Bangkok Post
Cambodia's annual royal ploughing ceremony took place Tuesday, with the oxen predicting a good corn harvest.
Three pairs of royal oxen took part in the ceremony presided over by
King Norodom Sihamoni, and watched closely by farmers around the
country.
Under the relentless morning sun on a field in the eastern province
of Kompong Cham, crowds of farmers and their families looked on as three
pairs of royal oxen, their horns sheathed in red silk and golden
saddles on their backs, slowly plowed the earth to mark the beginning of
the planting season.
The dun animals were led this year by the provincial governor, while
his wife, in a heavily embroidered gold blouse and a purple silk sarong,
followed behind scattering seeds into the fresh furrows.
The oxen were then led to seven silver dishes containing,
respectively, rice, beans, corn, grass, water, sesame seeds, and potent
rice wine.
Their choice is used to predict the most successful crop of the
season. Water means a high rainfall, but the wine presages anarchy in
the streets.
But, as last year, the oxen went straight for the corn.
"We foresee that this year will see a high yield of corn and there
will be no problems with flooding as the oxen did not touch the water,"
the on-site royal astrologer Kong Keng announced over the loudspeakers.
While Cambodia is largely a rice-growing nation, farmers at today’s
event said they would plant at least some corn after the augury.
"This year we'll grow more corn because that crop is going to be
successful," said Heng Chanthou, 56 , a Kompong Cham farmer who mainly
grows cassava.
Kampuchea Thmey - កំពង់ចាម
៖ ឆ្នាំនេះភោគផលដំណាំពោតនឹងទទួលបានផលល្អប្រសើរ
នោះបើតាមការប្រកាសលោកព្រាហ្មណ៍ព្រះរាជគ្រូទូលថ្វាយ
និងជំរាបជូនអំពីលទ្ធផលនៃការផ្សងព្រះផ្នូលព្រះគោឧសភរាជតាមរយៈ
ឲ្យបរិភោគអាហារ៧មុខរួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក សុរា
ដែលតម្កល់លើតុកណ្តាលទីព្រះស្រែទៅតាមតម្រាបវេណីដែលមានតាំងពី
បរមបុរាណមក នៅក្នុងព្រះរាជពិធីច្រត់ព្រះន័ង្គលនៅព្រឹកថ្ងៃទី២៨
ខែឧសភា ឆ្នាំ២០១៣នេះ
នៅទីវាលព្រះស្រែនាទីលានកីឡាដ្ឋានខេត្តកំពង់ចាម
ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេច
ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
និងដោយមានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ប្រធានរដ្ឋសភា និងលោកជំទាវ ព្រះរាជវង្សានុវង្ស
ឧត្តមប្រឹក្សាព្រះមហាក្សត្រ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា
រាជរដ្ឋាភិបាល អង្គទូតនានាប្រចាំកម្ពុជា ភ្ញៀវកិត្តិយស
នាម៉ឺនសព្វមុខមន្ត្រី ប្រជាពលរដ្ឋសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្បួនដង្ហែស្តេចមាឃ
និងមេហួក្នុងព្រះរាជពិធីច្រត់ព្រះន័ង្គលឆ្នាំនេះមានលោក លន់
លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមជាស្តេចមាឃ និងលោកស្រី
ស្រ៊ុន ណាង ជាមេហួរ។
ការ
ច្រត់ព្រះនង្គ័ល ការជួបជុំគ្នាសព្វគ្រប់លំដាប់លំដោយហើយនោះ
ក្បួនក៏ហែទៅដល់ទីព្រះស្រែក្នុងពេលបន្ទាប់ៗគ្នានេះ
កាលទៅដល់ស្តេចមាឃ និងមេហួចូលទៅថ្វាយបង្គំព្រះទេវរូប
នៅរោងពិធីទិសនារតី«ជាទីតាំងព្រះចន្ទីទេវរូប»បារគូ
ផ្លុំស័ង្ខ៣បទរួចចេញច្រត់ព្រះន័ង្គល
ភ្នាក់ងារអ្នកកាន់ព្រះនង្គ័លឲ្យស្តេចមាឃក៏ប្រគល់ឲ្យស្តេចមាឃ
