return of land given by the government to a Chinese company for a commercial development.
Activist Tep Vanny told AFP that three protesters were knocked out after they were hit by water jets.
"Land rights issues are getting worse in Cambodia," she said, adding the protest was all demonstrators could do to force the government to reconsider its decision to evict them -- with little compensation -- from Phnom Penh's lakeside area.
The land belonged to the government and was handed to the Chinese firm, which has so far left it unused.
"We were forced to use fire trucks to spray water on them to clear the street for traffic," Phnom Penh's police chief Chuon Sovann told AFP.

"Blocking the street affects the rights of other people, especially patients who need to go to hospital," he said, referring a nearby hospital.
He said he had heard that some activists may have been hurt, adding officers called ambulances to help them.
The dispute is the latest in a series of high-profile cases of alleged forced evictions and land grabs by powerful interests.
Activists say land conflicts are Cambodia's most pressing human rights issue and protests have intensified since last year.
Forced evictions across the country have displaced thousands of families and prompted protests and violent clashes between residents and armed security forces.
អាជ្ញាធររាជធានីភ្នំពេញ
បានបំបែកក្រុមអ្នកតវ៉ាដោយប្រើរថយន្តបាញ់ទឹកពន្លត់អគ្គិភ័យចំនួន
៣គ្រឿង បាញ់សន្ធាប់ទៅលើពួកគាត់ បណ្ដាលឲ្យស្ត្រី
៣នាក់សន្លប់នៅនឹងកន្លែង។
ស្ត្រី ៣នាក់ដែលសន្លប់នេះ គឺជាស្ត្រីសហគមន៍បឹងកក់ មានឈ្មោះអ្នកស្រី ខែក ចាន់រស្មី អ្នកស្រី បូ ឆវី និងអ្នកស្រី ង៉ែត ឃុន។
តំណាងពលរដ្ឋក្នុងសហគមន៍បឹងកក់ គឺអ្នកស្រី ទេព វន្នី បានថ្លែងថា ការតវ៉ានេះគឺពួកគាត់ចង់បានចម្លើយដែលអភិបាលរាជធានីភ្នំពេញ ថ្មី គឺលោក ប៉ា សុជាតិវង្ស បានសន្យាថា នឹងដោះស្រាយឲ្យពួកគាត់ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឃើញលទ្ធផល។ អ្នកស្រីបន្តថា ការបង្ក្រាបទៅលើពលរដ្ឋដូច្នេះ គឺរឹតតែធ្វើឲ្យពលរដ្ឋពុះកញ្ជ្រោលថែមទៀត។
នេះជាលើកទីមួយហើយដែលអាជ្ញាធរបានប្រើឡានទឹកពន្លត់អគ្គីភ័យ បាញ់បង្ក្រាបអ្នកតវ៉ាក្នុងរឿងជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ ក្នុងការគ្រប់គ្រងដោយលោក ប៉ា សុជាតិវង្ស ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះ។
កាលពីថ្ងៃទី៩ ឧសភា អ្នកតវ៉ាដដែលបាននាំគ្នាទៅសាលារាជធានីម្ដងរួចមកហើយ ដើម្បីសុំឲ្យអភិបាលរាជធានីភ្នំពេញ ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ហើយអភិបាលរាជធានីបានសន្យាថា នឹងដោះស្រាយបញ្ចប់បញ្ហានៅក្នុងខែឧសភានេះ។
ឆ្លើយតបបញ្ហានេះ នាយកទីចាត់ការរដ្ឋបាលនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា ចាប់តាំងពីបានអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានជួបជុំជាមួយអ្នកតវ៉ាមកនោះ សាលារាជធានីបានបង្កើតក្រុមការងារពិសេសក្នុងការធ្វើកិច្ចការ ដោះស្រាយនេះហើយ។ លោកថា សាលារាជធានីត្រូវការពេលវេលាសម្រាប់ដោះស្រាយបញ្ហានេះ។
យ៉ាងណាក៏ដោយ អនុប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ណៃ វង់ដា ដែលបានឃ្លាំមើលករណីនេះមានមតិថា ការបង្ក្រាបក្រុមអ្នកតវ៉ានេះមិនមែនជាដំណោះស្រាយនោះទេ ប៉ុន្តែវាកាន់តែនាំឲ្យពលរដ្ឋមានកំហឹងថែមមួយកម្រិតទៀត។ ប៉ុន្តែជាដំណោះស្រាយអភិបាលរាជធានីភ្នំពេញ ថ្មី បើមានចេតនាបញ្ចប់បញ្ហានេះ គួរតែកោះហៅពលរដ្ឋក្នុងសហគមន៍ទាំង៣ ជួបពិភាក្សាគ្នារកដំណោះស្រាយដោយមានការដឹងឮ និងចូលរួមផ្ដល់យោបល់ពីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធដីធ្លី។
ក្នុងការតវ៉ាបិទផ្លូវនោះ អ្នកបឹងកក់បានបោះពុម្ពអនុក្រឹត្យមួយផ្ទាំងធំដែលជាអនុក្រឹត្យរបស់ រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ ដែលបានសម្រេចកាត់ដីទំហំ ១២.៤៤ហិកតារប្រគល់អោយអ្នកភូមិដែលពុំព្រមចាកចេញសម្រាប់អភិវឌ្ឍន៍ នៅនឹងកន្លែង។
ករណីនេះពួកគេទាមទារអោយបោះព្រំដីបញ្ចូលអ្នកភូមិ ៤៨គ្រួសារទៀតចូលក្នុងគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង ផ្ដល់ប្លង់កម្មសិទ្ធិអោយពលរដ្ឋនៅសេសសល់អោយគ្រប់ចំនួន កសាងប្រព័ន្ធលូបណ្ដោះទឹកចេញពីភូមិ និងពិសេសផ្ដល់យុត្តិធម៌ដោះលែងអ្នកស្រី យ៉ោម បុប្ផា។
ចំណែកអ្នកបុរីកីឡា និងសហគមន៍ថ្មគោល បានទាមទារដំណោះស្រាយសមរម្យដល់ពួកគាត់ក្នុងពេលបណ្ដេញចេញ។ ក្នុងគ្រាពលរដ្ឋជាង ១០០គ្រួសារកំពុងរស់នៅលើគំនរសំរាមក្រោយពេលក្រុមហ៊ុនផានអ៊ីម៉ិច ឈូសបំផ្លាញផ្ទះសម្បែង និង ១៨២គ្រួសារក្នុងសហគមន៍ថ្មគោល ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងប្រឈមនឹងការបណ្ដេញ។
ក្រុមប្រជាពលរដ្ឋភាគច្រើនជាស្ត្រីដែលរងការបង្ក្រាបដោយបាញ់ ទឹកក្នុងពេលធ្វើបាតុកម្មបិទមហាវិថីព្រះមុនីវង្ស ប្រមាណជិត ៣ម៉ោង បានរំសាយវិញ ដោយគ្មានដំណោះស្រាយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

2 comments:
the authorities needs to re-enforce the law ,
can not let these peoples block the road in PNH.
Brute force is Hun Sen's method of terrorizing the people and his critics.
Post a Comment