A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 25 May 2013

Subedi: Freedom of expression and a culture of impunity is still a concern លោក ស៊ូប៊ែឌី៖ សេរីភាព​បញ្ចេញ​មតិ​និង​វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​ជា​កង្វល់

នៅ​ក្នុង​ការ​បិទ​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​ស្ដីពី​ស្ថានភាព ​សិទ្ធិ​មនុស្ស​លើក​ទី៩ មក​កាន់​កម្ពុជា របស់​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​វាយ​តម្លៃ​ចំពោះ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ ថ្វី​ត្បិត​តែ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ពុំ​ទាន់​ធ្វើ​ការ​ កែលំអ​ក្ដី។
ដោយ ខែ សុណង RFA
2013-05-25
សុរិយា ស៊ូប៊ែឌី ៦១០
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក្នុង​សន្និសីទ​កាសែត​បិទ​បញ្ចប់​បេសកកម្ម​លើក​ទី៩ នៅ​កម្ពុជា នា​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Khe Sonorng
សេចក្ដី​សន្និដ្ឋាន និង​អនុសាសន៍​ចុង​ក្រោយ​របស់​លោក នឹង​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​ដែល​នឹង​ដាក់​បង្ហាញ​ជូន​ក្រុម​ប្រឹក្សា​ សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៣ នេះ។
លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​លើក​ឡើង​ថា បញ្ហា​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា នៅ​តែ​ជា​ក្ដី​កង្វល់​របស់​លោក ហើយ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​ដោះស្រាយ​ជា​បន្ទាន់។
នៅ​ក្នុង​សន្និសីទ​កាសែត​នៃ​ការ​បញ្ចប់​បេសកកម្ម​លើក​ទី៩ នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៥ ឧសភា ក្នុង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី បាន​ថ្លែង​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​តែ​ជា​ក្ដី​កង្វល់ ដោយសារ​តែ​អ្នក​ទាំង​ឡាយ​ដែល​បម្រើ​ការ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​នឹង​កម្រិត​ការ​និយាយ​ស្ដី​របស់​ខ្លួន ព្រោះ​កន្លង​មក​មាន​ចំណាត់​ការ​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​បុគ្គល​មួយ​ចំនួន ដែល​បម្រើ​ការ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ ចំណែក​ឯ​វប្បធម៌​និទ្ទណ្ឌភាព​វិញ បញ្ជី​បទ​ល្មើស​ជាច្រើន​ក៏​ជា​កង្វល់​មួយ​ដែរ ព្រោះ​ក្នុង​នោះ​មិន​ទាន់​មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​មក​ ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ។

