A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 14 April 2013

Vietnamese authority released the editor of "Prey Nokor" newspaper and his family after extorting $1500 from him អាជ្ញាធរ​វៀតណាម​ដោះលែង​គ្រួសារ​ចាងហ្វាង​កាសែត​ព្រៃ​នគរមក​កម្ពុជា

The Vietnamese authority has released the editor of "Prey Nokor" newspaper and his family after extorting $1500 from him. He and his family was detained for 2 days at the Vietnamese border after he travelled to visit his mother at his birth place in Kampuchea Krom during the Khmer New Year. His newspaper is known to have published information about the persecution and human rights abuses of Khmer Krom people, the information which is very sensitive to the Vietnamese authority.
ចាងហ្វាង​បោះពុម្ព​ផ្សាយ​កាសែត​ជា​ភាសា​ខ្មែរ ឈ្មោះ "ព្រៃ​នគរ" លោក លី ឈួន និង​ក្រុម​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ដោះ​លែង​វិញ​ហើយ នៅ​ថ្ងៃ​ទី១៤ ខែ​មេសា បន្ទាប់​ពី​ចាប់​ឃុំ​ខ្លួន និង​ឆែកឆេរ​អស់​រយៈពេល ៤៨​ម៉ោង កាល​ពី​ថ្ងៃ​សុក្រ ទី១២ មេសា។
ដោយ វណ្ណ វិចារ RFA Service
2013-04-14
ចាងហ្វាង​កាសែត​ព្រៃ​នគរ ៣០៥
ចាងហ្វាង​បោះពុម្ព​ផ្សាយ​កាសែត​ព្រៃ​នគរ លោក លី ឈួន និង​ភរិយា​ឈ្មោះ ដាញ់ ធីដៀម ក្រោយ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ​២០១៣។ RFA/Quoc Viet. The editor-in-chief of Prey Nokor newspaper, Mr. Ly Chhuon and his wife, Mrs. Danh Thi Diem, shows reporters their passport after arriving at their house in Phnom Penh on 14th April, 2013.  
 
