A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 29 May 2013

Cambodia's oxen predict good harvest ប្រផ្នូល​ពី​គោ​ឧសភរាជ​ឆ្នាំ​នេះ ភោគ​ផល​ដំណាំ​ពោត​នឹង​ទទួល​បាន​ផល​ល្អ​ប្រសើរ​

Published: 28 May 2013
Bangkok Post

Cambodia's annual royal ploughing ceremony took place Tuesday, with the oxen predicting a good corn harvest. Three pairs of royal oxen took part in the ceremony presided over by King Norodom Sihamoni, and watched closely by farmers around the country.
Under the relentless morning sun on a field in the eastern province of Kompong Cham, crowds of farmers and their families looked on as three pairs of royal oxen, their horns sheathed in red silk and golden saddles on their backs, slowly plowed the earth to mark the beginning of the planting season.

The dun animals were led this year by the provincial governor, while his wife, in a heavily embroidered gold blouse and a purple silk sarong, followed behind scattering seeds into the fresh furrows.
The oxen were then led to seven silver dishes containing, respectively, rice, beans, corn, grass, water, sesame seeds, and potent rice wine.
Their choice is used to predict the most successful crop of the season. Water means a high rainfall, but the wine presages anarchy in the streets.
But, as last year, the oxen went straight for the corn.
"We foresee that this year will see a high yield of corn and there will be no problems with flooding as the oxen did not touch the water," the on-site royal astrologer Kong Keng announced over the loudspeakers.
While Cambodia is largely a rice-growing nation, farmers at today’s event said they would plant at least some corn after the augury.
"This year we'll grow more corn because that crop is going to be successful," said Heng Chanthou, 56 , a Kompong Cham farmer who mainly grows cassava. 

Kampuchea Thmey - កំពង់ចាម​ ៖ ឆ្នាំនេះ​ភោគផល​ដំណាំ​ពោត​នឹង​ទទួល​បាន​ផល​ល្អ​ប្រសើរ នោះ​បើ​តាម​ការ​ប្រកាស​​លោក​ព្រាហ្មណ៍​ព្រះរាជ​គ្រូ​ទូល​ថ្វាយ និង​ជំរាប​ជូន​អំពី​លទ្ធផល​នៃ​ការ​ផ្សង​ព្រះ​ផ្នូល​ព្រះ​គោ​ឧសភរាជ​តាមរយៈ​ ឲ្យ​បរិភោគ​អាហារ​៧​មុខ​រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក សុរា ដែល​​តម្កល់​លើ​តុ​កណ្តាល​ទី​ព្រះ​ស្រែ​ទៅតាម​តម្រា​បវេណី​ដែល​មាន​តាំងពី​ បរម​បុរាណ​មក នៅក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះ​ន័​ង្គល​​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៣​នេះ នៅ​ទីវាល​ព្រះ​ស្រែ​នាទី​លាន​កីឡា​ដ្ឋាន​​ខេត្តកំពង់ចាម ក្រោម​ព្រះ​រាជ​ធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ព្រះករុណា​ព្រះបាទ​សម្តេច​​ ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ ព្រះរាជវង្សានុវង្ស ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ សមាជិក​សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត​នានា​ប្រចាំ​កម្ពុជា ភ្ញៀវកិត្តិយស នាម៉ឺន​សព្វ​មុខមន្ត្រី ប្រជាពលរដ្ឋ​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

