A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 17 April 2013

A biography of former Prime Minister and Foreign Minister Long Boret ប្រវត្តិ ឡុង បូរ៉េត


លោក ឡុង បួរ៉េត ( ១៩៣៣ - ១៩៧៥)
ឡុង បូរ៉េត គឺ​ជា​អ្នក​នយោបាយ​​ខ្មែរ​មួយ​រូប​ ដែល​បម្រើ​ការ​ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​កម្ពុជា ពី​ថ្ងៃទី ២៦ធ្នូ១៩៧៣ ដល់​ថ្ងៃ ១៧មេសា​១៩៧៥។ ត្រូវ​បាន​គេ​​គោរព​យ៉ាង​ខ្ពស់​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​គាត់ គាត់​បាន​ព្យាយាម​​ក្នុង​ការចរចារ​មិន​បាន​សម្រេច​មួយ​ជា​មួយ​ពួក​ខ្មែរ​ ក្រហម ក្នុង​កំឡុង​ពេល​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។ ក្រោយ​មក​គាត់​ត្រូវ​បាន​​ខ្មែរ​ក្រហម​ចាប់​ខ្លួន និង​ប្រហារជិវិត។
ឡុង បូរ៉េត​ បាន​កើត​នៅ​ ឃុំ ​​​ច្បារ​អំពៅ ស្រុក​កៀន​ស្វាយ​ ខេត្រ​កណ្តាល​ ជា ​កូន​របស់​លោក​ ឡុង មាស និង​នាង​ នាង​ អៀង​ពុធ។ គាត់​បាន​ចូល​ រៀន​នៅ​វិទ្យាល័យ​ដ៏​មាន​កិត្យានុភាព​នៅ​ប្រទេស​កម្ពុជា គឺ​វិទ្យាល័យ​ស៊ីសុវត្ថិ​ពី​ឆ្នាំ​ ១៩៤៦ ដល់​ឆ្នាំ​ ១៩៥២ ហើយ​បាន​បន្តរ​ទៅ​រៀន​នៅ​ប្រទេស ​បារាំង​ពី​ឆ្នាំ​ ១៩៥៣ ដល់​ឆ្នាំ​ ១៩៥៥។ ក្រោយ​ពេល​ត្រឡប់​មក​វិញ ​គាត់​បាន​ចូល​បម្រើ​ការងារ​នៅ​រតនាគារជាតិ។
អាជិពនយោបាយ
នៅ​ឆ្នាំ​ ១៩៥៨ គាត់​បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ប្រចាំ​ខេត្រ​ស្ទឹង​ត្រែង ហើយ​ក៏​ជា​អ្នក​តំណាង​រាស្រ្ត​ក្មេង​ជាង​គេ​នៅ​ជំនាន់​នោះ​ដែរ។ គាត់​បាន​បម្រើ​ការងារ​មួយ​រយៈ​ខ្លី​នៅ​ឆ្នាំ​ ១៩៥៨​ ជា​ អនុ​រដ្ឋ​លេខាធិការ​ផ្នែក​សកម្មភាព​ពលកម្ម​និង​សង្គម ហើយ​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​សារ​ជា​ថ្មី​នៅ​ឆ្នាំ ១៩៦២។ នៅ​កំឡុង​ពេល​នោះ​ដែរ គាត់​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​នាម​ជា​អ្នក​និពន្ធ​​សៀវភៅ​ប្រលោមលោក​ ស្នេហា​មួយ​ចំនួន​ ដែល​ភាគ​​ច្រើន​បាន​ចេញ​ផ្សាយ​តាម​កាសែត។ គាត់​ត្រូវ​បាន​ផ្តល់​តំណែង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​​សេដ្ឋកិច្ច​ ប៉ុន្តែ​គាត់​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​វិញ​នៅ​ឆ្នាំ​ ១៩៦៣ ដោយ​សារ​តែ​គាត់​បាន​ប្រឆាំង​ជា​ចំហរ​ចំពោះ​ការសម្រេច​ព្រះទ័យ​ របស់​ព្រះ​ប្រមុខរដ្ឋ​ នរោត្តម​ សីហនុ ដែល​ចង់ធ្វើ​ជាតូបនីយកម្ម​លើ​ធានាគារ និង​ជំនូញ​បរទេស។ ​គាត់​នៅ​តែ​រក្សា​កៅ​អី​តំណាង​រាស្ត្រ​របស់​គាត់​នៅ​ក្នុង​ការ​បោះឆ្នោត​ ឆ្នាំ​ ១៩៦៦។ គាត់​បាន​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពត៌មាន​ពី​ឆ្នាំ ១៩៧១ ដល់ ១៩៧២ និង​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ពី​ឆ្នាំ ១៩៧២ ដល់​ឆ្នាំ ១៩៧៣។
នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណរដ្ឋ​ខ្មែរ


នៅ​ថ្ងៃទី ០៩ធ្នូ១៩៧៣ គាត់​បាន​បន្ត​តំណែង​ពី​លោក អ៊ីន តាំ ​ជា​នាយករដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋខ្មែរ។ នៅ​ថ្ងៃ​ទី ០២មេសា ​១៩៧៤ គាត់​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំង​៤​នៃ​ ក្រុមប្រឹក្សា​ប្រតិបត្តិ​មួយ​ដែល​រូម​មាន​ ប្រធានាធិបតី លន់ ណុល ទ្រង់​ ស៊ីសុវត្ថិ សិរីមតៈ និង​ឧត្តមសេនីយ៍ សូស្ថេន ហ្វឺរណាន់ដេស។
នៅ​ថ្ងៃទី ០៨ មេសា ១៩៧៥ គាត់​បាន​ព្យាយាម​​​មិន​បាន​សម្រេច ក្នុង​ការចរចារ​ដើម្បីសន្តិភាព​ ​មួយ​ ជា​មួយ​តំណាង​​​ពួក​ខ្មែរ​ក្រហម នៅ​ក្រុង​បាងកក។

ការ​ចាប់ខ្លួន និង​ការ​ប្រហារជិវិត 
លោក​ ឡុង បូរ៉េត​ ​នៅ​តែ​ទៅ​ធ្វើ​ការ​ទាល់​តែ​ថ្ងៃ​ដែល​ខ្មែរ​ក្រហម​វាយ​បែក​ក្រុង​ភ្នំពេញ (១៧មេសា១៩៧៥)។ ឯកអគ្គ​រដ្ឋទូត​អាមេរិច ចន ហ្គាន់ធរ ឌៀន (John Gunther Dean) បាន​រំលឹក​ថា មិន​ដូច​មន្រ្តី​រដ្ឋាភិបាល​ដទៃ​ទៀត​ដែល​ភៀសខ្លូន​ទៅ​អាមេរិច លោក ឡុង ​ ប៉ូរេត​ សម្រេច​ចិត្ត​មិនទៅ​ បើ​ទោះ​ជា​ដឹង​​ថា​លោក​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មរណៈ​ដែល​ប្រកាស​ពី​ ក្រុង ​ប៉េកាំង​ ដោយ​ទ្រង់នរោត្តម​ សីហនុ យ៉ាង​ណា​ក្តី។
«ឡុង បូរ៉េត​ បដិសេធ​មិន​ព្រម​​ឲ្យ​គេ​​ជម្លៀស​គាត់​​ចេញ​ឡើយ​។ គាត់​ជា​​មនុស្ស​ម្នាក់​ដែល​មាន​សមត្ថភាព មាន​ឥទ្ធិពល ហើយ​នៅ​ក្មេង​ជា​ លន់ ណុល ឬ​ទ្រង់​សិរីមតៈ​ ទៅទៀត។ ​ខ្ញុំ​​បាន​ទៅ​ជួប​គាត់​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី ១២​មេសា ​គឺ​នៅ​​​ព្រឹក​ព្រលឹម​ដែល​យើង​កំពុង​តែ​ជម្លៀស​ចេញ។ ខ្ញុំ​បាន​ប្រាប់​គាត់​ឲ្យ​នាំ​កូន​និង​ប្រពន្ធ​គាត់​ចេញពី​ ក្រុង​ ភ្នំពេញ ក៏​ព្រោះ​តែ​ខ្ញុំ​បារម្ភ​នឹង​សុវត្ថិភាព​របស់​គាត់។ គាត់​បាន​អរគុណ​ខ្ញុំ​ ហើយ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​គិត​ថា​​នឹង​មាន​មិន​គ្រោះ​ថ្នាក់​អ្វី​ចំពោះ​រូប​គាត់​ទេ។
ឧត្តមសេនីយ៍ សាក់ ស៊ុតសាខាន់ បាន​រំលឹក​ថា «នៅ​ ព្រឹក​ថ្ងៃ​ទី ១៧​មេសា ឡុង​ បូរ៉េត​ បាន​សម្រេច​ចិត្ត​នាំ​គ្រួសារ​របស់​គាត់​ចេញ​ពី ក្រុង​ភ្នំពេញ។ ទាំង​ឧត្តមសេនីយ៍ ស៊ុតសាខាន់ និង​អ្នក​កាសែត​ ចុន ​ ស្វែន (Jon Swain) បាន​រាយ​ការណ៍​ថា គ្រួសារ​របស់​ ឡុង​ បូរ៉េត​ មិន​អាច​​ឡើង​ឧទ្ធម្ភាចក្រ​ជើង​​ចុង​ក្រោយ​ដែល​ចាកចេញ​ពី​ ក្រុង​ភ្នំពេញ​ ​បាន​នោះ​​ទេ។»
ឯកអគ្គរដ្ឋទូត ឌៀន បាន​អះអាងថា « ឡុង បូរ៉េត​ ព្យាយាម​ឡើង​​ឧទ្ធម្ភាចក្រ​​ជា​មួយ​ប្រពន្ធ​និង​កូន​គាត់ ប៉ុន្តែ​ពួក​យោធា​ខ្មែរ(?)​ បាន​បាញ់​ស្រោច​យ៉ាង​សាហាវ​មក​លើ​ឧទ្ធម្ភាចក្រ​។»
គាត់​ត្រូវ​បាន​គេ​ឃើញ​ជា​លើក​ចុង​ក្រោយ​ដោយ​ ចុន ស្វេន, ស៊ីដនី ស្សេនប៊ក (Sydney Schanberg) និង ឌិត ប្រន នៅ​ក្រៅ​ស្ថានទូត​បារាំង។ ចុន ស្វេន​ បាន​រាយការណ៍​ថា « ឡាន ​ស៊ីត្រូន​ពណ៌​ខ្មៅ​មួយ​បាន​ឈប់ ហើយ​បន្ទាប់​មក​ លោក ឡុង​ បូរ៉េ​ត បាន​ចុះ​ពី​លើ​ឡាន​នោះ ភ្នែក​របស់​គាត់​​ហើម​ហើយ​ក្រហម ទឹកមុខ​គាត់​បង្ហាញ​ថា​គាត់​គ្មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន​ទាល់​តែ​សោះ។ នៅ​ពេល​ដែល​យើង​សួរ​គាត់​​​ថា​គាត់​យ៉ាង​ម៉េច​ហើយ​ គាត់​ខ្សឹប​មក​វិញ​ដែលទាំង​យើង​មិន​អាច​ស្តាប់​យល់។ គំនិត​គាត់​មិន​ដឹង​ជា​ហោះ​ហើរ​ដល់​ណា​នោះ​ទេ។ វង្វេង​ ហើយ​ដើរ​ឈ្ពាន់​ជើង​គ្នា គាត់​ចុះ​ចូល​ឲ្យ​ពួក​ខ្មែរ​ក្រហម​បញ្ចូល​គាត់​ឲ្យ​ដើរ​ជា​ជួរ​ជា​មួយ​អ្នក​ ទោស​ជា​ច្រើន​ខ្មែរ។​ ខ្ញុំ​ពិត​ជា​កោត​សរសើរ​ចំពោះ​សេចក្តី​ក្លាហាន​របស់​គាត់​ណាស់។»
ស្សេនប៊ក​ បាន​ផ្តល់​ការពណ៌នា​យ៉ាង​ពិស្តារ​មួយ​ថា «ឡុង បូរ៉េត ជិះ​ក្នុង​ឡាន​ដែល​បើក​ដោយ​ប្រពន្ធ​របស់​គាត់… គាត់មើល​ទៅ​។ ភ្នែក​របស់​គាត់​ទាំង​២​ហើយ។ គាត់​សម្លឹង​មើល​ទៅ​ដី។ គាត់… ដឹង​ថា​អ្វី​ដែល​នៅ​រង់​ចាំ​គាត់។ ខ្ញុំគិត​ថា​ ខ្ញុំ​គួរ​តែ​ចាកចេញ​ប៉ុន្តែ​ខ្ញុំ​​មាន​អារម្មណ៍​ថា​ ខ្ញុំ​ត្រូវ​តែ​និយាយ​ជាមួយ​គាត់ ប្រន ក៏​យល់​ស្រប​ដែរ។ ខ្ញុំ​បានកាន់​ដៃ​គាត់​ ហើយ​ប្រាប់​គាត់​​ថា​ គាត់​ពិត​ជា​​ក្លាហាន​​ចំពោះ​ប្រទេស​ជាតិ​របស់​គាត់ ហើយ​ខ្ញុំ​ពិត​ជា​កើត​សរសើរ​គាត់​នៅ​ចំនុច​នេះ។ ប្រន ក៏​បាន​កាន់​ដៃ​គាត់​ដែរ… ឡុង បូរ៉េត​ ព្យាយាម​ឆ្លើយ​តប​ប៉ុន្តែ​មិន​អាច។ ចុង​ក្រោយ​គាត់​បាន​ខ្សឹប​មក​យើង​ថា​ «អរគុណ» បន្ទាប់​មក​យើង​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​គាត់។»
បន្តិច​ក្រោយ​មក កុយ ធួន មេ​បញ្ជារការ​រង​ទ័ព​ស្រួច​របស់​ខ្មែរ​ក្រហម បានរៀបចំ «គណកម្មការ​កំចាត់​ខ្មាំង» នៅ​សណ្ឋាគារ​មនោរម្យ។ ភារកិច្ច​តំបូង​របស់​ក្រុម​នេះ​គឺ​ ការ​ប្រហារ​ជិវិត​ជា​បន្ទាប់​នៃ លន់ ណុន និង​មេដឹកនាំ​កំពូល​ដទៃ​ទៀត​របស់​រដ្ឋាភិបាល។ ឡុង ​ បូរ៉េត​ ត្រូវ​បាន​ប្រហារ​ជិវិត​នៅ​​ក្នុងបុរីកីឡា (​Cercle Sportif) នៅ ​ក្រុង​ភ្នំពេញ។ វិទ្យុ​​ខ្មែរ​ក្រហម​ បាន​រាយការណ៍​នៅ​ពេល​ក្រោយ​មក​ថា គាត់​ត្រូវ​បាន​ប្រហារ​ជិវិត​ដោយ​កាត់​ក្បាល ប៉ុន្តែ​របាយការណ៍​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា គាត់​ និង​ ទ្រង់​ស៊ីសុវត្ថិ សិរីមតៈ ត្រូវ​បាន​ប្រហារ​ជិវិត​ដោយ​ក្រុម​បាញ់​​​កាំភ្លើង។​
ការបរិច្ឆេត​សំខាន់ៗ
ថ្ងៃទី ០៩ ធ្នូ ១៩៧៣ ឡុង បូរ៉េត​ ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋ​ខ្មែរ ​រហូត​​ដល់​ថ្ងៃ​ទី ១៧ មេសា ១៩៧៥។
ថ្ងៃទី ០១ មេសា ១៩៧៤ ក្រុម​ប្រឹក្សា​នយោបាយ​ជាន់​ខ្ពស់ ដែល​រំលាយ​មួយ​ថ្ងៃមុន​ត្រូវ​បាន​ជំនួស​ដោយ​ ក្រុមប្រឹក្សា​ប្រតិបត្តិ​មួយ​ ដែល​មាន​សមាជិក​៤​នាក់​គឺ លន់ ណុល ឡុង បូរ៉េត ទ្រង់​ស៊ីសុវត្ថិ សិរីមតៈ និង​ ឧត្តមសេនីយ៍ សូស្ថេន ហ្វឺរណាន់ដេស (Sosthene Fernandez)។
ថ្ងៃទី ១៧ មិថុនា ១៩៧៤ ឡុង​ បូរ៉េត បាន​បង្កើតគណៈរដ្ឋ​មន្រ្តី​​ថ្មី​មួយ​​ក្រុម​ដែល​មាន​សមាជិក​១៦​នាក់។
ថ្ងៃទី ១១ មិនា ១៩៧៥ ប្រធានាធិបតី លន់ ណុល បាន​បញ្ជារ​ឲ្យ​ នាយករដ្ឋមន្រ្តី ឡុង​ បូរ៉េត​ បង្កើត​ក្រុម​គណៈរដ្ឋមន្រ្តី​​ថ្មី​មួយ​​ទៀត ហើយ​បាន​លុប​បំបាត់​តំណែង​ អគ្គមេបញ្ជារការ នៅ​ក្នុង​ជួរ​កងទ័ព។
ថ្ងៃទី ០៨ មេសា ១៩៧៥ នាយករដ្ឋមន្រ្តី ឡុង​ បូរ៉េត ព្យាយាម​​​មិន​បាន​សម្រេច​ក្នុង​ការចរចារ​ដើម្បីសន្តិភាព​ ​មួយ​ ជា​មួយ​តំណាង​​​ពួក​ខ្មែរ​ក្រហម នៅ​ក្រុង​ បាងកក។

2 comments:

Anonymous said...

Mr. Long Boreth was a very nice, friendly and lovely person. He was a very good sportsman and played most every afternoon the Volley Ball games at the Cercle Sportive Khmer
(Today US Embassy) before 1970 with Mr. Yem Sambau and with other Khmer people, like an ordinary and not a real minster of a government.

The country was during this time in full peace. Every of us don’t care about the personality of other, we just enjoyed our youth life without fear. I did not have another memories after 1970, because I have to leave Cambodia in March, the same year of 1970.

During this time most of the higher ranking of the Cambodian government and ministers or member of the Parliaments can walk around just like the people on the street. All of them did not have or did not need any bodyguards.

Anonymous said...

Thank you for Posting Long Boret's biography.I was so young,but I heard of his name and now I learn about his heroism and his final journey,which cost him his life.
I feel very sad and in deep gratitude to those who lost their lives in fighting for the freedom for our beloved motherland.



True Khmer