លោក លី ឈួន ឲ្យ​ដឹង​ថា ការ​ឃុំ​ខ្លួន​នោះ វៀតណាម បាន​ដាក់​ការ​សង្ស័យ​ថា លោក​មាន​បំណង​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម ក្រោយ​មក​ទៀត បាន​ប្ដូរ​បទ​ចោទ​ទៅ​ជា​ករណី​ឆ្លង​ដែន​ខុស​ច្បាប់​វិញ​ម្តង។
អ្នក​គ្រប់គ្រង​ការ​ផ្សាយ​កាសែត​ព្រៃ​នគរ និង​ក្រុម​គ្រួសារ ដែល​ជា​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ពិន័យ​ប្រាក់ ៣០​លាន​ដុង ដែល​អាច​ស្មើ​នឹង ១.៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។ អាជ្ញាធរ​វៀតណាម ចោទ​គ្រួសារ​អ្នក​កាសែត​នេះ​ថា ឆ្លង​ដែន​ចូល​ទៅ​វៀតណាម ដោយ​ខុស​ច្បាប់។
ចាងហ្វាង​កាសែត​ព្រៃ​នគរ លោក លី ឈួន នៅ​ថ្ងៃ​ទី១៤ មេសា មាន​ប្រសាសន៍​ថា អាជ្ញាធរ​វៀតណាម ចាប់​ឃុំ​ខ្លួន​លោក និង​ប្រពន្ធ កូន កាល​ពី​ថ្ងៃ​ទី១២ មេសា ដើម្បី​សួរ​ចម្លើយ និង​ឆែកឆេរ​តាំង​ពី​ក្បាល​ដល់​ចុង​ជើង ហើយ​បង្ខំ​ឲ្យ​គាត់​បើក​អ៊ីមែល​ឲ្យ​ឆែក​ទៀត។ លោក​បន្ត​ថា គ្រួសារ​លោក​គ្រាន់​តែ​ចង់​ទៅ​ស្រុក​កំណើត ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ប៉ុណ្ណោះ តែ​អាជ្ញាធរ​វៀតណាម បែរ​ចោទ​ថា ក្រុម​គ្រួសារ​របស់​លោក​មាន​បំណង​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម ទៅ​វិញ។ លោក​បញ្ជាក់​ថា បន្ទាប់​ពី​ឆែកឆេរ​រក​ភស្តុតាង​ល្មើស​ច្បាប់​ពី​បទ​បង្ក​អសន្តិសុខ​ជាតិ​ វៀតណាម មិន​បាន ពួក​គេ​ក៏​ចោទ​ថា រូប​គាត់​នាំ​ប្រពន្ធ កូន ឆ្លង​ចូល​វៀតណាម ដោយ​ខុស​ច្បាប់​វិញ​ម្តង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​វៀតណាម ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៤ មេសា ឆ្នាំ​២០១៣។
ទោះ​យ៉ាង​ណា​ក្តី នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន បាន​ហៅ​ការ​ចាប់​ខ្លួន​ទារ​ប្រាក់​នេះ​ថា អាច​ជា​អំពើ​ពុក​រលួយ​នៅ​វៀតណាម និង​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ខ្មែរ​កម្ពុជា​ក្រោម។ លោក​បន្ត​ថា ពលរដ្ឋ​វៀតណាម ជាច្រើន​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​នៅ​ស្រុក​ខ្មែរ ហើយ​អាជ្ញាធរ​ខ្មែរ​មិន​ដែល​រឹត​បន្តឹង​ទេ ប៉ុន្តែ​វៀតណាម វិញ​បែរ​ជា​មិន​អត់​ឱន​ជនជាតិ​ខ្មែរ​ក្រោម​ឡើយ។ លោក​បញ្ជាក់​ថា វៀតណាម តែង​ធ្វើ​ទុក្ខ​ខ្មែរ​ក្រោម ដូច​ជា ចាប់​ដាក់​គុក បណ្ដេញ​ចេញ​ពី​លំនៅឋាន រឹប​អូស​ដីធ្លី និង​រារាំង​មិន​ឲ្យ​ទៅ​ស្រុក​កំណើត​វិញ​ជាដើម៖ «យើង​ឃើញ​ ថា នៅ​កម្ពុជា យើង វៀតណាម ចូល​មក​ដោយ​សេរី​តែ​ម្តង សម្រាប់​យើង​វិញ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ទៅ​វៀតណាម ក៏​ត្រូវ​បាន​ពិន័យ​ទៅ​វិញ ជា​ការ​រំលោភ​ផ្លូវ​ច្បាប់​មួយ​ដែរ»
ចាងហ្វាង​កាសែត​ព្រៃ​នគរ លោក លី ឈួន និង​ក្រុម​គ្រួសារ ត្រូវ​បាន​វៀតណាម ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា ក្នុង​ពេល​ដែល​លោក និង​ក្រុម​គ្រួសារ ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​ក្នុង​ទឹកដី​កម្ពុជា​ក្រោម។ កាល​ពី​ខែ​មីនា កន្លង​ទៅ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ ក៏​ត្រូវ​បាន​មន្ត្រី​នគរបាល​វៀតណាម រារាំង​មិន​ឲ្យ​ចូល​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ដែរ។
ស្ថិតិ​របស់​សង្គម​ស៊ីវិល រក​ឃើញ​ថា ពលរដ្ឋ​វៀតណាម កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា ជាច្រើន​ម៉ឺន​នាក់។ ពលរដ្ឋ​វៀតណាម រស់នៅ​ទឹកដី​ខ្មែរ​ស្ទើរ​ទូទាំង​ប្រទេស គ្រប់​ខេត្ត​ក្រុង ហើយ​ទី​ដែល​វៀតណាម រស់នៅ​ច្រើន​ជាង​គេ មាន​ភ្នំពេញ កំពង់ឆ្នាំង សៀមរាប កំពង់ចាម ក្រចេះ និង​ក្នុង​តំបន់​បឹង​ទន្លេសាប ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​មិន​ដែល​ចុះ​ពិនិត្យ​ឡើយ​ថា ជនជាតិ​វៀតណាម ទាំងអស់​នៅ​ខុស​ច្បាប់ ឬ​ស្រប​ច្បាប់​នោះ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: