Cambodian Journalist Mam Sonando arrives to an Appeal court in Phnom Penh in 2012
© AFP/Getty Images
|
The
Cambodian authorities must free prisoner of conscience and government critic
Mam Sonando, Amnesty International said ahead of his appeal hearing tomorrow in
Cambodia’s capital Phnom Penh.
The
71-year-old was sentenced to 20 years in prison on 1 October 2012 for
anti-state offences including instigating “insurrection”.
“Mam
Sonando’s 20-year prison sentence was inexplicable and baseless, with no
evidence presented at the trial that he initiated a violent uprising against
the government,” said Rupert Abbott, Amnesty International’s Researcher on
Cambodia, who attended the original trial and verdict hearing.
“Rather,
he has been imprisoned simply for peacefully exercising his right to freedom of
expression and must be freed immediately and unconditionally.”
Additionally
in breach of the right to freedom of expression, some of his supporters have
been told by local authorities to remove Mam Sonando Justice Calendars from
display outside their homes. The calendars, which show the number of days Mam
Sonando has been imprisoned, are a local campaigning tool by Cambodian
activists.
A
prominent journalist and the owner of Beehive Radio, one of Cambodia’s few
independent radio stations, Mam Sonando is also the head of the Association of
Democrats, a popular non-governmental organization that he founded to promote
human rights and democracy.
His
prosecution appears to stem from a speech made by Cambodia’s Prime Minister Hun
Sen on 26 June 2012, in which he accused Mam Sonando and members of the
Association of Democrats of being behind a plot for Pro Ma village in Kratie
province to secede from Cambodia.
The Prime
Minister’s speech came soon after Beehive Radio broadcast a report about a
complaint lodged in June 2012 at the International Criminal Court that accuses
Cambodia’s government of committing crimes against humanity by displacing
thousands of people through forced evictions.
“Mam
Sonando’s case is indicative of an extremely worrying trend: the Cambodian
courts are being used to silence human rights defenders, particularly in the
context of conflicts over land ownership and forced evictions,” Abbott said.
Since the
beginning of 2012 the authorities have increasingly used harassment, spurious
legal action and violence against human rights defenders and others who are
peacefully exercising their right to freedom of expression and assembly.
សាលាដំបូងបានកាត់ទោសឲ្យលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគារចំនួន
២០ឆ្នាំ ទាក់ទងការបង្កើតតំបន់អបគមន៍ នៅភូមិប្រម៉ា ខេត្តក្រចេះ។
ទន្ទឹមពេលនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រំពឹងថា
សាលាឧទ្ធរណ៍នឹងកាត់ទោសឲ្យលោក ម៉ម សូណង់ដូ រួចខ្លួន
បើសិនការកាត់ក្ដីនោះធ្វើឡើងតាមវិជ្ជាជិវៈ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក.) បានចេញផ្សាយការវិភាគផ្លូវច្បាប់មួយ នៅថ្ងៃទី៣ មីនា គឺពីរថ្ងៃមុនមានការបើកធ្វើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូ នៅសាលាឧទ្ធរណ៍។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ការចេញផ្សាយការវិភាគផ្លូវច្បាប់នេះ ដើម្បីជាជំនួយស្មារតីដល់មតិសាធារណៈ និងដល់ចៅក្រមតុលាការសាលាឧទ្ធរណ៍ ហើយបើសិនជាចៅក្រមសាលាឧទ្ធរណ៍ មានការវាយតម្លៃដោយត្រឹមត្រូវទៅលើអង្គហេតុ និងអង្គច្បាប់នោះ ម.ស.ម.ក. មានជំនឿថា លោក ម៉ម សូណង់ដូ នឹងត្រូវតុលាការលើកលែងការចោទប្រកាន់ និងមានការដោះលែង។
លោក អ៊ូ វីរៈ៖ «ការវិភាគផ្លូវច្បាប់លើករណីលោក ម៉ម សូណង់ដូ ហើយការវិភាគនេះសុំឲ្យមានការកាត់ទោសឲ្យបានត្រឹមត្រូវ ជាពិសេសនៅក្នុងសាលាឧទ្ធរណ៍ ពីព្រោះពិភពលោកកំពុងតែសង្កេតមើលករណីដ៏សំខាន់នេះ។ ខ្ញុំមើលទៅដំណើរការប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស គឺគេមើលពឹងផ្អែកទៅលើករណីនានា ដូចជាករណីលោក ម៉ម សូណង់ដូ នេះ»។
លោក អ៊ូ វីរៈ បានបន្ថែមថា ការកាត់ទោសដាក់ពន្ធនាគារលោក ម៉ម សូណង់ដូ នេះ មិនបានធ្វើឲ្យមតិជាតិ និងអន្តរជាតិ មានមតិល្អអំពីប្រព័ន្ធតុលាការកម្ពុជាឡើយ៖ «ខ្ញុំមានសង្ឃឹម ដោយសារការកាត់ទោសលោក ម៉ម សូណង់ដូ នេះ មានចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋច្រើន។ ខ្ញុំយល់ថា ការកាត់ទោសនេះជាការខាតចំពោះជាតិ ប្រជាពលរដ្ឋ ចំពោះរដ្ឋាភិបាល ចំពោះជាតិ ដូច្នេះខ្ញុំយល់ថា តុលាការនឹងផ្ដល់យុត្តិធម៌ឲ្យលោក ម៉ម សូណង់ដូ នេះ»។
នៅក្នុងសេចក្ដីថ្លែងការណ៍ចំនួន ២ទំព័រ របស់ ម.ស.ម.ក. ចេញផ្សាយថ្ងៃ៣ មីនា បានសង្ខេបខ្លឹមសារបទវិភាគរបស់ខ្លួនចំនួន ៥ចំណុច គឺទី១ ទាក់ទងជាមួយសាវតារនៃការចាប់ខ្លួន ការចោទប្រកាន់ ការផ្ដន្ទាទោសទាក់ទងការប៉ុនប៉ងបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា កាលពីខែឧសភា ឆ្នាំ២០១២។ ចំណុចទី២ បទវិភាគទាក់ទងសិទ្ធិមនុស្សជាមូលដ្ឋាន ដែលប៉ះពាល់ដោយសារការចោទប្រកាន់។ ចំណុចទី៣ ការធ្វើវិភាគលើបទចោទប្រកាន់ និងមាត្រាច្បាប់ទាក់ទងបទចោទប្រកាន់។ ចំណុចទី៤ ពិនិត្យលើដំណើរការផ្លូវច្បាប់ ទាំងមុន និងក្រោយការជំនុំជម្រះនៅសាលាដំបូង និងចំណុចទី៥ នៃបទវិភាគ គឺបង្ហាញពីភាពពុំត្រឹមត្រូវរបស់ចៅក្រមសាលាដំបូងដែលបាន ផ្ដន្ទាទោសរូបលោក ម៉ម សូណង់ដូ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ស សូវ៉ាន មេធាវីរបស់លោក ម៉ម សូណង់ដូ បានទេ នៅថ្ងៃទី៣ មីនា។
ចំពោះការបើកសវនាការសំណុំរឿងលោក ម៉ម សូណង់ដូ នៅថ្ងៃទី៥ មីនា ខាងមុខ លោក នី ចរិយា ប្រធានក្រុមអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានឲ្យដឹងថា សមាគមសិទ្ធិមនុស្សនឹងចូលរួមសង្កេតការណ៍ការកាត់ទោសនៅសាលឧទ្ធរណ៍ នោះ ដោយយកចិត្តទុកដាក់។
លោក នី ចរិយា៖ «បើសាលាឧទ្ធរណ៍មានជំហរឯករាជ្យ ជម្រះក្តីដោយពឹងទៅលើវត្ថុតាង និងសាក្សីនោះ យើងសង្ឃឹមថា លោក ម៉ម សូណង់ដូ នឹងរួចពីការចោទប្រកាន់ និងការផ្ដន្ទាទោសនៅដំណាក់កាលសាលាឧទ្ធរណ៍នេះឯង»។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ តុលាការរាជធានីភ្នំពេញ បានកាត់ទោសលោក ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ ឲ្យជាប់គុក ២០ឆ្នាំ ពីបទញុះញង់ឲ្យធ្វើកុប្បកម្មខុសច្បាប់ ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។ បទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ ដែលទាក់ទងនឹងទំនាស់ដីភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នៅឆ្នាំ២០១២ ដែលទំនាស់ដីនេះ ទាក់ទងប្រជាពលរដ្ឋនៅទីនោះប្រហែល ១ពាន់គ្រួសារ ហើយរដ្ឋាភិបាលចោទថា ចង់បំបែករដ្ឋ។ តែលោក ម៉ម សូណង់ដូ បានបដិសេធចំពោះបទចោទទាំងនោះ ដោយប្ដឹងឡើងឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍នឹងជម្រះក្ដីនេះនៅថ្ងៃទី៥ ខែមីនា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment