ភ្នំពេញ:
គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣
នឹងធ្វើសមាជ គណបក្សលើកដំបូង នៅភូមិកំបូល ក្បែរបន្ទាយហ្វឹកហ្វឺន។
ចំណែក លោក ប៉ុល ហំម អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ
បានមានប្រសាសន៍យ៉ាងនេះដែរថា ៖ នេះ ជាសមាជដំបូង របស់ គណបក្ស
សង្គ្រោះជាតិ ដូច្នេះត្រូវពិភាក្សា ឲ្យច្បាស់លាស់លើលក្ខន្តិកៈ
របស់គណបក្ស ដែលធ្វើការអនុម័ត ដោយគណៈកម្មការនាយក និងអនុម័ត ជ្រើសតាំង
ប្រធានគណបក្ស ( សម រង្ស៊ី ) និងអនុប្រធានគណបក្ស ( កឹម សុខា )
និងអនុម័តគោលការណ៍សំខាន់របស់គណបក្ស។
លោក ប៉ុល ហំម មានប្រសាសន៍បន្តថា៖
នៅក្នុងសមាជនោះដែរមានការផ្តល់សច្ចាប័ណ្ណ
ដល់សមាសភាពគណៈកម្មការនាយក គណបក្ស ដែលតាមពង្រាងលក្ខន្តិកៈ
ចំនួន៦៩នាក់ យ៉ាងតិច ព្រមទាំងជ្រើសតាំងប្រធាន
និងអនុប្រធានគណកម្មការនាយក បន្ទាប់មកទៀត តែងតាំង គណៈកម្មការ
អចិន្ត្រៃយ៍គណបក្ស។
--------------------------------------------------
បក្សសង្គ្រោះជាតិគ្រោងធ្វើសមាជលើកដំបូងនៅថ្ងៃ៧មេសា
ដោយ វណ្ណ វិចារ RFA
2013-04-06
2013-04-06
មន្ត្រីគណបក្ស សម រង្ស៉ី រំពឹងថា មនុស្សជាង ១ម៉ឺននាក់
ដែលមានទាំងមន្ត្រីរដ្ឋាភិបាលផងនោះ នឹងចូលរួមសមាជជាលើកទី១
របស់គណបក្សសង្គ្រោះជាតិ។
សមាជគណបក្សប្រឆាំងនេះនឹងប្រារព្ធឡើងនៅភូមិគល់ សង្កាត់កន្ទោក
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា សមាជគណបក្សសង្គ្រោះជាតិ នឹងពិភាក្សាផ្ដោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន បទបញ្ជាផ្ទៃក្នុងគណបក្ស រចនាសម្ព័ន្ធ និងបោះឆ្នោតជ្រើសតាំងប្រធានអនុប្រធានគណបក្សជាផ្លូវការជាដើម។ លោកបន្តថា លោក សម រង្ស៉ី ជាបេក្ខជនប្រធានគណបក្ស និងលោក កឹម សុខា ជាបេក្ខជនអនុប្រធានគណបក្ស ហើយតំណែងទាំងពីរនេះមិនមានអ្នកផ្សេងឈរឈ្មោះប្រកួតប្រជែងឡើយ។
លោកបញ្ជាក់ថា បើទោះជាលោក សម រង្ស៉ី មិនទាន់បានចូលស្រុកក៏ដោយ មិនមែនបានន័យថាមាននរណាម្នាក់កាន់ការ ឬសម្រេចអ្វីតែឯងក្នុងគណបក្សសង្គ្រោះជាតិ នោះទេ ដោយសារគណបក្សនេះយកមតិភាគច្រើនជាធំ៖ «សម រង្ស៉ី មិនមានវត្តមាននៅក្នុងប្រទេសក៏ដោយ គឺលោកអាចធ្វើការនៅកន្លែងណាក៏បានដែរ។ ការចូលរួមប្រជុំ និងធ្វើសេចក្តីសម្រេចកន្លែងណាក៏ដោយ ទាល់តែមានការព្រមព្រៀងគ្នារវាងប្រធានបក្ស និងអនុប្រធានបក្ស មុននឹងធ្វើសេចក្តីសម្រេច ក៏ស្ទាបស្ទង់រចនាសម្ព័ន្ធបក្សបន្តបន្ទាប់ ដើម្បីធ្វើម៉េចឲ្យរីកចម្រើនរឹងមាំឈានទៅរកជ័យជំនះក្នុងការ បោះឆ្នោតខាងមុខ»។
លោកបន្តថា នៅក្នុងសមាជនោះ នឹងមានមន្ត្រីមកពីគ្រប់គណបក្ស និងមនុស្សគ្រប់មជ្ឈដ្ឋានចូលរួមដែរ ហើយប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ក៏នឹងមានគម្រោងថ្លែងសន្ទរកថាទៅកាន់សមាជិក ដើម្បីបង្ហាញពីជំហរនយោបាយទៀតផង។
ទាក់ទងនឹងសមាជនេះ នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬអង្គការនិកហ្វិច លោកបណ្ឌិត ហង្ស ពុទ្ធា ហៅសមាជរបស់គណបក្សសង្គ្រោះជាតិ នេះជាសញ្ញាថ្មីសម្រាប់ការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែលោកនៅតែចាត់ទុកថា វត្តមានរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី មានសារសំខាន់ក្នុងការធានាឲ្យបរិយាកាសបោះឆ្នោតមានភាពសេរី និងយុត្តិធម៌។
លោកបញ្ជាក់ថា គណបក្សប្រឆាំងនឹងយកការរារាំងមិនឲ្យលោក សម រង្ស៉ី ចូលស្រុក ជាផ្ទាំងស៊ីបវាយប្រហាររដ្ឋាភិបាល ដើម្បីឃោសនាបោះឆ្នោត ហើយក៏អាចមានហេតុផលរិះគន់លទ្ធផលបោះឆ្នោតដែរ បើសិនជាបក្សកាន់អំណាចនៅតែឈ្នះឆ្នោត៖ «ខ្ញុំគិតថា ស្តង់ដារអន្តរជាតិ គឺសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែកម្ពុជា បច្ចុប្បន្នគឺនៅកម្រិតការមិនទទួលយកបាន និងមិនទទួលយកបានដោយគណបក្សនយោបាយនៅឡើយទេ អីចឹងមិនទាន់គ្រប់គ្រងនៅឡើយ ឬអន្តរកាលប្រជាធិបតេយ្យ»។
សង្គមស៊ីវិលបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងមានចំនួនអាសនៈក្នុងសភាកើនឡើងជាស្វ័យប្រវត្តិ តាមរបៀបគណនារកអាសនៈរបស់ គ.ជ.ប បើទោះជាសំឡេងឆ្នោតគាំទ្រគណបក្ស សម រង្ស៉ី និងគណបក្ស សិទ្ធិមនុស្ស នៅដដែលក៏ដោយ។ នៅដើមឆ្នាំ២០១៣ នេះ លោក សម រង្ស៉ី និងលោក កឹម សុខា បានចាប់ដៃគ្នាដើរប្រមូលការគាំទ្រពីពលរដ្ឋខ្មែរនៅបរទេស ដោយប្ដេជ្ញាពីការរួបរួមសាមគ្គីគ្នាធ្វើនយោបាយផ្លាស់ប្ដូរ ប៉ុន្តែអ្នកវិភាគព្រមានថា បើសិនជាគណបក្សសង្គ្រោះជាតិ បែកបាក់គ្នាវិញនោះ លទ្ធផលពិតជាពិបាកនឹងស្មានណាស់ ហើយទំនងជាធ្លាក់ប្រជាប្រិយភាពដោយមិនអាចងើបមុខរួចទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

2 comments:
Hey hey love you nas oun si Sam ram. All of you will cheat each other in june,mike
អ្នកនុោបាយខ្មែរពេលបានអំណាចបាន
ដុល្លារាប់ភ្លេចជាតិភ្លេចរាស្ត្រអស់ ?
Post a Comment