ដោយ ជុន ច័ន្ទបុត្រ RFA Service
2013-04-17
2013-04-17
ថ្ងៃ១៦ មេសា នេះ
ជាថ្ងៃទីពីរនៃសវនាការផ្ទាល់មាត់នៅទីក្រុងឡាអេ (Hague)
ប្រទេសហូល្លង់ដ៍ (Netherlands)។ ថ្ងៃនេះ ភាគីថៃ
ឡើងបកស្រាយនូវជំហររបស់ខ្លួននៅមុខអង្គតុលាការដែលមានសមាជិក
ទាំងអស់ចំនួន ១៥រូប។
លោក វិរ៉ាឆៃ ផ្លាសៃ (Virachai Plasai) ដែលជាតំណាងរដ្ឋាភិបាលប្រទេសថៃ ឡើងថ្លែងនៅចំពោះមុខអង្គតុលាការនៃក្រុងឡាអេ ថា កម្ពុជាបានព្យាយាមសុំអោយតុលាការបកស្រាយទៅលើរឿងក្តីមួយដែល តុលាការបានបដិសេធតាំងពីឆ្នាំ១៩៦២ មកម្ល៉េះ។
បន្ទាប់ពីនោះ មេធាវីរបស់ប្រទេសថៃ លោក ដូណល់ ម៉ាករេយ (Mr. Donald McRay) ក៏បានឡើងបកស្រាយ ដោយបញ្ជាក់បន្ថែមថា អ្វីដែលកម្ពុជា ចង់បាននោះ គឺជាការប៉ុនប៉ងកែប្រែសាលដីកាឆ្នាំ១៩៦២ ដើម្បីចង់បានការសម្រេចចិត្តមួយដែលតុលាការនេះបានបដិសេធកាលពី ឆ្នាំ១៩៦២។
លោកជម្រាបអង្គតុលាការថា តុលាការក្រុងឡាអេ កាលពីឆ្នាំ១៩៦២ មិនបានកំណត់ថា ខ្សែបន្ទាត់ព្រំដែនដែលមាននៅលើផែនទីក្នុងឧបសម្ពន្ធ១នោះ ថាជាព្រំដែននៃប្រទេសកម្ពុជា និងថៃ ទេ។ លោកបញ្ជាក់ថា តុលាការបាននិយាយចំណុចនេះច្បាស់ណាស់។
លោកបន្តថា ប្រសិនបើតុលាការក្រុងឡាអេ នេះ បានបដិសេធសំណូមពររបស់ប្រទេសកម្ពុជា សុំអោយសម្រេចថាខ្សែបន្ទាត់ព្រំដែនដែលមាននៅលើផែនទីដែលបារាំង គូរនៅឆ្នាំ១៩០៧ នោះ កាលពីឆ្នាំ១៩៦២ ម្តងរួចទៅហើយនោះ នៅពេលនេះ តុលាការក៏មិនអាចបកស្រាយបានដែរ។
បន្ទាប់នោះ លោក ហោ ណាំហុង បានប្រតិកម្មប្រាប់វិទ្យុអាស៊ីសេរី ថា ថៃចេះតែបកស្រាយដោយគ្មានមូលដ្ឋានត្រឹមត្រូវ៖ «ការ បកស្រាយរបស់ថៃ ជាការបកស្រាយរបៀបទាល់ច្រក ចេះតែរកលេសផ្សេងៗខុសពីការពិត។ គេយកផែនទីច្រើនយកមកលើកសម្អាង តែខុសពីផែនទីដែលតុលាការផ្អែកលើនៅឆ្នាំ១៩៦២ ដើម្បីចេញសាលក្រមឆ្នាំ១៩៦២។ គេផ្អែកលើមូលហេតុផ្សេងៗដែលមិនទាក់ទងនឹងផ្លូវច្បាប់»។
លោក ជុន ច័ន្ទបុត្រ៖ ចុះអ្វីដែលថៃ និយាយថា ការដែលសុំអោយបកស្រាយនេះមិនកើតទេ ពីព្រោះថាតុលាការកាលពីឆ្នាំ១៩៦២ បដិសេធម្តងហើយនោះ អាហ្នឹងយ៉ាងម៉េចដែរឯកឧត្តម?
លោក ហោ ណាំហុង៖ កាល១៩៦២ យើងបានសុំអោយតុលាការបកស្រាយរឿងបញ្ហាព្រំដែន។ ប៉ុន្តែយើងបានលើកនៅចុងក្រោយនាទី អ៊ីចឹងហើយបានតុលាការឆ្លើយថា គ្មានពេលដោះស្រាយបញ្ហានេះទេ មិនមែនមានន័យថាទាត់ចោលនោះទេ។ ដោយសារយើងលើកយឺតពេក តុលាការគ្មានពេលដោះស្រាយ។ ប៉ុន្តែបញ្ហាយើងលើកពេលនេះ មិនមែនបញ្ហាព្រំដែនទេ តែបញ្ហាបកស្រាយសាលក្រមឆ្នាំ១៩៦២។ ថៃ ទាមទារដី ៤,៦គីឡូម៉ែត្រការ៉េ មិនមែនយើងអ្នកទាមទារទេ។ ថៃ អ្នកទាមទារ។ ហើយចំពោះយើង តាមផែនទីឧបសម្ពន្ធ១ គឺតំបន់ ៤,៦ ស្ថិតនៅក្នុងតំបន់ជុំវិញតំបន់ប្រាសាទព្រះវិហារ ដែលតុលាការបានកំណត់នៅឆ្នាំ១៩៦២។
ពេលនេះ មេធាវីរបស់ប្រទេសថៃ កំពុងឡើងបកស្រាយម្នាក់ម្តង។ កម្ពុជា នឹងឆ្លើយតបជាចុងក្រោយតតាំងនឹងអ្វីដែលភាគីថៃ លើកឡើងពេលនេះ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ស្អែកនេះ។
ប្រតិភូនៃប្រទេសថៃ មានជាអាទិ៍៖
-លោក សូរ៉ាពង្ស តូវិចាក់ឆៃគុល (Surapong Tovichakchaikul) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស
-លោក ពង់ទេព ទេពកញ្ចានា (Phonthep Thepkanjana) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ
-លោក សុគមពល សុវណ្ណាថាត (Sukumpol Suwanatat) រដ្ឋមន្ត្រីក្រសួងការពារជាតិ
-លោក វិរ៉ាឆៃ ផ្លាសៃ ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសហូល្លង់ដ៍។ លោក ផ្លាសៃ នឹងឡើងបកស្រាយជំនួសមុខអោយប្រទេសថៃ រួមនិងមេធាវីបរទេសចំនួន ៥នាក់ផងដែរ។
កាលពីថ្ងៃច័ន្ទ ទី១៥ កន្លងទៅនេះ ភាគីកម្ពុជា ដែលមានលោក ហោ ណាំហុង ជាតំណាង បានឡើងថ្លែងនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការ អន្តរជាតិនេះថា លោកមកទីនេះមិនមែនសុំអោយមានការអនុវត្តសាលក្រម ឬនិយាយពីការកំណត់ព្រំដែនទេ។ លោកមានប្រសាសន៍ថា អ្វីៗបានសម្រេចរួចទៅហើយ តាំងពីឆ្នាំ១៩៦២។ លោកបញ្ជាក់ថា អ្វីដែលកម្ពុជា ចង់បាន គឺសុំអោយតុលាការបកស្រាយសាលក្រមនោះអោយបានច្បាស់តែប៉ុណ្ណោះ។
សាលក្រមឆ្នាំ១៩៦២ ផ្អែកជាសំខាន់ទៅលើផែនទីដែលបារាំង គូរនៅឆ្នាំ១៩០៧។ ខាងភាគីខ្មែរ បកស្រាយថា សាលក្រមនោះបានប្រគល់មកអោយខ្មែរនូវប្រាសាទ និងដីនៅក្បែរប្រាសាទដែលកំពុងមានទំនាស់នេះ។ ឯភាគីថៃ វិញ គេបកស្រាយថា តុលាការក្រុងឡាអេ ប្រគល់តែតួប្រាសាទទេ មិនប្រគល់ដីឡើយ។ ការបកស្រាយខុសគ្នានេះហើយ ជាមូលហេតុចម្បងដែលជំរុញអោយកម្ពុជា ស្នើអោយតុលាការពិភពលោកនេះបកស្រាយសាលក្រមនោះម្តងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment