ភ្នំពេញ:
គណបក្សប្រជាជនកម្ពុជាបញ្ចប់មហាសន្និបាតវិសាមញ្ញរបស់ខ្លួននៅថ្ងៃ
នេះបន្ទាប់ពីការចំណាយពេល រយ:ពេលពីរថ្ងៃ
ចាប់តាំងពីថ្ងៃទី១៦ខែមិនាមក។
គណបក្សកាន់អំណាចបានដាក់ចេញគោលការណ៍គ្រឹះនៃកម្មវិធីនយោបាយ
ចំនួន១១ចំណុច
ដើម្បីប្រកួតប្រជែងជាមួយគណបក្សផ្សេងទៀតនៅក្នុងការបោះឆ្នោតនាខែ
កក្កដាខាងមុខ។
គោលការណ៍គន្លឹះទាំងនោះមានដូចខាងក្រោមនេះ។
១- សាមគ្គីប្រជាជាតិទាំងមូល ដោយមិនបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿ សាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គមឡើយ លើមូលដ្ឋានគោរពប្រតិបត្ដិខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីថែរក្សា ពង្រីករាល់សមិទ្ធផល ដែលសម្រេចបានតាំងពីថ្ងៃជ័យជំនះ៧មករា និងធានាជោគជ័យក្នុងដំណើរការកសាង និងការពារមាតុភូមិ តទៅមុខទៀត។
២- កសាង ពង្រឹងខឿនការពារជាតិរបស់ប្រជាជនដែលមានកងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទជា ស្នូលដ៏រឹងមាំ និងមានការគាំទ្រយ៉ាងសកម្មពីប្រជាជន ដើម្បីការពារសន្ដិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានៅគ្រប់កាលៈទេសៈ។ ការពាររឹងមាំខឿនសន្ដិសុខជាតិទប់ស្កាត់ បង្ក្រាបបទឧក្រិដ្ឋគ្រប់ប្រភេទ និងរាល់អំពើល្មើសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ រក្សាស្ថិរភាពសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភូមិ ឃុំ ឱ្យរឹងមាំដើម្បីការពារជីវភាពដ៏សុខសាន្ដរបស់ប្រជាជន លើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់សង្គមជាតិ និងធានាដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។
៣- ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស បន្ដពង្រឹង ពង្រីកលទ្ធិប្រជាធិបតេយ្យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យកាន់តែរឹងមាំ ស្របទៅនឹងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ។ បន្ដកសាងពង្រឹងនីតិរដ្ឋប្រកបដោយប្រព័ន្ធច្បាប់គ្រប់គ្រាន់ មានការអប់រំផ្សព្វផ្សាយច្បាប់ទូលំទូលាយ មានការអនុវត្ដច្បាប់ត្រឹមត្រូវ និងមានប្រសិទ្ធភាព ធានាសមភាព និងយុត្ដិធម៌សម្រាប់មនុស្សគ្រប់រូបចំពោះមុខច្បាប់។រាំងស្កាត់ រាល់ទម្រង់នៃការប្រើប្រាស់សិទ្ធិអំណាចបំពានលើច្បាប់ និទ្ទណ្ឌភាព និងអំពើហិង្សាគ្រប់រូបភាព។
៤- គាំទ្របេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃព្រះរាជា- ណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងនីតិកាលបន្ដបន្ទាប់ទៀត។ ប្រកាន់យកគោលការណ៍រៀបចំរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ខិតខំពង្រឹងពង្រីកសហប្រតិបត្ដិការដ៏ជិតស្និទ្ធជាមួយគ្រប់កម្លាំង នយោបាយ និងមជ្ឈដ្ឋាននានាក្នុងសង្គមដែលមានឆន្ទៈស្នេហាជាតិពិតប្រាកដ ដើម្បីប្រមូលកម្លាំងកសាង និងការពារមាតុភូមិ ។
៥- ការពារ និងលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញសេចក្ដីថ្លែងការណ៍ជាសកលរបស់ អង្គការសហប្រជាជាតិ ព្រមទាំងកតិកា និងអនុសញ្ញាអន្ដរជាតិនានាស្ដីពី សិទ្ធិមនុស្ស ជាអាទិ៍ សិទ្ធិមានជីវិតរស់នៅ សិទ្ធិិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិធ្វើនយោបាយ សិទ្ធិបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងជំនឿសាសនា សិទ្ធិបង្កើតសហជីព និងអង្គការវិជ្ជាជីវៈនានា ។ល។ ប្រជាជនម្នាក់ៗទទួលបានពីរដ្ឋប្រកបដោយសមធម៌នូវផលប្រយោជន៍ខាង សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងសេវាសាធារណៈផ្សេងៗទៀត។ កិច្ចសហប្រតិបត្ដិការរវាងរដ្ឋ និងសង្គមស៊ីវិល ត្រូវបានយកចិត្ដទុកដាក់ពង្រឹង ពង្រីកដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ និងនីតិរដ្ឋ។
៦- លើកកម្ពស់ការផ្ដល់សេវាសាធារណៈគ្រប់ផ្នែកនៅគ្រប់ថ្នាក់ជូនប្រជាជន និងគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែប្រសើរឡើងទាំងគុណភាព ប្រសិទ្ធភាព និងវិសាលភាព ជាសេវាសាធារណៈដែលនៅកៀក ជាមួយប្រជាជន និងទទួលបានការជឿទុកចិត្ដ។ ពង្រឹងសមត្ថភាពរបស់មន្ដ្រីសាធារណៈក្នុងការផ្ដល់សេវា ជូនប្រជាជន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវ។ រាំងស្កាត់ និងមានវិធានការម៉ឺងម៉ាត់តាម ច្បាប់ ចំពោះមន្ដ្រីណាដែលបានប្រព្រឹត្ដប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន។បង្កើនវប្បធម៌ និងផ្នត់គំនិតគោរព និងថែរក្សាទ្រព្យសម្បត្ដិសាធារណៈ ។
៧- បន្ដជំរុញដំណើរការនៃកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយរួមមាន ៖ កំណែទម្រង់ រដ្ឋបាលសាធារណៈ ការប្រឆាំងអំពើពុករលួយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្ដិធម៌ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ដីធ្លី ជលផល ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។
៨- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យសម្រេចបានកំណើនខ្ពស់ប្រកបដោយចីរភាព ក្នុងរយៈពេលវែង លើមូលដ្ឋានកាន់តែទូលាយ និងកាន់តែមានសមត្ថភាពប្រកួតប្រជែងឡើង ទន្ទឹមនឹងការជំរុញសមាហរណ កម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់ រួមចំណែកធ្វើឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានបានសម្រេចនៅឆ្នាំ ២០១៥ ។ អភិវឌ្ឍវិស័យឯកជនដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និង ជំរុញវិនិយោគក្នុងស្រុក ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍ ពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារ។លើក កម្ពស់ការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ បន្ដកាត់បន្ថយអត្រាភាពក្រីក្រឱ្យបាន លើស ១% ក្នុង១ឆ្នាំ យកចិត្ដទុកដាក់កាត់បន្ថយគម្លាតរវាងអ្នកមានចំណូលខ្ពស់ និងអ្នកមានចំណូលទាប រវាងទីក្រុង និងជនបទ ។បន្ដផ្ដល់អាទិភាពចំពោះការអភិវឌ្ឍវិស័យអគ្គិសនី ទឹក ផ្លូវ និងធនធានមនុស្ស។ បន្ដអនុវត្ដការមិនយកពន្ធលើដីធ្លីរបស់កសិករដែលបង្កបង្កើនផលជា លក្ខណៈគ្រួសារ ការបែងចែកដីជូនប្រជាជនដែលគ្មានដីសម្រាប់សង់លំនៅស្ថាន និងបង្កបង្កើនផល និងការរក្សាដែននេសាទទឹកសាបទាំងអស់ទុកសម្រាប់ប្រជានេសាទធ្វើនេសាទ ជាលក្ខណៈគ្រួសារ និងជាកន្លែងអភិរក្សជលផល។ រក្សាឱ្យបាននូវស្ថិរភាពប្រាក់រៀល និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រជាជន។
៩- ថែរក្សា និងបន្ដពង្រីករាល់សមិទ្ធផលរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងសប្បុរសជនទាំងឡាយដែលបានកសាងជូនប្រជាជននៅ គ្រប់មូលដ្ឋាន ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ដ្រ អគ្គិសនី សាលារៀនគ្រប់កម្រិត មជ្ឈមណ្ឌលបណ្ដុះ បណ្ដាលវិជ្ជាជីវៈ មណ្ឌលសុខភាព លំនៅស្ថាន វត្ដអារាម ស្រះទីឹក អណ្ដូងទឹក ជាដើម។ ពង្រឹងរាល់ វិធានការដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ ជួយអន្ដរាគមន៍សង្គ្រោះប្រជាជនដែលត្រូវរងគ្រោះដោយគ្រោះមហន្ដរាយ ផ្សេងៗ ហើយមិនទុកឱ្យប្រជាជនណាម្នាក់ត្រូវដាច់ស្បៀងដោយមិនបានដឹង និងមិនបានដោះស្រាយឡើយ។ បន្ដយកចិត្ដទុកដាក់ដល់ការអភិវឌ្ឍសហគមន៍នៃប្រជាជនក្រីក្រ។
១០- អភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ សង្គមកិច្ច ឱ្យឆ្លើយតបនឹងសំណូមពរ នៃការជំរុញល្បឿនកសាងជាតិ ការធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពនៃការរស់នៅរបស់ប្រជាជន
ព្រមទាំងការលើកកម្ពស់តម្លៃសីលធម៌ និងអត្ដសញ្ញាណជាតិ។ បន្ដបង្កើនប្រាក់បៀវត្សជូនមន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធឱ្យមានជីវភាពបានកាន់តែប្រសើរឡើង ដោយផ្អែកលើកំណើនសេដ្ឋកិច្ច និងភាពទ្រទ្រង់នៃថវិកាជាតិធានាការបើកផ្ដល់ប្រាក់បៀវត្ស និងរបបគោលនយោបាយឧបត្ថម្ភផ្សេងៗឱ្យមានប្រសិទ្ធភាព និងតម្លាភាព ។បន្ដជំរុញការដំឡើងប្រាក់ឈ្នួលលើកកម្ពស់ជីវភាព និងលក្ខខណ្ឌការងាររបស់ កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសដោយផ្អែកលើមូលដ្ឋានច្បាប់ការងារ។ ពង្រឹងពង្រីកប្រព័ន្ធសុវត្ថិភាពសង្គម ដើម្បីជួយគាំទ្រដល់ក្រុមជនដែលងាយទទួលរងគ្រោះ។ ពង្រឹងសមធម៌យេនឌ័រ លើកកម្ពស់តួនាទី និងស្ថានភាពរបស់ស្ដ្រីក្នុងសង្គម ការពារលើកស្ទួយសិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារ។ការពារលើកកម្ពស់ សិទ្ធិជនពិការ យកចិត្ដទុកដាក់ចំពោះសុខភាពជនចាស់ជរា។ លើកកម្ពស់តួនាទីអតីតយុទ្ធជន និងអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ។ អភិវឌ្ឍយុវជន ទាំងខាងចំណេះដឹង ចំណេះធ្វើ សុខភាព កាយសម្បទា និងសីលធម៌ ឱ្យក្លាយជាកម្លាំងស្នូលបន្ដវេនប្រកបដោយថាមពលរបស់ជាតិ។
១១- បន្ដខិតខំធ្វើការតស៊ូតាមផ្លូវច្បាប់នៅតុលាការយុត្ដិធម៌អន្ដរជាតិ ដើម្បីឱ្យតុលាការនេះបក ស្រាយសាលក្រមឆ្នាំ ១៩៦២ ស្ដីពីបូរណភាពដែនដីដែលស្ថិតនៅក្នុងអធិបតេយ្យភាពកម្ពុជានៅតំបន់ ប្រាសាទព្រះវិហារ។បន្ដលើកកម្ពស់ការអនុវត្ដនយោបាយការបរទេស អព្យាក្រឹត សន្ដិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ ខិតខំកសាងពង្រឹងពង្រីកទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយគ្រប់ប្រទេស ដោយឈរលើមូលដ្ឋានស្មើភាព គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃប្រទេសនីមួយៗនិងមានផលប្រយោជន៍ទៅវិញទៅមកដើម្បី ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងក្របខ័ណ្ឌទ្វេភាគីជាមួយ ប្រទេសជាមិត្ដ និងក្នុងក្របខ័ណ្ឌអនុតំបន់ តំបន់ និងអន្ដរជាតិ។
បន្ដបំពេញតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងកិច្ចការអន្ដរជាតិនានា ជាពិសេសក្នុងការធ្វើសមាហរណកម្មអាស៊ាន ដើម្បីធ្វើឱ្យសម្រេចសហគមន៍អាស៊ានឆ្នាំ ២០១៥។ បន្ដខិតខំដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយប្រទេសជិតខាងឱ្យបានសម្រេចដោយផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្ដរជាតិ និងលិខិតុបករណ៍អន្ដរជាតិនានា ជាពិសេសជំរុញការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ប្រទេសឡាវ ឱ្យបានឆាប់ចប់សព្វគ្រប់ និងជាមួយប្រទេសថៃ ខិតខំបន្ដរុករកបង្គោលសីមាចាស់ដែលនៅសេសសល់ឱ្យបានឆាប់ ព្រមទាំងជំរុញឱ្យមានការឯកភាពគ្នាលើទីតាំងបង្គោលដែលបានរកឃើញហើយ ដើម្បីធានានូវអធិបតេយ្យនិងបូរណភាពទឹកដីដ៏ពេញលេញរបស់កម្ពុជា និងកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយសន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងអភិវឌ្ឍន៍៕

- See more at: http://www.cen.com.kh/localnews/show_detail/19?token=YjRkZGNhOW#sthash.evoO5rGA.dpuf
No comments:
Post a Comment