A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 11 May 2013

CEN reporters encountered a group of endangered animals, bantengs, in Teuk Krahorm area of Choam Ksan district, Preah Vihear province ប្រទះឃើញសត្វខ្ទីង១ហ្វូង ដែលជាសត្វដ៏កម្រ ស្ថិតនៅក្នុងព្រៃ តំបន់ទឹកក្រហម

(ថ្ងៃទី 10 ឧសភា 2013,) | ដោយ: បាយ័ន CEN

ព្រះវិហារ:  សត្វ​ខ្ទីង​១​ហ្វូង​ដែលជា​សត្វ​ស្ទើរ​ផុត​ពូជ​នៅ​កម្ពុជា ត្រូវបាន​អ្នកយក​ពត៌មាន CEN ប្រទះឃើញ​ដោយផ្ទាល់ ដែល ពួកវា​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ចំណុច​ព្រៃ​អូរ​គគីរ ក្នុង​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ​។ សត្វ​ខ្ទីង​ទាំងនេះ ត្រូវបាន​ប្រទះឃើញ នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៣​។​

​អ្នកយក​ពត៌មាន CEN បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​នោះ ដោយមាន​ការជូន​ដំណើរ​ដោយផ្ទាល់​ពី​លោក​ឧត្ដម​សេនី​យ៏​ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ព្រំដែន​យោធភូមិភាគ​ទី​៤ ខណៈពេលដែល​លោក​ឧត្ដម​សេនី​យ៏​ឯក អ​ញ្ចើ​ញ​ទៅពិនិត្យ​ស្ថានភាព​នៅ​ភូមិសាស្ដ្រ និង​ពិនិត្យ​កំលាំង​នគរបាលជាតិ ដែល​ឈរជើង​នៅ​តំបន់​ព្រំដែន នា​ចំណុច​ស្រមោច និង​ចំណុច​មុំ​បី​។

​ សត្វ​ខ្ទីង​ដែល​យើង​មើលឃើញ​ពី​ចំងាយ គឺមាន​ចំនួន ប្រមាណ​ពី ១០​ទៅ​១៥​ក្បាល​។ សត្វ​ខ្ទីង​ទាំងនោះ មាន​មេ មាន​បា និង​មាន កូន​តូចធំ តាម​លំដាប់ បាន​បណ្ដើរគ្នា​ឆ្លងកាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ មានន័យថា ឆ្លង​ពី​ព្រៃ​ម្ខាង ទៅ​ព្រៃ​ម្ខាង​ដើម្បី រកស៊ី​ទៅតាម​ទម្លាប់​ប្រចាំថ្ងៃ​របស់​ពួកវា​។​

​សត្វ​ខ្ទីង​ទាំងនោះ មាន​ភាព​ធំធាត់ ហើយ​ហាក់បីដូចជា​មិន​ខ្លាច​មនុស្ស​ទាល់តែសោះ​។ តែ​ទោះបី​យ៉ាងណាក៏ដោយ យើង​មិនអាច​ទៅជិត​វា​បានឡើយ ហើយ​បាន​ថតរូប​វាពី​ចំងាយ ហើយ​បាន​ថត​ពី​ក្នុង​រថយន្ដ​ដែល​មើលទៅ​ហាក់បីដូចជា ពួកវា​មាន​ភាព​សុំា​ជាមួយនឹង​មនុស្ស​ទៅហើយ​។​

​លោក​ឧត្ដម​សេនី​យ៏​ឯក ខេង សុមេធ បាន​មាន​ប្រសា​ស​ន៏​ថា សត្វ​ខ្ទីង និង​សត្វ​ប្រើស​,​សត្វ​ទន្សោង​,​សត្វ​ឈ្លូស​,​សត្វ​ខ្លាឃ្មុំ​,​សត្វ​ដំរី និង​សត្វ​ដទៃទៀត ត្រូវបាន​លោក​ប្រទះឃើញ​ស្ទើរ​ជា​ញឹកញាប់ ដែល​ពួកវា​ឆ្លងកាត់​នៅតាម​តំបន់​នោះ និង​តំបន់​ផ្សេងៗ​ទៀត នៅក្នុង​ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ​។​

