A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 May 2013

CNRP touts youth movement [The opposition party nominates 45 youths as parliamentary candidates] កូនបក្ស​សង្គ្រោះ​ជាតិ​ដាក់​បេក្ខជន​យុវជន​ច្រើន​ជាង​បក្ស​ប្រជាជន

                                              Suong Sophoan
Last Updated on 14 May 2013 
Phnom Penh Post 
By Meas Sokchea
 
The opposition party is fielding over three times as many youth candidates as the ruling party, the parties and registration lists revealed yesterday.

Yim Sovann, spokesman for the Cambodia National Rescue Party, said that 45 candidates under the age of 35 will run as lawmakers in 24 provinces and municipalities.

Fourteen Cambodian People’s Party candidates under the age of 39 will be running in July, according to the party registration list. At least eight of those candidates are sons of prominent ruling party officials, including Prime Minister Hun Sen, and deputy prime ministers Sar Kheng and Sok An. Sovann said the bulk of CNRP candidates were pulled from their youth wing. “We don’t care whether they are children of dignitaries or [simple people], provided they are qualified,” he said.
Among the prominent members running is Suong Sophoan, CNRP youth wing president, who will stand in Pailin. The 26-year-old activist has made headlines repeatedly over the past years.


In 2011, while demonstrating at a Boeung Kak eviction, he was allegedly beaten unconscious by police and security. A year later, Sophoan accused Hun Sen of murder for failing to prevent the Koh Pich bridge stampede and filed a lawsuit with the court that was quickly dismissed.
Tuesday, 14 May 2013 
មាស សុខជា ​
ភ្នំពេញ​ប៉ុស្តិ៍ 

 ភ្នំពេញៈ បញ្ជី​និង​ការ​ចុះ​បញ្ជី​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​បាន​បង្ហាញ​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រឆាំង​បានដាក់​បេក្ខជន​ដែល​ជា​យុវជន​ច្រើន​ជាង​ បក្ស​កាន់​អំណាច រហូត​ដល់​បី​ដង​។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា បេក្ខជន ៤៥ រូប ដែល​មាន​វ័យ​ក្រោម ៣៥ឆ្នាំ នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​នៅ​ក្នុង​ខេត្ត​ក្រុង​ទាំង​២៤​។ យោង​តាម​បញ្ជី​ឈ្មោះ​របស់​គណបក្ស​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ចំនួន ១៤រូប របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​វ័យ​ក្រោម​៣៩ឆ្នាំ នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​។ ក្នុង​នោះ យ៉ាង​ហោច​ណាស់​មាន​បេក្ខជន​៨រូប​ដែល​ជា​កូន​របស់​មន្រ្តី​ជាន់​ខ្ពស់ រួម​មាន​ទាំង​កូន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កូន​របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ស ខេង និង​កូន​របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី សុខ អាន ផង​ដែរ​។ លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា បេក្ខជន​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ជ្រើស​ចេញ​ពី​ក្រុម​យុវជន​របស់​គណបក្ស​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​៖«​យើង​មិន​ប្រកាន់​ថា​តើ​ពួក​គេ​ជា​កូន​របស់​អ្នក​ធំ​អ្នក​តូច​ឬសាមញ្ញជននោះ​ទេ​សំខាន់ឲ្យ​តែ​ពួក​គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​»។ ក្នុង​ចំណោម​សមាជិក​ឆ្នើមៗ​ជា​យុវជន​របស់ CNRP ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ ក៏​មាន លោក សួង សុភ័ណ្ឌ អាយុ ២៦ ឆ្នាំ ប្រធាន​យុវជន​គណបក្ស​ផង​ដែរ ដែល​នឹង​ឈរ​ឈ្មោះ​នៅ​ខេត្ត​ប៉ៃលិន។ លោក សុភ័ណ្ឌ កាល​ពី​ឆ្នាំ​២០១១ ត្រូវ​បាន​នគរបាល​រាជធានី វាយ​សំពង​រហូត​ដល់​បែក​ក្បាល​ហូរ​ឈាម​ដួល​សន្លប់ ខណៈ​ដែល​លោក ចូល​រួម​ជាមួយ​អ្នក​ភូមិ​បឹង​កក់ ធ្វើ​ការ​តវ៉ា ប្រឆាំង​ទៅ​នឹង​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ឈូស​កម្ទេច​ផ្តួល​រំលំ​ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ៕

No comments: