ប្រជាពលរដ្ឋរស់នៅស្រុកសំឡូត ខេត្តបាត់ដំបង
មានការព្រួយបារម្ភដូចប្រជាពលរដ្ឋមានលំនៅឋាននៅជាប់បន្ទាត់ព្រំដែន
កម្ពុជា-ថៃ នាខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និងបន្ទាយមានជ័យ
ដែលបានអះអាងពីការបាត់បង់ដីខ្មែរតាមព្រំដែនទៅភាគីថៃ
ក្រោយអតីតកងទ័ពខ្មែរក្រហម ធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាលមក។
បុរសពិការជើងម្ខាងដោយផ្ទុះមីនសម័យសង្គ្រាម ជាអតីតកងទ័ពខ្មែរក្រហម ស្ថិតក្នុងចំណោមពលរដ្ឋច្រើនទៀត រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង លោកបានអះអាងថា ដីខ្មែរក្នុងមូលដ្ឋាននេះ ដែលធ្លាប់កាន់កាប់ដោយកងទ័ពខ្មែរក្រហមពីអតីតកាល ត្រូវថៃ កាន់កាប់ស្ទើរទាំងស្រុងទៅហើយ។ បុរសស្នើមិនបង្ហាញអត្តសញ្ញាណរូបនេះ បន្តថា ការរុលចូលកាន់កាប់ដីខ្មែរតាមព្រំដែនរបស់ថៃ ទំនងជាកើតមាននៅចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០។
បុរសវ័យជិត ៦០ឆ្នាំរូបនេះ អះអាងថា ដីខ្មែរតាមព្រំដែនក្នុងស្រុកសំឡូត ដែលកងទ័ពខ្មែរក្រហមគ្រប់គ្រងចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៦ ត្រូវថៃ រំលោភយកមិនតិចជាង ១០គីឡូម៉ែត្រ ពីច្រកព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចច្រកបួនរយសព្វថ្ងៃនេះទេ៖ «បង្គោលព្រំដែនដែលខ្ញុំ ធ្លាប់ដឹង និងរស់នៅទីនេះតាំងពីឆ្នាំ១៩៧៩។ មើលពីទីនេះទៅ ព្រំដែនប្រហែលដីជាង ១០គីឡូម៉ែត្រ គឺមានបង្គោលឡាក់៦៩ និងចេញពីបង្គោលឡាក់៦៩ ទៅមានបង្គោលឡាក់៧០។ តែក្រោយសមាហរណកម្មមក ទាហានយើងដកចេញ ថៃ ក៏កិលចូលមក។ ច្រកនេះ គឺច្រកបួនរយ។ ជួនកាល ខ្ញុំនឹកឃើញអនុស្សាវរីយ៍ដែលខ្ញុំធ្លាប់វ៉ៃគ្នាជាមួយយួន ដែលវាបុកចូលឆ្នាំ១៩៨៤។ អ៊ីចឹង ទីតាំងនេះ គឺជាទីតាំងរបស់ខ្មែរក្រហម ហើយប្រជាជនដែលគាត់រស់នៅ គឺនៅជ្រៅទៅខាងក្នុងទៅទៀត។ ដីបើគិតពីព្រំដែនបច្ចុប្បន្ន ដើរមួយព្រឹកទៀតបានដល់។ ឥឡូវដីនេះ ត្រូវថៃ គ្រប់គ្រងអស់ទៅហើយ»។
ពលរដ្ឋផ្សេងទៀតជាអតីតកងទ័ពខ្មែរក្រហម ក៏បានសោកស្ដាយដីខ្មែរមួយផ្នែកនៅស្រុកសំឡូត ត្រូវថៃ ទន្ទ្រានកាន់កាប់ ប៉ុន្តែបែរជារាជរដ្ឋាភិបាលកម្ពុជា ហាក់មិនសូវរវល់អើពើ ឬប្រតិកម្មបញ្ហានេះទៅវិញ។ ពលរដ្ឋស្រុកសំឡូត បានព្រួយបារម្ភថា ទៅថ្ងៃអនាគត ថៃ អាចនឹងបន្តសកម្មភាពរំលោភឈ្លានពានដីខ្មែរតាមព្រំដែននាតំបន់ភ្នំ និងតំបន់ព្រៃច្រើនទៀត បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់បញ្ហានេះ៖ «ឥឡូវនេះ នៅលើខ្នងភ្នំបន្ទាត់ ជួរភ្នំត្រងោល ភ្នំប្រាំពីរម្ភៃ។ ភ្នំប្រាំពីរម្ភៃ ហ្នឹង វាដោតទង់ជាតិវាលើហ្នឹងតែម្តង បន្ទាប់មកភ្នំបួនរយ បន្ទាប់មកបង្គោលឡាក់៧០ រីឯបង្គោលឡាក់៦៩ នោះ គេសរសេរអក្សរថៃ មួយចំហៀង អក្សរខ្មែរ មួយចំហៀង។ អាហ្នឹងកាលដែលខ្ញុំឃើញនៅពេលខ្ញុំរត់ឆ្នាំ១៩៧៩។ បើយើងមើល គឺថៃ បានកិលចូលមកជាង ១០គីឡូម៉ែត្រទៅហើយ។ តាមការពិត បង្គោលឡាក់ពីមុននៅខាងមុខឯណោះ»។
