A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 5 May 2013

14 children of leaders of the ruling CPP stand as candidates in the upcoming election, including son and sons-in-law of PM Hun Sen កូន​នាយករដ្ឋមន្ត្រី និង​កូន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន ១៤ រូប ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​

  Hun Many, PM Hun Sen's youngest son, stand as the 14th full-fledged candidate in the Kampong Speu constituency. ហ៊ុន ម៉ា នី កូនប្រុស បង្កើត ហ៊ុន សែន ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លេខ រៀង ទី ៤ នៅ មណ្ឌល ខេត្ត កំពង់ស្ពឺ
Dy Vichea, son-in-law of PM Hun Sen and son of the late Police Commissioner Hok Lundy, stand as the 1st reserved candidate in Svay Rieng province. ឌី វិជ្ជា កូនប្រសារ ហ៊ុន សែន ឈរឈ្មោះ ជា បេក្ខជន បម្រុង លេខ រៀង ទី ១ នៅ មណ្ឌល ខេត្ត ស្វាយរៀង
  Say Sam-All, son of CPP Secretary General Say Chhum, stand as the 10th full-fledged candidate in Kampong Cham province.សាយ សំអាល់ កូនលោក សាយ ឈុំ ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ លេខរៀងទី១០ នៅមណ្ឌលខេត្តកំពង់ចាម
Kim Rithy, son of Deputy Commander-in-chief Gen. Kun Kim, stand as the 5th reserved candidate in Kandal province.  គីម រិទ្ធី កូនប្រុសនាយឧត្តមសេនីយ៍ គន់ គីម ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី៥ នៅមណ្ឌលខេត្តកណ្តាល
(ថ្ងៃទី 4 ឧសភា 2013,) | ដោយ: មុនីរាជ  CEN

 ភ្នំពេញ: នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​កំលាំង​យុវជន​ជំនាន់​ថ្មី​របស់​ខ្លួន ដែល​គេ​ដឹងថា ជា​កូន​សម្តេចនាយក​រដ្ឋមន្ត្រី និង​កូន​មន្ត្រី​ជាន់ខ្ពស់​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា សរុប ១៤ រូប ឲ្យ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ ពេញសិទ្ធិ និងបម្រុង ដើម្បី​បន្តវេន​ពី​ឪពុក​។​ បេក្ខជនវ័យក្មេងទាំងនោះ មានអាយុចាប់ពី ២៨ ឆ្នាំ ដល់ ៣៩ ឆ្នាំ។ In the 5th term parliamentary election on 28th July 2013, the ruling CPP will field 14 young candidates, all sons of the CPP leaders who will succeed their fathers. Their ages range from 28 to 39 years old.
​    ​
​ឈ្មោះ​កូនបង្កើត និង​កូនប្រសារ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួម​ទាំង​ឈ្មោះ​កូន​មន្ត្រីជាន់ខ្ពស់ នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ដាក់​បញ្ចូល​នៅក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​ តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣​។ បញ្ជី​​ឈ្មោះ​នោះ បាន​ចុះបញ្ជី នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៣​។ គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ ក្នុង​ការចូលរួម​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២​ឧសភា​។​
​    ​
​យុវជន ដែលជាកូនបង្កើត និង​កូនប្រសារ​របស់​សម្តេច​តេជោ ហ៊ុន សែន រួម​ទាំង​កូន​មន្ត្រីជាន់ខ្ពស់ ដែលបាន​ឈរឈ្មោះ​បេក្ខជន​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ រួមមាន​៖ The young candidates include the son and sons-in-law of PM Hun Sen, including:

១- លោក ហ៊ុន ម៉ា​នី កូនប្រុស​បង្កើត​សម្តេចនាយក​រដ្ឋមន្ត្រី ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី​៤ នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ 1. Hun Many, youngest son of PM Hun Sen, will stand as the 5th full-fledged candidate in Kampong Speu.

២- លោក ឌី វិជ្ជា កូនប្រសារ​សម្តេចនាយក​រដ្ឋមន្ត្រី ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​ស្វាយរៀង​ 2. Dy Vichea, son-in-law of PM Hun Sen, will stand as the 1st reserved candidate in Svay Rieng.

៣-​លោក ជាម ចន្ទ​សោ​ភ​ណ្ឌ កូន​លោក ជាម យៀប ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង លេខ​រៀង​ទី​៨ នៅ​មណ្ឌល​ខេត្ត​បាត់ដំបង​ 3. Cheam Chansophoan, Son of CPP senior MP Cheam Yeap, will stand as the 8th reserved candidate in Battambang.

៤- លោក សាយ សំ​អាល់ កូន​លោក សាយ ឈុំ ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី​១០ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម 4. Say Sam-All, son of CPP Secretary General, will stand as the full-fledged candidate in Kampong Cham.



៥- លោក ឌិ​ត ទីណា កូន​លោក ឌិ​ត មន្ទីរ ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង លេខ​រៀង​ទី​២ នៅ​មណ្ឌល​ខេត្ត​កណ្តាល 5. Dith Tina, son of President of Supreme Court Dith Munty, will stand as the 2nd reserved candidate in Kandal province.

៦- លោក គីម រិទ្ធី កូនប្រុស​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ នៅ​មណ្ឌល​ខេត្ត​កណ្តាល​ 6. Kim Rithy, son of Deputy Commander-in-chief Gen. Kun Kim, stand as the 5th reserved candidate in Kandal province.

៧- លោក ស សុខា កូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី​៦ នៅ​មណ្ឌល​ខេត្ត​ព្រៃវែង​ 7. Sar Sokha, son of Interior Minister Sar Kheng, will stand as the 6th full-fledged candidate in Prey Veng province.

៨- ​លោក សុខ សូ​កាន កូន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី​៨ នៅ​មណ្ឌល​ខេត្តតាកែវ​ ជាមួយលោក សុខ អាន 8. Sok Sokan, son of Deputy PM Sok An, will stand as the 8th full-fledged candidate in Takeo with his father standing as the 1st candidate.

៩-លោក ថេង ច័ន្ទសង្វារ ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី១៥ នៅមណ្ឌលខេត្តកំពង់ចាម 9.  Theng Chan Sangva stands as the 15th reserved candidate in Kampong Cham.

១០-លោកស្រី ដាំ ដារិនី ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី១៦ នៅមណ្ឌលខេត្តកំពង់ចាម
10. Srey Dam Dariny, stands as the 16th reserved candidate in Kampong Cham.
១១-លោក ទុយ ស៊ីផាន់ ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី៦ នៅមណ្ឌលខេត្តកំពង់ស្ពឺ
11. Tuy Siphann, stands as the 6th reserved candidate in Kampong Speu.
១២-លោក សួស យ៉ារ៉ា ជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះ នៅមណ្ឌលខេត្តព្រះវិហារ ដែលមានបេក្ខជនតែម្នាក់គត់ 12. Suos Yara stands as the full-fledged candidate in Preah Vihear province, a one-seat constituency.

១៣-លោកស្រី បាន ស្រីមុំ ជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះ នៅមណ្ឌលខេត្តប៉ៃលិន ដែលមានបេក្ខជនតែម្នាក់គត់ Mrs. Ban Srey Mom, stands as the full-fledged candidate in Pailin province, a one-seat constituency. [Mrs Ban Srey Mom, 39, is wife of Pailin Governor Ee Chhean].

១៤-លោក តង់ ធារ៉ា ជាបេក្ខជនបម្រុង នៅមណ្ឌលខេត្តប៉ៃលិន 14. Tong Theara stands as the 1st reserved candidate in Pailin province.

​ នៅក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខជន​ពេញសិទ្ធិ ចំនួន ១២៣ នាក់ និង​បេក្ខជន​បម្រុង​ចំនួន ១៤៥​នាក់ សរុប​ទាំង​បេក្ខជន​ពេញសិទ្ធិ និង​បេក្ខជន​បម្រុង មាន​ចំនួន ២៦៨​នាក់ និង​មាន​បេក្ខជន​នារី​ចំនួន ៤៨​នាក់​។​ in the 123-member parliament, the ruling CPP has fielded 145 full-fledged candidates and 268 reserved candidates.

​ក្នុងនោះ សម្តេច ហ៊ុន សែន បន្ត​ឈរ​លេខ​រៀង​ទី​១ នៅ​ខេត្ត​កណ្តាល​។ សម្តេច ជាស៊ីម ឈរ​នៅ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ និង​សម្តេច ហេង សំរិន ឈរ​នៅ​លេខ​រៀង​ទី​១ នៅ​ខេត្ត​កំពង់ចាម​។​ PM Hun Sen stands as the number one candidate in Kandal, CPP President Chea Sim stands as the first candidate in Phnom Penh and CPP Honourary President Heng Samrin stands as the first candidate in Kampong Cham.

​ចំណែក​អតីត​អភិបាលខេត្ត​រាជធានី ដែល​ត្រូវបាន​ប្តូរ​ចេញ ហើយ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ឲ្យ​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ រួមមាន​៖ There are retired city and provincial governors who will stand in the election. They are include:

១-លោក អ៊ុង អឿន អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ នៅ​លេខ​រៀង​ទី​៤ នៅ​មណ្ឌល ខេត្ត​បន្ទាយមានជ័យ​1. Oung Oeung, former governor of Banteay Meanchey province, will stand as the 4th full-fledged candidate in Banteay Meanchey.

២-លោក ហ៊ុន ណេង អតីត​អភិបាលខេត្ត​កំពង់ចាម ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​៣ នៅ​មណ្ឌល ខេត្ត​កំពង់ចាម​ 2. Hun Neng, brother of PM Hun Sen and former governor of Kampong Cham province, will stand as the the 3rd full-fledged candidate in Kampong Cham province.

៣-លោក កង ហ៊ាង អតីត​អភិបាលខេត្ត​កំពង់ស្ពឺ ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​៣ នៅ​ខេត្ត​កំពង់ស្ពឺ 3. Korng Hean, former governor of Kampong Speu province, will stand as the 3rd full-fledged candidate in Kampong Speu.

៤-លោក ឈុន ឈ​ន់ អតីត​អភិបាល​ខេត្ត​កំពង់ធំ ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​៥ នៅ​ខេត្ត​កំពង់ធំ 4. Chhun Chhon, former governor of Kampong Thom will stand as the 5th full-fledged candidate in Kampong Thom.

៥-លោក ឈុន ស៊ីរុន អតីត​អភិបាលខេត្ត​កណ្តាល ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​៩ នៅ​មណ្ឌល​ខេត្ត​កណ្តាល 5. Chhun Sirun, former governor of Kandal will stand as the 9th full-fledged candidate in Kandal.

៦-លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​៣ ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ 6. Kep Chuktema, former governor of Phnom Penh, will stand as the 3rd full-fldged candidate in Phnom Penh.

៧-លោក ឡូយ សុផាត អតីត​អភិបាលខេត្ត​ស្ទឹងត្រែង ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ តែ​ម្នាក់​គត់ នៅ​មណ្ឌល ខេត្ត​ស្ទឹងត្រែង ដែល​មាន​តែ​មួយ​អាសនៈ​​ 7. Loy Sophath, former governor of Stung Treng, will stand as the candidate in a one-seat constituency of Stung Treng.

​ ក្រៅពីនោះ ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ដាក់បញ្ចូល​ឈ្មោះ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ ក្នុង​រាជរដ្ឋាភិបាល អាណត្តិ​ទី​៤ ដែល​ជា​កូត្តា​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ និង​បេក្ខជន​បម្រុង​ផងដែរ​៕​

- See more at: http://www.cen.com.kh/localnews/show_detail/19?token=OGFkYTVkZG#sthash.zyKkGpF5.dpuf

4 comments:

Anonymous said...

K. forgot to mention Mr Keo Piseth who is the son in law
of Mr vong Sauth ( son in law of Samdech Heng Sam Rin ) .
Mr Keo will stand as the 15th Candidate in Kg Cham .

Anonymous said...

The young Candidates are more corrupt than their parents have been . Khmer voters
must struggle to free yourselves from Yuon's yoke . CPP has been the product of Yuon which was created since 1951 - to serve Yuon's interest . The expected young
lawmakers will be as Yuon's puppets as their parents have been .

Anonymous said...

The CPP leaders consider Cambodia as their personal property. These children of the corrupt CPP leaders will be no difference to their parents, or worse, they could be more corrupt than their parents because they have been taught to be corrupt by their corrupt parents since birth.

Anonymous said...

សុទ្ធតែកូនអាជិៈជាន់​រាស្ត្រ សម្លាប់ប្រជាជនគេងប្រវ៉ាញ់លុយជាតិ

ធ្វើឳយជាតិមហន្តរាយ តើនៅមានរាស្ត្រខ្មែរដែលល្ងង់
បោះឆ្នោតឳយពួកវា។ 

វាប្រមូលុយដែលវាគេងប្រវ៉ាញ់ជាតិអោយកូនវាមករៀននៅបរទេសដើម្បីបន្តរពិករលួយ ជិៈជាន់ពលរដ្ធខ្មែរបន្តរដំណែងពីឧរបស់វា ។

ប្រទេសខ្មែរទាំងមូលវាប្រើអំណាច ប្រមូលដុល្លា
ដូចដីខ្មែរជាដីរបស់ក្រុមគ្រួសារ បក្សពួកវាតែ
ប៉ុណ្ណោះ។

រាស្ត្រផ្ទៈដំបូលប្រក់មេឃជញ្ជាំងរហែកមើលឃើញក្នុងក្រៅ។