A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 May 2013

People in Kampong Chhnang province accused authority of forbidding them from attending meetings with the opposition CNRP [This is reminiscent of the Khmer Rouge period]ពលរដ្ឋ​នៅ​កំពង់ឆ្នាំង៖ អាជ្ញាធរ​មិន​ឲ្យ​ស្ដាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ

សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់ នៅ​ខេត្ត​កំពង់ឆ្នាំង ​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ភូមិ​ដែល​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​ចូល​រួម​ ស្ដាប់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មក​សំណេះសំណាល​ជាមួយ​សមាជិក​របស់​គណបក្ស​នេះ ព្រម​ទាំង​ដក​ហូត​យក​ខិត្តប័ណ្ណ​ស្ដីពី​គោលនយោបាយ ៧​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ពួកគាត់។
ដោយ មណ្ឌល កែវ RFA
2013-05-12
អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ៣០៥
សកម្មជន​បក្ស​សង្គ្រោះ​ជាតិ អ្នកស្រី យិន លី អ្នក​ភូមិ​ដំណាក់កី ខេត្ត​កំពង់ឆ្នាំង ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ពី​បញ្ហា​ស្ត្រី​របស់​អង្គការ អ៊ិន.ឌី.អាយ (NDI) កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Mondulkeo
ប្រធាន​ភូមិ​ដំណាក់កី ឃុំ​ជើងគ្រាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ប្រកាន់​ពី​សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​គំរាម និង​ហាម​ឃាត់​ពួកគេ​មិន​ឲ្យ​ចូល​រួម​ស្ដាប់​ការ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ ៧​ចំណុច​របស់​គណបក្ស​នេះ។
ស្ត្រី​អ្នក​ភូមិ​ឈ្មោះ យិន លី ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ដំណាក់កី។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា មេភូមិ​ដំណាក់កី ឈ្មោះ កុយ បាន​មក​ដល់​គេហដ្ឋាន និង​បាន​ហាម​ឃាត់​គាត់​មិន​ឲ្យ​ចូល​រួម​ស្ដាប់​ការ​ចុះ​មក​សំណេះសំណាល និង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​គណបក្ស​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង នោះ​ទេ។
ស្ត្រី​រូប​នេះ​បន្ត​ថា ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ភូមិ ធ្វើ​ឲ្យ​សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់​ក្នុង​ភូមិ​នេះ ​មាន​ការ​ភ័យ​ខ្លាច មាន​អ្នក​ខ្លះ​មិន​ហ៊ាន​ទៅ​ចូល​រួម​កម្មវិធី​សំណេះសំណាល​នេះ​ឡើយ៖ «បាន​ ជា​គាត់​ធ្វើ​អ៊ីចឹង និយាយ​រួម​គឺ​គាត់​អត់​ចង់​ឲ្យ​មាន​គណបក្ស​ណា​នៅ​ក្នុង​ភូមិ​នេះ​ក្រៅ​ពី​ គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ហើយ​អ្នក​ភូមិ​ខ្ញុំ​អត់​ហ៊ាន​ទៅ​ចូល​រួម​ប្រជុំ​ព្រឹកមិញ​នេះ គឺ​ដោយសារ​ខ្លាច​គេ។ ចំណែក​ខ្ញុំ ខ្ញុំ​គិត​ថា បើ​គ្រាន់​តែ​ទៅ​ប្រជុំ​ហើយ​ត្រឡប់​មក​វិញ គេ​ចាប់​ដាក់​គុក​ក៏​ចាប់​ទៅ​ចុះ...»
មេ​ភូមិ​ដំណាក់កី ឈ្មោះ កុយ ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ហាមឃាត់ និង​ដក​ហូត​ខិត្តប័ណ្ណ​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​លោក​ខ្លះ​មែន។ ដោយ​លោក​បញ្ជាក់​ថា ការ​ចុះ​សំណេះសំណាល​នេះ ពុំ​មាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែន​ដី។
មេ​ភូមិ​រូប​នេះ​បន្ត​ថា ចំពោះ​ការ​ដក​យក​ខិត្តប័ណ្ណ​នោះ​គឺ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រព្រឹត្ត​ខុស​ច្បាប់​បោះ​ឆ្នោត។ ពោល​គឺ​គណបក្ស​នេះ​បាន​ដើរ​ចែក​ខិត្តប័ណ្ណ​មុន​ដំណាក់កាល​ឃោសនា​បោះ​ឆ្នោត៖ «បើ ​សិន​ជា​មាន​ការ​អនុញ្ញាត​ពី​មេ​ឃុំ ឬ​ពី​ថ្នាក់​លើ​នោះ ខ្ញុំ​ក៏​មិន​ដក​ហូត​ពី​ពួកគាត់​អ៊ីចឹង​ទេ។នេះ​គេ​ធ្វើ​ដោយ​មិន​មាន​ការ​ អនុញ្ញាត​ហើយ ខ្ញុំ​មិន​ដែល​ស្គាល់​គណបក្ស​សង្គ្រោះ​ជាតិ​អី​នោះ​ដែរ។ ខ្ញុំ​ធ្លាប់​តែ​ស្គាល់​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី ដល់​ខ្ញុំ​អត់​ស្គាល់ ខ្ញុំ​ក៏​ហាម​មិន​ឲ្យ​អ្នក​ភូមិ​ចូល​រួម​ប្រជុំ​ដែរ...»
ប៉ុន្តែ​ជំទប់​ទី​២ ឃុំ​ជើងគ្រាវ មក​ពី​គណបក្ស​ប្រឆាំង អ្នកស្រី ទឹម ស៊ីឡាត់ មាន​ប្រសាសន៍​ថា កន្លង​ទៅ​ការ​ជួប​សំណេះសំណាល​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច ពុំ​ដែល​មាន​ការ​ហាមឃាត់ និង​បំភិតបំភ័យ​អ្វី​ទេ។
អ្នកស្រី​ថា គណបក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត​ក្នុង​បរិយាកាស​ខ្វះ​ភាព​យុត្តិធម៌៖ «ខ្ញុំ ​បាន​ដើរ​ចែក​ខិត្តប័ណ្ណ​តាម​ភូមិ​ចំនួន ៥ ឲ្យ​សមាជិក​បក្ស តែ​មេភូមិ​ដំណាក់កី គាត់​បែរ​ជា​ប្រមូល​ខិត្តប័ណ្ណ ហើយ​ហាម​មិន​ឲ្យ​សមាជិក​បក្ស​ខ្ញុំ​ចូល​រួម​ស្ដាប់​ឯកឧត្ដម គី វណ្ណារ៉ា ចុះ​មក​សំណេះ​សំណាល​ជាមួយ​សមាជិក​គណបក្ស​ទៀត​ដូច​ជា​មិន​ត្រឹមត្រូវ​សោះ...»