ពលរដ្ឋស្រុកសំឡូត ឲ្យដឹងថា សព្វថ្ងៃនេះសូមកុំគិតថា ថៃ បញ្ឈប់មហិច្ឆតារំលោភដីខ្មែរតាមព្រំដែនឲ្យសោះ ព្រោះសង្កេតឃើញថា រាល់ថ្ងៃនេះសកម្មភាពរុលចូលដីខ្មែរពីភាគីថៃ ឬកងទ័ពថៃ នៅតាមតំបន់ភ្នំ ឬព្រៃ គ្មានពលរដ្ឋ ឬសមត្ថកិច្ចប្រចាំការ បានបន្តកើតមាន។ ហើយថា សកម្មភាពថៃ ទន្ទ្រានចូលដីខ្មែរតាមព្រំដែន មិនឃើញមានសមត្ថកិច្ច ឬរដ្ឋាភិបាលបញ្ចេញប្រតិកម្មទេ។
យ៉ាងនេះក្តី មន្ត្រីរដ្ឋាភិបាលតាមខេត្តជាប់ព្រំដែន បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយតាមទូរស័ព្ទទេ លើបញ្ហាថៃ រំកិល ឬរំលោភដីតាមព្រំដែនក្នុងមូលដ្ឋានខ្លួនទេ ដោយចាត់ទុកស្ថាប័នគណៈកម្មាធិការកិច្ចការព្រំដែនរដ្ឋាភិបាល ជាអ្នកទទួលខុសត្រូវ។
ទោះជាបែបណា មន្ត្រីនគរបាល និងកងទ័ពប្រចាំការតាមច្រករបៀង ឬច្រកតំបន់ តាមព្រំដែនកម្ពុជា-ថៃ នាខេត្តបាត់ដំបង បានឲ្យដឹងថា ដីខ្មែរតាមបន្ទាត់ព្រំដែនដែលធ្លាប់គ្រប់គ្រងដោយអតីតកងទ័ពខ្មែរ ក្រហម នៅស្រុកសំឡូត ពិតជាត្រូវថៃ កាន់កាប់ស្ទើរទាំងស្រុងពិតមែន។
ទាំងមន្ត្រីនគរបាល និងយោធាប្រចាំច្រកព្រំដែន ពួកគេមានការប្រយ័ត្នប្រយែង និងស្នើមិនបង្ហាញអត្តសញ្ញាណទេ ចំពោះការផ្តល់ព័ត៌មានពីការបាត់បង់ដីខ្មែរតាមព្រំដែនទៅប្រទេសថៃ នេះទេ ព្រោះខ្លាចថ្នាក់លើស្តីបន្ទោស ឬដកតំណែង។
យោធាខ្មែរប្រចាំការនៅតាមច្រកព្រំដែនកម្ពុជា-ថៃ មួយចំនួន មានច្រកបួនរយ នាស្រុកសំឡូត ខេត្តបាត់ដំបង ជាប់ខេត្តត្រាត ប្រទេសថៃ ឲ្យដឹងថា សព្វថ្ងៃនេះ ថៃ ពិតជាបន្តមានមហិច្ឆតារំកិលព្រំដែន និងពង្រាយទ័ពចូលឈរជើងចូលដីខ្មែរតាមតំបន់ព្រៃ និងតំបន់ភ្នំ ដូចពលរដ្ឋអះអាងមែន។
ទាក់ទិនបញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍន៍សង្គម មានប្រសាសន៍ថា សព្វថ្ងៃនេះ មន្ត្រីក្នុងជួររដ្ឋាភិបាលហាក់ភ្លេចគិតលើបញ្ហាបូរណភាពទឹកដី ពីការឈ្លានពានដោយប្រទេសជិតខាងទៅហើយ។ ដោយមន្ត្រីទាំងនោះ រវល់គិតធ្វើយ៉ាងណារក្សាតំណែងបុណ្យស័ក្តិមិនឲ្យបាត់បង់ ឬរវល់គិតតែពីការសប្បាយជាមួយស្រីកំណាន់ក្មេងៗ លុយ ឡានទំនើបៗ និងវីឡាស្កឹមស្កៃជាដើម។
អ្នកស្រាវជ្រាវរូបនេះ ព្រួយបារម្ភថា ផែនការរុករកបង្គោល ឬកំណត់ព្រំដែនគោករវាងកម្ពុជា និងថៃ ដែលបានបន្សល់ទុកពីអាណាព្យាបាលបារាំង អាចនាំឲ្យកម្ពុជា បាត់ដីច្រើនថែមទៀត ព្រោះជាក់ស្តែង ដីតាមបន្ទាត់ព្រំដែនដែលកន្លងមកគ្រប់គ្រងដោយអតីតកងទ័ពខ្មែរក្រហម រណសិរ្សហ៊្វុនស៊ិនប៉ិច និងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ត្រូវថៃ កាន់កាប់ស្ទើរតែទាំងស្រុង៖ «នៅពេលប្រទេសយើងមានសន្តិសុខ យើងក៏មិនបានគិតរឿងព្រំដែនទៅទៀត គឺគិតតែពីសប្បាយ ឡានលុចស៊ីស ៥៧០ (Lexus 570) សណ្ឋាគារខ្ពស់ៗ មានខារ៉ាអូខេ មានបារច្រើនអ៊ីចឹងទៅ ដូចជាមិនឃើញមាននរណាចាប់អារម្មណ៍ ឬយកខួរក្បាលមកគិតរឿងព្រំដែនទេ។ អាហ្នឹងជារឿងដែលសំខាន់ ដែលយើងត្រូវពិចារណាទាំងអស់គ្នា នៅពេលដែលយើងសប្បាយ គឺយើងសប្បាយភ្លេចគិត»។
យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនរដ្ឋាភិបាល ធ្លាប់បានឲ្យដឹងថា រដ្ឋាភិបាលមិនទៅឆោតល្ងង់បោះកំណត់បង្គោលព្រំដែនជាមួយប្រទេសជិត ខាងនាំឲ្យបាត់បង់ដីខ្លួននោះទេ។ លោកបន្តថា បញ្ហាកំណត់បង្គោលព្រំដែនគោកជាមួយថៃ រដ្ឋាភិបាលប្រទេសទាំងពីរបានព្រមព្រៀងគ្នាយកតាមបង្គោលព្រំដែនមាន ស្រាប់ចំនួន ៧៣បង្គោល និងទទួលស្គាល់ដោយអាណាព្យាបាលបារាំង ក្រោយឆ្នាំ១៩០៤។
លោក វ៉ា គឹមហុង៖ «កន្លែងដែលគេកំណត់ខណ្ឌសីមា ឬបោះបង្គោល គឺបោះបង្គោលពីឆ្នាំ១៩០៨ ឬ១៩០៩ រហូតដល់ ១៩១៩ និង ១៩២០ គេបោះ ៧៣បង្គោលតាំងពីហ្នឹងមកហើយ។ ឥឡូវហ្នឹង គេលែងធ្វើហើយ គណៈកម្មាធិការហ្នឹងគេត្រូវរកបង្គោលហ្នឹងឲ្យឃើញទៅ។ រកឲ្យឃើញ ហើយរកទីតាំងឲ្យពិតប្រាកដទៅ អត់មានទៅបោះអីទៀតទេ បើរកឃើញហើយ ត្រូវរ៉ូវគ្នាហើយ ឯកភាពគ្នាធ្វើកំណត់ហេតុស៊ីញេព្រមព្រៀងគ្នា។ ឥឡូវរកឃើញតែរកបង្គោលហ្នឹងមិនទាន់ឃើញទាំងអស់ទេ រកឃើញមួយចំនួន ហើយយើងត្រូវរ៉ូវគ្នាខ្លះ មិនទាន់ត្រូវខ្លះ»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងតំណាងស្ថានទូតថៃ ប្រចាំទីក្រុងភ្នំពេញ ដើម្បីបំភ្លឺជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បាននៅឡើយទេ ហើយតាមសារអេឡិចត្រូនិក ក៏មិនមានការឆ្លើយតបដែរ។
បញ្ហាព្រំដែនជារឿងរសើបមួយ ដែលរដ្ឋាភិបាលមិនចង់ឲ្យប្រជាពលរដ្ឋណានិយាយដល់ឡើយ និងជាញឹកញយ អាជ្ញាធរតែងចោទប្រកាន់ថា អ្នកនិយាយពីរឿងព្រំដែន ច្រើនជាសមាជិកគណបក្សប្រឆាំងនៅកម្ពុជា។ ប្រជាពលរដ្ឋខ្លះ ចង់ទៅមើលព្រំដែន តែគេមានការខ្លាចញញើត មានការចោទសួរដេញដោលពីសំណាក់អាជ្ញាធរ។
ការរិះគន់អំពីយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រដ្ឋាភិបាលពីសំណាក់ពលរដ្ឋនេះ គឺជាការឆ្លើយតបទៅនឹងអ្វីដែលយោធាកម្ពុជា និងប៉ូលិសព្រំដែន តែងរារាំងជាបន្តបន្ទាប់ចំពោះការចង់ដឹង និងឃើញដោយផ្ទាល់នូវបង្គោលព្រំដែន ទាំងជាមួយវៀតណាម និងថៃ ក្នុងពេលបច្ចុប្បន្ន។
អតីតយោធាខ្មែរក្រហម លោក ឃិន ប៉ុន អះអាងកាលពីថ្ងៃទី១៩ មីនា ថា រដ្ឋាភិបាលពុំគួររឹតបន្តឹងពលរដ្ឋដែលប្រាថ្នាចង់ឃើញបង្គោលព្រំដែន របស់ខ្លួនទេ។ លោកគិតថា ការមិនបើកទូលាយគោលនយោបាយជើងមេឃ គឺជាការប្រឈមនៅថ្ងៃខាងមុខ សម្រាប់ពលរដ្ឋជាម្ចាស់ប្រទេសដែលព្រំដែនពិតប្រាកដ មិនត្រូវបានគេទម្លាយឲ្យដឹង។ ផ្ទុយពីនេះ លោកគិតថា សម្រាប់ប្រទេសវៀតណាម ឬប្រទេសថៃ វិញ រដ្ឋាភិបាលរបស់គេតែងលើកទឹកចិត្តពលរដ្ឋរបស់ខ្លួនដែលប្រាថ្នាចង់ ឃើញ ឬខ្វល់ខ្វាយពីអធិបតីភាព និងបូរណភាពទឹកដីជាដរាប។
លោក ឃិន ប៉ុន៖ «បើយើងក្នុងឋានៈជាអ្នកដឹកនាំ យើងចង់ការពារទឹកដី យើងចង់និយាយថាមិនចាំបាច់ដល់ថ្នាក់ដឹកនាំប្រទេសទេ បើយើងនិយាយថាក្រុមគ្រួសារមួយ បើមិនឲ្យកូនស្គាល់ព្រំដីរបស់ខ្លួនផងហ្នឹង ឥតឲ្យស្គាល់បង្គោលផងហ្នឹង។ អ៊ីចឹងសួរថា យើងគិតយ៉ាងម៉េចសម្រាប់ការពារទឹកដីដល់ពេលគេនិយាយថា គេហ្នឹងចេះតែនិយាយចេះតែបង្ខូច»។
តែផ្ទុយទៅវិញ គោលនយោបាយរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលបច្ចុប្បន្ន ត្រូវរងការរិះគន់ថាបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទមាត់ និងចាត់វិធានការប្រឆាំងនឹងអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង អំពីបញ្ហាព្រំដែនថា នាំប៉ះពាល់កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
ព្រោះតែបញ្ហាបូរណភាពទឹកដី និងអធិបតីភាពនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវរស់នៅដោយនិរទេសខ្លួនតាមអំណាចសាលក្រមនៃសាលាដំបូងរាជធានី ភ្នំពេញ ពីបទបំផ្លាញបង្គោលព្រំដែន បទក្លែងបន្លំឯកសារផែនទី បទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត។ ចំណែកកសិករនៅខេត្តស្វាយរៀង ២នាក់ ត្រូវជាប់ពន្ធនាគារពាក់ព័ន្ធនឹងដកតម្រុយបង្គោលព្រំដែន កម្ពុជា-វៀតណាម នៅស្រុកចន្ទ្រា។ លើសពីនេះ លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ក្នុងពេលកន្លងទៅ ត្រូវរដ្ឋាភិបាលចោទប្រកាន់ និងចាប់ដាក់គុក ព្រោះតែហានរិះគន់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រទេសវៀតណាម ជាដើម។
ពលរដ្ឋនៅជាយដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ និយាយថា គេពិតជាពិបាករកអ្នកដែលហាននិយាយអំពីបញ្ហាព្រំដែនណាស់ បើទោះជាមើលឃើញថាប្រទេសថៃ បានរំកិលព្រំដែនចូលក្នុងទឹកដីកម្ពុជាយ៉ាងណាក៏ដោយ ព្រោះថា ការព្យាយាមបញ្ចេញការពិត តែងរងការចោទប្រកាន់ដោយរដ្ឋាភិបាលថាក្បត់ជាតិ ឬមាននិន្នាការប្រឆាំងនឹងគោលនយោបាយរបស់គណបក្សគ្រប់គ្រងអំណាច ជាដើម៖ «វាឃើញតែអ្នកនិយាយបញ្ហាព្រំដែន តែកាលណានិយាយ វាចេះ វាប៉ះពាល់លើអាសុវត្ថិភាពផ្ទាល់ខ្លួនអ្ហា។ អ៊ីចឹង ខ្ញុំមិនសូវចង់និយាយដែរអារឿងព្រំដែន ប៉ុន្តែថាអានេះអ្វីដែលយើងឃើញជាក់ស្ដែង យើងនិយាយខ្លះ។ យើងនិយាយខ្លះទៅ វាមិននិយាយអីទាំងអស់ទេ។ តាំងពីខ្ញុំមករស់នៅហ្នឹងរយៈពេលជាង ១០ឆ្នាំ នៅនេះព្រៃទេ នេះសុទ្ធតែព្រៃឫស្សីទាំងអស់ លើផ្លូវហ្នឹងផ្លូវលេខ១០ចាស់ ដែលធ្វើតាំងពីជំនាន់ សម្ដេច សីហនុ មកចូលទៅថៃ ហ្នឹង។ លើហ្នឹង ពោរពេញទៅដោយមីន ហើយនិងគុម្ពឫស្សីស្អេកស្កះអត់មានពីណាសូវហានចូលទេ ហើយខ្ញុំក្រពេកខ្ញុំនៅហ្នឹង»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងលោក វ៉ា គឹហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា បានទេ។ ក៏ប៉ុន្តែក្នុងពេលកន្លងទៅ លោកធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលពុំដែលបិទសិទ្ធិសេរីភាពពលរដ្ឋណាម្នាក់ដែលចង់ឃើញ បង្គោលព្រំដែនម្ដងណានោះឡើយ។ លោកបន្តថា តែផ្ទុយទៅវិញ អ្វីដែលរដ្ឋាភិបាលរឹតបន្តឹងទីតាំងហាមឃាត់មួយចំនួននោះ គឺជាតំបន់ដែលគណៈកម្មការជំនាញកិច្ចការព្រំដែននៃប្រទេសទាំងពីរនៅ មិនទាន់បានឯកភាពជាគោលការណ៍រួមនៅឡើយ៖ «ខ្ញុំវាមិនដែលឮថាហាម ឃាត់ ឮសូរថាហាមឃាត់ ឮសូរតែពួកបក្សប្រឆាំងទេ និយាយត្រង់ទៅសុទ្ធតែហាមឃាត់អានេះហាមឃាត់អានោះ ដូចថាគ្មានអាណាទៅហាមឃាត់សោះ បន់ឲ្យតែទៅមើល។ តាំងពីដើមមកអ៊ីចឹង គឺថាដែលគេហាមឃាត់នៅតាមតំបន់ណាបង្គោលតម្រុយដែលគេកំពុងធ្វើ កិច្ចការគេហ្នឹង គឺកុំឲ្យវាប៉ះពាល់ កុំឲ្យវាបាត់អាតម្រុយគេ ឬក៏បាត់អាដែងភស្តុតាងគេ ធ្វើឲ្យខូចខាត ខាតពេលវេលា ខាតលុយ ខាតកាក់ អានេះដែលយើងហាមឃាត់ ក្រៅពីនោះអត់មានណាហាមឃាត់ទេ»។
ក្រុមអតីតយោធាខ្មែរក្រហមនៅជាយដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន ចាត់ទុកគោលនយោបាយរបស់រដ្ឋាភិបាលថា ការអនុវត្តតឹងតែងទៅបាននោះ គេតែងសង្កេតឃើញចំពោះពលរដ្ឋដែលជាម្ចាស់ប្រទេសរបស់ខ្លួនប៉ុណ្ណោះ៖ «គឺជាអាថ៌កំបាំងដែលមិនអាចឲ្យប្រជាពលរដ្ឋយើងក្ដី ឬអ្នកសារព័ត៌មានក្តី ចូលទៅថតបង្គោលព្រំដែនបាន សូម្បីតែឡាក់នេះ ៦៥ ៦៦ ៦៧ ហ្នឹង ក៏យើងអត់អាចទៅបានដែរ។ ទាល់តែមានការអនុញ្ញាតពីថ្នាក់លើបានទៅបាន។ អាជនជាតិមួយណា ឲ្យតែធ្វើទាហានថៃ អាទាហានខ្មៅទាហានព្រំដែនហ្នឹង ឲ្យឯងស្គាល់បង្គោលឡាក់គ្រប់គ្នាទាំងអស់។ ហើយខ្មែរយើងខុសពីកងហ្នឹង ឲ្យកងដទៃមកមើល បើមិនអត់ស្គាល់មិនស្រួលមេល្មមៗអត់ស្គាល់ព្រំដែនផង។ អ៊ីចឹងអាលក្ខណៈការពារព្រំដែនយើងធូរជាងថៃ ណាស់ យើងធូររលុងជាងណាស់ធ្វើឲ្យគេរំកិលព្រំដែនកន្លែងណា មិនស្រួលហ្នឹងចាំតែរបាយការណ៍តេទូរស័ព្ទពីចម្ងាយមក ខ្ញុំថាមិនច្បាស់ទេ»។
លោក កែម ឡី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគសង្គម មានប្រសាសន៍កាលពីដើមខែមីនា ថា ដើម្បីកែទម្រង់យន្តការនៃការគ្រប់គ្រងរដ្ឋដោយប្រសិទ្ធភាព មេដឹកនាំគួរចុះពិនិត្យដោយផ្ទាល់ក្រៅផ្លូវការនៅតាមខ្សែបន្ទាត់ ព្រំដែន ជាជាងការរៀបចំទុកជាមុន ទើបអាចរកបញ្ហាបានច្រើនជាង និងអាចកែប្រែយុទ្ធសាស្ត្រដឹកនាំប្រទេសបានលឿនជាង៖ «ខ្ញុំគិតថា រដ្ឋមន្ត្រី ឬមួយនាយករដ្ឋមន្ត្រី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង មិនបាច់អញ្ជើញមកផ្លូវការទេ។ យើងអាចលួចមក មកជិះម៉ូតូឌុបឡានសាមញ្ញធម្មតា តាក់ស៊ីធម្មតា ហើយដើរតាមព្រំដែនហ្នឹងឲ្យដឹងតាំងពីសំឡូត សំពៅលូន កំរៀង ភ្នំព្រឹក ប៉ៃលិន នេះ ឬក៏ចូលមកម៉ាឡៃ ទៅតាមក៥ តាមព្រៃគុប អូរបីជាន់ បឹងត្រកួន អីនេះ ខ្ញុំគិតថា យើងត្រូវធ្វើដំណើរដោយខ្លួនឯង ហើយដោយសម្ងាត់។ ហើយអាចជួបសួរប៉ូលិសប៉ុស្តិ៍ អាចជួបសួរទាហាន អាចជួបសួរប្រជាជនដែលរស់នៅតាមច្រកព្រំដែនហ្នឹង បានយើងមានគំនិត និងការអភិវឌ្ឍច្រើន មានគំនិតដោះស្រាយជូនប្រជាជនច្រើន មានដំណោះស្រាយច្រើន»។
បើទោះជាគោលនយោបាយរបស់រដ្ឋាភិបាលពុំមានចរិតរឹតត្បិតយ៉ាងណា ក្ដី ក៏ប៉ុន្តែជាគោលការណ៍ មន្ត្រីដែលមានភារកិច្ចការពារព្រំដែននៅមូលដ្ឋាន ពុំបានបង្កើតបរិយាកាសធូរស្រាល ដើម្បីបានឃើញ ឬចូលជិតបង្គោលព្រំដែននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

ពលរដ្ឋមិនត្រូវបានបើកទូលាយឲ្យស្គាល់ពីព្រំដែន
មន្ត្រីយោធា និងប៉ូលិសការពារព្រំដែនមួយចំនួននៅភាគពាយព្យជាប់ព្រំដែន កម្ពុជា-ថៃ បានរិះគន់ថា រដ្ឋាភិបាលព្យាយាមហាមប្រាមពលរដ្ឋខ្មែរ មិនឲ្យឃើញព្រំដែន និងចោទប្រកាន់អ្នកដែលចង់ដឹងពីបញ្ហាព្រំដែនថា គឺជាអ្នកប្រឆាំងរដ្ឋាភិបាល ឬធ្វើការបម្រើឲ្យគោលនយោបាយបក្សប្រឆាំង។ ក៏ប៉ុន្តែ កន្លងមក បញ្ហាព្រំដែននេះ ត្រូវបានប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា ឲ្យដឹងថា គោលនយោបាយរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ពុំដែលរឹតត្បិតពលរដ្ឋណាម្នាក់មិនឲ្យឃើញព្រំដែនឡើយ។បញ្ហាព្រំដែនជារឿងរសើបមួយ ដែលរដ្ឋាភិបាលមិនចង់ឲ្យប្រជាពលរដ្ឋណានិយាយដល់ឡើយ និងជាញឹកញយ អាជ្ញាធរតែងចោទប្រកាន់ថា អ្នកនិយាយពីរឿងព្រំដែន ច្រើនជាសមាជិកគណបក្សប្រឆាំងនៅកម្ពុជា។ ប្រជាពលរដ្ឋខ្លះ ចង់ទៅមើលព្រំដែន តែគេមានការខ្លាចញញើត មានការចោទសួរដេញដោលពីសំណាក់អាជ្ញាធរ។
ការរិះគន់អំពីយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រដ្ឋាភិបាលពីសំណាក់ពលរដ្ឋនេះ គឺជាការឆ្លើយតបទៅនឹងអ្វីដែលយោធាកម្ពុជា និងប៉ូលិសព្រំដែន តែងរារាំងជាបន្តបន្ទាប់ចំពោះការចង់ដឹង និងឃើញដោយផ្ទាល់នូវបង្គោលព្រំដែន ទាំងជាមួយវៀតណាម និងថៃ ក្នុងពេលបច្ចុប្បន្ន។
អតីតយោធាខ្មែរក្រហម លោក ឃិន ប៉ុន អះអាងកាលពីថ្ងៃទី១៩ មីនា ថា រដ្ឋាភិបាលពុំគួររឹតបន្តឹងពលរដ្ឋដែលប្រាថ្នាចង់ឃើញបង្គោលព្រំដែន របស់ខ្លួនទេ។ លោកគិតថា ការមិនបើកទូលាយគោលនយោបាយជើងមេឃ គឺជាការប្រឈមនៅថ្ងៃខាងមុខ សម្រាប់ពលរដ្ឋជាម្ចាស់ប្រទេសដែលព្រំដែនពិតប្រាកដ មិនត្រូវបានគេទម្លាយឲ្យដឹង។ ផ្ទុយពីនេះ លោកគិតថា សម្រាប់ប្រទេសវៀតណាម ឬប្រទេសថៃ វិញ រដ្ឋាភិបាលរបស់គេតែងលើកទឹកចិត្តពលរដ្ឋរបស់ខ្លួនដែលប្រាថ្នាចង់ ឃើញ ឬខ្វល់ខ្វាយពីអធិបតីភាព និងបូរណភាពទឹកដីជាដរាប។
លោក ឃិន ប៉ុន៖ «បើយើងក្នុងឋានៈជាអ្នកដឹកនាំ យើងចង់ការពារទឹកដី យើងចង់និយាយថាមិនចាំបាច់ដល់ថ្នាក់ដឹកនាំប្រទេសទេ បើយើងនិយាយថាក្រុមគ្រួសារមួយ បើមិនឲ្យកូនស្គាល់ព្រំដីរបស់ខ្លួនផងហ្នឹង ឥតឲ្យស្គាល់បង្គោលផងហ្នឹង។ អ៊ីចឹងសួរថា យើងគិតយ៉ាងម៉េចសម្រាប់ការពារទឹកដីដល់ពេលគេនិយាយថា គេហ្នឹងចេះតែនិយាយចេះតែបង្ខូច»។
តែផ្ទុយទៅវិញ គោលនយោបាយរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលបច្ចុប្បន្ន ត្រូវរងការរិះគន់ថាបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទមាត់ និងចាត់វិធានការប្រឆាំងនឹងអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង អំពីបញ្ហាព្រំដែនថា នាំប៉ះពាល់កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
ព្រោះតែបញ្ហាបូរណភាពទឹកដី និងអធិបតីភាពនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវរស់នៅដោយនិរទេសខ្លួនតាមអំណាចសាលក្រមនៃសាលាដំបូងរាជធានី ភ្នំពេញ ពីបទបំផ្លាញបង្គោលព្រំដែន បទក្លែងបន្លំឯកសារផែនទី បទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត។ ចំណែកកសិករនៅខេត្តស្វាយរៀង ២នាក់ ត្រូវជាប់ពន្ធនាគារពាក់ព័ន្ធនឹងដកតម្រុយបង្គោលព្រំដែន កម្ពុជា-វៀតណាម នៅស្រុកចន្ទ្រា។ លើសពីនេះ លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ក្នុងពេលកន្លងទៅ ត្រូវរដ្ឋាភិបាលចោទប្រកាន់ និងចាប់ដាក់គុក ព្រោះតែហានរិះគន់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រទេសវៀតណាម ជាដើម។
ពលរដ្ឋនៅជាយដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ និយាយថា គេពិតជាពិបាករកអ្នកដែលហាននិយាយអំពីបញ្ហាព្រំដែនណាស់ បើទោះជាមើលឃើញថាប្រទេសថៃ បានរំកិលព្រំដែនចូលក្នុងទឹកដីកម្ពុជាយ៉ាងណាក៏ដោយ ព្រោះថា ការព្យាយាមបញ្ចេញការពិត តែងរងការចោទប្រកាន់ដោយរដ្ឋាភិបាលថាក្បត់ជាតិ ឬមាននិន្នាការប្រឆាំងនឹងគោលនយោបាយរបស់គណបក្សគ្រប់គ្រងអំណាច ជាដើម៖ «វាឃើញតែអ្នកនិយាយបញ្ហាព្រំដែន តែកាលណានិយាយ វាចេះ វាប៉ះពាល់លើអាសុវត្ថិភាពផ្ទាល់ខ្លួនអ្ហា។ អ៊ីចឹង ខ្ញុំមិនសូវចង់និយាយដែរអារឿងព្រំដែន ប៉ុន្តែថាអានេះអ្វីដែលយើងឃើញជាក់ស្ដែង យើងនិយាយខ្លះ។ យើងនិយាយខ្លះទៅ វាមិននិយាយអីទាំងអស់ទេ។ តាំងពីខ្ញុំមករស់នៅហ្នឹងរយៈពេលជាង ១០ឆ្នាំ នៅនេះព្រៃទេ នេះសុទ្ធតែព្រៃឫស្សីទាំងអស់ លើផ្លូវហ្នឹងផ្លូវលេខ១០ចាស់ ដែលធ្វើតាំងពីជំនាន់ សម្ដេច សីហនុ មកចូលទៅថៃ ហ្នឹង។ លើហ្នឹង ពោរពេញទៅដោយមីន ហើយនិងគុម្ពឫស្សីស្អេកស្កះអត់មានពីណាសូវហានចូលទេ ហើយខ្ញុំក្រពេកខ្ញុំនៅហ្នឹង»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងលោក វ៉ា គឹហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា បានទេ។ ក៏ប៉ុន្តែក្នុងពេលកន្លងទៅ លោកធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលពុំដែលបិទសិទ្ធិសេរីភាពពលរដ្ឋណាម្នាក់ដែលចង់ឃើញ បង្គោលព្រំដែនម្ដងណានោះឡើយ។ លោកបន្តថា តែផ្ទុយទៅវិញ អ្វីដែលរដ្ឋាភិបាលរឹតបន្តឹងទីតាំងហាមឃាត់មួយចំនួននោះ គឺជាតំបន់ដែលគណៈកម្មការជំនាញកិច្ចការព្រំដែននៃប្រទេសទាំងពីរនៅ មិនទាន់បានឯកភាពជាគោលការណ៍រួមនៅឡើយ៖ «ខ្ញុំវាមិនដែលឮថាហាម ឃាត់ ឮសូរថាហាមឃាត់ ឮសូរតែពួកបក្សប្រឆាំងទេ និយាយត្រង់ទៅសុទ្ធតែហាមឃាត់អានេះហាមឃាត់អានោះ ដូចថាគ្មានអាណាទៅហាមឃាត់សោះ បន់ឲ្យតែទៅមើល។ តាំងពីដើមមកអ៊ីចឹង គឺថាដែលគេហាមឃាត់នៅតាមតំបន់ណាបង្គោលតម្រុយដែលគេកំពុងធ្វើ កិច្ចការគេហ្នឹង គឺកុំឲ្យវាប៉ះពាល់ កុំឲ្យវាបាត់អាតម្រុយគេ ឬក៏បាត់អាដែងភស្តុតាងគេ ធ្វើឲ្យខូចខាត ខាតពេលវេលា ខាតលុយ ខាតកាក់ អានេះដែលយើងហាមឃាត់ ក្រៅពីនោះអត់មានណាហាមឃាត់ទេ»។
ក្រុមអតីតយោធាខ្មែរក្រហមនៅជាយដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន ចាត់ទុកគោលនយោបាយរបស់រដ្ឋាភិបាលថា ការអនុវត្តតឹងតែងទៅបាននោះ គេតែងសង្កេតឃើញចំពោះពលរដ្ឋដែលជាម្ចាស់ប្រទេសរបស់ខ្លួនប៉ុណ្ណោះ៖ «គឺជាអាថ៌កំបាំងដែលមិនអាចឲ្យប្រជាពលរដ្ឋយើងក្ដី ឬអ្នកសារព័ត៌មានក្តី ចូលទៅថតបង្គោលព្រំដែនបាន សូម្បីតែឡាក់នេះ ៦៥ ៦៦ ៦៧ ហ្នឹង ក៏យើងអត់អាចទៅបានដែរ។ ទាល់តែមានការអនុញ្ញាតពីថ្នាក់លើបានទៅបាន។ អាជនជាតិមួយណា ឲ្យតែធ្វើទាហានថៃ អាទាហានខ្មៅទាហានព្រំដែនហ្នឹង ឲ្យឯងស្គាល់បង្គោលឡាក់គ្រប់គ្នាទាំងអស់។ ហើយខ្មែរយើងខុសពីកងហ្នឹង ឲ្យកងដទៃមកមើល បើមិនអត់ស្គាល់មិនស្រួលមេល្មមៗអត់ស្គាល់ព្រំដែនផង។ អ៊ីចឹងអាលក្ខណៈការពារព្រំដែនយើងធូរជាងថៃ ណាស់ យើងធូររលុងជាងណាស់ធ្វើឲ្យគេរំកិលព្រំដែនកន្លែងណា មិនស្រួលហ្នឹងចាំតែរបាយការណ៍តេទូរស័ព្ទពីចម្ងាយមក ខ្ញុំថាមិនច្បាស់ទេ»។
លោក កែម ឡី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគសង្គម មានប្រសាសន៍កាលពីដើមខែមីនា ថា ដើម្បីកែទម្រង់យន្តការនៃការគ្រប់គ្រងរដ្ឋដោយប្រសិទ្ធភាព មេដឹកនាំគួរចុះពិនិត្យដោយផ្ទាល់ក្រៅផ្លូវការនៅតាមខ្សែបន្ទាត់ ព្រំដែន ជាជាងការរៀបចំទុកជាមុន ទើបអាចរកបញ្ហាបានច្រើនជាង និងអាចកែប្រែយុទ្ធសាស្ត្រដឹកនាំប្រទេសបានលឿនជាង៖ «ខ្ញុំគិតថា រដ្ឋមន្ត្រី ឬមួយនាយករដ្ឋមន្ត្រី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង មិនបាច់អញ្ជើញមកផ្លូវការទេ។ យើងអាចលួចមក មកជិះម៉ូតូឌុបឡានសាមញ្ញធម្មតា តាក់ស៊ីធម្មតា ហើយដើរតាមព្រំដែនហ្នឹងឲ្យដឹងតាំងពីសំឡូត សំពៅលូន កំរៀង ភ្នំព្រឹក ប៉ៃលិន នេះ ឬក៏ចូលមកម៉ាឡៃ ទៅតាមក៥ តាមព្រៃគុប អូរបីជាន់ បឹងត្រកួន អីនេះ ខ្ញុំគិតថា យើងត្រូវធ្វើដំណើរដោយខ្លួនឯង ហើយដោយសម្ងាត់។ ហើយអាចជួបសួរប៉ូលិសប៉ុស្តិ៍ អាចជួបសួរទាហាន អាចជួបសួរប្រជាជនដែលរស់នៅតាមច្រកព្រំដែនហ្នឹង បានយើងមានគំនិត និងការអភិវឌ្ឍច្រើន មានគំនិតដោះស្រាយជូនប្រជាជនច្រើន មានដំណោះស្រាយច្រើន»។
បើទោះជាគោលនយោបាយរបស់រដ្ឋាភិបាលពុំមានចរិតរឹតត្បិតយ៉ាងណា ក្ដី ក៏ប៉ុន្តែជាគោលការណ៍ មន្ត្រីដែលមានភារកិច្ចការពារព្រំដែននៅមូលដ្ឋាន ពុំបានបង្កើតបរិយាកាសធូរស្រាល ដើម្បីបានឃើញ ឬចូលជិតបង្គោលព្រំដែននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
PM ( Primitive Man ) Hun Sen has been so busy massing personal wealth and power, he neglects the territory encroachments by Siem and Yuon.
We Khmers must terminate this primitive man by votes and or by other means.
Sad to see neighbors from both sides of the borders are encroaching on our territory everyday and our leaders, especially Hun Sen, did not say a word. This is because he cares more about his powers, election, personal wealth than Cambodia's territorial integrity. Sad really.
Post a Comment