A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 28 May 2013

Cambodian PM wants ban on denial of Khmer Rouge killings លោក ហ៊ុន សែន ចង់​បង្កើត​ច្បាប់​ដាក់​ទោស​អ្នក​ថា​គ្មាន​របប​ខ្មែរ​ក្រហម

Monday May 27, 2013
The Malaysian Star

PHNOM PENH: Cambodian Prime Minister Hun Sen on Monday called for a new law banning statements denying that genocide was committed under the Khmer Rouge regime in the late 1970s.
The strongman leader called for legislation similar to that barring Holocaust denial in countries such as Germany and France, after comments attributed to a member of the opposition emerged, questioning the Khmer Rouge's role in a notorious prison under the hardline communist regime.
"In Europe, anyone who dares to say Hitler did not kill people will be prosecuted," Hun Sen, himself a former cadre of the murderous regime, said during a ceremony in the capital Phnom Penh.
He urged parliament to ensure that anyone claiming the Khmer Rouge were not "genocidal" would face punishment.
Led by "Brother Number One" Pol Pot, who died in 1998, the Khmer Rouge wiped out nearly a quarter of Cambodia's population through starvation, overwork or execution in a bid to create an agrarian utopia.
A recording purporting to be of a Cambodian opposition leader has been posted on a government website.
In it Kem Sokha, deputy head of the Cambodia National Rescue Party, apparently voices claims that the Tuol Sleng prison, also known as S-21, was not run by the Khmer Rouge, but was an invention of the Vietnamese invaders who ousted the regime.
Kem Sokha was not available to comment on the alleged remarks, but his party said the recording had been misleadingly edited "to cause political trouble" ahead of a general election in July.
The recording has provoked outrage among survivors of the Khmer Rouge, who are held responsible for the deaths of up to two million people during their 1975-79 rule.
"We are demanding Kem Sokha to come to Tuol Sleng to apologise to the souls of the dead," Chum Mey, a prominent survivor of the prison, told AFP.

The 83-year-old added that he would organise a protest if the politician does not show up in 10 days.
"He said it is an artificial prison created by Vietnam. He insulted the dead and the victims. I must seek justice for the dead," he said of the alleged comments. - AFP
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ឲ្យ​មាន​ច្បាប់​កាត់ទោស​នរណា​ដែល​ថា ខ្មែរ​ក្រហម​មិន​សម្លាប់​មនុស្ស។ ការ​ថ្លែង​បែប​នេះ គឺ​ជា​ការ​ប្រតិកម្ម​ទៅ​នឹង​លោក កឹម សុខា ដែល​​លោក​និយាយ​ថា គុក​ទួល​ស្លែង​ជា​គុក​សិប្បនិម្មិត ហើយ​វៀតណាម ជា​អ្នក​បង្កើត បើ​ទោះ​ជា​លោក កឹម សុខា បដិសេធ​ថា មិន​បាន​និយាយ​ពាក្យ​នេះ​ក៏ដោយ។
ដោយ វណ្ណ វិចារ RFA
2013-05-27
អតីត​អ្នក​ទោស ទួលស្លែង ៣០៥
អ្នកស្រី មុំ គឹមសេង អតីត​អ្នក​ទោស​ដែល​ជាប់​ឃុំ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ឯ​មន្ទីរ​ស.២៤ ឬ​គុក​ព្រៃស បង្ហាញ​រូបថត​គាត់​ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​មន្ទីរ​ឧក្រិដ្ឋកម្ម​ ប្រល័យ​ពូជសាសន៍​ទួល​ស្លែង កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១១។
RFA/Mom Sophon
អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជា​តំណាង​រាស្ត្រ រៀបចំ​សេចក្ដី​ស្នើ​ច្បាប់​មួយ​ឡើង ដើម្បី​ដាក់​ទោស​ទណ្ឌ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​និយាយ​ថា កម្ពុជា​មិន​មាន​របប​ខ្មែរ​ក្រហម ឬ​របប​ខ្មែរ​ក្រហម​មិន​បាន​សម្លាប់​មនុស្ស។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​កុដិ​មួយ​ក្នុង​វត្ត​លង្កា នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៣។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ច្បាប់​ថ្មី​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​នោះ​ឡើយ ព្រោះ​ថា តុលាការ​កូន​កាត់​អន្តរជាតិ​កម្ពុជា កំពុង​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។ លោក​បន្ត​ថា ការ​បង្កើត​ច្បាប់​ថ្មី​នេះ ក៏​អាច​ដាក់​ទោស​លោក កឹម សុខា បាន​ដែរ បើ​សិន​ណា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ នៅ​តែ​មិន​ទទួល​ស្គាល់​ថា មាន​របប​ខ្មែរ​ក្រហម និង​នៅ​តែ​និយាយ​ថា គុក​ទួល​ស្លែង​ជា​គុក​សិប្បនិម្មិត។
លោក ហ៊ុន សែន បាន​ចោទ​ថា លោក កឹម សុខា ជា​អ្នក​មិន​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម និង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ការ​ឈឺ​ចាប់៖ «គួរ​តែ​ត្រូវ ​ធ្វើ​ច្បាប់​មួយ​ដាក់​កំហិត​អ្នក​ណា​ថា គ្មាន​របប​ប្រល័យ​ពូជ​សាសន៍ គឺ​ត្រូវ​មាន​ទោស​យ៉ាង​ម៉េច គឺ​សេចក្ដី​ស្នើ​ច្បាប់​របស់​រដ្ឋ​សភា ដើម្បី​ធានា​ថា របប​មួយ​នេះ​មិន​អាច​វិល​មក​វិញ។ អ្នក​ណា​ក៏​ដោយ ថា​គ្មាន​របប​ប្រល័យ​អ៊ីចឹង​ទោះ បី​អង្គការ​សហប្រជាជាតិ​ក៏​មិន​អាច​ថា យើង​បំបិទ​សេរីភាព​បញ្ចេញ​មតិ​បាន​ដែរ»
លោក ហ៊ុន សែន បញ្ជាក់​ថា ប្រជាពលរដ្ឋ​មិន​អាច​ទ្រាំ​នឹង​សំដី​លោក កឹម សុខា បាន​ទេ ព្រោះ​ថា ពួក​គាត់​សុទ្ធ​តែ​រង​នូវ​ការ​ឈឺ​ចាប់​បាត់​បង់​សាច់​ញាតិ និង​រង​ទុក្ខ​លំបាក​ដោយសារ​របប​ខ្មែរ​ក្រហម។
លោក ជុំ ម៉ី និង​លោក ប៊ូ ម៉េង កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កាន់​អំណាច​នៅ​គុក​ ទួល​ស្លែង ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា សូម​ទោស​ជា​សាធារណៈ។ សាក្សី​រស់​ទាំង​ពីរ​ក្នុង​មន្ទីរ ស.២១ ឬ​គុក​ទួលស្លែង ក៏​បាន​ព្រមាន​ថា នឹង​ដឹកនាំ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា ថែម​ទៀត បើ​លោក​នៅ​តែ​មិន​សុំ​ទោស​នោះ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កាច់​បង្ខូច រូប​លោក​ដោយ​ចោទ​ថា លោក​មិន​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​របប​ខ្មែរ​ក្រហម។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បដិសេធ​ខ្សែអាត់​ សំឡេង​ដែល​បង្ហោះ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។
លោក​បញ្ជាក់​ថា ចំពោះ​សេចក្ដី​ស្នើ​ច្បាប់​ទាំង​ឡាយ​ដែល​លោក ហ៊ុន សែន គ្រោង​បង្កើត គឺ​ធ្វើ​ឡើង​ដើម្បី​បម្រើ​បក្ស​ពួក​ខ្លួន​ប៉ុណ្ណោះ៖ «ទាល់​ តែ​ច្បាប់​ហ្នឹង​មាន​យុត្តិធម៌ កន្លង​ទៅ​ក៏​គណបក្ស​ប្រជាជន​ចង់​ធ្វើ​ច្បាប់​អី​គាត់​នឹក​ឃើញ​គាត់​ធ្វើ។ ខ្ញុំ កឹម សុខា តែង​តែ​ថ្កោលទោស​របប​ខ្មែរ​ក្រហម ដូច្នេះ​គ្រាន់​តែ​គេ​កាត់​មួយ​កំណាត់​យក​កែច្នៃ​ដើម្បី​បង្ក​រឿង​នយោបាយ ឲ្យ​តែ​គណបក្ស​ប្រជាជន​ភ័យ​ចាញ់​តែង​ធ្វើ​អ៊ីចឹង»
អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​សង្ស័យ​ថា គណបក្ស​ប្រជាជន​បង្កើត​ច្បាប់​ដាក់​ទោស​ទណ្ឌ​អ្នក​ដែល​ថា របប​ខ្មែរ​ក្រហម​មិន​សម្លាប់​មនុស្ស​នោះ ក៏​អាច​មាន​ឥទ្ធិពល​ប្រឆាំង និង​អ្នក​ដែល​និយាយ​បរិហារ​ថ្ងៃ ៧ មករា នោះ​ដែរ។ ពួកគេ​ព្រួយ​បារម្ភ​ថា ច្បាប់​ថ្មី​នេះ​គ្រាន់​តែ​ជា​ឧបករណ៍​បំបាក់​សំឡេង​ប្រឆាំង និង​ជំរុញ​ឲ្យ​អំណាច​គណបក្ស​ប្រជាជន​កាន់​តែ​រឹងមាំ​ប៉ុណ្ណោះ។
អ្នក​វិភាគ​រំលឹក​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​មធ្យោបាយ​បង្កើត​ច្បាប់​ឯកពន្ធនភាព​កាល​ពី​ឆ្នាំ​២០០៦ ម្ដង​រួច​ហើយ ដើម្បី​ជា​ឧបករណ៍​បន្ថយ​ឥទ្ធិពល​នយោបាយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។
មាត្រា​មួយ​ចំនួន​ដែល​ចែង​ដាក់​ទោស​អ្នក​បរិហារកេរ្តិ៍​ក្នុង​ ក្រមព្រហ្មទណ្ឌ​ក៏​អាច​មាន​ឥទ្ធិពល​ពង្រឹង​អំណាច​គណបក្ស​កាន់​អំណាច ហើយ​រដ្ឋាភិបាល​ក៏​បាន​អូស​បន្លាយ​ពេល​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ បាន​ព័ត៌មាន ដែល​ជា​ឧបករណ៍​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​ទៀត​ផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

Hey ah lop Hun sen! You can't ban freedom of speech ah chhkout chrook.Ah lop! many people believe that its happen some people don't,its up to individuals ok ah lop yo-Hun!!!! Like in Germany during the reign of Hitler killed 6millions Jews,some still don't believe but some do believe it happened.So ah lop yo-Hun stop make a rules against freedom of speech or freedom of expression okay ah lop!!!

Yobal Khmer

Anonymous said...

Hun Sen is a Vietnamese dog. he is trying to ban people fromt alking because this Vietnamese dog is protecting the Vietnamese.

Anonymous said...

By promoting the younger brother to attack Kem Sokha , Hun Sen is advocating the Khmer Rouge style of eliminating the enemy of Angkar ( state ) . Khmer Rouge Cadres of every village taught minor youth to turn against their parents ; some were rewarded
after they heartlessly killed any older member of their families .
Many times , Hun Sen has interfered the Khmer Rouge Tribunal by blocking judges' investigation of the current government high officers who were former Khmer Rouge Cadres suspected their hands soaked with innocent blood : Hun Sen did not allow
Samdech Ta to testify as witness in KRT , when asked by Kiev Samphan , Nuon Chea
who is currently charged with crime against humanity because he is suspected of evacuating people from town , wants Mr. Heng Sam Rin , the head of current National
Assembly to testify but it was blocked by Hun Sen . HENG SAM RIN was the Commandant who led the Khmer Rouge Soldiers to vacate Phnom Penh , Therefore; Nuon Chea wants Mr HENG to testify in court whether he took the order from top or he
acted on his own , Hun Sen has objected .
Has Hun Sen thought that his action is equal to the denial of Khmer Rouge atrocity & Killing ?

Killing Field survivor



Anonymous said...

I support Hun Sen on this one!!