A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 11 May 2013

Opposition party accused the government of granting vast areas of concession lands to Vietnamese companies [To be exact, 1.5 million hectares were granted to 117 Vietnamese companies] រដ្ឋាភិបាល​រង​ការ​ចោទ​ថា​ផ្ដល់​ដី​សម្បទាន​ច្រើន​លើសលប់​ឲ្យ​ក្រុមហ៊ុន​វៀតណាម

ដោយ ទេព សុរ៉ាវី RFA
2013-05-10
ជម្លោះ​ដី រតនគិរី ៣០៥
៤-មករា-២០១៣៖ គ្រឿងចក្រ​របស់​ក្រុមហ៊ុន​សម្បទាន​វៀតណាម​ដែល​បាន​ឈូស​ឆាយ​ដី​តំបន់​កប់​សព​ ដូន​តា​អ្នក​ភូមិ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវ​អ្នក​ភូមិ​ចាប់​យក​មក​ទុក​នៅ​ភូមិ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ។
RFA/Ratha Visal
គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ផ្ដល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​ទទួល​បាន​ដី​ពី​រដ្ឋាភិបាល​ នោះ ធ្វើ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម។
យ៉ាង​ណា គណបក្ស​ប្រឆាំង​បាន​ចោទ​រាជ​រដ្ឋាភិបាល​ថា​បាន​ប្រគល់​ដី​សម្បទាន​ សេដ្ឋកិច្ច​យ៉ាង​ច្រើន​លើសលប់ និង​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ដី​សម្រាប់​បង្កបង្កើន​ផល និង​បាត់​បង់​ធនធាន​ធម្មជាតិ​ព្រៃ​ឈើ​នៅ​កម្ពុជា។
តើ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ រាជ​រដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ប៉ុន្មាន​ឲ្យ​ ក្រុមហ៊ុន​វិនិយោគ ហើយ​ក្រុមហ៊ុន​ប្រទេស​ណា​ដែល​ទទួល​បាន​ដី​ច្រើន​ជាង​គេ​នោះ?
រយៈពេល ១៧​ឆ្នាំ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា​ប្រគល់​ដី ១,៥​លាន​ហិកតារ នៅ​ទូទាំង​ប្រទេស​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ។
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ប្រកាស​ក្នុង​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា ថា គិត​ចាប់​ពី​ឆ្នាំ​១៩៩៦ មក​ដល់​សព្វថ្ងៃ​នេះ រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចំនួន​១១៧ ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ ១,៥​លាន​ហិកតារ៖ «ចាប់​ពី​ឆ្នាំ​១៩៩៦ មក ក្រុមហ៊ុន​មាន ១១៧​ក្រុមហ៊ុន លើ​ផ្ទៃដី​សរុប ១,១៨​លាន​ហិកតារ​ប៉ុណ្ណឹង​ទេ ខ្ញុំ​អាច​បង្ខិត​តួលេខ​នេះ​ទៀត​ថា ១,២​លាន​ហិកតារ ដល់​ថែម​ក្រសួង​បរិស្ថាន បន្តិច​ទៀត​មក ក៏​បាន ១,៥​លាន​ហិកតារ។ តួលេខ​មាន​ប៉ុណ្ណឹង ខ្ញុំ​សុំ​អះអាង ហើយ​ក្រសួង​សមត្ថកិច្ច​កាន់​កាប់​រឿង​នេះ»
ប៉ុន្តែ តួលេខ​ដែល​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នេះ តិច​ជាង​ឆ្ងាយ​ទៅ​នឹង​តួលេខ​រក​ឃើញ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ដែល​ចេញ​កាល​ពី​ចុង​ឆ្នាំ​២០១២ មាន​ជាង ២​លាន​ហិកតារ។
អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក លោក ចាន់ សុវ៉េត ឲ្យ​ដឹង​ថា អាដហុក រក​ឃើញ​ថា រាជ​រដ្ឋាភិបាល​បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​តួលេខ​របស់​ ក្រសួង​កសិកម្ម​បង្ហាញ។ លោក​ពន្យល់​ថា ក្រសួង​កសិកម្ម​មិន​មែន​ជា​ក្រសួង​តែ​មួយ​ដែល​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ ប្រគល់​អាជ្ញា​ប័ណ្ណ​នោះ​ទេ គឺ​នៅ​មាន​ក្រសួង​បរិស្ថាន ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត កំពុង​ធ្វើ​សកម្មភាព ដោយ​សំអាង​លើ​លិខិត​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី (ស.ជ.ណ)។
លោក ចាន់ សុវ៉េត៖ «ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ គឺ​វា​មាន​ទ្រង់ទ្រាយ​ខុសៗ​គ្នា បើ​សិន​ជា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​លក្ខខណ្ឌ​រុករក​រ៉ែ ឬ​ក៏​ព្រៃ​ឈើ ឬ​ក៏​អី​ផ្សេងៗ​ទៀត​នោះ អា​ហ្នឹង​ជា​រឿង​ផ្សេង​ទៀត​ដែល​អាច​ថា​មាន​ផ្ទៃដី​លើស​ពី​ហ្នឹង។ អ៊ីចឹង បើ​យើង​និយាយ​ពី​ក្រសួង​កសិកម្ម​មួយ ជា​រឿង​ដែល​ខ្ញុំ​គិត​ថា​ត្រឹមត្រូវ តែ​បើ​គិត​ថា​រឿង​ទាំងអស់​នៅ​កម្ពុជា តែ​ម្តង យើង​គិត​ថា​មិន​ទាន់​ត្រឹមត្រូវ​ទេ ព្រោះ​ថា​នៅ​កម្ពុជា មាន​អ្នក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច មិន​មែន​មាន​តែ​ក្រសួង​កសិកម្ម មួយ​ទេ មាន​ទាំង​ក្រសួង​បរិស្ថាន ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មាន​ពេល​ខ្លះ​ទៀត ក្រុមហ៊ុន​មួយ​ចំនួន​គាត់​អនុវត្ត​តាម ស.ជ.ណ មិន​ទាន់​បាន​ចុះ​បញ្ជី​អី​ជា​ដើម។ អ៊ីចឹង ផ្ទៃដី​ដែល​មាន​នោះ វា​អាច​មាន​លើស​ហ្នឹង នេះ​សម្រាប់​ការ​ធ្វើ​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា»

តាម​របាយការណ៍​សមាគម​អាដហុក រក​ឃើញ​ថា មក​ដល់​ឆ្នាំ​២០១២ រាជ​រដ្ឋាភិបាល​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចំនួន​២២៥ ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ជាង ២​លាន​ហិកតារ។
ត្បិត​មាន​ការ​ប្រកាស​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ផ្លូវ​ ការ កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​មុន ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ពិត​មែន ប៉ុន្តែ​រាជ​រដ្ឋាភិបាល​ក៏​នៅ​តែ​បាន​ចេញ​អនុក្រឹត្យ​ចំនួន​៦៦ ដោយ​បម្រុង​ដី​ចំនួន​ជាង ៣​សែន​ហិកតារ ទុក​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​បន្ថែម​ទៀត ដែល​ភាគ​ច្រើន​ដី​ទាំង​នោះ​ប៉ះពាល់​លើ​តំបន់​ការពារ។
អ្នកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី រិះគន់​នៅ​ក្នុង​រដ្ឋសភា​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ដោយ​ខ្វះ​ការ​គ្រប់គ្រង ជា​មូលហេតុ​នៃ​ការ​បង្ក​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា។ អ្នកស្រី​ក៏​បាន​បង្ហាញ​តួលេខ​ថា សព្វថ្ងៃ​នេះ​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ ក្រុមហ៊ុន​ចំនួន​២៥០ លើ​ផ្ទៃដី​ប្រមាណ ៣​លាន​ហិកតារ។ ក្រុមហ៊ុន​ភាគ​ច្រើន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ គឺ​ជា​ក្រុមហ៊ុន​វៀតណាម៖ «យើង​ឃើញ​ថា គំហុក​ធំ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ក្នុង​រង្វង់​ឆ្នាំ​២០១០-២០១១ និង​ឆ្នាំ​២០១២ ដាក់​អត់​មាន​អាណិត​អាសូរ ដាក់​អស់​មួយ​ទំហឹងៗ​ដៃ រហូត​ដល់​ទៅ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​ព្រៃ​ឈើ​នៃ​ប្រទេស​ជាតិ​យើង ៣​លាន​ហិកតារ ពាក់​កណ្ដាល​នៃ​ទំហំ​ព្រៃ​ឈើ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​មូល​ជាង​ពាក់​កណ្ដាល ​នេះ​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ជាង ២៥០ មក​កាន់​ដី​គ្រប់គ្រង​ដី​របស់​កសិករ​របស់​ប្រទេស​ជាតិ​យើង»
យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ចាត់​ទុក​តួលេខ​រក​ឃើញ​របស់​គណបក្ស​ប្រឆាំង ថា​ជា​តួលេខ​ផ្ដេសផ្ដាស​មិន​ដឹង​បាន​មក​ពី​ណា។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​១១៧ ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ មិន​មែន​មាន​ក្រុមហ៊ុន​វៀតណាម ច្រើន​ជាង​គេ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ លោក​បង្ហាញ​របាយការណ៍​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ មាន​ក្រុមហ៊ុន​កម្ពុជា ចំនួន ៣៩​ក្រុមហ៊ុន នៅ​លើ​ផ្ទៃដី ៥៩៣​ពាន់​ហិកតារ។ ក្រុមហ៊ុន​វៀតណាម ចំនួន ៣១​ក្រុមហ៊ុន នៅ​លើ​ផ្ទៃដី ២៣១​ពាន់​ហិកតារ។ ក្រុមហ៊ុន​ចិន ២៥​ក្រុមហ៊ុន លើ​ផ្ទៃដី​ទំហំ ១៩៣​ពាន់​ហិកតារ។ ក្រុមហ៊ុន​សាធារណរដ្ឋ​កូរ៉េ ៥​ក្រុមហ៊ុន លើ​ផ្ទៃដី​ទំហំ ៣៧​ពាន់​ហិកតារ។ ក្រុមហ៊ុន​ថៃ ចំនួន ៥​ក្រុមហ៊ុន លើ​ផ្ទៃដី ៣៨​ពាន់​ហិកតារ។ ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក ចំនួន ២​ក្រុមហ៊ុន លើ​ផ្ទៃដី ១៩​ពាន់​ហិកតារ។ ក្រុមហ៊ុន​ឥណ្ឌា ចំនួន ៣​ក្រុមហ៊ុន លើ​ផ្ទៃដី ១៧​ពាន់​ហិកតារ។ ក្រុមហ៊ុន​ម៉ាឡេស៊ី ចំនួន ៣​ក្រុមហ៊ុន ទំហំ​ដី ២៣​ពាន់​ហិកតារ និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត។
ទោះ​ជា​ក្រសួង​កសិកម្ម ទម្លាយ​របាយការណ៍​បញ្ជាក់​ថា​ក្រុមហ៊ុន​វៀតណាម មិន​ឈរ​លំដាប់​លេខ​១ ក្នុង​ការ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ក្តី ប៉ុន្តែ​គេហទំព័រ​វិទ្យុ និង​ទូរទស្សន៍​ជាតិ​វៀតណាម ឈ្មោះ កឹង ថើ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វៀតណាម ចំនួន​៣៩ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា លើ​ផ្ទៃដី ២៧០​ពាន់​ហិកតារ។ តួលេខ​នេះ​ច្រើន​ជាង​ការ​អះអាង​របស់​លោក ច័ន្ទ សារុន ដែល​ថា​មាន​ក្រុមហ៊ុន​វៀតណាម ចំនួន​៣១ នៅ​លើ​ផ្ទៃដី ២៣១​ពាន់​ហិកតារ។
ស្ថិតិ​ដែល​ចេញ​ដោយ​អង្គការ​អាដហុក កាល​ពី​ឆ្នាំ​មុន​រក​ឃើញ​ថា បើ​យក​ចំនួន​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ និង​សម្បទាន​ព្រៃ​ឈើ បូក​បញ្ចូល​គ្នា នោះ​ផ្ទៃដី​ប្រហែល ៣៩% នៃ​ផ្ទៃដី​ទាំងមូល​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Imagine .
Khmer King Chey Chetha 2 granted a 5 years permission to
Vietnam King to use Prey Nokor for military training camp .
Vietnam hasn't returned it to Cambodia , instead it flooded
the area with million of immigrants then the name Prey Nokor was changed to Saigon ( present Ho Chi Minh Cty ) and it has became one of the Vietnam provinces .
Today , Khmer King Hai Phuc ( Hun Sen ) has granted the
so called Economic Land to Communist Vietnam for 99
years ; without checking what activity it has done within the
Concessioned area ( there is a rumor that The Communist
Vietnam is building military base in Kg Thom' Prey Lang ) ? , Cambodia will definitely become one of Vietnam Province
before 99 years lease is over , thank to Hun Sen and his NEC .