ដោយ ទេព សុរ៉ាវី RFA Service
2013-03-13
2013-03-13
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបញ្ជាក់ថា អ្នកភូមិចំនួន
៣នាក់នោះ
ត្រូវបានចាប់បញ្ចូលក្នុងរថយន្តនៃស្នងការនគរបាលរាជធានីភ្នំពេញ
ប៉ុន្តែរហូតដល់ម៉ោងជាង ១១ថ្ងៃត្រង់ ត្រូវបានដោះលែងវិញហើយ។
រីឯអ្នករងរបួស ៣នាក់ផ្សេងទៀត
កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
អ្នកស្រីចាត់ទុកការបង្ក្រាបរបស់ក្រុមសមត្ថកិច្ចនេះថា
ជាការគំរាមកំហែងអ្នកភូមិមិនឲ្យចេញមកតវ៉ារឿងទំនាស់ដីធ្លី។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានបន្ថែម...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានបន្ថែម...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ភ្នំពេញ:
ប្រជាពលរដ្ឋបឹងកក់
បាននាំគ្នាសម្រុកចូលទៅភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី
នៅក្បែរវិមានឯករាជ្យ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣
ដើម្បីឲ្យសម្តេច ជួយអន្តរាគមន៍ រឿងដីនៅបឹងកក់ និងដោះលែងអ្នកស្រី
យ៉ោម បុប្ឆា។ ប៉ុន្តែត្រូវបានកម្លាំងនគរបាល ធ្វើការទប់ស្កាត់
និងបង្ក្រាបដោយហិង្សាលើក្រុមស្ត្រីបឹងកក់ នាំឲ្យមានរបួស សន្លប់
និងឃាត់ខ្លួនអ្នកភូមិថែមទៀត។
Police violently cracked down on Boeung Kake Lake residents during their protest in front PM Hun Sen's home.
បន្ទាប់មក
ក៏មានការប៉ះទង្គិចគ្នា រវាងសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងនោះ
ហើយការរារាំងនេះ
បានធ្វើអោយប្រជាពលរដ្ឋបានសម្រុកទម្លុះរបាំងការពារសមត្ថកិច្ចជាច្រើន
លើកច្រើនសារ ហើយក៏បានផ្ទុះហឹង្សារវាង សមត្ថកិច្ច និងប្រជាពលរដ្ឋ
បណ្តាលឲ្យប្រជាពលរដ្ឋរងរបួសធ្ងន់ស្រាល និងបាក់ដៃ ជើង សន្លប់។
ចំណែកឯកម្លាំងសមត្ថកិច្ចក៏ត្រូវរងរបួសធ្ងន់ស្រាលដូចគ្នាដែរ។
ក្នុង
ហេតុការណ៍ផ្ទុះហឹង្សានោះ
គេសង្កេតឃើញកម្លាំងសន្តិសុខរបស់សាលាខណ្ឌដូនពេញ រងរបួសចំនួន ២ នាក់
ដោយប្រជាពលរដ្ឋបានវាយនឹងមេក្រូ បណ្តាលឲ្យបែកក្បាល
និងម្នាក់ទៀតបែកក្តោងច្រមុះ
ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលភ្លាមៗនោះ។
ក្នុងព្រឹ
ត្តការណ៍ដ៏គួរឲ្យរន្ធត់នេះ គេសង្កេតឃើញប្រជាពលរដ្ឋបឹងកក់ចំនួន ៣
នាក់ ត្រូវបានសមត្តកិច្ចប្រមាណជា ២០០ នាក់ ចាប់បញ្ចូលឡានឃ្លុប
របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយមក
ត្រូវបានដោះលែងវិញ។
អ្នកស្រី ទេព វន្នី
តំណាងប្រជាពលរដ្ឋតំបន់ បឹងកក់ ភូមិ ២១ បានឲ្យអ្នកយកព័ត៌មានដឹងថា
ពួកគាត់មកនេះ ដើម្បីសុំឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជួយអន្តរាគមន៍ទៅសាលា រាជធានីភ្នំពេញចុះធ្វើការវាស់វែង និង
កាត់ដីចំនួន ១២,៤៤ ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី
បានកាត់ពីក្រុមហ៊ុន ស៊ូកាកូអ៊ីន
កាលពីពេលថ្មីៗនេះអោយមកប្រជាពលរដ្ឋបឹងកក់
ធ្វើការអភិវឌ្ឍន៍ដោយខ្លួនឯងនៅត្រង់ណាពិតប្រាកដ និង
សុំអោយសម្តេចនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ទៅតុលាការឲ្យដោះលែង
អ្នកស្រី យ៉ោម បុប្ជា។
អ្នកស្រី ទេព វន្នី បានបន្តថា
មិនគួរណាសមត្ថកិច្ចដែលជាអ្នកមើលការខុសត្រូវលើប្រជាពលរដ្ឋ និង
ជាអ្នកច្បាប់នោះ បានប្រើហឹង្សាមកលើប្រជាពលរដ្ឋ បាក់ដៃ បាក់ជើង
បែបនេះទេ
ព្រោះពួកគាត់ធ្វើការតវ៉ានេះដើម្បីផ្ទះសម្បែងពួកគាត់តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ផ្ទុះហឹង្សារវាង សមត្ថកិច្ច និង
ប្រជាពលរដ្ឋ បណ្តាលអោយរងរបួសជាច្រើនអ្នកនោះ ត្រូវបានមតិមហាជន និង
អ្នកច្បាប់បានធ្វើការរិះគន់ទៅលើអាជ្ញាធរ ទាំងនោះថា
បានរំលោភលើសិទ្ធិសេរីភាព ការបញ្ចេញមតិ ជាសាធារណៈទាំងស្រុង
ទង្វើទាំងនេះដែលធ្វើអោយពួកគាត់មិនអាចទទួលយកបានឡើយ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋតំបន់ បឹងកក់ ដែលរងរបួស និង
សមត្ថកិច្ចចាប់ខ្លួន ទី១ មានឈ្មោះ ឡេង ជីន (សន្លប់) អាយុ ៥៧ ឆ្នាំ
រស់នៅភូមិ ២១, ទី២ លោកយាយ ង៉ែត ឃុន អាយុ ៧០ឆ្នាំ ភូមិ ២១
បានសន្លប់បន្ទាប់ពីបានដោះលែងមកវិញ និង អ្នកស្រី សួន ចន្ថា
ក្រោយមកត្រូវបានសមត្ថកិច្ចធ្វើការដោះលែង។
ចំណែកឯជនរងគ្រោះ ២
ម្នាក់ទៀត ដែលជាសន្តិសុខរបស់សាលាខណ្ឌដូនពេញ ទី១ ឈ្មោះ ហោ យឿន
រងរបួសបែកក្បាល និង ទី២ ឈ្មោះ ជា រតនា រងរបួសធ្ងន់ធរ។
តាម
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា សមត្ថកិច្ចរបស់សាលាខណ្ឌដូនពេញ
នឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ
ដើម្បីចាត់ការជនដៃដល់ដែលបានវាយ
សន្តិសុខឲ្យរងរបួសនេះតាមផ្លូវច្បាប់ក្នុងពេលឆាប់ៗនេះ៕
Bewol are scenes of violent police crackdown on Boeung Kake Lake residents during their protest in front PM Hun Sen's home.
No comments:
Post a Comment