A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 29 May 2013

'Three hurt' as Cambodian police break up land protest ស្ត្រី​៣​នាក់​សន្លប់​ក្នុង​ពេល​អាជ្ញាធរ​បាញ់​ទឹក​បំបែក​​

Three people faint in suppression when authorities use firefighting trucks to spray water at the protestors who have gathered in front of Phnom Penh City Hall to call for more compensation or a return of land given by the government to a Chinese company for a commercial development. 


PHNOM PENH, May 29, 2013 (AFP) -- Three people were knocked unconscious after Cambodian police fired water jets at a protest over disputed land in the capital Wednesday, an activist said.

More than 100 people staged the sit-down protest in the centre of Phnom Penh to call for more compensation or a return of land given by the government to a Chinese company for a commercial development.

Activist Tep Vanny told AFP that three protesters were knocked out after they were hit by water jets.

"Land rights issues are getting worse in Cambodia," she said, adding the protest was all demonstrators could do to force the government to reconsider its decision to evict them -- with little compensation -- from Phnom Penh's lakeside area.

The land belonged to the government and was handed to the Chinese firm, which has so far left it unused.

"We were forced to use fire trucks to spray water on them to clear the street for traffic," Phnom Penh's police chief Chuon Sovann told AFP.
   

"Blocking the street affects the rights of other people, especially patients who need to go to hospital," he said, referring a nearby hospital.

He said he had heard that some activists may have been hurt, adding officers called ambulances to help them.

The dispute is the latest in a series of high-profile cases of alleged forced evictions and land grabs by powerful interests.

Activists say land conflicts are Cambodia's most pressing human rights issue and protests have intensified since last year.

Forced evictions across the country have displaced thousands of families and prompted protests and violent clashes between residents and armed security forces.
ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ ថ្មគោល និង​សហគមន៍​បុរីកីឡា ប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​មហាវិថី​ព្រះមុនីវង្ស នៅ​​​ខាង​មុខ​សាលារាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៩ ឧសភា ដើម្បី​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ថ្មី លោក ប៉ា សុជាតិវង្ស ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ដែល​បាន​អូស​បន្លាយ​ ប្រមាណ ៥​ឆ្នាំ​ទៅ​ហើយ។
ដោយ ខែ សុណង RFA
2013-05-29
បឹង​កក់ ៦១០
អាជ្ញាធរ​ប្រើ​ឡាន​បាញ់​ទឹក​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ បញ្ហា​ដីធ្លី នៅ​ខាង​មុខ​សាលារាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​២៩ ឧសភា ឆ្នាំ​២០១៣។
RFA/Uon Chhin
អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បំបែក​ក្រុម​អ្នក​តវ៉ា​ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង បាញ់​សន្ធាប់​ទៅ​លើ​ពួកគាត់ បណ្ដាល​ឲ្យ​ស្ត្រី ៣​នាក់​សន្លប់​នៅ​នឹង​កន្លែង។
ស្ត្រី ៣​នាក់​ដែល​សន្លប់​នេះ គឺ​ជា​ស្ត្រី​សហគមន៍​បឹងកក់ មាន​ឈ្មោះ​អ្នកស្រី ខែក ចាន់រស្មី អ្នកស្រី បូ ឆវី និង​អ្នកស្រី ង៉ែត ឃុន។
តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់ គឺ​អ្នកស្រី ទេព វន្នី បាន​ថ្លែង​ថា ការ​តវ៉ា​នេះ​គឺ​ពួកគាត់​ចង់​បាន​ចម្លើយ​ដែល​អភិបាល​រាជធានី​ភ្នំពេញ ថ្មី គឺ​លោក ប៉ា សុជាតិវង្ស បាន​សន្យា​ថា នឹង​ដោះស្រាយ​ឲ្យ​ពួក​គាត់ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​លទ្ធផល។ អ្នកស្រី​បន្ត​ថា ការ​បង្ក្រាប​ទៅ​លើ​ពលរដ្ឋ​ដូច្នេះ គឺ​រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ពុះ​កញ្ជ្រោល​ថែម​ទៀត។
នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អាជ្ញាធរ​បាន​ប្រើ​ឡាន​ទឹក​ពន្លត់​អគ្គីភ័យ​ បាញ់​បង្ក្រាប​អ្នក​តវ៉ា​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ការ​គ្រប់គ្រង​ដោយ​លោក ប៉ា សុជាតិវង្ស ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​ថ្មីៗ​នេះ។
កាល​ពី​ថ្ងៃ​ទី​៩ ឧសភា អ្នក​តវ៉ា​ដដែល​បាន​នាំ​គ្នា​ទៅ​សាលា​រាជធានី​ម្ដង​រួច​មក​ហើយ ដើម្បី​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់ ហើយ​អភិបាល​រាជធានី​បាន​សន្យា​ថា នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​ក្នុង​ខែ​ឧសភា​នេះ។

ឆ្លើយ​តប​បញ្ហា​នេះ នាយក​ទី​ចាត់ការ​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា ចាប់​តាំង​ពី​បាន​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ជួបជុំ​ជាមួយ​អ្នក​តវ៉ា​មក​នោះ សាលា​រាជធានី​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​ក្នុង​ការ​ធ្វើ​កិច្ចការ​ ដោះស្រាយ​នេះ​ហើយ។ លោក​ថា សាលា​រាជធានី​ត្រូវ​ការ​ពេលវេលា​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ។
យ៉ាង​ណា​ក៏​ដោយ អនុ​ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ណៃ វង់ដា ដែល​បាន​ឃ្លាំ​មើល​ករណី​នេះ​មាន​មតិ​ថា ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​នេះ​មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ ប៉ុន្តែ​វា​កាន់​តែ​នាំ​ឲ្យ​ពលរដ្ឋ​មាន​កំហឹង​ថែម​មួយ​កម្រិត​ទៀត។ ប៉ុន្តែ​ជា​ដំណោះស្រាយ​អភិបាល​រាជធានី​ភ្នំពេញ ថ្មី បើ​មាន​ចេតនា​បញ្ចប់​បញ្ហា​នេះ គួរ​តែ​កោះ​ហៅ​ពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​៣ ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ដោយ​មាន​ការ​ដឹង​ឮ និង​ចូល​រួម​ផ្ដល់​យោបល់​ពី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ដីធ្លី។
ក្នុង​ការ​តវ៉ា​បិទ​ផ្លូវ​នោះ អ្នក​បឹងកក់​បាន​បោះពុម្ព​អនុក្រឹត្យ​មួយ​ផ្ទាំង​ធំ​ដែល​ជា​អនុក្រឹត្យ​របស់ ​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១១ ដែល​បាន​សម្រេច​កាត់​ដី​ទំហំ ១២.៤៤​ហិកតារ​ប្រគល់​អោយ​អ្នក​ភូមិ​ដែល​ពុំ​ព្រម​ចាកចេញ​សម្រាប់​អភិវឌ្ឍន៍​ នៅ​នឹង​កន្លែង។
ករណី​នេះ​ពួកគេ​ទាមទារ​អោយ​បោះ​ព្រំ​ដី​បញ្ចូល​អ្នក​ភូមិ ៤៨​គ្រួសារ​ទៀត​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ផ្ដល់​ប្លង់​កម្មសិទ្ធិ​អោយ​ពលរដ្ឋ​នៅ​សេស​សល់​អោយ​គ្រប់​ចំនួន​ កសាង​ប្រព័ន្ធ​លូ​បណ្ដោះ​ទឹក​ចេញ​ពី​ភូមិ និង​ពិសេស​ផ្ដល់​យុត្តិធម៌​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា។
ចំណែក​អ្នក​បុរី​កីឡា​ និង​សហគមន៍​ថ្មគោល បាន​ទាមទារ​ដំណោះស្រាយ​សមរម្យ​ដល់​ពួកគាត់​ក្នុង​ពេល​បណ្ដេញ​ចេញ។ ក្នុង​គ្រា​ពលរដ្ឋ​ជាង ១០០​គ្រួសារ​កំពុង​រស់នៅ​លើ​គំនរ​សំរាម​ក្រោយ​ពេល​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​បំផ្លាញ​ផ្ទះ​សម្បែង​ និង ១៨២​គ្រួសារ​ក្នុង​សហគមន៍​ថ្ម​គោល ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ។
ក្រុម​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​ស្ត្រី​ដែល​រង​ការ​បង្ក្រាប​ដោយ​បាញ់​ ទឹក​ក្នុង​ពេល​ធ្វើ​បាតុកម្ម​បិទ​មហាវិថី​ព្រះមុនីវង្ស ប្រមាណ​ជិត ៣​ម៉ោង បាន​រំសាយ​វិញ ដោយ​គ្មាន​ដំណោះស្រាយ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

the authorities needs to re-enforce the law ,

can not let these peoples block the road in PNH.

Anonymous said...

Brute force is Hun Sen's method of terrorizing the people and his critics.