លោក សុរិយា ស៊ូប៊ែឌី៖ «យើង​ឲ្យ​រដ្ឋាភិបាល​ឲ្យ​ពន្លឿន​នូវ​ការ​ស៊ើប​អង្កេត​ដើម្បី​ឲ្យ​ជន​ល្មើស​ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់»
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ស្ដីទី​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​ឆ្លើយ​តប​ដោយ​ខ្លី​ថា លោក​មិន​ខ្វល់​ចំពោះ​ការ​បូក​សរុប​លទ្ធផល​នៃ​ការ​បញ្ចប់​បេសកកម្ម​របស់​លោក​ ដែល​បាន​មក​កម្ពុជា លើក​នេះ​នោះ​ទេ។
យ៉ាង​ណា​ក៏​ដោយ ក្នុង​បេសកកម្ម​របស់​អ្នក​រាយការណ៍​ពិសេស​លើក​ទី​៩ នេះ មាន​ការ​រំខាន​ដោយ​ការ​ប្រឆាំង​តវ៉ា​ចំពោះ​វត្តមាន​លោក ស៊ូប៊ែឌី ចំនួន ២​លើក។ លើក​ទី​១ នៅ​ថ្ងៃ​ទី​២០ ឧសភា នៅ​ខាង​មុខ​ទីស្នាក់ការ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​ មនុស្ស​ប្រចាំ​កម្ពុជា ដោយ​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​ក្រុម​អ្នក​ម៉ូតូ​ឌុប។ ហើយ​លើក​ទី​២ ទៀត ធ្វើ​ឡើង​ដោយ​ក្រុម​យុវជន​នៅ​ក្នុង​ពេល​លោក​ធ្វើ​បាឋកថា ស្ដីពី​ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​ផល​ប្រយោជន៍ នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​វិនិយោគ​បរទេស នៅ​ឯ​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២១ ឧសភា។
ប៉ុន្តែ ក្នុង​សន្និសីទ​កាសែត​នេះ លោក ស៊ូប៊ែឌី បាន​ចាត់​ទុក​ថា ការ​តវ៉ា​នេះ​គឺ​ជា​ការ​ប្រឆាំង​នឹង​ការងារ​សិទ្ធិ​មនុស្ស​របស់​លោក​ក្នុង​ ប្រទេស​កម្ពុជា ប៉ុន្តែ​ការ​តវ៉ា​ទាំង​នេះ គឺ​មិន​បាន​ធ្វើ​ឲ្យ​លោក​បាក់​មុខ ឬ​ធ្វើ​ឲ្យ​ងាក​រេ​ចេញ​ពី​ការងារ​ដែល​អង្គការ​សហប្រជាជាតិ ផ្ដល់​អាណត្តិ​ឲ្យ​លោក​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​នេះ​ឡើយ។ លោក​បាន​ហៅ​ការ​តវ៉ា​ប្រឆាំង​ទៅ​លើ​រូប​លោក​ទាំង​ពីរ​លើក​នេះ គឺ​ទំនង​ជា​ត្រូវ​បាន​គេ​រៀបចំ​ឡើង ហើយ​ទំនង​ជា​តំណាង​ឲ្យ​ចំនួន​មនុស្ស​ភាគ​តិច​បំផុត​នៅ​ក្នុង​ប្រទេស ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​លោក​ផ្លាស់​ប្ដូរ​គោល​ជំហរ។
នៅ​ក្នុង​ដំណើរ​បេសកកម្ម​លើក​ទី​៩ នេះ លោក ស៊ូប៊ែឌី មាន​បំណង​ស្វែង​យល់​ពី​ភាព​រីក​ចម្រើន​លើ​អនុសាសន៍​របស់​លោក​នៅ​ក្នុង​ របាយការណ៍​សិទ្ធិ​មនុស្ស កាល​ពី​ចុង​ឆ្នាំ​២០១២។ លោក​មិន​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ។ បន្ទាប់​ពី​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ លោក ស៊ូប៊ែឌី មាន​ការ​រីករាយ​ដែល​បាន​ទទួល​ការ​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ដែល​ជា​ផ្នែក​មួយ​នៃ​អនុសាសន៍​របស់​លោក បាន​ធ្វើ​ជិត​រួច​រាល់ ដែល​អាច​នឹង​ត្រូវ​ដាក់​ពិភាក្សា​នៅ​សភា​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៤។ ហើយ​សកម្មភាព​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​អនុវត្ត​ស្រប​តាម​អនុសាសន៍​របស់​លោក ដូច​ជា ការ​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

big surprised by sudebi for democracy in Cambodia for freedom of expression,,


i'm proud of Khmer sutents, to stand up & raised voices,,

Anonymous said...

Khmer, does not needs his advisor + lecture.,

Khmer democracy much better than his native country ,,,

Anonymous said...

The couple of hecklers did not speak their minds , they said everything as they were
told to do - it's not defined as FREEDOM of expression .
Mr Subedi made some suggestions merely to improve the Cambodia environment
for free world investment . These thugs are against Cambodia development . They
want to preserve Khmer Land for Yuon / Chen for benefit of few only , in exchange
for peanut .
All Khmer Youth must wake up & stand up to FREE yourself & your next generation
from over 10 BILLION DOLLARS DEBT , save Khmer natural resources from local
& foreign colonial ROBBERS .

Anonymous said...

The opposition party of the CNRP have to be ready for a meeting with Mr. Surya Subedi, because most of the members of the CNRP have a real racism behavior not just again their own Khmer people, but also again other ethnical backgrounds.
They did not know so well the word democracy, freedom and human right, as they always believed.

Anonymous said...

Mr Chheang Vunn who looked down ethnic Phnorng is the very CPP
congressman . Clean your ass , it's more stink & dirty than you've thought .