A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 15 May 2013

The Cambodian government urges Global Witness to sue it regarding illegal logging រដ្ឋាភិបាល​ជំរុញ​អង្គការ​ឃ្លាំ​មើល​ពិភពលោក​ប្ដឹង​ទៅ​តុលាការ

ដោយ ទេព សុរ៉ាវី និង សេក បណ្ឌិត RFA
2013-05-13 Watch video here.
ផៃ ស៊ីផាន ៣០៥
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​ អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Vann Vicha
រាជរដ្ឋាភិបាល​កម្ពុជា ហាក់​មិន​ចាប់​អារម្មណ៍​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​រក​ឃើញ​ថា រដ្ឋាភិបាល​កំពុង​រំលោភ​បំពាន​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ដី​ សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ដល់​ក្រុមហ៊ុន​វៀតណាម ធំៗ​ចំនួន​២ ឲ្យ​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ បាន​ជំរុញ​ឲ្យ​អង្គការ​នេះ​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ទៀត​ផង បើ​សិន​អង្គការ​នេះ​រក​ឃើញ​ការ​ពិត​ដូច​របាយការណ៍​នោះ​មែន។
មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​របាយការណ៍​ថ្មី​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ថា​ជា​របាយការណ៍​ធ្វើ​ឡើង​សម្រាប់​វាយ​ប្រហារ​រដ្ឋាភិបាល និង​អំពាវនាវ​ឲ្យ​អង្គការ​នេះ​ដាក់​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់ ប្រសិន​មាន​ភស្តុតាង​បង្ហាញ​ពី​ការ​រំលោភ​ច្បាប់​ណា​មួយ ដែល​កើត​ចេញ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស​វិនិយោគ។
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ពន្យល់​ថា ការ​រក​ឃើញ​របស់​អង្គការ​មួយ​នេះ មិន​មាន​អ្វី​ប្លែក ហើយ​ជា​រឿយៗ​អង្គការ​ឃ្លាំ​មើល​ពិភពលោក ជា​ភាគី​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល​ស្រាប់​ហើយ។
របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា រក​ឃើញ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វៀតណាម ធំៗ​ចំនួន​២ លើ​ទំហំ​ដី​ដ៏​ច្រើន​លើសលប់​ពី​ច្បាប់​កំណត់។ ក្រុមហ៊ុន​ទាំង​ពីរ​នោះ គឺ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group) ដែល​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​គ្រាក់ៗ​របស់​រដ្ឋាភិបាល និង​ឧកញ៉ា​ពុក​រលួយ​មួយ​ចំនួន។
ក្នុង​របាយការណ៍​បង្ហាញ​ថា ក្រុមហ៊ុន​ទាំង​២​នេះ​កំពុង​បង្ក​មហន្តរាយ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍ ហើយ​ពលរដ្ឋ​ប្រមាណ ៤​សែន​នាក់ ក្នុង ១២​ខេត្ត កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ច្បាម​យក​ដី​ទាំង​នោះ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប រួម​ទាំង​ស្ថានទូត​វៀតណាម នៅ​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី១៣ ឧសភា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​របាយការណ៍​នេះ។
ចំណែក​មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គការ អាយ.អេហ្វ.ស៊ី (International Financial Corporation = IFC) ប្រចាំ​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក (East Asia and Pacific) លោក ហែនហ្វ្រែយ វ៉ុន ហិនដែនប៊ឺគ (Hannfried Von Hindenburg) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៣ ឧសភា ថា អង្គការ អាយ.អេហ្វ.ស៊ី ពិត​ជា​បាន​ផ្តល់​មូលនិធិ​មួយ​ចំនួន​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម មួយ​ឈ្មោះ អ៊ិនទែប្រាយ អ៊ិនវែសមែន (Enterprise Investment) ដែល​មាន​ក្រុមហ៊ុន​គ្រប់គ្រង​ប្រាក់​នោះ​ឈ្មោះ ដ្រាហ្គិន ខាភីថល (Dragon Capital)៖ «នៅ​ក្នុង​ករណី​នេះ យើង​នឹង​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​របាយការណ៍​នេះ។ ដូច​លោក​អ្នក​បាន​ដឹង​ហើយ របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​នេះ ហើយ​ដូច​ទាំងអស់​គ្នា​បាន​ដឹង​ហើយ យើង​នឹង​សិក្សា​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ត្រួត​ពិនិត្យ​របស់​យើង​ទៅ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ ប្រាក់​ឈ្មោះ ដ្រាហ្គិន ខាភីថល ដែល​មាន​ប្រាក់​យើង​នៅ​ក្នុង​នោះ»Read the full article at Radio Free Asia.

No comments: