A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 May 2013

Head of Giant Ocean Recruitment Company Arrested on Charges of Human Trafficking នាយិកា ក្រុម​ហ៊ុន​នាំ​ពលករ ទៅ​បរទេស ឈ្មោះ Giant Ocean ត្រូវ​បាន​ចាប់​ខ្លួន

Taiwanese female lady, owner of Giant Ocean International Fisheries Co. Ltd. being arrested on May 10, 2013 in Siem Reap province.
 
On May 10, 2013 at 10.50am in Siem Reap, Lin Yu, Shin was arrested on charges of human trafficking in relation to her position as head of Giant Ocean International Fishery Co.Ltd, a recruitment agency that was granted license to recruit and send labor to Japan.
Lin Yu, Shin, a female Taiwanese citizen, was apprehended in the Siem Reap Night Market earlier today after several months of investigation from the working group of CLEC, LICADHO and LSCW. The Phnom Penh court issued her arrest warrant after more than a year of complaints from at least 80 victims. Since being issued a license to recruit, Giant Ocean has reportedly sent hundreds of Cambodian fishermen to work in countries such as Singapore, China, South Africa, Senegal, and Indonesia. These destination countries not only go against the conditions of the Giant Ocean license, but also fail to reflect the contracts signed by the laborers themselves. Upon arrival, laborers were immediately put to work on fishing vessels on which they were subjected to harsh working conditions, forced labor (often more than 20 hours per day), debt bondage, and physical abuse. The men were typically held at sea for months, and in some cases, years at a time, with very little hope of contacting relatives at home, or even receiving pay for their work.

In 2012, Giant Ocean was accused of illegally sending workers to China after former workers and their relatives filed complaints. Soon after, the recruitment office in Phnom Penh was closed and Lin Yun, Shin went into hiding in Siem Reap, attempting to pass herself off as an art merchant. Since then, CLEC has received 34 distinct complaints from both relatives of missing men and fishermen trapped overseas. In the past year, CLEC has facilitated the repatriation of 19 Giant Ocean victims many of whom claim there are more than 1,000 Khmer fisherman still stranded off the coast of Africa.

Please click here to see photo


សៀមរាប៖ នាយិកាក្រុមហ៊ុននាំពលករចេញ ទៅក្រៅប្រទេស ឈ្មោះ លីន យូ សិន (Lin Yu Shin) នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣នេះ វេលាម៉ោង ១០:៥០នាទី ត្រូវបានចាប់ខ្លួនពីបទជួញដូរមនុស្ស ពាក់ព័ន្ធនិងតួនាទីរបស់ខ្លួន ជាប្រធាននៃក្រុមហ៊ុន Giant Ocean Labor Supply ដែលជាភ្នាក់ងារជ្រើសរើសពលករ ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណ ដើម្បីជ្រើសរើស និងបញ្ជូនពលករទៅកាន់ប្រទេសជប៉ុន។
តាមប្រភពព័ត៌មានពី មជ្ឈមណ្ឌលច្បាប់សម្រាប់សហគមន៍ ហៅកាត់ថា CLEC បានឲ្យដឹងថា ស្រីឈ្មោះ លីន យូ សិន ដែលមានសញ្ជាតិ តៃវ៉ាន់ នោះ ត្រូវបានចាប់ខ្លួននៅក្នុងផ្សាររាត្រី ក្នុងខេត្តសៀមរាបនៅព្រឹកថ្ងៃនេះ ក្រោយរយៈពេលជាច្រើនខែ នៃការស៊ើបអង្កេត។ សាលាដំបូងរាជធានីភ្នំពេញ បានចេញនូវដីកាចាប់ខ្លួន ក្រោយរយៈពេលជាង១ឆ្នាំ នៃបណ្តឹងជាច្រើនពីសំណាក់ជនរងគ្រោះ យ៉ាងហោចណាស់៨០នាក់។
CLEC បានបន្តទៀតថា ចាប់តាំងពីត្រូវបានផ្តល់អាជ្ញាប័ណ្ណ ក្នុងការជ្រើសរើសពលករ ទៅបរទេសនោះ ក្រុមហ៊ុននេះ បានត្រូវគេរាយការណ៍ថា បានបញ្ជូនពលករជាអ្នកនេសាទបុរស ជនជាតិកម្ពុជា ដើម្បីទៅធ្វើការនៅក្នុងបណ្តាប្រទេស ជាច្រើនមានដូចជា សឹង្ហបុរី ចិន អាហ្រ្វិកខាងត្បូង សេណេហ្គាល់ និង ឥណ្ឌូនេស៊ី។ បណ្តាប្រទេសជាគោលដៅទាំងនោះ មិនគ្រាន់តែប្រឆាំងនិងលក្ខខណ្ឌ អាជ្ញាប័ណ្ណនៃក្រុមហ៊ុននេះទេ ប៉ុន្តែថែមទាំងបានខកខាន ក្នុងការបង្ហាញនូវកិច្ចសន្យា ដែលត្រូវបានចុះហត្ថលេខា ដោយពលករខ្លួនឯង។ នៅពេលទៅដល់ ពលករជាច្រើន ត្រូវបានគេដាក់ឲ្យធ្វើការភ្លាមៗ នៅលើនាវានេសាទ ដែលពួកគេត្រូវជាគោលដៅ ទទួលរងនូវលក្ខខណ្ឌការងារធ្ងន់ធ្ងរ កម្លាំងពលកម្ម ទាសភាពនៃបំណុល ហើយនិងការរំលោភបំពានខាងរាងកាយ។
CLEC បានបន្ថែមថា "អ្នកទាំងនោះ ជាធម្មតាត្រូវបានគេដាក់ឲ្យ ធ្វើការនៅតាមសមុទ្រ អស់រយៈជាច្រើនខែ ហើយក្នុងករណី មួយចំនួនអស់រយៈជាច្រើនឆ្នាំ ដែលមានសង្ឃឹមតិចតួចណាស់ ក្នុងការទាក់ទងជាមួយសាច់ញាតិនៅឯផ្ទះ ឬសូម្បីតែផ្ញើប្រាក់ខែ ពួកគេទៅផ្ទះក៏អត់ដែរ"។
ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ២០១២ ក្រុមហ៊ុន Giant Ocean ត្រូវបានរងការចោទប្រកាន់ ពីការបញ្ជូនពលករខុសច្បាប់ជាច្រើន ទៅកាន់ប្រទេសចិន ក្រោយពេលអតីតពលករជាច្រើន ហើយនិងសាច់ញតិរបស់ពួកគេ បានដាក់ពាក្យបណ្តឹងប្តឹង ក្រុមហ៊ុនមួយនេះ។ ភ្លាមៗក្រោយមក ការិយាល័យជ្រើសរើស ពលកររបស់ក្រុមហ៊ុន ដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវបានបិទហើយ លោកស្រី លីន យូ សិន បានទៅសម្ងំលាក់ខ្លួន នៅក្នុងខេត្តសៀមរាប ក្នុងគោលបំណងដើម្បីបន្លំខ្លួន ជាពាណិជ្ជករខាងសិល្បៈ។ ចាប់តាំងពីពេលនោះមក មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ (CLEC) បានទទួលនូវពាក្យបណ្តឹងចំនួន ៣៤ផ្សេងៗគ្នា ពីទាំងសាច់ញាតិពលករបុរស ដែលកំពុងបាត់ខ្លួន និងទាំងពលករអ្នកនេសាទ ដែលបានជាប់នៅក្រៅប្រទេស។
ក្នុងឆ្នាំកន្លង ទៅនេះមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ បានជួយសម្រូលការធ្វើមាតុភូមិនិវត្តន៍ ជនរងគ្រោះពីក្រុមហ៊ុន Giant Ocean ចំនួន១៩នាក់ផងដែរ។
គួរបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអង្គការក្រៅរដ្ឋាភិបាល ពាក់ព័ន្ធជាច្រើន បានទទួលនូវ ពាក្យបណ្តឹងជាច្រើន ស្រដៀងគ្នាទាក់ទងនិងក្រុមហ៊ុន Giant Ocean ហើយមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ បានដាក់ពាក្យបណ្តឹង ទៅកាន់ប៉ូលីសប្រឆាំងការជួញដូរមនុស្ស ដែលនាំឲ្យមានការស៊ើបអង្កេត យ៉ាងពេញលេញលើកន្លែងលាក់ខ្លួន របស់ស្រ្តីឈ្មោះ លីន យូ សិន នេះ៕

No comments: