A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 May 2013

India to provide Cambodia indelible ink for polls ឥណ្ឌា ផ្តល់ទឹកខ្មៅ លុបលាង មិនជ្រះ ៤០.០០០ ដប ដល់ គ.ជ.ប

Phnom Penh, May 10, 2013 (IANS) India will provide 40,000 bottles of indelible ink to Cambodia to be used in the country's general election in July, the National Election Committee(NEC) said Friday.
The ink, to cost about $830,000, will be brought to Cambodia in June, Xinhua quoted Indian Ambassador to Cambodia Dinesk K. Patnaik as saying in a statement.
The NEC has issued a letter of appreciation to the Indian government for the donation, NEC Secretary General Tep Nytha said.
He said the indelible ink, which is unable to be washed off for 7-15 days, will be used to mark voters' fingers.
Cambodia is scheduled to hold general elections for the 123-seat parliament July 28.
Some 9.67 million Cambodians are eligible to cast their ballot.

Tep said that as of Friday, six political parties have registered with the NEC to run in the upcoming elections.
Analysts project that the ruling Cambodian People's Party of Prime Minister Hun Sen will win the elections.
Hun Sen, 61, has been in power for 28 years.

ភ្នំពេញៈ រដ្ឋាភិបាល នៃប្រទេសឥណ្ឌា នឹងផ្តល់ជំនួយជាទឹកខ្មៅ លុបលាងមិនជ្រះចំនួន៤០.០០០ ដប ដល់គណៈគម្មាធិការ ជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នាខែកក្កដា ខាងមុខ នេះបើ យោងតាមលិខិតជាភាសាអង់គ្លេស ដែលចុះហត្ថលេខាដោយលោក ឌីណេស ប៉ាតណែក (Dinesk k. Patnaik) ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ។
ក្នុងលិខិតខាងលើ បានឲ្យដឹងថា ទឹកខ្មៅលុបលាងមិនជ្រះ ចំនួន ៤០.០០០ ដប មានតម្លៃក្នុងរង្វង់៤៥ លាន រូពី (ប្រមាណ៨៣ ម៉ឺន ដុល្លារអាមេរិក) នឹងបញ្ជូនតាមយន្តហោះ មកដល់រាជធានីភ្នំពេញ ក្នុងអំឡុងពាក់កណ្តាល ខែមិថុនាខាងមុខនេះ។
យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ នេះ បានឲ្យដឹងថា អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា និងប្រើប្រាស់តែទឹកខ្មៅលុបលាង មិនជ្រះពីប្រទេសឥណ្ឌាប៉ុណ្ណោះ ពីព្រោះវាមានគុណភាព លុបលាងមិនជ្រះក្នុងរយៈពេល៧ ទៅ១៥ ថ្ងៃ។
លោក ទេព នីថា បានបញ្ជាក់ទៀតថា សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ប្រទេសឥណ្ឌានឹងផ្តល់ ជាជំនួយនូវទឹកខ្មៅ លុបលាងមិនជ្រះនេះ ហើយ គ.ជ.ប ក៏បានចេញលិខិតថ្លែង អំណរគុណមួយដល់រដ្ឋាភិបាល នៃប្រទេស ឥណ្ឌាផងដែរ៕

No comments: