មេដឹកនាំខ្មែរកម្ពុជាក្រោមនៅឯនាយសមុទ្រ
បានប្រតិកម្មចំពោះការចាប់ខ្លួនពលរដ្ឋខ្មែរ និងខ្មែរកម្ពុជា ចំនួន
៦នាក់បញ្ជូនទៅពន្ធនាគារព្រៃស កាលពីពេលថ្មីៗនេះ
ថាជាការធ្វើឡើងដោយមិនបានផ្អែកលើភស្តុតាង
ឬមូលដ្ឋានច្បាប់គ្រប់គ្រាន់។ ប៉ុន្តែសមត្ថកិច្ចកម្ពុជាអះអាងថា
ក្រុមមនុស្សទាំងនោះធ្លាប់បាចត្រាក់ក្នុងគោលបំណងចង់រំលំ
រដ្ឋាភិបាលកម្ពុជា។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក លោក ថាច់ ង៉ុកថាច់ អះអាងថា ពលរដ្ឋខ្មែរក្រោម និងពលរដ្ឋខ្មែរទាំង ៦នាក់ ដែលរដ្ឋាភិបាលខ្មែរសហការជាមួយរដ្ឋាភិបាលថៃ ចាប់ខ្លួនបញ្ជូនទៅពន្ធនាគារព្រៃសនោះ មិនមានសមត្ថភាពផ្នែកប្រដាប់អាវុធអាចផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន បាននោះឡើយ។
លោកបញ្ជាក់ថា ការបាចត្រាក់រិះគន់រដ្ឋាភិបាលទីក្រុងភ្នំពេញ កន្លងមក គឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋប៉ុណ្ណោះ៖ «សួរថា តើព្រះតេជព្រះគុណ កុងផួង និងមនុស្សដទៃមួយចំនួនទៀតមានសមត្ថភាពរំលំរដ្ឋាភិបាលខ្មែរនោះទេ? ខ្ញុំជឿថា ទោះបីមានបញ្ជីក៏ដោយ មានការបោះត្រាក់នោះក៏ដោយ ក៏យើងមិនអាចទៅរំលំរដ្ឋាភិបាលគ្មានអ្វីជាគ្រឹះនោះដែរ»។
ប្រតិកម្មរបស់មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើឡើងក្រោយពីសមត្ថកិច្ចកម្ពុជា សហការគ្នាជាមួយសមត្ថកិច្ចថៃ បានចាប់ខ្លួនមនុស្សចំនួន ៦នាក់ បញ្ជូនមកកម្ពុជា កាលពីថ្ងៃទី១៤ មីនា តាមដីការបស់តុលាការដែលចោទប្រកាន់ពីបទភេរវកម្មបាចខិត្តប័ណ្ណ និងពាក់ព័ន្ធការដាក់គ្រឿងផ្ទុះ កសាងកម្លាំងប្រដាប់អាវុធខុសច្បាប់ និងបង្កើតរណសិរ្សរំដោះជាតិខ្មែរ។
ជនសង្ស័យទាំង ៦នាក់ មានព្រះសង្ឃ ៣អង្គ និងគ្រហស្ថ ៣នាក់ ដែលមានឈ្មោះ យ៉ន គឹមស្រ៊ុន, ខេម ម៉ា, យ៉ន យឿប, យ័ញ យ៉ាវ ជាពលរដ្ឋខ្មែរ និងឈ្មោះ ថាច់ កុងផួង និង ថាច់ ទឺ ជាពលរដ្ឋខ្មែរកម្ពុជាក្រោម។
សមត្ថកិច្ចខ្មែរឲ្យដឹងកាលពីថ្ងៃទី១៩ ខែមីនា ថា សមត្ថកិច្ចកម្ពុជា កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យបន្ថែមទៀតដែលជាប់ពាក់ព័ន្ធរឿង បង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុង ភ្នំពេញ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ អះអាងថា រដ្ឋាភិបាលកម្ពុជា មានភស្តុតាងគ្រប់គ្រាន់ក្នុងការចាប់ខ្លួនមនុស្សមួយចំនួនទៀត៖ «យើងនឹងបន្តស៊ើបអង្កេតបន្ថែមពាក់ព័ន្ធនឹងរណសិរ្សរំដោះជាតិខ្មែរ ហ្នឹង។ យើងមានបញ្ជីឈ្មោះមុខសញ្ញាផ្សេងៗទៀត យើងមានឯកសារមុខសញ្ញាមួយចំនួនទៀត យើងនឹងបន្តធ្វើការងារហ្នឹងបន្តទៀត»។
ទោះជាយ៉ាងណាក៏ដោយ លោក ថាច់ ង៉ុកថាច់ អះអាងថា ពលរដ្ឋខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរទាំង ៦នាក់ដែលសមត្ថកិច្ចទីក្រុងភ្នំពេញ បានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារព្រៃសនោះ សុទ្ធសឹងតែជាពលរដ្ឋក្រីក្រ ហើយតុលាការត្រូវតែស្វែងរកយុត្តិធម៌ឲ្យបានត្រឹមត្រូវពិតប្រាកដ ជូនជនជាប់ចោទ។
លោក ថាច់ ង៉ុកថាច់៖ «កាលពីឆ្នាំ១៩៩៧ ដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងអស់លោកមួយចំនួនទៀត មានទាំងរថក្រោះ ពលទាហាន និងសព្វាវុធគ្រប់ធុននៅតែគ្មានសមត្ថភាពអាចផ្ដួលរំលំលោក ហ៊ុន សែន ផង ចុះទម្រាំមនុស្សទាំងនេះ ដូចជាព្រះតេជព្រះគុណ កុងផួង ដែលជាសង្ឃរកកន្លែងជ្រកនៅក្នុងវត្តថៃ សឹងតែគេមិនឲ្យជ្រកផង រកចង្ហាន់ឆាន់ខ្លួនឯងមិនចង់បានផង ហើយតើមានកម្លាំងឯណាទៅផ្ដួលរំលំរដ្ឋាភិបាលខ្មែរនោះ?»។
លោកបន្តថា លោកមិនអាចទទួលយកបានទេចំពោះសមត្ថកិច្ចកម្ពុជា ដែលចាប់ផ្សឹកបកស្បង់ព្រះសង្ឃខ្មែរក្រោមមុនការកាត់សេចក្ដីនោះ។ លោកក៏បានអំពាវផងដែរថា ពលរដ្ឋខ្មែរ ឬខ្មែរកម្ពុជាទាំងអស់ មិនត្រូវមានគំនិតផ្ដួលរំលំរដ្ឋាភិបាលនៃប្រទេសមួយតាមរយៈការប្រើ អំពើហិង្សានោះទេ ហើយថា ពលរដ្ឋទាំងអស់គួរចូលរួមជាមួយគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យនោះ វិញ ទើបជាដំណោះស្រាយសន្តិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
Post a Comment