A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 May 2013

Hun Sen declares he will step down when he turns 74 [He said a few years ago that he will rule until he is 90] លោក ហ៊ុន សែន ប្រកាស​ចេញ​ពី​តំណែង​ពេល​អាយុ​ ៧៤

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា អស់​រយៈ​ពេល​ជិត ៣០​ឆ្នាំ​មក​ហើយ។ លោក​ក៏​ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​លើក​​ច្រើន​សា​ថា លោក​នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដ៏​រាប​ណា​លោក​នៅ​មាន​ជីវិត ហើយ​បើ​គណបក្ស​ប្រជាជន​ជាប់​ឆ្នោត។
ដោយ វណ្ណ វិចារ RFA
2013-05-06
ហ៊ុន​ សែន កុម្ភៈ ១២ ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៦ នា​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។
RFA/Sok Serey
ផ្ទុយ​ទៅ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ជា​សាធារណៈ​ថា លោក​នឹង​បន្ត​កាន់​តំណែង​ត្រឹម​តែ​អាយុ ៧៤​ឆ្នាំ​ទេ។
នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៤៤ នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៦ ឧសភា លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​នឹង​ដើរ​តាម​គន្លង​មេដឹកនាំ​កុម្មុយនិស្ត​ចិន និង​វៀតណាម ដែល​មេដឹកនាំ​ទាំង​នោះ​លា​ចេញ​ពី​តំណែង​នៅ​ចន្លោះ​អាយុ ៧៤ ទៅ ៧៦​ឆ្នាំ។
លោក ហ៊ុន សែន ដែល​​ពេល​នេះ​មាន​អាយុ ៦២ ហើយ​នោះ បន្ត​ថា គណបក្ស​ប្រឆាំង​បាន​រិះគន់​ដដែលៗ​ថា លោក​កាន់​តំណែង​យូរ​ឆ្នាំ ប៉ុន្តែ​ការ​កាន់​អំណាច​មិន​ចំណុះ​លើ​លោក​ឡើយ ពោល​គឺ​លើ​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ៖ «ប្រទេស​គេ​ជឿន​លឿន​គេ​ដូរ​ មេដឹកនាំ ខ្ញុំ​ទទួល​ទៀត​ហើយ ខ្ញុំ​ធ្វើ​ឲ្យ​ដូច​ចិន និង វៀតណាម ចាំ​ដល់​អាយុ ៧៤ ចាំ​ខ្ញុំ​ចេញ ធ្វើ​ឲ្យ​ដូច​ចិន។ ខ្ញុំ​ធ្វើ​ពី​ក្មេង ខ្ញុំ​ធ្វើ​រដ្ឋមន្ត្រី​ការបរទេស​តាំង​ពី​អាយុ ២៧ ធ្វើ​ឧបនាយករដ្ឋមន្ត្រី​តាំង​ពី​អាយុ ២៩ ហើយ​ធ្វើ​នាយករដ្ឋមន្ត្រី​តាំង​ពី​អាយុ ៣២។ អ៊ីចឹង​ខ្ញុំ​ធ្វើ​ពី​ក្មេង ឥឡូវ​មាន​ទាន់​ចាស់​ឯ​ណា? គ្រាន់​តែ​ធ្វើ​យូរ​តើ! បើ​ចង់​ឲ្យ​នៅ​បោះ​ឆ្នោត​ឲ្យ បើ​បោះ​ឆ្នោត​ទម្លាក់​ខ្ញុំ​មាន​អី​នៅ?»។ Hun Sen said "In advanced countries, they changes their leaders, I acknowledge that, I will do like China and Vietnam, waiting till I turn 74 then I will leave office like in China. I became a leader when I was young, I became foreign minister when I was 27 years old, deputy prime minister when I was 29 and became prime minister when I was 32. That's what served since I was young, but I'm still not old yet. Only that I have served too long. If you want me to stay, please vote for me, if you do not elect me, I will leave".
នៅ​ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន អំពាវនាវ​ជា​ថ្មី​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច ដើម្បី​ឲ្យ​លោក​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជា​ថ្មី​ទៀត​ដែរ។ លោក​ក៏​ប្រកាស​ព្រមាន​អង្គការ​សង្គម​ស៊ីវិល​កុំ​ឲ្យ​រិះគន់ និង​ដាក់​គំនាប​លើ គ.ជ.ប ដែរ ដោយ​លោក​អះអាង​ថា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ១​ពាន់​អង្គការ​ដែល​គាំទ្រ គ.ជ.ប។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ការ​ប្រកាស​ថា នឹង​ដឹក​នាំ​តំណែង​តាម​គំរូ​ចិន និង វៀតណាម​នេះ ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​មួយ​របស់​បក្ស​កាន់​អំណាច ព្រោះ​ថា កម្ពុជា​កាន់​លទ្ធិប្រជាធិបតេយ្យ គួរ​យក​គំរូ​តាម​ប្រទេស​ប្រជាធិបតេយ្យ មិន​មែន​យក​គំរូ​តាម​ប្រទេស​កុម្មុយនិស្ត​ទេ។
លោក​បន្ត​ថា ប្រទេស​កុម្មុយនិស្ត​ចិន និង វៀតណាម អនុវត្ត​គោលនយោបាយ​បក្ស​តែ​មួយ តែ​ប្រទេស​ទាំង​ពីរ​គេ​មិន​ក៏​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​របស់​គេ​កាន់​តំណែង​លើស​ពី ១០​ឆ្នាំ​នោះ​ឡើយ៖ «សូម្បី​ តែ​មេ​កុម្មុយនិស្ត​ចិន និង វៀតណាម ធំៗ​ក្នុង​ពិភពលោក​សព្វថ្ងៃ​ហ្នឹង មាន​ចិន និង យួន ហ្នឹង ទោះ​បី​គេ​ទុក​គណបក្ស​តែ​មួយ ក៏​គេ​ដូរ​ប្រធានាធិបតី នាយករដ្ឋមន្ត្រី អ៊ីចឹង​ហើយ​បាន​ជីវភាព​ប្រជាជន​ចិន យួន ឡើង។ ពី​ដើម​គេ​ទុក​មនុស្ស​ម្នាក់​ដឹកនាំ​ជីវភាព​ប្រជាជន​គេ​ក្រ អ៊ីចឹង​ហើយ​ចំណុច​ដែល​គណបក្ស​ប្រជាជន​ទុក​លោក ហ៊ុន សែន ឲ្យ​ដឹកនាំ​រហូត​ហ្នឹង នាំ​ឲ្យ​ពលរដ្ឋ​ក្រីក្រ»។ Hun Sen said "Even in communist countries like China and Vietnam and big countries in the world like China and Vietnam, even if they have a single-party system, they still change their presidents and prime ministers, that's why the living standards of the Chinese and Vietnamese people improved. Before they allowed only one person to lead the country and the people were poor, and so if the Cambodian People's Party allows Hun Sen to lead the country for so long it will make the people poor".
លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​​ចេញ​នូវ​គោលនយោបាយ​កំណត់​អាណត្តិ​ នាយករដ្ឋមន្ត្រី​ត្រឹម ២​អាណត្តិ ដើម្បី​ជៀសវាង​ការ​ក្រាញ​អំណាច និង​ធានា​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ។

ការ​ប្រកាស​ដ៏​កម្រ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ប្រជាជន បាន​ដាក់​បេក្ខភាព​ថ្មី​ដែល​ជា​កូន​ចៅ សាច់​ញាតិ​របស់​ខ្លួន ឲ្យ​ធ្វើ​ជា​តំណាងរាស្ត្រ។
អ្នក​វិភាគ​បញ្ហា​នយោបាយ​សង្ស័យ​ថា ក្នុង​ចំណោម​បេក្ខជន​ថ្មី​ជា​យុវជន​ទាំង ១៤​ជំនាន់​ក្រោយ​នោះ អាច​នឹង​មាន​បេក្ខជន​ម្នាក់​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ ជំនួស​លោក ហ៊ុន សែន ទៀត​ផង។ ក្នុង​ចំណោម​យុវជន​ទាំង ១៤​នាក់​នោះ គឺ​មាន​វត្តមាន​លោក ហ៊ុន មានី កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន ឈរ​ឈ្មោះ​ជា​អ្នក​តំណាងរាស្ត្រ​នៅ​ខេត្ត​កំពង់ស្ពឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

A few years ago Hun Sen said that he'll be Khmer PM untill he will be 90 ; now he reduces to 74 ; then he'll be dead after next a couple of years . Hun Sen wants to tell everyone that his health is nose -diving ; he is
preparing his children to continue his policy after he's gone
( one Party system of Vietnam or china communist ) .

Anonymous said...

What's kind of pathetic person are you? Flip flop sometime talked make sense another time talked none sense....Who is going to believe you ah lop yo!? Change leadership is better for your poor begar's state,Hun sen is since pathetic now not fit to be primminister of Cambodia.

Anonymous said...

Perhaps he got lectured by Chinese leaders after visiting them. Now his tone and his attitude start to change slowly. Hopefully, he will look at Burma country as an example.

Anonymous said...

11:52 pm, agree with you. I think something is not right with Hun Sen -either his health or too much internal oppositions within his CPP - that's why he said he will step down sooner. But I also believe he might not last till he is 74 either.

Anonymous said...

AH Hun Sen the youn dog knows that his days are coming. This Youn dog, knows that one day his body will be return back to Vietnam where Vietnam gave him power and supported him in the killing of many Khmer from K5 Planning Genocide to the 1997 Coup. Without the Youn Ah Hun Sen the Youn dog would be hung on a stick.