A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 15 May 2013

The opposition CNRP announced a second demonstration បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​លើក​ទី​២

គណបក្ស​សង្រ្គោះ​ជាតិ ប្រកាស​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ជា​លើក​ទី​២​ទៀត ទាមទារ​កែ​ទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​បញ្ហា​មួយ​ចំនួន​ទៀត ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។
ដោយ អ៊ុក សាវបូរី RFA
2013-05-15
បាតុកម្ម បក្ស​សង្គ្រោះ​ជាតិ ៣០៥
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​លើក​បដា​សុំ​ឲ្យ​ប្ដូរ គ.ជ.ប ក្នុង​បាតុកម្ម​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ មេសា ឆ្នាំ​២០១៣។
RFA/Den Ayuthyea
អគ្គនាយក​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ និង​ការបរទេស អ្នកស្រី មូរ សុខហួរ ថ្លែង​ថា នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា មហា​បាតុកម្ម​អហិង្សា​ជា​លើក​ទី​២​នេះ នឹង​ធ្វើ​នៅ​ទីលាន​សួន​ប្រជាធិបតេយ្យ ហើយ​ដង្ហែ​ក្បួន​យក​ញតិ្ត​គាំទ្រ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ទៅ​ដាក់​ជូន​ការិយាល័យ​សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
បាតុកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត បាន​បដិសេធ​រាល់​សំណើ​របស់​គណបក្ស​នេះ។ គណបក្ស​សង្រ្គោះ​ជាតិ បាន​សុំ​ប្តូរ​សមាសភាព គ.ជ.ប សុំ​ឲ្យ​មាន​វត្តមាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចូល​រួម​បោះ​ឆ្នោត​ជា​ដើម។
ឆ្លើយ​តប​បញ្ហា​នេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែង​នៅ​ថ្ងៃ​ទី​១៥ ឧសភា ថា ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​ធ្វើ​បាតុកម្ម។ គ.ជ.ប គ្រាន់​តែ​អនុវត្ត​តាម​ច្បាប់​បោះ​ឆ្នោត​ដែល​បាន​ចែង និង​តម្រូវ​ឲ្យ​អនុវត្ត​ប៉ុណ្ណោះ។
កាល​ពី​ថ្ងៃ​២៤ ខែ​មេសា តំណាង គ.ជ.ប បាន​ទៅ​ទទួល​ញត្តិ​ពី​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ទីលាន​សួន​ប្រជាធិប្បតេយ្យ។ បញ្ហា​នោះ​បាន​ធ្វើ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ មិន​បាន​ដង្ហែ​ក្បួន​ដើម្បី​ដាក់​ញត្តិ​ជូន គ.ជ.ប ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: