A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 April 2013

The ICJ will hold hearing on Preah Vihear at 3pm today, Monday 15th April តុលាការ​ឡាអេ នឹង​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ នៅ​ម៉ោង ៣ រសៀល ថ្ងៃ​១៥​មេសា​នេះ​

(ថ្ងៃទី 15 មេសា 2013,) | ដោយ: លី សិលា  CEN

ភ្នំពេញ: ​សវនាការ​ជំនុំជម្រះ​ផ្ទាល់មាត់ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ នឹង​ចាប់​នៅ​ម៉ោង ១០ ព្រឹក ម៉ោង​នៅ​ប្រទេស​ហូ​ឡង់ ត្រូវ​នឹង​ម៉ោង ៣ រសៀល ម៉ោង​នៅ​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ​២០១៣​។ សវនាការ​នោះ នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៣​។ ជា​សវនាការ​ផ្ទាល់មាត់​ចុងក្រោយ នៃ​នីតិវិធី​របស់​តុលាការ​អន្តរជាតិ ក្នុង​ចំណាត់ការ នៃ​បណ្តឹង​របស់​កម្ពុជា ដែល​បាន​ស្នើ​អោយ​តុលាការ​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ បកស្រាយ​ឡើងវិញ សាលក្រម​ឆ្នាំ​១៩៦២ ស្តី​ពី​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។​

​កម្ពុជា​ បាន​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​ឡាអេ កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១១ បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី អាប់​ភី​ស៊ីត វេចា​ជីវ៉ា បានទាមទារ​កាន់កាប់​ដី​ទំហំ ៤,៦ គីឡូម៉ែត្រ​ក្រឡា ជុំវិញ​ប្រាសាទ​ព្រះវិហារ​។​

​ដំណើរការ​សវនាការ​ផ្ទាល់មាត់ លើ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ នៅ​តុលាការ​ឡាអេ កម្ពុជា និង​ថៃ ត្រូវ​តតាំង​គ្នា​ចំនួន ២​ជុំ ដែល​ត្រូវបាន​កំណត់ ដោយ​តុលាការ​អន្តរជាតិ នៅ​ប្រទេស​ហូ​ឡង់​។

​ដំណើរការ​សវនាការ​នោះ នឹង​ត្រូវ​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ថឺ​ណេ​ត ក្នុង​គេហទំព័រ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ www.icj-cij.org និង​តាម​ទូរទស្សន៍ “UN Web TV” http://webtv.un.org/ ឬក៏ http://webtv.un.org/meetings-events/ ។​

​    ​
​សេចក្តីប្រកាស​របស់​តុលាការ​ទី​ក្រុងឡាអេ បង្ហាញ​ពី​កាលវិភាគ​សវនាការ ជា​ពីរ​ជុំ រួមមាន​៖

- ​ជុំ​ទី​១ នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១ រសៀល ( ម៉ោង​នៅ​ប្រទេស​ហូ​ឡង់ ) និង​នៅ​ម៉ោង ៣ ដល់​ម៉ោង ៤ និង ៣០ នាទី រសៀល ជា​វេទិកា​ទាញ​អំណះអំណាង​ផ្ទាល់មាត់​របស់​ភាគី​កម្ពុជា​។ ម៉ោង​នៅ​កម្ពុជា ដើរ​លើស​ម៉ោង​នៅ​ប្រទេស​ហូ​ឡង់ ៥ ម៉ោង​។

​ចំណែក​នៅ ​ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១  រសៀល និង​ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៤ និង ៣០ នាទី រសៀល ជា​វេទិកា​របស់​ភាគី​ថៃ​។​

- ​ជុំ​ទី​២ សវនាការ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៥ រសៀល ជា​វេទិកា​របស់​ភាគី​កម្ពុជា​។

​ចំណែក​នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៥ រសៀល ជា​វេទិកា​របស់​ភាគី​ថៃ​។​

​ ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​។ ប្រតិភូ​អ្នកជំនាញ និង​អ្នកច្បាប់​តំណាង​ប្រទេស​កម្ពុជា មាន​ជាង ១០ រូប បាន​ចេញដំណើរ​ទៅ​កាន់​ទីក្រុង​ឡាអេ ចាប់តាំងពី​ព្រលប់​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៣​។

​ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង មាន​សុទិដ្ឋិនិយម​ចំពោះ​សំណុំរឿង​បកស្រាយ​សាលក្រម ស្តីពី ប្រាសាទ​ព្រះវិហារ  ព្រោះ​ថា​កម្ពុជា​មាន​មូលហេតុ​ច្បាស់លាស់ ពោល​គឺ​ទាំង​អង្គហេតុ និង​ទាំង​អង្គច្បាប់ តាមរយៈ​សាលក្រម​ឆ្នាំ​១៩៦២ សុទ្ធតែ​បាន​បញ្ជាក់​អំពី​ភាពជា​ម្ចាស់​របស់​កម្ពុជា​លើ តំបន់​ប្រាសាទ​ប្រាសាទ​ព្រះវិហារ​៕​ - See more at: http://www.cen.com.kh/localnews/show_detail/19?token=NjY1N2YzOD#sthash.8ul0MHfH.dpuf

No comments: