A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 7 April 2013

The Cambodia National Rescue Party held first congress today 7th April, attended by Prince Sisowath Thomico, former advisor to King Father Sihanouk គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សមាជ លើក​ទី​១​របស់ខ្លួន​

                                                            Prince Sisowath Thomico
 
ថ្ងៃទី 7 មេសា 2013, | ដោយ: រតនា CEN
ភ្នំពេញ: សមាជ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​១ បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ជិត​កន្លែង​ថ្លឹង​ឡាន ដែល​មាន​សមា​ជិម​ក​ពី​គ្រប់​បណ្តា​ខេត្ត​រាជធានី​ទូទាំងប្រទេស ប្រមាណ ១ ម៉ឺន​នាក់​។ គណបក្ស​សង្គ្រោះ​ជាតិ បង្កើតឡើង​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។​

​អ្នក​ចូល​ក្នុង​សមាជ​នា​ព្រឹក​នេះ រួមមាន លោក កឹម សុខា លោក សឺ​ន ស៊ូ​ប៊ែរ និង​មាន​វត្តមាន​ព្រះអង្គមា្ចស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​សម្តេច​ឪ រួម​ទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ជាច្រើន​ទៀត​។ លោក សម រង្ស៊ី ក៏​បាន​ចូលរួម​សមាជ តាមរយៈ​វិដេអូ អ៊ិន​ធឺ​ណេត​ពី​ក្រៅ​ប្រទេស​ផង​ដែរ​។​

អង្គសមាជ បានសម្រេចជ្រើសតាំងលោកសមរង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាអនុប្រធាន។ រីឯព្រះអង្គម្ចាស់ធម្មិកោ ត្រូវជ្រើសតាំង​ជាសមាជិក​ក្រុម​ប្រឹក្សាជាតិ។

​សមាជ​គណបក្សប្រឆាំង នា​ព្រឹក​នេះ ក៏បាន​អនុម័ត​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការ​ជ្រើស​តាំង​​គណៈកម្មការ​នាយក​គណបក្ស ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍ សមាជិក​ក្រុមប្រឹក្សា​ជាតិ និង​អគ្គលេខាធិការ អគ្គលេខាធិការរង​គ​ណ​បក្ស និង​បទដ្ឋាន​មួយចំនួនទៀត​។​


​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​ តំណាងរាស្ត្រ នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស មិន​ចូលរួម​ការបោះឆ្នោត​ទេ តែ​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ នឹង​ឈរឈ្មោះ​បោះឆ្នោតរួមគ្នា នៅក្នុង​គណបក្ស​សង្គ្រោះ​​ជាតិ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=ZjRlMDNhY2#sthash.eQ2RSwpr.dpuf

1 comment:

Anonymous said...
This comment has been removed by a blog administrator.