ទាក់ទង​ចំពោះ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា មិន​ថា​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​ប្រឆាំង សុទ្ធតែ​បាន​រំលោភ​ច្បាប់​បោះ​ឆ្នោត​ដូច​គ្នា ដោយ​បាន​នាំ​គ្នា​ធ្វើ​ការ​ឃោសនា​មុន​ដំណាក់កាល​ដែល​ច្បាប់​អនុញ្ញាត។
ចំពោះ​ការ​ចែក​ខិត្តប័ណ្ណ​គោលនយោបាយ​គណបក្ស​វិញ ប្រសិន​បើ​ចែក​ក្នុង​រង្វង់​សមាជិក​គណបក្ស​នោះ គឺ​ពុំ​មាន​ការ​ខុស​ច្បាប់​ឡើយ។ យ៉ាង​នេះ​ក្ដី លោក​ថា ការ​គំរាម​កំហែង ឬ​ការ​ហាមឃាត់​របស់​អាជ្ញាធរ​ភូមិ​មិន​ឲ្យ​សមាជិក​គណបក្ស​ណា​មួយ​ទៅ​ចូល​រួម ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ថ្នាក់​លើ​របស់​គណបក្ស​នោះ គឺ​ជា​សកម្មភាព​ខុស​ច្បាប់​ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

7 comments:

Anonymous said...

don't believe them yet ,,
needs to do research, needs to study more & more..

as per Khmer my self, I don't believe them at all.,,

Anonymous said...

Shut up! Go to shit before doing any research by yourself.

Anonymous said...

1:29 pm, Please read the article carefully. The village chief admitted that he stopped the gathering because they did not have the permission from the commune chief. According to the constitution, people have the rights to participate in any political discussions/activities and freedom of expression without fears - no need for permission.

Anonymous said...

no needs to hearing from them
put a vote for them OK! if you love the Country .

Anonymous said...

if no need to hear from them, tell ah kwak to stop his propaganda. He talks on Tv every night screaming and cursing the oppositions. He controls all newspaper media and radio. Now a kwak bribe teachers using the states money.

Anonymous said...

i loved decho SEN

Anonymous said...

11:40 am. Ask ah chkae deco Hun Sen why if he keeps killing khmer heroes such as Chuut Vuthy or keeping Khmer heroes such as Sam Racny out of the country? Is ah chkae Deco Hun Sen a Youn hero?