អង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំនៅកម្ពុជា
អំពាវនាវជាថ្មីទៀតឲ្យអាជ្ញាធរវៀតណាម
បញ្ឈប់រាល់ទង្វើរំលោភសិទ្ធិខ្មែរក្រោម
ខណៈដែលអ្នកគ្រប់គ្រងការផ្សាយកាសែតព្រៃនគរ
គ្រោងដាក់ពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិ
ស្ដីពីការរំលោភសិទ្ធិរបស់អាជ្ញាធរវៀតណាម។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ និងជាប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន រៀបរាប់ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ថា ថ្មីៗនេះមានពលរដ្ឋខ្មែរកម្ពុជាក្រោមខ្លះ ក្នុងខណៈធ្វើដំណើរទៅស្រុកកំណើតនៅកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាម នៅច្រកព្រំដែនហាមឃាត់មិនឲ្យធ្វើដំណើរទៅស្រុកកំណើត ខ្លះត្រូវបានឃាត់ខ្លួនជាច្រើនម៉ោង ត្រូវបានពិន័យជាទឹកប្រាក់ជាច្រើន ត្រូវបានឆែកឆេរឥវ៉ាន់ចាប់សួរចម្លើយ និងគំរាមកំហែងបំភិតបំភ័យ មុននឹងបញ្ជូនត្រឡប់មកកម្ពុជា វិញ។
លោក សឺន ជុំជួន បន្តថា មានខ្មែរកម្ពុជាក្រោមខ្លះ ពេលទៅដល់ស្រុកកំណើតនៅកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាម រឹតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ រួមមានការហៅទៅសួរចម្លើយនៅទីស្នាក់ការនគរបាលឃុំ ស្រុក និងខេត្តជាញឹកញាប់។ អ្នកខ្លះទៀត ត្រូវបានគំរាមកំហែងដល់គេហដ្ឋាន ខ្លះត្រូវបានរឹបអូសយកលិខិតឆ្លងដែន ព្រមទាំងចាប់បង្ខំឲ្យធ្វើជាគិញសម្ងាត់ ដើម្បីរាយការណ៍ពីស្ថានភាពខ្មែរក្រោម ឲ្យអាជ្ញាធរវៀតណាម ថែមទៀត។ ករណីទាំងនោះ ត្រូវបានលោក សឺន ជុំជួន ចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក សឺន ជុំជួន៖ «អ្នកខ្លះទៀតបានទៅដល់កម្ពុជាក្រោម ក៏ត្រូវបានអាជ្ញាធរវៀតណាម គាត់ហៅសួរណែនាំមួយចំនួនទាក់ទងអ្វីជាសកម្មភាពរបស់ខ្មែរក្រោមនៅ កម្ពុជា ជារឿងសំខាន់ដែលយើងចង់ឲ្យបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ ឲ្យអង្គការនានាដែលទាក់ទងសិទ្ធិមនុស្ស បានជ្រាបពីស្ថានភាពនៃការធ្វើដំណើរយើងទៅស្រុកកំណើត»។
ដោយឃើញការរំលោភសិទ្ធិមនុស្សបែបនេះ ទើបអង្គការសមាគមខ្មែរកម្ពុជាក្រោម គ្រោងរៀបចំសន្និសីទកាសែតនៅថ្ងៃទី២១ ខែមេសា ចុងសប្ដាហ៍នេះ ស្ដីពី "សេរីភាពដើរហើររបស់ខ្មែរកម្ពុជាក្រោមកំពុងត្រូវរំលោភពីសំណាក់ អាជ្ញាធរវៀតណាម" ដើម្បីជាការអំពាវនាវសូមឲ្យអាជ្ញាធរវៀតណាម ត្រូវតែបញ្ឈប់រាល់ទង្វើរំលោភសិទ្ធិមនុស្សខ្មែរក្រោម។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីចាងហ្វាងកាសែតព្រៃនគរ លោក លី ឈួន និងក្រុមគ្រួសារ ដែលជាខ្មែរក្រោម ត្រូវបានអាជ្ញាធរវៀតណាម ពិន័យប្រាក់ ៣០លានដុង ឬប្រហាក់ប្រហែលនឹង ១.៥០០ដុល្លារ ជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាព បន្ទាប់ពីអាជ្ញាធរវៀតណាម ចាប់ឃុំខ្លួនលោក និងប្រពន្ធ កូន កាលពីថ្ងៃទី១២ ខែមេសា ដើម្បីសួរចម្លើយ និងឆែកឆេរតាំងពីក្បាលដល់ចុងជើងនៅតាមព្រំដែន ដោយគ្រាន់តែគ្រួសារលោកមានបំណងទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ និងសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
ជុំវិញបញ្ហានេះដែរ ចាងហ្វាងកាសែតព្រៃនគរ លោក លី ឈួន បញ្ជាក់ថា លោកនឹងដាក់ពាក្យបណ្ដឹងទៅអង្គការសិទ្ធិមនុស្សក្នុងស្រុក និងអង្គការសហប្រជាជាតិ ស្ដីពីការរំលោភសិទ្ធិខ្មែរក្រោមរបស់អាជ្ញាធរវៀតណាម ក្រោយពីធ្វើសន្និសីទកាសែតនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយ ក្រោយពីសមាគមខ្មែរក្រោមចេញរបាយការណ៍ស្ដីពីការរំលោភសិទ្ធិខ្មែរ ក្រោមជាផ្លូវការរួច៖ «ខ្ញុំធ្វើពាក្យបណ្ដឹងស្ដីពីសិទ្ធិមនុស្ស ហ្នឹង គឺដើម្បីឲ្យរដ្ឋាភិបាលវៀតណាម កុំគាបសង្កត់សិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោមខ្លាំងពេក»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ឡេ មិញង៉ុក (Le Minh Ngoc) ជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៧ ខែមេសា។
កាលពីខែមីនា កន្លងទៅ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ ក៏ត្រូវបានមន្ត្រីនគរបាលវៀតណាម រារាំងមិនឲ្យចូលទឹកដីខ្មែរកម្ពុជាក្រោមដែរ។ ស្ថិតិរបស់សង្គមស៊ីវិល រកឃើញថា ពលរដ្ឋវៀតណាម កំពុងរស់នៅលើទឹកដីកម្ពុជា ជាច្រើនម៉ឺននាក់។ ពលរដ្ឋវៀតណាម រស់នៅទឹកដីខ្មែរស្ទើរគ្រប់ខេត្ត ក្រុង ហើយទីដែលវៀតណាម រស់នៅច្រើនជាងគេ មានភ្នំពេញ កំពង់ឆ្នាំង សៀមរាប កំពង់ចាម ក្រចេះ និងក្នុងតំបន់បឹងទន្លេសាប ប៉ុន្តែមន្ត្រីរដ្ឋាភិបាលមិនដែលចុះពិនិត្យឡើយថាជនជាតិវៀតណាម ទាំងនោះ រស់នៅខុសច្បាប់ ឬស្របច្បាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment