A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 May 2013

Cambodian PM says to stay in power until age of 74 [I thought Hun Sen said he will stay in power till he is 90, so what made him changes his mind?] តាក់ទីង ថែមថយ! ថែម៩០ ថយ៧៤


លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែនថ្លែងក្នុងកម្មពិធីមួយកាលពីម្សិលមិញ។ រូបថត ផា លីណា

PHNOM PENH, May 6 (Xinhua) -- Cambodian Prime Minister Hun Sen, 61, said Monday that he will stay in power until he is 74.
At the groundbreaking ceremony for the construction of a China- funded road in Kampong Speu province, the prime minister also appealed to people to vote for his Cambodian People's Party (CPP) in the upcoming general election.
Cambodia is to hold a general election for the 123-seat parliament on July 28. Political analysts predicted that the CPP of Prime Minister Hun Sen will dominantly win the election. In March, Hun Sen also projected that his party would win at least two-thirds majority in the upcoming poll.
Hun Sen, one of the longest serving political leaders in the world, came to power in January 1985.
Editor: Yang Yi

លោក​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ថា​​នឹង​កាន់​អំណាច​ដូច​ចិន និង​វៀតណាម

 
 កំពង់ស្ពឺៈ នៅមុខ​ចំពោះ​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​នាក់​ក្នុង​ពិធី​ស្តារ​ផ្លូវ​ជាតិ​លេខ​៤៤ ឡើង​វិញ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​ឲ្យ​ដល់​អាយុ ៧៤​ឆ្នាំ ដូច​មេ​ដឹក​នាំ​ចិន និង​វៀតណាម រួច​រូប​លោកនឹង​លាលែង​តំណែង​នៅ​អាយុ​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ដូច​មេដឹក​នាំ​វៀតណាម និង​ចិន ឥឡូវ​ខ្ញុំ​អាយុ​៦១​ឆ្នាំ ឱ្យ​ខ្ញុំ​ទៅ​ណា? ខ្ញុំ​ត្រូវ ការពារ​ខ្សែ​របស់​ខ្ញុំ។ ប្រសិន​បើ​គេ​ផ្ដួល​ខ្ញុំ​ឱ្យ​ដួល​នោះ គណបក្ស​ប្រជាជន​កម្ពុជា ដូច​ជា​ដាច់​ជើង​ម្ខាង ហើយ​ហេតុ​អ្វី​បាន​មួយៗ ចង់​តែ​កម្ចាត់ ហ៊ុន សែន រហូត​ដល់​ប្រើ​ពាក្យ​ថា មាន​ស៊ី អត់សែន មានសែន អត់ស៊ី ដែល​នេះ​គឺជា នយោបាយ​របស់​គេ»។
លោក​បញ្ជាក់​ថា មេដឹកនាំ​ ប្រទេស​ទាំង​នោះ​បាន​កាន់​តំណែង​រហូត​ដល់ អាយុ​៧៤​និង​៧៥​ឆ្នាំ ហើយ​ប្រទេស​ ទាំង​នោះ​សុទ្ធ​តែ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់។
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន បាន​ក៏​បាន​ប្រៀប​ធៀប​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា បក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើ​ការ​រិៈគន់ លើ​គណបក្ស​កាន់​អំណាច​ដូច​នៅ​ប្រទេស​កម្ពុជា​ដែរ។
លោក​បាន​លើក​ឡើង​ថា បក្ស​ប្រឆាំង​កម្ពុជា​ចោទ​បក្ស​កាន់​អំណាច​កាន់​អំណាច​យូរ ដូច​បក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​ចោទ​បក្ស​កាន់​អំណច​ថា កាន់​អំណាច​យូរ​រហូត​ដល់ ៥៦ ឆ្នាំ​មក​ហើយ​ និង​បាន​រិៈគន់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថា​គ្មាន​ យុត្តិធ៌ម​ទៀត​ផង។
លោកបានពន្យល់វិញថា កាន់អំណាចយូរ ឬឆាប់​អាស្រ័យ​លើ​ប្រជាព​លរដ្ឋ​ជា​អ្នក​គាំទ្រ។
សូមបញ្ជាក់ថា ក្រោយ​ពី​កាន់​អំណាច​ជិត ៣០​ឆ្នាំ​មក​នេះ នេះ​គឺជា​លោក​ទី១ ហើយ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ពេល​កំណត់​ដែល​លោក​នឹង​ត្រូវ​ចាក​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​ មន្ត្រី។

No comments: