Publish By Thomas Whittle
Updated 06/04/2013
PHNOM PENH, April 6 — The 1st batch of 152 Cambodian troops returned
home safely from South Sudan on Saturday after they had completed
one-year peacekeeping mission under the framework of the United Nations.
At the Military Airbase in Phnom Penh, the returnees were welcomed by
Gen. Pol Saroeun, Commander-in-Chief of the Royal Cambodian Armed
Forces, and Marc Derveeuw, Coordinator of the United Nations Development
Program to Cambodia, as well as their family members.
Speaking at the homecoming ceremony, Pol Saroeun said the successful
mission has not only increased the fame and prestige of Cambodia’s armed
forces, but also brought good reputation to the people of Cambodia as a
whole.
“This time is also the same as the previous ones since they come back with the same number as they left,” he said.
Marc Derveeuw, coordinator of the United Nations Development Program
to Cambodia, said that South Sudan is a new country still finding its
feet in the world. Permanent peace and stability are still a long way
off and uncertainty and danger are often real and present.
The return of the 1st batch was made after the 2nd group of 152 left the country to replace them on Thursday.
In South Sudan, Cambodian military personnel conduct humanitarian
duties such as security and public order preparation and intervention,
while the military medics provide medical care to peacekeepers,
diplomatic corps, and civilians.
Cambodia firstly sent its peacekeepers abroad in April, 2006. To
date, the country has sent about 1,600 troops to Sudan, South Sudan,
Chad, Central Africa, Lebanon and Syria under the umbrella of the United
Nations.
កងកម្លាំងរក្សាសន្តិភាពកម្ពុជា ក្នុងនាមអង្គការសហប្រជាជាតិ
បានរិលត្រឡប់មកដល់កម្ពុជា វិញនៅថ្ងៃទី៦ មេសា
បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល
១ឆ្នាំលើការចូលរួមការពារសន្តិសុខនៅប្រទេសស៊ូដង់ខាងត្បូង។
បេសកកម្មសំខាន់ គឺការពារសណ្ដាប់ធ្នាប់សាធារណៈ និងការត្រួតពិនិត្យគ្រោះថ្នាក់ចរាចរណ៍ រួមទាំងបញ្ហាសន្តិសុខផ្សេងៗ។ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន បានស្វាគមន៍ការវិលត្រឡប់នោះ ហើយចាត់ទុកជាបេសកកម្មប្រកបដោយមនុស្សធម៌ និងជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
ប្រជាពលរដ្ឋរាប់រយនាក់ បានរង់ចាំទន្ទឹងមើលផ្លូវសាច់ញាតិរបស់គេពីការវិលត្រឡប់ពី ប្រទេសស៊ូដង់ខាងត្បូង ដែលបានបំពេញភារកិច្ចរយៈពេលមួយឆ្នាំ ជាកងកម្លាំងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ កងកម្លាំងរបស់កម្ពុជា ចំនួន ១៥២នាក់ បានមកដល់ប្រទេសកម្ពុជា នៅមូលដ្ឋានកងទ័ពអាកាសពោធិ៍ចិនតុង នៅថ្ងៃទី៦ មេសា។ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ទាំងនោះ បានបង្ហាញអំពីទឹកចិត្តសប្បាយរីករាយ និងទទួលបានបទពិសោធន៍យ៉ាងច្រើនពីបេសកកម្ម។
លោក ផាត ចំណាន ជាមន្ត្រីកងកម្លាំងរក្សាសន្តិសុខ បានឲ្យដឹងថា លោកមិននឹកស្មានថា កងកម្លាំងកម្ពុជា អាចក្លាយជាកងកម្លាំងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនៅលើ ឆាកអន្តរជាតិឡើយ។ លោកមានមោទនភាពយ៉ាងខ្លាំង ដែលបំពេញភារកិច្ចដែលមានតម្លៃនៅក្នុងកម្រិតអន្តរជាតិ លើការការពារសន្តិសុខនៅប្រទេសស៊ូដង់ខាងត្បូង។
លោក ផាត ចំណាន បញ្ជាក់ទៀតថា ស្ថានភាពប្រជាពលរដ្ឋស៊ូដង់ មានអស្ថិរភាពនៅឡើយ ជាពិសេសការធ្វើចរាចរណ៍ ការប្រើប្រាស់ទឹកស្អាត និងមានជម្លោះដណ្ដើមអំណាចគ្នានៅឡើយ។
ចំណែកកងកម្លាំងកម្ពុជា ម្នាក់ទៀត កញ្ញា ចាប ចន្ធី បានឲ្យដឹងថា ការបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង នេះ គឺជាលើកទីមួយ។ ក្រៅពីបំពេញតួនាទីសំខាន់នៃបេសកកម្មលើការត្រួតពិនិត្យសណ្ដាប់ ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ចរាចរណ៍ បទពិសោធន៍ដែលកញ្ញាទទួលបាន គឺការយល់ដឹងពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសនេះ។
កញ្ញា ចាប ចន្ធី បានបញ្ជាក់ទៀតថា នៅទូទាំងប្រទេសស៊ូដង់ខាងត្បូង នៅមានបញ្ហាអសន្តិសុខធ្ងន់ធ្ងរច្រើនរវាងប្រជាពលរដ្ឋ ប៉ុន្តែបញ្ហានេះមិនជះឥទ្ធិពលដល់ការបំពេញបេសកកម្មរបស់កងកម្លាំង រក្សាសន្តិសុខកម្ពុជា ឡើយ។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន មានប្រសាសន៍ថា បេសកកម្មរបស់កងកម្លាំងរក្សាសន្តិសុខកម្ពុជា ជាបេសកកម្មប្រកបដោយមនុស្សធម៌ចំពោះការការពារសណ្ដាប់ធ្នាប់នៅ ប្រទេសស៊ូដង់ខាងត្បូង។ បន្ថែមលើនេះ ប្រទេសកម្ពុជា បានចាត់ទុកថា ការរក្សាសន្តិសុខអន្តរជាតិ ជារឿងមួយដ៏ត្រឹមត្រូវ ជាពិសេសផ្ដោតលើនយោបាយការទូត ការពារសន្តិសុខ។
លោក ប៉ុល សារឿន មានប្រសាសន៍ថា ប្រទេសកម្ពុជា បានបញ្ជូនកម្លាំងរក្សាសន្តិសុខជាច្រើននាក់ទៅប្រទេសជាច្រើន ដូចជាលីបង់ ឆាត អាហ្វ្រិកកណ្ដាល និងប្រទេសស៊ូដង់ ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ក្រុមរក្សាសន្តិសុខរបស់កម្ពុជា នៅប្រទេសស៊ូដង់ខាងត្បូង រួមមានកងអាវុធហត្ថ និងកងពេទ្យ សរុបចំនួន ១៥២នាក់ បានចុះបំពេញភារកិច្ចនៅក្នុង ៦រដ្ឋនៅទូទាំងប្រទេស ក្នុងនោះរួមមាន ការអង្កេតគ្រោះថ្នាក់ចរាចរណ៍ ឧបទ្ទវហេតុ បទល្មើសព្រហ្មទណ្ឌប្រមាណ ៨០ករណី។ បន្ថែមលើនេះ ក្រុមរក្សាសន្តិសុខ ក៏ចុះត្រួតពិនិត្យការសេពគ្រឿងស្រវឹងពេលបើកបរ និងការសម្រួលចរាចរណ៍នៅអាកាសយានដ្ឋានផងដែរ។
ក្រៅពីការងារសំខាន់ទាំងនេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ក៏បានចុះល្បាតដោយថ្មើរជើង ដោយយានយន្ត ការពារក្បួនរថយន្តរបស់គណៈប្រតិភូជាន់ខ្ពស់ ជាដើម។ បន្ទាប់ពីវិលត្រឡប់មកកម្ពុជា វិញ កងកម្លាំងអាវុធហត្ថក៏បានបង្រៀនដល់កងកម្លាំងអាវុធហត្ថរបស់ស៊ូដង់ ខាងត្បូង បានមួយចំនួនដែរ។ ប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិសុខចំនួនពីរលើកហើយទៅប្រទេសស៊ូដង់ ខាងត្បូង បន្ទាប់ប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

2 comments:
What have they learned from this duty? Any new skills or knowledge that they can use to improve the nation as a whole? Or, will they follow their leaders blindly as they have been for their past military life? Tale needs to be told!!!

Post a Comment