​លោក​ឧត្ដម​សេនី​យ៏​ ឯក បាន​មាន​ប្រសា​ស​ន៏​ទៀតថា សត្វ​ទាំងនោះ វា​មាន​ភាពស៊ាំ​ជាមួយនឹង​មនុស្ស​ទៅហើយ​។ ដោយឡែក សត្វ​ខ្ទីង​ដែល​យើង​ថត​បាន​ខាងលើ ត្រូវបាន​លោក​និយាយថា វា​បាន​ឆ្លងកាត់​ផ្លូវ​នោះ​ជា​ញឹកញាប់ ហើយ​សត្វ​ខ្ទីង​ទាំងនោះ វា​មិន​ខ្លាច និង​មិន​អើពើ​នឹង​រថយន្ដ ដែល​បើក​ឆ្លងកាត់​នៅ​តំបន់​នោះ​ទៀតផង​។


​សូមបញ្ជាក់ថា តំបន់​ព្រៃ​ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ​ទាំងអស់ គឺជា​ព្រៃ​ដែន​ជំរក​ការពារ​សត្វព្រៃ​បឹង​ពែរ​។ ទីនោះ​ត្រូវ​
​បាន​ការពារ​យ៉ាងរឹងមាំ​ដោយ​ព្រះរាជក្រឹត្យ ដើម្បី​ការពារ​សត្វព្រៃ ដែល​រស់នៅ​ដោយ​កម្រ ហើយ​ពួកវា​បាន​ទៅ​ជ្រកកោន​ធំធាត់​
 និង​បន្ដ​ពូជពង្ស​នៅ​តំបន់​ព្រៃ​ចុងក្រោយ​នា​តំបន់​ខាងលើ​។​

​ ក្រៅពី​វត្ដ​មាន​សត្វព្រៃ​ដ៏​កម្រ​ដែល​រកឃើញ​នៅក្នុង​តំបន់​នោះ ទីនោះ​ក៏បាន​ការពារ​យ៉ាង​ម៉ឹងម៉ាត់​ផងដែរ​។ តែ​ទោះបី​យ៉ាងណាក៏ដោយ សត្វព្រៃ​ក៏​នៅ​មានការ​បរបាញ់​ពី​ព្រាន ដែល​ធ្វើឱ្យមាន​ការបាត់បង់​មួយចំនួន​ផងដែរ នេះ​បើតាម​សេចក្ដី​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ មាន​ទាហាន​ប្រដាប់​ដោយ​អាវុធ​យ៉ាងតិច​៤​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​អង្គភាព​របស់​ពួកគេ ហើយ​បញ្ជូនមក​តុលាការ​តាម​ពាក្យបណ្ដឹង​របស់​អភិរក្ស​ការពារ​សត្វព្រៃ​បឹង​ ពែរ​ដោយសារតែ​ទាហាន​ទាំងនោះ ធ្វើ​សកម្មភាព​បាញ់​សត្វ​ខ្ទីង​ដ៏​ធំ​មួយ​ក្បាល ដើម្បី​យកសា​ច់មក​ចែកគ្នា​បរិភោគ​។ ករណីនេះ ត្រូវបាន​អាជ្ញាធរ​ការពារ​សត្វព្រៃ ​ជា​អំពើ​ខុសច្បាប់ ហើយ​មិនអាច​អត់អោន​ឱ្យបាន​ឡើយ​ចំពោះ​អ្នក​ប្រ​ព្រឹ​ត្ដ​។​

​ក្រៅពី​ សត្វ​ដ៏​កម្រ​មាន​វត្ដ​មាននៅ​តំបន់​ព្រៃ​ខាងលើ គេ​ក៏​បានឃើញ​សត្វ​ស្លាប​ដ៏​កម្រ​ជាច្រើន​ប្រភេទ ក៏បាន​រស់នៅ​ដ៏​សុខសាន្ដ ស្ថិតនៅក្នុង​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ​។ ព្រៃ​នោះដែរ គេ​បានឃើញ​ខាង​អភិរក្ស​បង្កប់​កាមេរ៉ា​ថត​ដោយ​ស្វ​យ័​ប្រ​វ​ត្ដិ ដើម្បី​តាមដាន​សត្វព្រៃ​ដ៏​កម្រ​ជាច្រើន​ប្រភេទ ដែល​កំពុង​រស់រានមានជីវិត​នៅ​ទីនោះ​។ ការរកឃើញ​សត្វព្រៃ​ដ៏​កម្រ​ជាច្រើន​ប្រភេទ​តាម រយៈ​ការ​ឃើញ​ដោយ​ការថត​ពី​កាមេរ៉ា​ដោយ​ស្វ​យ័​ប្រ​វ​ត្ដិ​តែម្ដង​៕





- See more at: http://www.cen.com.kh/localnews/show_detail/135?token=MWRjODdhMD#sthash.aOnv6E9a.dpuf

No comments: