A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 7 April 2013

1st batch of Cambodian peacekeepers arrive home from S. Sudan កង​កម្លាំង​រក្សា​សន្តិភាព​១៥២​នាក់​ត្រឡប់​មក​ដល់​កម្ពុជា

ថតសំឡេង
កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ៣០៥
កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ក្នុង​នាម​អង្គការ​សហប្រជាជាតិ​ដែល​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាង ​ត្បូង ត្រឡប់​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Uon Chhin 
Souce:Xinhua 
Publish By
Updated 06/04/2013 

PHNOM PENH, April 6 — The 1st batch of 152 Cambodian troops returned home safely from South Sudan on Saturday after they had completed one-year peacekeeping mission under the framework of the United Nations.
At the Military Airbase in Phnom Penh, the returnees were welcomed by Gen. Pol Saroeun, Commander-in-Chief of the Royal Cambodian Armed Forces, and Marc Derveeuw, Coordinator of the United Nations Development Program to Cambodia, as well as their family members.
Speaking at the homecoming ceremony, Pol Saroeun said the successful mission has not only increased the fame and prestige of Cambodia’s armed forces, but also brought good reputation to the people of Cambodia as a whole.
“This time is also the same as the previous ones since they come back with the same number as they left,” he said.
Marc Derveeuw, coordinator of the United Nations Development Program to Cambodia, said that South Sudan is a new country still finding its feet in the world. Permanent peace and stability are still a long way off and uncertainty and danger are often real and present.

The return of the 1st batch was made after the 2nd group of 152 left the country to replace them on Thursday.
In South Sudan, Cambodian military personnel conduct humanitarian duties such as security and public order preparation and intervention, while the military medics provide medical care to peacekeepers, diplomatic corps, and civilians.
Cambodia firstly sent its peacekeepers abroad in April, 2006. To date, the country has sent about 1,600 troops to Sudan, South Sudan, Chad, Central Africa, Lebanon and Syria under the umbrella of the United Nations.
ដោយ អាន ស៊ីថាវ RFA
2013-04-06
កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ក្នុង​នាម​អង្គការ​សហប្រជាជាតិ បាន​រិល​ត្រឡប់​មក​ដល់​កម្ពុជា វិញ​នៅ​ថ្ងៃ​ទី៦ មេសា បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​រយៈពេល ១​ឆ្នាំ​លើ​ការ​ចូលរួម​ការពារ​សន្តិសុខ​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង។
បេសកកម្ម​សំខាន់ គឺ​ការពារ​សណ្ដាប់​ធ្នាប់​សាធារណៈ និង​ការ​ត្រួត​ពិនិត្យ​គ្រោះថ្នាក់​ចរាចរណ៍ រួម​ទាំង​បញ្ហា​សន្តិសុខ​ផ្សេងៗ។ អគ្គបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន បាន​ស្វាគមន៍​ការ​វិល​ត្រឡប់​នោះ ហើយ​ចាត់​ទុក​ជា​បេសកកម្ម​ប្រកប​ដោយ​មនុស្ស​ធម៌ និង​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា។
ប្រជាពលរដ្ឋ​រាប់​រយ​នាក់ បាន​រង់ចាំ​ទន្ទឹង​មើល​ផ្លូវ​សាច់​ញាតិ​របស់​គេ​ពី​ការ​វិល​ត្រឡប់​ពី​ ប្រទេស​ស៊ូដង់​ខាង​ត្បូង ដែល​បាន​បំពេញ​ភារកិច្ច​រយៈពេល​មួយ​ឆ្នាំ ជា​កង​កម្លាំង​រក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ កង​កម្លាំង​របស់​កម្ពុជា ចំនួន ១៥២​នាក់ បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​មូលដ្ឋាន​កងទ័ព​អាកាស​ពោធិ៍​ចិន​តុង នៅ​ថ្ងៃ​ទី៦ មេសា។ កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ទាំង​នោះ បាន​បង្ហាញ​អំពី​ទឹក​ចិត្ត​សប្បាយ​រីករាយ និង​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន​ពី​បេសកកម្ម។
លោក ផាត ចំណាន ជា​មន្ត្រី​កង​កម្លាំង​រក្សា​សន្តិសុខ បាន​ឲ្យ​ដឹង​ថា លោក​មិន​នឹក​ស្មាន​ថា កង​កម្លាំង​កម្ពុជា អាច​ក្លាយ​ជា​កង​កម្លាំង​រក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​នៅ​លើ​ ឆាក​អន្តរជាតិ​ឡើយ។ លោក​មាន​មោទនភាព​យ៉ាង​ខ្លាំង ដែល​បំពេញ​ភារកិច្ច​ដែល​មាន​តម្លៃ​នៅ​ក្នុង​កម្រិត​អន្តរជាតិ លើ​ការ​ការពារ​សន្តិសុខ​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង។
លោក ផាត ចំណាន បញ្ជាក់​ទៀត​ថា ស្ថានភាព​ប្រជាពលរដ្ឋ​ស៊ូដង់ មាន​អស្ថិរភាព​នៅ​ឡើយ ជាពិសេស​ការ​ធ្វើ​ចរាចរណ៍ ការ​ប្រើប្រាស់​ទឹក​ស្អាត និង​មាន​ជម្លោះ​ដណ្ដើម​អំណាច​គ្នា​នៅ​ឡើយ។
ចំណែក​កង​កម្លាំង​កម្ពុជា ម្នាក់​ទៀត កញ្ញា ចាប ចន្ធី បាន​ឲ្យ​ដឹង​ថា ការ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង នេះ គឺ​ជា​លើក​ទី​មួយ។ ក្រៅ​ពី​បំពេញ​តួនាទី​សំខាន់​នៃ​បេសកកម្ម​លើ​ការ​ត្រួត​ពិនិត្យ​សណ្ដាប់​ ធ្នាប់​សាធារណៈ និង​គ្រោះថ្នាក់​ចរាចរណ៍ បទ​ពិសោធន៍​ដែល​កញ្ញា​ទទួល​បាន គឺ​ការ​យល់​ដឹង​ពី​វប្បធម៌ និង​ប្រពៃណី​របស់​ប្រទេស​នេះ។
កញ្ញា ចាប ចន្ធី បាន​បញ្ជាក់​ទៀត​ថា នៅ​ទូទាំង​ប្រទេស​ស៊ូដង់​ខាង​ត្បូង នៅ​មាន​បញ្ហា​អសន្តិសុខ​ធ្ងន់ធ្ងរ​ច្រើន​រវាង​ប្រជាពលរដ្ឋ ប៉ុន្តែ​បញ្ហា​នេះ​មិន​ជះ​ឥទ្ធិពល​ដល់​ការ​បំពេញ​បេសកកម្ម​របស់​កង​កម្លាំង​ រក្សា​សន្តិសុខ​កម្ពុជា ឡើយ។
អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន មាន​ប្រសាសន៍​ថា បេសកកម្ម​របស់​កង​កម្លាំង​រក្សា​សន្តិសុខ​កម្ពុជា ជា​បេសកកម្ម​ប្រកប​ដោយ​មនុស្ស​ធម៌​ចំពោះ​ការ​ការពារ​សណ្ដាប់​ធ្នាប់​នៅ​ ប្រទេស​ស៊ូដង់​ខាង​ត្បូង។ បន្ថែម​លើ​នេះ ប្រទេស​កម្ពុជា បាន​ចាត់​ទុក​ថា ការ​រក្សា​សន្តិសុខ​អន្តរជាតិ ជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ ជាពិសេស​ផ្ដោត​លើ​នយោបាយ​ការទូត ការពារ​សន្តិសុខ។
លោក ប៉ុល សារឿន មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា បាន​បញ្ជូន​កម្លាំង​រក្សា​សន្តិសុខ​ជាច្រើន​នាក់​ទៅ​ប្រទេស​ជាច្រើន ដូច​ជា​លីបង់ ឆាត អាហ្វ្រិក​កណ្ដាល និង​ប្រទេស​ស៊ូដង់ ជាដើម។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​រក្សា​សន្តិសុខ​របស់​កម្ពុជា នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង រួម​មាន​កង​អាវុធហត្ថ និង​កង​ពេទ្យ សរុប​ចំនួន ១៥២​នាក់ បាន​ចុះ​បំពេញ​ភារកិច្ច​នៅ​ក្នុង ៦​រដ្ឋ​នៅ​​ទូទាំង​ប្រទេស ក្នុង​នោះ​រួម​មាន ការ​អង្កេត​គ្រោះថ្នាក់​ចរាចរណ៍ ឧបទ្ទវហេតុ បទ​ល្មើស​ព្រហ្មទណ្ឌ​ប្រមាណ ៨០​ករណី។ បន្ថែម​លើ​នេះ ក្រុម​រក្សា​សន្តិសុខ ក៏​ចុះ​ត្រួត​ពិនិត្យ​ការ​សេព​គ្រឿង​ស្រវឹង​ពេល​បើកបរ និង​ការ​សម្រួល​ចរាចរណ៍​នៅ​អាកាសយានដ្ឋាន​ផង​ដែរ។
ក្រៅ​ពី​ការងារ​សំខាន់​ទាំង​នេះ កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ក៏​បាន​ចុះ​ល្បាត​ដោយ​ថ្មើរ​ជើង ដោយ​យានយន្ត ការពារ​ក្បួន​រថយន្ត​របស់​គណៈប្រតិភូ​ជាន់​ខ្ពស់ ជាដើម។ បន្ទាប់​ពី​វិល​ត្រឡប់​មក​កម្ពុជា វិញ កង​កម្លាំង​អាវុធហត្ថ​ក៏​បាន​បង្រៀន​ដល់​កង​កម្លាំង​អាវុធហត្ថ​របស់​ស៊ូដង់​ ខាង​ត្បូង បាន​មួយ​ចំនួន​ដែរ។ ប្រទេស​កម្ពុជា បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិសុខ​ចំនួន​ពីរ​លើក​ហើយ​ទៅ​ប្រទេស​ស៊ូដង់​ ខាង​ត្បូង បន្ទាប់​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

What have they learned from this duty? Any new skills or knowledge that they can use to improve the nation as a whole? Or, will they follow their leaders blindly as they have been for their past military life? Tale needs to be told!!!

Anonymous said...

What have they learned from this duty? Any new skills or knowledge that they can use to improve the nation as a whole? Or, will they follow their leaders blindly as they have been for their past military life? Tale needs to be told!!!