A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 April 2013

Thai border police promised to respect the ICJ decision and not to cause armed clashes នគរបាល​ព្រំដែន​ថៃ ប្តេជ្ញា​ថា គោរពរ​សាលក្រម​ឡាអេ មិន​បង្ករឿង​ផ្ទុះអាវុធ​ទេ​

Thai police (left) and Cambodian police (right) held a meeting to calm down the situation at the border ahead of the ICJ decision later today.
 
(ថ្ងៃទី 15 មេសា 2013,) | ដោយ: សូ​ផុន 

ព្រំដែន​កម្ពុជា​-ថៃ​: ​មេ​នគរបាល​ការពារ​ព្រំដែន​ថៃ ឬ​តម្រួត​ជាយដែន ២ កងវរសេនាធំ ចំណុះ​ភូមិភាគ​១ និង​ភូមិភាគ​២ របស់ប្រទេសថៃ បាន​អះអាង​ដោយ​ប្តេជ្ញា​ថា ខ្លួននឹងគោរព​រាល់​ស្មារតី​ខ្លឹមសារ នៃ​ការ​បកស្រាយ​សាលក្រម របស់តុលាការ​យុត្តិធម៌​អន្តជាតិ ( ICJ ) ទីក្រុង​ឡាអេ​ ឆ្នាំ១៩៦២ ពាក់​ព័ន្ធ​ដី និង​ប្រាសាទព្រះវិហារ និង​មិនបង្កការ​ផ្ទុះអាវុធ ឬហឹង្សារណា​មួយ នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​ទេ​។​

​ វរសេនីយ៍ មេបញ្ជាការ​វរ​សេនា​ធំ​ ការពារ​ព្រំដែន​លេខ ២១​ ចំណុះ​ភូមិភាគ ២ និង​មេញ្ជា​ការ​កង​វរសេនា​ធំ​លេខ ២២ ចំណុះ​ភូមិភាគ ១ របស់​ថៃ ​បាន​អះអាង​ដូចខាងលើ​កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ ខណៈ​មកជួបលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា មេប​ញ្ជា​ការ​យោធា​តំបន់ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ ឈម​នឹង​ច្រកភូមិ​ស៊ូ​ន សាម ឃុំ​ទ័ព​ស្តេច ស្រុក​តា​ប្រាយ​ខេត្ត ស្រៈ​កែវ​របស់​ថៃ​។​

​ក្នុងជំនួប​ដំបូង​តែមាន​លក្ខណៈ​បង្កើន​ជំនឿ​ ទុកចិត្ត យោគយល់ និង​ស្និទ្ធស្នាល​គ្នា​នោះ មេ​នគរបាល​ព្រំដែន​សៀម និង​មេយោធា​កម្ពុជា​ បាន​ពិភាក្សាគ្នា​ពី​មិត្តភាព ការពារ​យោគយល់​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ល្អ រួច​ឈានដល់​អាហារ​រួមគ្នា​ផង​នៅ​ច្រករបៀង​ព្រំដែន​ខាង​កម្ពុជា​។ ភាគី​ទាំង២ ​សន្យាថា មិន​អោយកម្លាំង​ទាំងសងខាង​ប្រឈមមុខគ្នា​ ដោយ​អាវុធ​ទេ ដូចពេល​ប​ច្ចុ​ប្បន្ន និង​ទៅ​អនាគត​។​


​វរសេនីយ៍ឯក មេ​នគរបាល​វរ​សេនា​ធំ​លេខ ២១ និង​លេខ ២២​ របស់ថៃ បាន​អះអាង​ម៉ឺងម៉ាត់ ​និង​ប្តេជ្ញាថា កម្លាំង​ខ្លួននឹង​គោរព​រាល់​ខ្លឹមសារ​នៃ​ស្មារតី​បកស្រាយ​សាលក្រម​តុលាការ​ យុត្តិធម៌​អរ​ន្ត​ជាតិ​ឡាអេ (ICJ ) ឆ្នាំ​១៩៦២ ស្តីពី​ ដែនដី ​និង​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា ​ដែល​ពន្យល់​នៅ​ថ្ងៃទី១៥មេសានេះ​។​

​ នេះ​ជា​ជំនួប​ដំបូងបង្អស់​របស់​កម្លាំង​កម្ពុជា និង​ថៃ ​នៅ​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​នៅមុន​ពេល​តុលាការ​ឡាអេ ធ្វើការបកស្រាយសាលក្រម ជុំវិញបញ្ហា​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ដែលថៃទាមទារ ដោយរំលោភលើផែនទី បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលមានការទទួលស្គាល់ជាអន្តរជាតិ។

​ចំណែក​យោធា​កងពលតូច​ថ្មីរ​ជើង​លេខ ១ នគរបាល​ការពារ​ព្រំដែន​គោក ៨០៧ ៩១១, ៨៩១ និង ៨១៥ របស់កម្ពុជា ក៏បានអះអាងថា ​ត្រឹម​ថ្ងៃទី១៥មេសា​នេះ​របាយ​ការណ៍​​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ គឺ​នៅ​ស្ងប់​ស្ងាត់ ​មា​នស​ន្តិ​ភាព​៕​

រូបថត៖ កិច្ចប្រជុំរវាងនគរបាល ការពារព្រំដែនកម្ពុជា និងថៃ នៅខេត្តបន្ទាយមានជ័យ៖




- See more at: http://www.cen.com.kh/localnews/show_detail/129?token=NTAyMjk1Zj#sthash.KpkufSk8.dpuf

No comments: