ដោយ ខែ សុណង RFA
2013-05-25
2013-05-25
សេចក្ដីសន្និដ្ឋាន និងអនុសាសន៍ចុងក្រោយរបស់លោក
នឹងបញ្ចូលទៅក្នុងរបាយការណ៍ដែលនឹងដាក់បង្ហាញជូនក្រុមប្រឹក្សា
សិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០១៣ នេះ។
លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងថា បញ្ហាសេរីភាពខាងការបញ្ចេញមតិ និងវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា នៅតែជាក្ដីកង្វល់របស់លោក ហើយលោកជំរុញឲ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែដោះស្រាយជាបន្ទាន់។
នៅក្នុងសន្និសីទកាសែតនៃការបញ្ចប់បេសកកម្មលើកទី៩ នៅកម្ពុជា នៅថ្ងៃទី២៥ ឧសភា ក្នុងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី បានថ្លែងថា សេរីភាពបញ្ចេញមតិនៅតែជាក្ដីកង្វល់ ដោយសារតែអ្នកទាំងឡាយដែលបម្រើការនៅតាមប្រព័ន្ធផ្សព្វផ្សាយ អាចនឹងកម្រិតការនិយាយស្ដីរបស់ខ្លួន ព្រោះកន្លងមកមានចំណាត់ការយ៉ាងតឹងរ៉ឹងទៅលើបុគ្គលមួយចំនួន ដែលបម្រើការតាមប្រព័ន្ធផ្សព្វផ្សាយ និងទៅលើអ្នកការពារសិទ្ធិមនុស្ស។ ចំណែកឯវប្បធម៌និទ្ទណ្ឌភាពវិញ បញ្ជីបទល្មើសជាច្រើនក៏ជាកង្វល់មួយដែរ ព្រោះក្នុងនោះមិនទាន់មានជនណាម្នាក់ត្រូវបាននាំខ្លួនមក ផ្ដន្ទាទោសតាមច្បាប់នៅឡើយ។
លោក សុរិយា ស៊ូប៊ែឌី៖ «យើងឲ្យរដ្ឋាភិបាលឲ្យពន្លឿននូវការស៊ើបអង្កេតដើម្បីឲ្យជនល្មើសត្រូវបាននាំខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់»។
ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានស្ដីទីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានឆ្លើយតបដោយខ្លីថា លោកមិនខ្វល់ចំពោះការបូកសរុបលទ្ធផលនៃការបញ្ចប់បេសកកម្មរបស់លោក ដែលបានមកកម្ពុជា លើកនេះនោះទេ។
យ៉ាងណាក៏ដោយ ក្នុងបេសកកម្មរបស់អ្នករាយការណ៍ពិសេសលើកទី៩ នេះ មានការរំខានដោយការប្រឆាំងតវ៉ាចំពោះវត្តមានលោក ស៊ូប៊ែឌី ចំនួន ២លើក។ លើកទី១ នៅថ្ងៃទី២០ ឧសភា នៅខាងមុខទីស្នាក់ការរបស់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំកម្ពុជា ដោយសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលគេស្គាល់ថា ជាក្រុមអ្នកម៉ូតូឌុប។ ហើយលើកទី២ ទៀត ធ្វើឡើងដោយក្រុមយុវជននៅក្នុងពេលលោកធ្វើបាឋកថា ស្ដីពីការប្រឈមទៅនឹងការផ្សះផ្សាជម្លោះផលប្រយោជន៍ នៅក្នុងច្បាប់ស្ដីពីការវិនិយោគបរទេស នៅឯសកលវិទ្យាល័យមេគង្គកម្ពុជា កាលពីថ្ងៃទី២១ ឧសភា។
ប៉ុន្តែ ក្នុងសន្និសីទកាសែតនេះ លោក ស៊ូប៊ែឌី បានចាត់ទុកថា ការតវ៉ានេះគឺជាការប្រឆាំងនឹងការងារសិទ្ធិមនុស្សរបស់លោកក្នុង ប្រទេសកម្ពុជា ប៉ុន្តែការតវ៉ាទាំងនេះ គឺមិនបានធ្វើឲ្យលោកបាក់មុខ ឬធ្វើឲ្យងាករេចេញពីការងារដែលអង្គការសហប្រជាជាតិ ផ្ដល់អាណត្តិឲ្យលោកបំពេញការងារនៅក្នុងប្រទេសនេះឡើយ។ លោកបានហៅការតវ៉ាប្រឆាំងទៅលើរូបលោកទាំងពីរលើកនេះ គឺទំនងជាត្រូវបានគេរៀបចំឡើង ហើយទំនងជាតំណាងឲ្យចំនួនមនុស្សភាគតិចបំផុតនៅក្នុងប្រទេស ដែលមានចេតនាធ្វើឲ្យលោកផ្លាស់ប្ដូរគោលជំហរ។
នៅក្នុងដំណើរបេសកកម្មលើកទី៩ នេះ លោក ស៊ូប៊ែឌី មានបំណងស្វែងយល់ពីភាពរីកចម្រើនលើអនុសាសន៍របស់លោកនៅក្នុង របាយការណ៍សិទ្ធិមនុស្ស កាលពីចុងឆ្នាំ២០១២។ លោកមិនបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។ បន្ទាប់ពីជំនួបជាមួយមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល គណបក្សនយោបាយ និងប្រជាពលរដ្ឋ លោក ស៊ូប៊ែឌី មានការរីករាយដែលបានទទួលការអះអាងថា សេចក្ដីព្រាងច្បាប់មួយចំនួនដែលជាផ្នែកមួយនៃអនុសាសន៍របស់លោក បានធ្វើជិតរួចរាល់ ដែលអាចនឹងត្រូវដាក់ពិភាក្សានៅសភាត្រឹមឆមាសទី១ ឆ្នាំ២០១៤។ ហើយសកម្មភាពមួយចំនួនទៀត ដែលត្រូវបានអនុវត្តស្របតាមអនុសាសន៍របស់លោក ដូចជា ការផ្អាកផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងកម្មវិធីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

5 comments:
big surprised by sudebi for democracy in Cambodia for freedom of expression,,
i'm proud of Khmer sutents, to stand up & raised voices,,
Khmer, does not needs his advisor + lecture.,
Khmer democracy much better than his native country ,,,
The couple of hecklers did not speak their minds , they said everything as they were
told to do - it's not defined as FREEDOM of expression .
Mr Subedi made some suggestions merely to improve the Cambodia environment
for free world investment . These thugs are against Cambodia development . They
want to preserve Khmer Land for Yuon / Chen for benefit of few only , in exchange
for peanut .
All Khmer Youth must wake up & stand up to FREE yourself & your next generation
from over 10 BILLION DOLLARS DEBT , save Khmer natural resources from local
& foreign colonial ROBBERS .
The opposition party of the CNRP have to be ready for a meeting with Mr. Surya Subedi, because most of the members of the CNRP have a real racism behavior not just again their own Khmer people, but also again other ethnical backgrounds.
They did not know so well the word democracy, freedom and human right, as they always believed.
Mr Chheang Vunn who looked down ethnic Phnorng is the very CPP
congressman . Clean your ass , it's more stink & dirty than you've thought .
Post a Comment