ក្បួន​ដង្ហែ​ស្តេច​មាឃ និង​មេ​ហួ​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះ​ន័​ង្គល​ឆ្នាំនេះ​មាន​លោក លន់ លឹម​ថៃ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ជា​ស្តេច​មាឃ និង​លោកស្រី ស្រ៊ុន ណា​ង ជា​មេ​ហួរ​។​
ការ ​ច្រត់​ព្រះ​នង្គ័ល ការ​​ជួបជុំគ្នា​សព្វគ្រប់​​លំដាប់​លំដោយ​ហើយ​​នោះ ក្បួន​ក៏​ហែ​​ទៅ​ដល់ទី​ព្រះ​ស្រែ​ក្នុង​ពេល​បន្ទាប់ៗ​គ្នា​នេះ កាល​ទៅដល់​ស្តេច​មាឃ និង​មេ​ហួ​​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​ទេវរូប នៅ​រោង​ពិធី​ទិស​នារ​តី​«​ជាទី​តាំង​ព្រះ​ចន្ទី​ទេវរូប​»​បារគូ ​ផ្លុំស័ង្ខ​៣​បទ​រួច​ចេញ​ច្រត់​ព្រះ​ន័​ង្គ​ល ភ្នាក់ងារ​អ្នក​កាន់​ព្រះ​នង្គ័ល​ឲ្យ​ស្តេច​មាឃ​ក៏​ប្រគល់​ឲ្យ​ស្តេច​មាឃ ហើយ​ចេញ​ដើរ​នាំមុខ​នង្គ័ល​១ ច្រត់​យោងមុខ​នង្គ័ល​១​ទៀត ច្រត់​តាម​ក្រោយ​ព្រះ​ន័ង្គល​ស្តេច​មាឃ​នៅ​ជា​កណ្តាល​មាន​ម្នាក់​បាំង​ក្លស់ និង​មហា​តឡិក​៤​នាក់ កាន់​គ្រឿង​ដើរ​តាម​ក្រោយ​។ មេ​ហួ​ដើរ​ក្រោយ​ន័​ង្គ​ល​ទី​៣ ម្នាក់​បាំង​ក្លស់ និង​សាវឡិក ៤​នាក់ កាន់​គ្រឿង​ដើរ​ហែ​តាម​ក្រោយ​ក្បួន​ព្រះ​ន័​ង្គ​ល​ចេញ​ច្រត់​ជា​ទក្ខិ​ណា​ ព័ត​៣​ជុំ ខណៈ​កំពុង​ច្រត់​នោះ​មេ​ហួ​ចាប់​ស្រូវ​ហៅថា​ក្រយា​សំពាន់​ក្នុង​កញ្ជើ​ព្រាច ​សាច​ទៅ​ឆ្វេង​ទៅ​ស្តាំ ដរាប​ដល់​ឈប់​ច្រត់​តែ​ក្នុង​១​ជុំ​ពួក​បារគូ​ផ្លុំស័ង្ខ​ម្តង​។ លុះ​ច្រត់​គ្រប់​៣​ជុំ​ហើយ ភ្នាក់ងារ​អ្នកដើរ​នាំមុខ​ក៏​ដើរ​នាំ​ក្បួន​ព្រះ​ន័​ង្គ​ល​ទៅ​ឈប់​ដោះ​គោ​ ចេញពី​នឹម នៅ​ទី​ទៀប​រោង​ពិធី​ទិសបូព៌​។​
ចំពោះ ​ការ​ផ្សង​គោ​ឧសភរាជ លំដាប់​នោះ​ព្រាហ្មណ៍​ព្រះរាជ​គ្រូ សូត្រ​ពាក្យ​អធិស្ឋាន​ផ្សង​គោ​ឧសភរាជ​ដែល​ទឹម​ច្រត់​ព្រះ​ន័​ង្គ​ល​នោះ​ឲ្យ​ ស៊ី ផឹក អាហារ ៧​យ៉ាង ដែល​ភ្នាក់ងារ​រៀបចំ​ដាក់​តុ​ប្រាក់​ធំៗ​តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​មួយ​តុ គ្រាប់សណ្តែក​មួយ​តុ គ្រាប់ពោត​មួយ​តុ គ្រាប់ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​មួយ​តុ ស្រា​មួយ​តុ​។ សូត្រ​ចប់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ យក​ទឹកមន្ត​ប្រោះ​ក្បាល​ព្រះ​គោ​ទាំងពីរ ហើយ​មន្ត្រី​មួយ​នាក់ ដែល​កាន់​ន័​ង្គ​ល​ស្តេច​មាឃ ដឹកគោ​ឧសភរាជ​ទាំងពីរ​ទៅ​ឲ្យ​ស៊ីផឹក​របស់​ទាំង ៧​យ៉ាង គឺ​ដឹក​ទៅជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូលចិត្ត​ស៊ីផឹក​អ្វី​ក៏​ស៊ីផឹក​ទៅ គេ​មិន​បង្ខំ​ឲ្យ​វា​ស៊ីផឹក​ចំពោះ​អាហារ​ណាមួយៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វីមួយ​យ៉ាង ឬ​ពីរ​យ៉ាង ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ទៅខាង​មុខ​តាម​នោះ ក៏​ឯ​ទំនាយ​មិនជា​ការ​ប្រាកដ​ប៉ុន្មាន​ទេ គឺ​ថាបើ​ព្រះ​គោ​ស៊ី​អ្វី ក៏​ទាយ​ថា ក្នុងឆ្នាំនេះ​របស់​នោះ​សំបូរ​ប្លែក តែបើ​ស៊ី​ស្មៅ​ទាយ​ថា នឹង​កើត​ជម្ងឺ​គោ បើ​ផឹកស្រា​នឹង​កើត​មនុស្ស​ពាល​ចោរលួច​ចោរប្លន់​ជាច្រើន​។ លំដាប់​នោះ​ស្តេច​មាឃ និង​មេ​ហួ ចូលទៅ​ថ្វាយបង្គំ​ព្រះ​ទេវរូប​នៅក្នុង​រោង​មណ្ឌល​ទិស​ខាង​កើ ត​ជាទី​តាំង​ព្រះ​កច្ចាយន​ទេវរូប​នោះ​ពួក​បារគូ​ក៏​ចូល​ផ្លុំស័ង្ខ ព្រះរាជ​គ្រូ​យក​ទឹកមន្ត​ប្រស់ព្រំ​ឲ្យ​អ្នក​ទាំងពីរ ព្រមទាំង​ឲ្យ​សព្វ​សាធុការពរ ឲ្យ​បាន​ប្រកបដោយ​សេរី​សួស្តី នូវ​សេចក្តីសុខ មហាប្រសើរ​តរៀង​ទៅ​ប៉ុណ្ណោះ​ជា​ការ​ស្រេច។​
តាម ​ប្រវត្តិ​ទំនៀម​ច្រត់​ព្រះ​ន័​ង្គ​ល គឺ​មាន​មក​តាំងពី​បុរាណកាល យ៉ាងតិចណាស់​ក៏​ត្រឹម​សម័យ​ក្រុង​នគរធំ​មកម្ល៉េះ​។​ តាម​ផលប្រយោជន៍​នៃ​ព្រះ​រាជពិធី​ច្រត់​ព្រះ​ន័​ង្គ​ល​នេះ​ថា ជា​ព្រះរាជ​បវេណី​មួយ​ដ៏​សំខាន់ ក្នុង​បណ្តា​ព្រះ​រាជពិធី​ទ្វាទសមាស​ប្រចាំឆ្នាំ ចាត់ទុកថា ជា​មង្គល​មួយ​ដ៏​ប្រសើរ​របស់​ប្រជារាស្ត្រ​ខ្មែរ ហៅថា «​វប្បមង្គល​» ដែល​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ​តែង​ដឹកនាំ​ប្រជារាស្ត្រ​ប្រារព្វ​ធ្វើ ពុំដែល​លស់​ខាន​តាំងពី​បុរាណកាល​មក​។​
ក្នុង ​ឱ​កាស​នោះដែរ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​នាំយក​ ព្រះរាជ​អំណោយ​ចែក​ជូន​តំណាង​ប្រជាកសិករ​មកពី​តាម​ស្រុក​នានា​ក្នុង​ ខេត្តកំពង់ចាម​ចំនួន ៥២​នាក់​ក្នុង​ម្នាក់​ទទួលបាន​ធីប​មួយកញ្ចប់ ខោ​១ អាវ​១ ក្រមា​១ សារុង​១ ភួយ មុង ស្បែកជើង​១​គូរ ថវិកា​១០​ម៉ឺន​រៀល​។​
បន្ទាប់មក ​ព្រះអង្គ​ក៏បាន​យាង​ទត​ការ​តាំង​ពិព័រណ៍​ស្តីពី​ការ​រីកចំរើន​របស់​ខេត្ត​ ចំនួន​៣១ ស្តង់​ក្រោម​ការរៀបចំ​របស់​មន្ទី​រ ស្រុក និង​ក្រុង​នានា​របស់​ខេត្ត​ផងដែរ​៕
សុង​យោ​

1 comment:

Anonymous said...

The new Kg Cham governor was absent minded , he should replace the potent rice wine with ANGKOR BEER ,
the heart of Cambodia or high quality WISKY , CAMBODIA
BEER , the proudness of Khmer Nation . These are good
brands which most consumed by Roosewood traders , corrupt government officers , land grabbers , Natural resources robbers etc .. - just to predict the ANARCHY for
the next mandate ...