យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា
កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យទាំង ៦នាក់នោះ
ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួររយៈពេល ២ថ្ងៃមកហើយ
ជុំវិញករណីចោទប្រកាន់ពីបទប្រឆាំង
ឬប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី១៦ មីនា បានបន្តនីតិវិធីសាកសួរជនសង្ស័យ ៦នាក់ ដែលចាប់បញ្ជូនពីប្រទេសថៃ បន្តទៀត បន្ទាប់ពីបានសាកសួរកាលពីថ្ងៃសុក្រ ទី១៥ មីនា ម្តងរួចមកហើយ។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ មីនា បានស្រង់ប្រសាសន៍របស់មន្ត្រីអ្នកនាំពាក្យលោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ បញ្ជាក់ថា សមត្ថកិច្ចបានចាប់បញ្ជូនក្រុមជនសង្ស័យ ៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបង្កើតក្រុមភេរវកម្ម និងរៀបចំកម្លាំងប្រដាប់អាវុធខុសច្បាប់ទៅតុលាការ កាលពីព្រឹកថ្ងៃទី១៥ មីនា បន្ទាប់ពីចាប់បញ្ជូនពីប្រទេសថៃ កាលពីថ្ងៃទី១៤ មីនា។
លោកបន្តថា ការចាប់ខ្លួនអ្នកទាំងនោះ គឺតាមដីកាចាប់ខ្លួនរបស់តុលាការដែលចោទប្រកាន់ពីបទភេរវកម្ម បាចខិត្តប័ណ្ណ ហើយនិងពាក់ព័ន្ធការដាក់គ្រឿងផ្ទុះ កសាងកម្លាំងប្រដាប់អាវុធខុសច្បាប់ និងការបង្កើតរណសិរ្សសង្គ្រោះជាតិខ្មែរ ដែលសកម្មភាពទាំងនេះផ្ទុយនឹងច្បាប់នៃប្រទេសកម្ពុជា។ ជនសង្ស័យទាំង ៦នាក់នោះ តុលាការកំពុងធ្វើការសាកសួរមិនទាន់ចប់នៅឡើយទេ នៅថ្ងៃសៅរ៍ ទី១៥ មីនា។
ជនសង្ស័យទាំង ៦នាក់ មានព្រះសង្ឃ ៣អង្គ ត្រូវសមត្ថកិច្ចថៃ ចាប់ រួមមានឈ្មោះ យ៉ន គឹមស្រ៊ុន អាយុ ២៧ឆ្នាំ និងឈ្មោះ យ៉ន យឿប ហៅ តក់ អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ និងឈ្មោះ ថាច់ កុងផួង ហៅ ថាច់ វ៉ាង់ អាយុ ៣៧ឆ្នាំ មានកំណើតជាខ្មែរកម្ពុជាក្រោម និងជនភៀសខ្លួនទៅថៃ ៣នាក់ទៀត មានឈ្មោះ ខែម ម៉ា ហៅ ខេមរា អាយុ ២៨ឆ្នាំ ជាពលរដ្ឋខ្មែរ ចំណែកឈ្មោះ យិន យ៉ាវ និងឈ្មោះ ថាច់ ទឺ អ្នកទាំងពីរជាខ្មែរកម្ពុជាក្រោម។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងមន្ត្រីតុលាការរាជធានីភ្នំពេញ និងមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៦ មីនា ឆ្នាំ២០១៣។
ចំណែកឯប្រពន្ធរបស់ជនសង្ស័យឈ្មោះ ថាច់ ទឺ គឺលោកស្រី ថាច់ ថា ឲ្យដឹងថា ប្តីរបស់គាត់មិនបានធ្វើអំពើខុសច្បាប់ ឬចូលរួមនឹងរណសិរ្សរំដោះជាតិខ្មែរ ដូចការចោទប្រកាន់នោះទេ។ លោកស្រីបន្តថា គ្រួសារគាត់ភៀសខ្លួនទៅប្រទេសថៃ ដើម្បីស្វែងរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ម្យ៉ាងទៀតដើម្បីគេចពីការធ្វើបាបពីសំណាក់អាជ្ញាធរវៀតណាម។ លោកស្រីស្នើឲ្យអាជ្ញាធរកម្ពុជា ដោះលែងប្ដីរបស់គាត់ចេញមកវិញ និងសូមឲ្យសង្គមស៊ីវិលនានាជួយអន្តរាគមន៍ចំពោះរឿងនេះផង៖ «ខ្ញុំ មិនអាចទទួលយកបានទេ ប្ដីខ្ញុំ គាត់នៅរកស៊ីជាមួយខ្ញុំរាល់ថ្ងៃ រស់នៅរាល់ថ្ងៃនៅផ្សារនេះ ខ្ញុំមិនអាចទទួលថាប្ដីខ្ញុំមានកំហុសបានទេ។ ខ្ញុំអំពាវនាវឲ្យអង្គការនានា ឲ្យទាមទារយុត្តិធម៌ឲ្យប្ដីខ្ញុំផង»។
លោកស្រី ថាច់ ថា ឲ្យដឹងថា គាត់ក៏កំពុងតែរត់គេចខ្លួនដែរ ព្រោះខ្លាចប៉ូលិសខ្មែរ និងថៃ ចាប់ខ្លួនអត់អ្នករកស៊ីចិញ្ចឹមកូន។
អាជ្ញាធរកម្ពុជា បានសហការគ្នាជាមួយអាជ្ញាធរថៃ ចាប់ខ្លួនមនុស្ស ៥នាក់ ដែលកំពុងរស់នៅក្នុងទឹកដីថៃ បញ្ជូនមកកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ប៉ុន្តែពេលបញ្ជូនមកជិតដល់ច្រកព្រំដែន ក៏លែងទៅវិញ ៣នាក់ ដោយសារចាប់ច្រឡំ។ លុះដល់ថ្ងៃទី១៤ ខែមីនា អាជ្ញាធរថៃ ក៏បានទៅឡោមព័ទ្ធវត្តមួយនៅខេត្តនន់ថាបុរី ប្រទេសថៃ ហើយបានចាប់ខ្លួនព្រះសង្ឃ ៣អង្គ និងគ្រហស្ថម្នាក់ ដែលសមត្ថកិច្ចអះអាងថាជាសមាជិករណសិរ្សរំដោះជាតិខ្មែរ។
គេហទំព័ររបស់រណសិរ្សរំដោះជាតិខ្មែរ ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ពិសេសប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលវៀតណាម នោះ ចេញមុខវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ថា សកម្មភាពនេះធ្វើតាមបញ្ជាប្រទេសវៀតណាម និងអំពាវនាវឲ្យមានការដោះលែងជនសង្ស័យទាំង ៦នាក់នោះវិញ ដោយគ្មានលក្ខខណ្ឌ។
កន្លងទៅ តុលាការកម្ពុជា ក៏ធ្លាប់ចាប់ខ្លួនមនុស្សជាច្រើននាក់រួចមកហើយ ទាក់ទិននឹងករណីចោទប្រកាន់ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលនេះ មានជាអាទិ បង្ក្រាបក្រុមចលនាក្បាលខ្លា មានឈ្មោះ សោម ឯក ជាមេខ្លោង។ ចេញដីកាស្វែងរកចាប់ខ្លួនប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា ដែលប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ និងចាប់ខ្លួនលោក ម៉ម សូណង់ដូ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ តែត្រូវដោះលែងវិញកាលពីថ្ងៃទី១៥ មីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
ពួកគេទំាង៦ ជាសមាជិករណសិរ្យសង្រ្គោះជាតិ ខ្មោចយ៏រ ស្អីគេនោះ...។
កុំអោយតែគេចាប់ថាគេខុសរហូត លោកឯងនេះគ្មាននៅកណ្តាលខ្មោចស្អីទេ។
Post a Comment