17th May 2013
ស៊ុយ ហ៊ាមខេមរា
VOA Khmer
ភ្នំពេញ៖ បន្ទាប់ពីត្រូវបានទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មន្ត្រីគណបក្សសង្គ្រោះជាតិបញ្ជាក់នៅថ្ងៃសុក្រនេះថាលោកសម រង្ស៊ីមេដឹកនាំគណបក្សនេះទំនងជាត្រូវជួយឃោសនាបោះឆ្នោតពីក្រៅប្រទេសតាមរយៈទូរស័ព្ទឬការភ្ជាប់ការសន្ទនាតាមរយៈប្រព័ន្ធវីដេអូខឹនហ្វេរឹនជាដើម។
លោកសម រង្ស៊ី ត្រូវតុលាការកម្ពុជាផ្តន្ទាទោសដាក់ពន្ធនាគារ១០ឆ្នាំនិងពិន័យជាប្រាក់២០លានរៀល ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈទាក់ទិននឹងការដកតម្រុយបង្គោលព្រំដែនកម្ពុជានិងវៀតណាមក្នុងខេត្តស្វាយរៀងក្នុងឆ្នាំ២០០៩ និងពីបទក្លែងឯកសារហើយលោកបាននិរទេសខ្លួនទៅក្រៅប្រទេសចាប់តាំងពីពេលនោះមកម្ល៉េះ។
គ.ជ.ប បានលុបឈ្មោះរូបលោកចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលជាការរារាំងរូបលោកមិនឱ្យចូលរួមបោះឆ្នោតនិងនិវត្តន៍មកកាន់ប្រទេសកម្ពុជាបាន។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអះអាងថា លោកសម រង្ស៊ី នឹងចូលរួមឃោសនាស្វែងរកការគាំទ្រគណបក្សដោយសំឡេងពីក្រៅប្រទេសដោយផ្ទាល់។
«គាត់ក៏ចូលរួមក្នុងយុទ្ធនាការបង្កើតសំឡេងឆ្នោតហើយគាត់ក៏មានការណែនាំជាប្រចាំដល់គណបក្សផងដែរ។ ឥឡូវនេះបើទោះជានៅក្រៅប្រទេសក៏គាត់នៅតែមានការទាក់ទងជាមួយម្ចាស់អ្នកបោះឆ្នោតជាប់លាប់តាមរយៈវីដេអូខឹនហ្វេរឹន»។
យោងតាមប្រតិទិនដែលចេញផ្សាយដោយគ.ជ.បបានឱ្យដឹងថាយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៣នេះមានរយៈពេល៣០ថ្ងៃគឺពីថ្ងៃទី ២៧ខែមិថុនា ដល់ថ្ងៃទី២៦ខែកក្កដា។
លោក ទេព នីថាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថាបើតាមគោលការណ៍ច្បាប់ជនដែលត្រូវបានកាត់ទោសគឺមិនមានសិទ្ធិក្នុងការចូលរួមការបោះឆ្នោតឬក៏ធ្វើការឃោសនាបោះឆ្នោតទេ។ ចំពោះករណីលោក សម រង្ស៊ី លោក ទេព នីថាពន្យល់ដូច្នេះថា៖
«តាមច្បាប់ហ្នឹងអត់មានចែងពីបញ្ហាហ្នឹងទេក៏ប៉ុន្តែអ្នកដែលជាប់ពន្ធនាគារហ្នឹងគឺគាត់ពុំមានសិទ្ធិធ្វើបែបហ្នឹងទេ។ តែនេះគាត់នៅក្រៅពន្ធនាគារ ហើយនៅក្រៅប្រទេសទៀតអីចឹងគាត់ធ្វើអ្វីតាមអ្វីដែលគាត់អាចធ្វើបាន»។
មានគណបក្ស ៨បានចុះឈ្មោះត្រៀមចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះប៉ុន្តែមានតែគណបក្ស ៦ប៉ុណ្ណោះត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណបក្សពីរទៀតដែលមិនទាន់ត្រូវបានទទួលស្គាល់នោះគឺគណបក្សខ្មែរដើម្បីអភិវឌ្ឍន៍និងគណបក្សខ្មែរឈប់ក្រ។
ដោយឡែកគណបក្សខ្មែរឈប់ក្របានយកឯកសារដែលកែតម្រូវរួចរាល់មកដាក់ជូន គ.ជ.ប ជាថ្មីម្តងទៀតកាលពីព្រឹកម៉ិញនេះ៕
4 comments:
Sam Ransi is having as the same fate as Ranariddh's - His
political career in Cambodia is finished unless he is willing to risk his life to save himself . He fell down , he has to get up
by himself . Election is only 10 weeks away ,Mr Sam should
follow Mam Sonando footstep to prove Khmer that " he is a
good leader - not a good pusher " OR learn from NINOY
AQUINO .
Why don't he step down for awhile let those whom stay in Cambodia to run against ah kwak someone like Sokha or Son Chhay? I admired Rainsy but we have keep him aside for awhile because of Cpp won't allow him to run,or return to Nambodia,what's chance do we have to beat Cpp if Cpp bans Rainsy from participation? Select someone else please i am sick and tired of seeing democracy loses because people don't select someone new to run against ah kwak Hun!
Kmenhwatt
មិនអាចឈប់ធ្វើនយោបាយបានទេ
មិនទាន់បានស្រង់ដើមបានវិញផង
អោយឈប់ម្តេចបាន ហើយខ្មែរ
មិនទាន់ងាប់គ្រប់គ្រាន់តម្រូវសេចក្តី
ត្រូវការរបស់យួន ។
សូមរាស្ត្រខ្មែរពិនិត្តមើល
ហ៊ុន សែន
គឹម សុខា
សម រង្សី
មានចារិក សំជាអ្នកស្រឡាញ់រាស្ត្រនឹងជាតិទេ?
បើខាំគ្នាដូចឆ្កែនិងឆ្មា អំពើទាំងនេះដើម្បីអំណាច
លុយដិល្លា ឬ ជាតិ?
បើអំណាចមាន លុយដុល្លាវាហូរចូលឯកឯង
ម្លេះហើយម្នាក់ៗខេះប្រឹងណាស់ ឯអាក្ររហាមក៏ខំប្រឹងនឹងគេដែរ ជួយកាន់ក្តរអោយគេនោម។
The only voters who access to the Video conference are the CNRP activists in the
capital . Mr Sam is still out touch with the voters in the countryside . The name Sam
Ransi 's seemed to be forgotten , most people mention Kem Sokha , Thomico &
Sang kruos Cheat only .
Post a Comment