ការព្រួយបារម្ភនេះ
កើតមានបន្ទាប់ពីសកម្មភាពបោះកំណត់ព្រំដែនគោករវាងរដ្ឋាភិបាល
កម្ពុជា និងវៀតណាម កន្លងមក
នាំឲ្យបាត់បង់ដីកសិកម្មកសិករខ្មែរតាមបន្ទាត់ព្រំដែនអស់ជាច្រើន
ហិកតារទៅឲ្យវៀតណាម រួចមក។
តើកង្វល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋរស់តាមព្រំដែនកម្ពុជា-ថៃ មានទំហំប៉ុណ្ណា ហើយពួកគាត់បានជួបបញ្ហាអ្វីចំពោះរឿងនេះ?
មិនមែនមានតែប្រជាកសិករមានលំនៅឋានជាប់ព្រំដែនកម្ពុជា-វៀតណាម ទេ ដែលបារម្ភពីការបាត់បង់ដីធ្លាប់បង្កបង្កើនផលទៅប្រទេសជិតខាង ដោយសារផែនការកំណត់ព្រំដែនគោករបស់រដ្ឋាភិបាលនោះទេ ដោយឡែកពលរដ្ឋមានលំនៅឋានជាប់ព្រំដែនកម្ពុជា-ថៃ ក៏ព្រួយបារម្ភរឿងនេះដែរ។
ក្តីព្រួយបារម្ភរបស់ពលរដ្ឋទាំងនោះ មានដូចជា នៅខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាដើម។ ពួកគេមើលឃើញថា សព្វថ្ងៃនេះទឹកដីខ្មែរតាមបន្ទាត់ព្រំដែនមួយផ្នែក ដែលធ្លាប់គ្រប់គ្រងដោយអតីតកងទ័ពខ្មែរក្រហម រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និងរណសិរ្សហ៊្វុនស៊ិនប៉ិច ត្រូវថៃ កាន់កាប់ស្ទើរទាំងស្រុង។ ជាងនេះទៀត រដ្ឋាភិបាលក្រុងបាងកក បានយកបង្គោលថ្មជាច្រើនបង្គោលមកកប់តាមព្រំដែនជាឯកតោភាគីថែម ទៀត។
បង្គោលទាំងនោះមាននៅស្រុកបន្ទាយអំពិល តាមជួរភ្នំដងរែក នៅក្រុងសំរោង ម្តុំច្រកព្រំដែនអូស្មាច់ នៅម្តុំច្រកជាំសាងុំា ស្រុកអន្លង់វែង នៅព្រំដែនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងនៅខេត្តប៉ៃលិន ក្នុងសង្កាត់បរយ៉ាខា ជាដើម។ ទង្វើ និងសកម្មភាពនេះ មិនមានប្រតិកម្មពីរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋានទេ។ ហេតុដូច្នេះ ផែនការរុករក ឬកំណត់បង្គោលព្រំដែនគោករវាងកម្ពុជា និងថៃ នាថ្ងៃអនាគត ទំនងជារដ្ឋាភិបាលមិនអាចថែរក្សា ឬការពារទឹកដីខ្លួនបានទេ។
និយាយឲ្យចំទៅ រឿងនេះទំនងជារដ្ឋាភិបាលមិនហ៊ានចេញមុខប្រឈមជាមួយថៃ ឬខ្លាចថៃ ក៏ថាបាន ព្រោះកន្លងមក រដ្ឋាភិបាលបានដឹងច្បាស់ថា ថៃ បានពង្រាយកងទ័ពចូលឈរជើងក្នុងទឹកដីខ្មែរតាមព្រំដែនខ្លះ តែរដ្ឋាភិបាលគ្មានប្រតិកម្មជាដុំកំភួនទេ គឺបានប្រកាន់ជំហរសម្របសម្រួលទៅតាមការទាមទាររបស់ថៃ ជាដរាប។
កត្តាទាំងនេះហើយ នាំឲ្យពលរដ្ឋខ្មែររស់តាមព្រំដែនកម្ពុជា-ថៃ ព្រួយបារម្ភខ្លាចរដ្ឋាភិបាលមិនអាចការពារទឹកដីរបស់ខ្លួនបាននា ថ្ងៃអនាគត ព្រោះគេគិតថា សកម្មភាពរុករកបង្គោល ឬផែនការបោះកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរ មិនទាន់ដំណើរការផង កងទ័ពថៃ បានរុលចូលទឹកដីខ្មែរតាមតំបន់មួយចំនួនទៅហើយនោះ។
ការដែលទាហានថៃ បានរំលោភចូលឈរជើងក្នុងវត្តកែវសិក្ខាគីរីស្វារៈ ខេត្តព្រះវិហារ ប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ឬតាមព្រំដែននានានៃជួរភ្នំដងរែក ជាដើម គឺជាឧទាហរណ៍ខ្លះនៃសកម្មភាពរុលចូលទឹកដីខ្មែរពីសំណាក់ប្រទេសថៃ។
យ៉ាងណាក៏ដោយ ផែនការរុករកបង្គោលព្រំដែនគោករវាងកម្ពុជា-ថៃ រដ្ឋាភិបាលប្រទេសទាំង២ បានព្រមព្រៀងយកតាមបង្គោលព្រំដែនដែលមានស្រាប់ និងទទួលស្គាល់ដោយអាណាព្យាបាលបារាំង ក្រោយឆ្នាំ១៩០៤ ចំនួន ៧៣បង្គោល។ រឿងនេះ រដ្ឋាភិបាលបានព្រលយថា គ្មាននរណាទៅឆោតល្ងង់បោះបង្គោលព្រំដែននាំឲ្យបាត់បង់ទឹកដីទៅឲ្យ ប្រទេសជិតខាងទេ។ ប៉ុន្តែការពិត វាខុសពីការអះអាងនេះ។ ដីខ្មែរមួយភាគដែលពីមុនជាកម្មសិទ្ធិខ្មែរ គ្រប់គ្រងដោយអតីតអ្នកតស៊ូជាយដែន ពេលនេះត្រូវថៃ កាន់កាប់ស្ទើរទាំងស្រុង។
បន្ថែមលើនេះ ទាហានថៃ ថែមទាំងបានមកហាមពលរដ្ឋខ្មែរតាមព្រំដែន មិនឲ្យដាំដំណាំ ឬសង់ផ្ទះលើដីធ្លាប់រស់នៅថែមទៀត មានដូចនៅម្តុំច្រកជាំសាងុំា ស្រុកអូស្មាច់ ឬច្រកជប់គគីរ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាដើម គឺទាហានថៃ តែងមកគំរាមរារាំងមិនឲ្យពលរដ្ឋសង់លំនៅឋាន ឬដាំដំណាំកសិកម្មលើដីចម្ការរបស់ខ្លួនទេ។ ហើយរឿងនេះ សូម្បីរដ្ឋាភិបាល ឬសមត្ថកិច្ចប្រចាំការនៅច្រកព្រំដែនកម្ពុជា-ថៃ ដែលចង់សង់ប៉ុស្តិ៍ធ្វើការ ឬស្ថាបនាផ្លូវ ក៏ត្រូវថៃ គំរាមដែរ ប៉ុន្តែបើថៃ វិញ គេចង់ធ្វើអីស្រេចចិត្តគេចង់ធ្វើ មានដូចជា ថៃ បានហាមខ្មែរមិនឲ្យស្ថាបនាផ្លូវឡើងលើប្រាសាទព្រះវិហារ កាត់មុខគោបុរៈទី៥ ឬថៃ ហាមមិនឲ្យសង់ប៉ុស្តិ៍ច្រកជាំសាងុំា ជាដើម។ រីឯភាគីថៃ វិញ គេអាចធ្វើសកម្មភាពអ្វីក៏បាន ដោយមិនចាំបាច់សួរនាំរដ្ឋាភិបាល ឬសមត្ថកិច្ចខ្មែរឡើយ។
ទង្វើនេះសបញ្ជាក់ឲ្យឃើញថា ថៃ មានមហិច្ឆតាលេបត្របាក់ទឹកដីខ្មែរ មិនថាពីអតីតកាល ឬបច្ចុប្បន្ននោះទេ។ មហិច្ឆតានេះ អាចនឹងបន្តកើតមាននាអនាគតទៀត បើខ្មែរទន់ជ្រាយ ឬក៏ប្រកាន់ជំហរដូចរាល់ថ្ងៃទៀតនោះ។
ត្រង់ចំណុចនេះ សំណួរសួរថា តើនៅថ្ងៃអនាគត ផែនការរុករក ឬកំណត់បង្គោលព្រំដែនគោករវាងកម្ពុជា-ថៃ រដ្ឋាភិបាលអាចការពារបូរណភាពទឹកដីខ្លួនបានគង់វង្សទេ?
ផ្អែកទៅលើព្រឹត្តិការណ៍ទាំងនេះ ប្រសិនរដ្ឋាភិបាលមានជំហរ និងគោលនយោបាយតឹងរ៉ឹងចំពោះអធិបតីភាព និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង ស្រដៀងនឹងការដែលរដ្ឋាភិបាលតែងប្រតិកម្មប្រឆាំងអ្នកនយោបាយខ្មែរ កសិករ ឬមន្ត្រីសង្គមស៊ីវិលមួយចំនួននោះ មានន័យថា ប្រទេសកម្ពុជា ទំនងជានឹងមិនបាត់បង់ទឹកដីបន្ថែមទៀតទៅឲ្យខាងថៃ ទេ។
ជាការពិត រឿងនេះដរាបណារដ្ឋាភិបាលប្រកាន់ជំហរសម្របសម្រួល ឬចរចាទៅតាមអ្វីដែលភាគីថៃ ទាមទារជារហូតនោះ គេជឿថា ទៅថ្ងៃអនាគត ថៃ អាចនឹងនៅតែបន្តឈ្លានពានដីខ្មែរតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment