A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 13 March 2013

Who is a coward? នរណា​ជា​មនុស្ស​កំសាក?

 
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​កំសាក រារាំង​លោក​មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ថា លោក សម រង្ស៊ី ទេ ជា​មនុស្ស​កំសាក ដែល​មិន​ហ៊ាន​មក​កម្ពុជា ជាប់​ពន្ធនាគារ​តាម​សាលក្រម​តុលាការ។
ដោយ យន់ សាមៀន
2013-03-13
ហ៊ុន​សែន​សម​រង្ស៊ី ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី
RFA Photo 
 
នរណា​ជា​មនុស្ស​កំសាក​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ដោយ​ស្មើ​ ភាព និង​យុត្តិធម៌ ក្លាយ​ជា​ប្រធានបទ​មួយ​ដែល​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​មុន​ការ​បោះ​ឆ្នោត ថ្ងៃ​ទី​២៨ កក្កដា។
លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ មីនា ចាត់​ទុក​លោក ហ៊ុន សែន ជា​មនុស្ស​កំសាក ដោយសារ​តែ​ការ​បោះ​ឆ្នោត​មាន​តែ​មនុស្ស​ពីរ​នាក់​គត់​ជា​គូ​ប្រជែង​អំណាច​ នឹង​គ្នា គឺ​លោក និង​លោក ហ៊ុន សែន ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​អះអាង​ផ្ទុយ​វិញ​ថា លោក សម រង្ស៊ី កំសាក​មិន​ហ៊ាន​ចូល​កម្ពុជា ទទួល​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ។
បើ​តាម​អ្នក​វិភាគ​ឯករាជ្យ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង អាច​ជា​មនុស្ស​កំសាក​ទាំង​ពីរ។
អ្នក​វិភាគ​សង្គម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​អង្គារ ទី​១២ មីនា មាន​ប្រសាសន៍​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គួរ​មាន​សេចក្ដី​ក្លាហាន​ហ៊ាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ បើ​ទោះ​បី​ជា​លោក​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ក៏ដោយ។ លោក​បន្ត​ថា ការ​លះបង់​ជាប់​ពន្ធនាគារ​នឹង​អាច​ជួយ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ កម្ពុជា។
លោក កែម ឡី៖ «ប្រសិន​បើ​គាត់​ជា​តួ​ឯក​មួយ ហើយ​ទុក​ឲ្យ​ពលរដ្ឋ​ប្រឈម​ដើម្បី​កែប្រែ​តុលាការ​វា​មិន​ងាយ​ទេ។ កាល​ណា​ឯកឧត្ដម​មក​ប្រឈម​នឹង​គុក​ច្រវាក់ វា​មិន​មែន​គាត់​មួយ​ទេ​ដែល​ជួយ​ការពារ​ប្រទេស​ជាតិ សហគមន៍​អន្តរជាតិ​ក៏ដោយ​ដែរ»

លោក សម រង្ស៊ី កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ពី​ការ​តាម​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​កម្ពុជា ក្រោយ​ពេល​តុលាការ​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រមាណ ១២​ឆ្នាំ ពី​បទ​ដក​បង្គោល​តម្រុយ​ព្រំដែន និង​បរិហារកេរ្តិ៍។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​អង្គារ ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​លោក សម រង្ស៊ី វិញ​ថា លោក​នាយករដ្ឋមន្ត្រី​កម្ពុជា មិន​កំសាក​ទេ ប៉ុន្តែ​លោក សម រង្ស៊ី វិញ​ទេ មិន​ហ៊ាន​ចូល​ក្នុង​ស្រុក ដោយ​ខ្លាច​ជាប់​ពន្ធនាគារ។
លោក ផៃ ស៊ីផាន បន្ត​ថា របាយការណ៍​មួយ​បាន​បង្ហាញ​ច្បាស់​ថា កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ចំណែក​លោក ហ៊ុន សែន មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត៖ «ការ​ចាកចេញ​ពី​មាតុ​ ប្រទេស​របស់​លោក គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​លោក។ ចំណែក​ការ​ចូល​ស្រុក​វិញ​ជា​ការ​ជ្រើសរើស និង​ភាព​ក្លាហាន​របស់​លោក»
របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ ចេញ​ផ្សាយ​ដើម​សប្ដាហ៍​នេះ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​ សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (Comfrel) ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ មីនា បាន​រក​ឃើញ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ និង​ផុយ​ស្រួយ។
របាយការណ៍​បន្ត​ថា អភិបាលកិច្ច​ការ​ចូល​រួម​ការ​ប្រកួតប្រជែង និង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ មិន​មាន​ការ​រីក​ចំរើន​អ្វី​ទាល់​តែ​សោះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១។ ទោះ​បី​ជា​ការ​ទទួល​ខុស​ត្រូវ និង​គណនេយ្យភាព បាន​ប្រសើរ​បន្តិចបន្តួច​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​បន្ត​គ្រប់គ្រង​នីតិប្បញ្ញត្តិ និង​តុលាការ។ គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​គ្រប់គ្រង​កងកម្លាំង​យោធា ប៉ូលិស និង​មន្ត្រី​យុត្តិធម៌។ របាយការណ៍​បន្ថែម​ទៀត​ថា ដំណើរការ​នយោបាយ​កាល​ពី​ឆ្នាំ​២០១២ បាន​ដើរ​ឆ្ពោះ​ទៅ​ការ​គ្រប់គ្រង​ផ្តាច់ការ ដោយសារ​តែ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​ផាត់​ចេញ​ពី​ការ​បោះ​ឆ្នោត​ខែ ​កក្កដា ខាង​មុខ។
របត់​នយោបាយ​កាល​ពី​ឆ្នាំ​២០១២ ក៏​បាន​កម្រិត​សិទ្ធិ​សេរីភាព​ការ​ចូល​រួម ការ​បញ្ចេញ​មតិ សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​ផ្ដុំ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ដំណោះស្រាយ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ករណី​កាត់​ទោស​ នយោបាយ ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ឡើយ។
ខុមហ្រ្វែល​បន្ត​ទៀត​ថា ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន រួម​មាន ទូរទស្សន៍ និង វិទ្យុ ភាគ​ច្រើន​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច។ ស្ថានីយ​ទូរទស្សន៍​ប្រមាណ ១១ និង​វិទ្យុ ១០០​ស្ថានីយ កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ក៏​ក្រុម​មន្ត្រី​ស្និទ្ធ​នឹង​រដ្ឋាភិបាល។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយ​បារម្ភ​នឹង​ប្រជាប្រិយភាព​លោក សម រង្ស៊ី។ ចំណែក​ការ​កាត់​ទោស​លោក សម រង្ស៊ី មាន​លក្ខណៈ​នយោបាយ។
មន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​ធ្លាប់​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​នឹង​មិន​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​បរទេស ដើម្បី​ឃាត់​ខ្លួន​លោក សម រង្ស៊ី ឡើយ ដរាបណា​លោក សម រង្ស៊ី មិន​បោះ​ជំហាន​ចូល​ទឹក​ដី​ខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Khmer rouge Hun scares of loossing his seat thatwise K.R Hun Sen used his big stick to his scare his opponent away from his KEW of jungle lawlessness wild west KEW! K.R Hun Sen is the king of the KEW....K R Hun Sen is a Coward! born to cheats,steals and kills Hun Sen was possess by Satan spirit of fallen angel called Lucifer/Ark angel. Hun Sen is a Coward!