ហើយចេញដើរនាំមុខនង្គ័ល១ ច្រត់យោងមុខនង្គ័ល១ទៀត
ច្រត់តាមក្រោយព្រះន័ង្គលស្តេចមាឃនៅជាកណ្តាលមានម្នាក់បាំងក្លស់
និងមហាតឡិក៤នាក់ កាន់គ្រឿងដើរតាមក្រោយ។
មេហួដើរក្រោយន័ង្គលទី៣ ម្នាក់បាំងក្លស់ និងសាវឡិក ៤នាក់
កាន់គ្រឿងដើរហែតាមក្រោយក្បួនព្រះន័ង្គលចេញច្រត់ជាទក្ខិណា
ព័ត៣ជុំ
ខណៈកំពុងច្រត់នោះមេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាច
សាចទៅឆ្វេងទៅស្តាំ
ដរាបដល់ឈប់ច្រត់តែក្នុង១ជុំពួកបារគូផ្លុំស័ង្ខម្តង។
លុះច្រត់គ្រប់៣ជុំហើយ
ភ្នាក់ងារអ្នកដើរនាំមុខក៏ដើរនាំក្បួនព្រះន័ង្គលទៅឈប់ដោះគោ
ចេញពីនឹម នៅទីទៀបរោងពិធីទិសបូព៌។
ចំពោះ
ការផ្សងគោឧសភរាជ លំដាប់នោះព្រាហ្មណ៍ព្រះរាជគ្រូ
សូត្រពាក្យអធិស្ឋានផ្សងគោឧសភរាជដែលទឹមច្រត់ព្រះន័ង្គលនោះឲ្យ
ស៊ី ផឹក អាហារ ៧យ៉ាង
ដែលភ្នាក់ងាររៀបចំដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា
គឺគ្រាប់ស្រូវមួយតុ គ្រាប់សណ្តែកមួយតុ គ្រាប់ពោតមួយតុ
គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹកមួយតុ ស្រាមួយតុ។
សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្តប្រោះក្បាលព្រះគោទាំងពីរ
ហើយមន្ត្រីមួយនាក់ ដែលកាន់ន័ង្គលស្តេចមាឃ
ដឹកគោឧសភរាជទាំងពីរទៅឲ្យស៊ីផឹករបស់ទាំង ៧យ៉ាង
គឺដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ
តែគោឧសភរាជចូលចិត្តស៊ីផឹកអ្វីក៏ស៊ីផឹកទៅ
គេមិនបង្ខំឲ្យវាស៊ីផឹកចំពោះអាហារណាមួយៗទេ
កាលព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាង
ព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ
ក៏ឯទំនាយមិនជាការប្រាកដប៉ុន្មានទេ គឺថាបើព្រះគោស៊ីអ្វី
ក៏ទាយថា ក្នុងឆ្នាំនេះរបស់នោះសំបូរប្លែក តែបើស៊ីស្មៅទាយថា
នឹងកើតជម្ងឺគោ បើផឹកស្រានឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។
លំដាប់នោះស្តេចមាឃ និងមេហួ
ចូលទៅថ្វាយបង្គំព្រះទេវរូបនៅក្នុងរោងមណ្ឌលទិសខាងកើ
តជាទីតាំងព្រះកច្ចាយនទេវរូបនោះពួកបារគូក៏ចូលផ្លុំស័ង្ខ
ព្រះរាជគ្រូយកទឹកមន្តប្រស់ព្រំឲ្យអ្នកទាំងពីរ
ព្រមទាំងឲ្យសព្វសាធុការពរ ឲ្យបានប្រកបដោយសេរីសួស្តី នូវសេចក្តីសុខ
មហាប្រសើរតរៀងទៅប៉ុណ្ណោះជាការស្រេច។
តាម
ប្រវត្តិទំនៀមច្រត់ព្រះន័ង្គល គឺមានមកតាំងពីបុរាណកាល
យ៉ាងតិចណាស់ក៏ត្រឹមសម័យក្រុងនគរធំមកម្ល៉េះ។
តាមផលប្រយោជន៍នៃព្រះរាជពិធីច្រត់ព្រះន័ង្គលនេះថា
ជាព្រះរាជបវេណីមួយដ៏សំខាន់
ក្នុងបណ្តាព្រះរាជពិធីទ្វាទសមាសប្រចាំឆ្នាំ ចាត់ទុកថា
ជាមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ហៅថា «វប្បមង្គល» ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គតែងដឹកនាំប្រជារាស្ត្រប្រារព្វធ្វើ ពុំដែលលស់ខានតាំងពីបុរាណកាលមក។
ក្នុង
ឱកាសនោះដែរព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក៏បាននាំយក
ព្រះរាជអំណោយចែកជូនតំណាងប្រជាកសិករមកពីតាមស្រុកនានាក្នុង
ខេត្តកំពង់ចាមចំនួន ៥២នាក់ក្នុងម្នាក់ទទួលបានធីបមួយកញ្ចប់ ខោ១
អាវ១ ក្រមា១ សារុង១ ភួយ មុង ស្បែកជើង១គូរ ថវិកា១០ម៉ឺនរៀល។
បន្ទាប់មក
ព្រះអង្គក៏បានយាងទតការតាំងពិព័រណ៍ស្តីពីការរីកចំរើនរបស់ខេត្ត
ចំនួន៣១ ស្តង់ក្រោមការរៀបចំរបស់មន្ទីរ ស្រុក
និងក្រុងនានារបស់ខេត្តផងដែរ៕
សុងយោ
1 comment:
The new Kg Cham governor was absent minded , he should replace the potent rice wine with ANGKOR BEER ,
the heart of Cambodia or high quality WISKY , CAMBODIA
BEER , the proudness of Khmer Nation . These are good
brands which most consumed by Roosewood traders , corrupt government officers , land grabbers , Natural resources robbers etc .. - just to predict the ANARCHY for
the next mandate ...
Post a Comment