A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 15 May 2013

Boeung Kak and Borei Keila residents petition the king about the lost of their lands អ្នក​មាន​បញ្ហា​ដីធ្លី​ថ្វាយ​ញត្តិ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ

ពលរដ្ឋ​មក​ពី​សហគមន៍​ចំនួន​៣​ផ្សេង​គ្នា (សហគមន៍​បឹងកក់ បុរីកីឡា និង​ថ្មគោល) ដែល​មាន​គ្នា​ប្រមាណ ១០០​នាក់ បាន​យក​ញត្តិ​មក​ថ្វាយ​ព្រះមហាក្សត្រ​ដល់​មុខ​ព្រះបរមរាជវាំង។
ដោយ វិជ័យ អានន្ទ RFA
2013-05-14
បឹងកក់ ដាក់​ញត្តិ​នៅ​មុខ​វាំង ៣០៥
ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា និង​ថ្មគោល ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ នៅ​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Vichey Anandh
ខ្លឹមសារ​នៃ​ញត្តិ គឺ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះអង្គ ព្រះ​រាជានុញ្ញាត​ឲ្យ​ក្រសួង​យុត្តិធម៌​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា (សកម្មជន​ដីធ្លី) នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន​ដោយ​ចោទ​អ្នកស្រី​ទាក់ទង​នឹង​បញ្ហា​ ព្រហ្មទណ្ឌ​ក្នុង​ករណី​វាយ​អ្នក​រត់​ម៉ូតូ​ឌុប។
ពលរដ្ឋ​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១៤ ឧសភា បាន​នាំគ្នា​អង្គុយ​នៅ​មុខ​ព្រះបរមរាជវាំង ស្រែក​អង្វរ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ សុំ​ព្រះ​រាជានុញ្ញាត​ទៅ​ក្រសួង​យុត្តិធម៌ ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ដោយ​ពួក​គេ​អះអាង​ថា អ្នកស្រី យ៉ោម បុប្ផា មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ ភ្នំពេញ បាន​ចោទ​ប្រកាន់​នោះ​ទេ។
អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​តំបន់​បឹងកក់ មាន​ប្រសាសន៍​នៅ​កណ្ដាល​ថ្ងៃ​ក្ដៅ​នៅ​មុខ​ព្រះបរមរាជវាំង ថា អ្នកស្រី​សម្ដែង​ទំនុក​ចិត្ត​ថា ព្រះមហាក្សត្រ ព្រះអង្គ​នឹង​យក​គំរូ​ល្អៗ​តាម​ព្រះ​បិតា គឺ​ព្រះបាទ​នរោត្តម សីហនុ ដើម្បី​រំដោះ​ទុក្ខ​ពលរដ្ឋ​ដែល​រង​ទុក្ខ​ដោយ​បញ្ហា​ដីធ្លី។ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ទៀត​ថា បើ​ទោះ​បី​អ្នកស្រី​កើត​មិន​ទាន់​សម័យ​កាល​ដែល​អតីត​ព្រះមហាក្សត្រ​ទ្រង់​ បំពេញ​ព្រះរាជ​បេសកកម្ម​ដឹក​នាំ​ប្រទេស ប៉ុន្តែ​អ្នកស្រី​សង្កេត​ឃើញ​ថា កាល​ពី​ថ្ងៃ​សោយ​ទិវង្គត​របស់​ព្រះអង្គ មាន​ពលរដ្ឋ​ជាច្រើន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ ព្រះអង្គ។
បន្ទាប់​ជួបជុំ​គ្នា​អស់​រយៈពេល​ប្រមាណ ២ ទៅ ៣​ម៉ោង ក្រុម​ប្រជាពលរដ្ឋ​ទាំង​បី​សហគមន៍ បាន​បំបែក​គ្នា ក្រោយ​ពី​តំណាង​នៃ​ក្រសួង​ព្រះបរមរាជវាំង លោក ងួន ពៅពង្ស បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ពលរដ្ឋ។
លោក ងួន ពៅពង្ស ក៏​បាន​ថ្លែង​ដែរ​ថា ព្រះមហាក្សត្រ​បាន​ឡាយ​ព្រះហស្តលេខា​ទៅ​ក្រសួង​យុត្តិធម៌​ហើយ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣។

ទាក់ទង​នឹង​ការ​ដាក់​ញត្តិ​សុំ​ព្រះរាជ​អន្តរាគមន៍​នេះ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា ការ​ដាក់​ញត្តិ​នៅ​ថ្ងៃ​ទី១៤ ឧសភា ឆ្នាំ​២០១៣ នេះ ជា​លើក​ទី​ពីរ​ហើយ។ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​បន្ថែម​ថា ការ​អញ្ជើញ​មក​នៃ​ពលរដ្ឋ​ទាំង​បី​សហគមន៍​នៅ​មុខ​ព្រះបរមរាជវាំង​នេះ ក្រៅ​ពី​ការ​យក​ញត្តិ​មក​ថ្វាយ​ព្រះមហាក្សត្រ សុំ​ព្រះរាជ​អន្តរាគមន៍​ទៅ​ក្រសួង​យុត្តិធម៌ ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ហើយ​នោះ ពួក​គាត់​ក៏​ថ្វាយ​ព្រះ​ពរ​ថ្វាយ​ព្រះមហាក្សត្រ ក្នុង​ទិវា​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​គម្រប់​ខួប​៦០ យាង​ចូល ៦១​ព្រះវស្សា។
អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ក្រោម​ការ​ចោទ​ប្រកាន់​ប្រើ​ហិង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ចំពោះ​ការ​វាយ​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់ ឲ្យ​រង​របួស។ សព្វថ្ងៃ បណ្ដឹង​ទាស់​របស់​អ្នកស្រី​ស្ថិត​ក្នុង​ដៃ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: