Prince Sisowath Thomico
ថ្ងៃទី 7 មេសា 2013, | ដោយ: រតនា CEN
ភ្នំពេញ:
សមាជគណបក្សសង្គ្រោះជាតិ លើកទី១
បានប្រព្រឹត្តនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ នៅភូមិកំបូល
សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវជាតិលេខ៤
ជិតកន្លែងថ្លឹងឡាន
ដែលមានសមាជិមកពីគ្រប់បណ្តាខេត្តរាជធានីទូទាំងប្រទេស ប្រមាណ ១
ម៉ឺននាក់។ គណបក្សសង្គ្រោះជាតិ បង្កើតឡើងដោយគណបក្សសមរង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស។
អ្នកចូលក្នុងសមាជនាព្រឹកនេះ រួមមាន លោក កឹម សុខា លោក សឺន ស៊ូប៊ែរ និងមានវត្តមានព្រះអង្គមា្ចស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់សម្តេចឪ រួមទាំងថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សជាច្រើនទៀត។ លោក សម រង្ស៊ី ក៏បានចូលរួមសមាជ តាមរយៈវិដេអូ អ៊ិនធឺណេតពីក្រៅប្រទេសផងដែរ។
អង្គសមាជ បានសម្រេចជ្រើសតាំងលោកសមរង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាអនុប្រធាន។ រីឯព្រះអង្គម្ចាស់ធម្មិកោ ត្រូវជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាជាតិ។
សមាជគណបក្សប្រឆាំង នាព្រឹកនេះ ក៏បានអនុម័តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការជ្រើសតាំងគណៈកម្មការនាយកគណបក្ស ប្រធានគណៈកម្មការអចិន្ត្រៃយ៍ សមាជិកក្រុមប្រឹក្សាជាតិ និងអគ្គលេខាធិការ អគ្គលេខាធិការរងគណបក្ស និងបទដ្ឋានមួយចំនួនទៀត។
សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនចូលរួមការបោះឆ្នោតទេ តែថ្នាក់ដឹកនាំគណបក្សទាំងពីរ នឹងឈរឈ្មោះបោះឆ្នោតរួមគ្នា នៅក្នុងគណបក្សសង្គ្រោះជាតិ៕

- See more at: http://www.cen.com.kh/localnews/show_detail/19?token=ZjRlMDNhY2#sthash.eQ2RSwpr.dpuf
1 comment:
Post a Comment