A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 14 April 2013

Editor of "Prey Nokor" newspaper arrested by Vietnamese border police ចាងហ្វាង​កាសែត​ព្រៃ​នគរ​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន

ដោយ ទីន ហ្សាការីយ៉ា 2013-04-13 RFA Service
លី ឈួន ចាងហ្វាង​កាសែត​ព្រៃ​នគរ ៣០៥
ចាងហ្វាង​កាសែត​ព្រៃ​នគរ លោក លី ឈួន។ RFA/Quốc Việt. Mr. Ly Chhuon, editor of "Prey Nokor" newspaper, was arrested at the border when he tried to return to visit his birth place of Kampuchea Krom.
ចាងហ្វាង​បោះពុម្ព​ផ្សាយ​កាសែត​ជា​ភាសា​ខ្មែរ​ឈ្មោះ "ព្រៃ​នគរ" និង​ក្រុម​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​នៅ​ខណៈ​ពួក​គេ​មាន​បំណង​ឆ្លង​ដែន​ពី​កម្ពុជា ទៅ​លេង​ស្រុក​កំណើត​នៅ​លើ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។ រហូត​មក​ទល់​ពេល​នេះ មិន​មាន​ដំណឹង​ណា​មួយ​អំពី​ការ​ចាប់​ខ្លួន​ក្រុម​គ្រួសារ​អ្នក​កាសែត​ខ្មែរ​ កម្ពុជា​ក្រោម​នៅ​ឡើយ​ទេ។ The editor-in-chief/publisher of "Prey Nokor" newspaper and his family was arrested at the border while they were travelling to visit his birth place in Kampuchea Krom.
នេះ​មិន​មែន​ជា​លើក​ទី១ ទេ ដែល​អាជ្ញាធរ​វៀតណាម បាន​ឃាត់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រំដែន​កម្ពុជា-វៀតណាម នៃ​ខេត្ត​អាងយ៉ាង ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ជា​រឿង​យាយី​ដល់​ខ្មែរ​ក្រោម និង​រំលោភ​សិទ្ធិ​មនុស្ស។ This is not the first time that Vietnamese border police had detained Khmer Krom people at the border which local and international human rights groups considered a case of human rights violations and political harassment. In mid March 2013, Son Soubert, a native of Kampuchea Krom who is a former member of the Constitutional Council, an opposition leader and an advisor to the Cambodian king was detained for 6 hours at the border when he tried to visit relatives in Kampuchea Krom.
ចាងហ្វាង​កាសែត​ភាសា​ខ្មែរ​ព្រៃ​នគរ ឈ្មោះ លី ឈួន និង​ប្រពន្ធ រួម​ជាមួយ​កូន​របស់​លោក​ម្នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ព្រំដែន​វៀតណាម បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១២ មេសា នៅ​ខណៈ​លោក និង​គ្រួសារ​ប៉ុនប៉ង​ចង់​ចូល​ទៅ​លេង​នឹង​ម្ដាយ​ចាស់​នៅ​លើ​ទឹកដី​កំណើត​ ខ្មែរ​កម្ពុជា​ក្រោម នា​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ។ The editor of the Khmer-language "Prey Nokor" newspaper, Ly Chhuon, his wife and his other daughter, were arrested at the border on Friday 12th April while he attempted to visit his mother in Kampuchea Krom during the Khmer New Year.
កូន​ស្រី​ច្បង​របស់​លោក លី ឈួន គឺ​កញ្ញា លី ស៊ីណាត មាន​ប្រសាសន៍​ថា នៅ​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ ឪពុក​ម្ដាយ​របស់​នាង រួម​និង​ប្អូន​ស្រី បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទឹក​ដី​កំណើត​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី១២ មេសា។ ប៉ុន្តែ​នៅ​ម៉ោង​ជាង ៥​ល្ងាច នាង​បាន​ទទួល​ទូរស័ព្ទ​ពី​ប្អូន​ស្រី ឈ្មោះ លី ស្រីនាថ ដោយ​នាង​និយាយ​យ៉ាង​ខ្លី​ថា ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​បាន​មន្ត្រី​នគរបាល​វៀតណាម ចាប់​ខ្លួន​តាំង​ពី​ម៉ោង ៩​ព្រឹក តែ​គេ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ចាប់​ខ្លួន​នោះ​ទេ។Mr. Ly Chhuon's eldest daughter, Miss Ly Sinath, said her parents and a younger sister went to visit Kampuchea Krom on 12 April and at 5pm her younger sister, Ly Srey Neath, telephoned her to say that her family had been detained by Vietnamese border police since 9am and they did not tell them of the reason why they were detained.

មន្ត្រី​នគរបាល​វៀតណាម បាន​ចាប់​ខ្លួន​ចាងហ្វាង​កាសែត​ព្រៃ​នគរ រួម​ទាំង​ប្រពន្ធ​ឈ្មោះ ដាញ់ ធីដៀម កូន​ស្រី​ឈ្មោះ លី ស្រីនាថ នេះ ត្រូវ​បាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ដោយ​អង្គការ​សមាគម​ខ្មែរ​ក្រោម បាន​ចាត់​ទុក​ថា សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ដែល​ចាប់​ខ្លួន​លោក លី ឈួន និង​ក្រុម​គ្រួសារ​នេះ ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​ទៅ​លើ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស។
សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស មាត្រា​១៣ ចែង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ដោយ​សេរី មាន​សិទ្ធិ​ចាក​ចេញ​ពី​គ្រប់​ប្រទេស រួម​ទាំង​ប្រទេស​របស់​ខ្លួន និង​មាន​សិទ្ធិ​ត្រឡប់​ទៅ​មាតុ​ប្រទេស​របស់​ខ្លួន​វិញ​ជាដើម។
នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន បាន​សម្ដែង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​គ្រួសារ​លោក លី ឈួន នេះ ពីព្រោះ​ថា លោក​មិន​អាច​ទាក់ទង​ដំណឹង​ណា​មួយ​ពី​លោក លី ឈួន បាន​ទេ ដោយ​ទូរស័ព្ទ​ត្រូវ​បាន​គេ​ដក​ហូត​អស់​នោះ។ លោក​ក៏​មិន​ដឹង​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ​ដែរ។
ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ឡេ មិញង៉ុក (Le Minhngoc) ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ មេសា។
និពន្ធ​នាយក​កាសែត​ព្រៃ​នគរ ព្រះតេជព្រះគុណ ថាច់ ប្រីជាគឿន មាន​ថេរ​ដីកា​ថា ព្រះអង្គ​សូម​អំពាវនាវ​ដល់​អង្គទូត និង​អង្គការ​សិទ្ធិ​មនុស្ស​នានា ជួយ​ដល់​លោក លី ឈួន និង​ក្រុម​គ្រួសារ​របស់​លោក ដែល​វៀតណាម ចាប់​ខ្លួន​នេះ។ ព្រះតេជព្រះគុណ​បញ្ជាក់​ថា មូលហេតុ​ចាប់​ខ្លួន​ប្រហែល​ជា​វៀតណាម ដឹង​ថា លោក លី ឈួន ជា​អ្នក​កាសែត។ ប៉ុន្តែ​ព្រះតេជព្រះគុណ​អះអាង​ថា មូលហេតុ​សំខាន់​តែ​មួយ​គត់​ដែល​លោក លី ឈួន ទៅ​លេង​ទឹកដី​កំណើត​របស់​ខ្លួន​នោះ គឺ​ចង់​សួរ​សុខទុក្ខ​ម្ដាយ​ចាស់​របស់​គាត់​ទេ។
កាសែត​ព្រៃ​នគរ បោះពុម្ព​ផ្សាយ​មួយ​សប្ដាហ៍​ម្ដង ផ្សាយ​អំពី​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ខ្មែរ​កម្ពុជា​ក្រោម នៅ​លើ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​វៀតណាម ភូមិ​ភាគ​ខាង​ត្បូង និង​ផ្សាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម នៅ​កម្ពុជា ដោយ​ការ​ឧបត្ថម្ភ​ថវិកា​ពី​ព្រះសង្ឃ​នៅ​សហរដ្ឋ​អាមេរិក។
អាជ្ញាធរ​វៀតណាម ឃាត់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ពេល​ពួក​គេ​ចូល​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​នៅ​ខេត្ត​អាងយ៉ាង នេះ មិន​មែន​ជា​លើក​ទី១ ទេ។ ការ​ឃាត់​ខ្លួន​នេះ បាន​កើត​មាន​បន្តបន្ទាប់។ កាល​ពី​ខែ​មីនា កន្លង​ទៅ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ ត្រូវ​បាន​មន្ត្រី​នគរបាល​វៀតណាម ខេត្ត​អាងយ៉ាង ឃាត់​ខ្លួន ហើយ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ទៅ​ប្រទេស​វៀតណាម ទេ។ ប៉ុន្តែ ការ​ឃាត់​ខ្លួន​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម នៅ​កម្ពុជា លើក​ហេតុផល​ថា ដើម្បី​ការពារ​សុវត្ថិភាព​របស់​លោក។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​លេង​នៅ​ទឹកដី​របស់​ខ្លួន​នេះ រដ្ឋាភិបាល​វៀតណាម មាន​ការ​រើសអើង​មក​លើ​ខ្មែរ​ក្រោម និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

Vietnam detain Khmer people visiting Khmer Krom to tell the world that Khmer people have no rights in Vietnam.

But why are Vietnam freely allow to visit Khmer without being arrested and encouraged by Hun Sen and Vietnam?

Anonymous said...

Relax... They are being detained and will be released soon. We're not like Thailand and start shooting.

Anonymous said...

We didn't hear the Cambodian government react to this arrest, the same as when Son Soubert and his family was detained. If it happened to a Vietnamese or a Thai national, their governments would be making a big noise and intervened to get them released. The Cambodian government is good at arresting and persecuting its own citizens, but not good at protecting its own citizens. Shame on Hun Sen!

Anonymous said...

So stupid! Why would you go there in the place, because you are in their blacklist. Use your brain man!

Anonymous said...

F@cking Viet Cong always paranoid when our Khmer citizens visit our homeland that they stole. CPP ah Youn Dog can't do anything about it.

In blacklist or not, he has the right to go visit his homeland birthplace. You just can't give up or be scared to the Viet Cong regime that is just plain Coward.