A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 11 May 2013

Battambang residents accused authorities of forcing home-owners not to allow opposition party signs in front of their houses អាជ្ញាធរ​នៅ​បាត់ដំបង​រង​ការ​ចោទ​ថា​បង្ខំ​ម្ចាស់​ផ្ទះ​មិន​ឲ្យ​ដាក់​ស្លាក​បក្ស​ប្រឆាំង

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ជួប​បញ្ហា​ជាច្រើន ក្នុង​ការ​លើក​ស្លាក​គណបក្ស ដោយ​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ការ​ញុះញង់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ មិន​ឲ្យ​ម្ចាស់​ផ្ទះ ឬ​ម្ចាស់​កម្មសិទ្ធិ​ដី ផ្ដល់​ទីតាំង និង​មាន​ស្លាក​ជាច្រើន​ទៀត​ត្រូវ​គេ​លួច​វាយ​បំផ្លាញ​ចោល​ជាដើម។
ដោយ សួន សុផលមុន្នី RFA
2013-05-10
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ៣០៥
១០-មករា-២០១៣៖ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ថ្មី ដែល​ត្រូវ​បាន​ចោទ​ថា​បាំង​ស្លាក​សញ្ញា​ចរាចរណ៍​ផ្លូវ​ខ្វែង ឆ្លង​ស្ទឹង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់។
RFA/Mondul Keo
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ដក​ស្លាក​សញ្ញា​គណបក្ស​របស់​ខ្លួន​មួយ​ផ្ទាំង​ចេញ​ពី​ដី​លំនៅឋាន ​របស់​ប្រជាពលរដ្ឋ​មួយ នៅ​ឃុំ​អូរដំបង១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ប៉ុន្តែ​គណបក្ស​នេះ​ចោទ​មន្ត្រី​គណបក្ស​កាន់​អំណាច​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ ខ្នង ហើយ​បង្ខិតបង្ខំ​ម្ចាស់​ផ្ទះ​កុំ​ឲ្យ​ផ្ដល់​ដី​នៅ​ខាង​មុខ​ផ្ទះ​សម្រាប់​លើក ​ស្លាក​សញ្ញា​គណបក្ស។
សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បាត់ដំបង លោក ជា ជីវ ថ្លែង​នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ថា ថ្មីៗ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ស្លាក​សញ្ញា​គណបក្ស​ដាក់​តាំង​នៅ​ខាង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ ស្ថិត​ភូមិ​បោះពោធិ៍ ឃុំ​អូរដំបង១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ការ​លើក​ស្លាក​សញ្ញា​នេះ គឺ​មាន​ការ​យល់​ព្រម​ពី​លោក និន ពេក ជា​ម្ចាស់​ផ្ទះ៖ «ភាគី​ខាង​ខ្ញុំ​សុខ​ចិត្ត​ដក​ស្លាក​នៅ​ទីតាំង មូលហេតុ​ឃើញ​មាន​ការ​ដាក់​សម្ពាធ​ទៅ​លើ​គាត់ ហើយ​មាន​ការ​បង្ខំ​ពី​សមាជិក​ក្រុម​ប្រឹក្សា​ដែល​ជា​ស្ត្រី ដាក់​សម្ពាធ​ទៅ​លើ​ភាគី​ម្ចាស់​ផ្ទះ»
ក្រោយ​មក កញ្ញា ចាន់ សុខុល ជា​កូន​របស់​លោក និន ពេក បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​សាលា​ឃុំ ដើម្បី​ដក​ស្លាក​គណបក្ស​នោះ​ចេញ​វិញ។ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៣ អាជ្ញាធរ​ឃុំ​អូរដំបង១ បាន​បើក​កិច្ច​ប្រជុំ​លើ​សំណើ​នេះ។ នៅ​ក្នុង​កំណត់​ហេតុ​ប្រជុំ កញ្ញា ចាន់ សុខុល បញ្ជាក់​ថា ពី​មុន​មក​នៅ​បរិវេណ​ខាង​មុខ​ផ្ទះ​គាត់ គឺ​មាន​ការ​យល់​ព្រម​ឲ្យ​ដាក់​តាំង​ស្លាក​គណបក្ស សិទ្ធិ​មនុស្ស តែ​កុំ​ដាក់​ក្នុង​របង​ផ្ទះ និង​លើ​ដី​មុខ​ផ្ទះ ប៉ុន្តែ​បើ​សុំ​មេ​ភូមិ​មេ​ឃុំ​បាន​ដាក់​ទៅ​ចុះ៖ «តែ​ចំពោះ​ស្លាក​គណបក្ស ​សង្គ្រោះ​ជាតិ អត់​បាន​ឲ្យ​ដាក់​ទេ។ ខ្ញុំ​ស្ម័គ្រចិត្ត​ធ្វើ​ពាក្យ​ស្នើសុំ​ដោយ​ខ្លួន​ឯង មូលហេតុ​មិន​ចង់​ឲ្យ​ដាក់​ស្លាក​គណបក្ស​នៅ​ខាង​មុខ​ផ្ទះ»

ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ថា លោកស្រី សុន សូនី ជា​ក្រុម​ប្រឹក្សា​ឃុំ​អូរដំបង១ បាន​ដាក់​សម្ពាធ​ឲ្យ​កញ្ញា ចាន់ សុខុល ជា​កូន​ស្រី​របស់​លោក និន ពេក ដក​ស្លាក​សញ្ញា​គណបក្ស​នោះ​ចេញ​វិញ។ លោក​ថា ម្ចាស់​ផ្ទះ​មាន​សិទ្ធិ​ឲ្យ​ដាក់ និង​ឲ្យ​ដក​ស្លាក​គណបក្ស​ចេញ​ពី​ដី​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ដោយ​ពុំ​ចាំបាច់​ធ្វើ​ពាក្យ​ស្នើសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដូច្នេះ​ឡើយ៖ «តាម ​គោលការណ៍​ច្បាប់ បើ​សិន​គាត់​មិន​ពេញ​ចិត្ត​នឹង​ដាក់​ស្លាក គាត់​គ្រាន់​តែ​ប្រាប់​ម្ចាស់​ស្លាក​មក​បាន​ហើយ ម្ចាស់​ស្លាក​នឹង​ធ្វើ​តាម​ការ​ស្នើសុំ​របស់​គាត់​ហើយ គ្មាន​មូលហេតុ​អី​ដែល​គាត់​មិន​ស្នើ​ទៅ​ម្ចាស់​ស្លាក បែរ​ទៅ​ជា​អាជ្ញាធរ​ឃុំ​ទៅ​វិញ»
លោក និន ពេក អាយុ ៧៤​ឆ្នាំ ជា​ម្ចាស់​ផ្ទះ​បញ្ជាក់​ថា ក្នុង​ពាក្យ​ស្នើសុំ​ទៅ​អាជ្ញាធរ​ឃុំ​នោះ លោក​បាន​ផ្ដិត​មេដៃ តែ​លោក​មិន​បាន​អាន​ពាក្យ​ស្នើសុំ​នោះ​ទេ ហើយ​អត់​មាន​អ្នក​អាន​ឲ្យ​ស្ដាប់​ថែម​ទៀត។ ប៉ុន្តែ លោកស្រី សុន សូនី បាន​ឲ្យ​គាត់​ផ្ដិត​មេដៃ​នៅ​កន្លែង​លក់​ដូរ​មួយ​នៅ​ក្នុង​ភូមិ។ តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោកស្រី សុន សូនី បដិសេធ​ថា​មិន​បាន​បង្ខំ​ឲ្យ​លោក និន ពេក ផ្ដិត​មេដៃ​ទេ ព្រោះ​ពាក្យ​ស្នើសុំ​នោះ​កូន​របស់​លោក​ជា​អ្នក​សរសេរ ហើយ​កូន​គាត់​ជា​អ្នក​អាន តែ​រឿង​លោក និន ពេក បាន​ស្ដាប់ ឬ​មិន​បាន​ស្ដាប់ ជា​រឿង​ផ្សេង។
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​កន្លែង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​វាយ​បំផ្លាញ​ចោល​ក្នុង​រយៈពេល​ជា​ បន្តបន្ទាប់​កន្លង​ទៅ​នេះ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មូលហេតុ​នៃ​ការ​លួច​បំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ នេះ កើត​ចេញ​មក​ពី​ការ​ញុះញង់​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​និន្នាការ​គាំទ្រ ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​គណបក្ស​កាន់​អំណាច បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​សំអាង​ថា​ករណី​ទាំង​នោះ​វា​ជា​រឿង និង​ជា​សិទ្ធិ​របស់​ម្ចាស់​ផ្ទះ និង​ម្ចាស់​កម្មសិទ្ធិ​ទី​កន្លែង​តែ​ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: