Moneaksekar.com
February 28, 2013
នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិង
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី
ខណ្ឌមានជ័យកាលពីពេលថ្មីៗនេះ លោក យឹម សុវណ្ណ
ជាតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសមរង្ស៊ី
បានមានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិ
នឹងផ្តល់ក្តីសង្ឃឹមដែលបងប្អូនប្រជាពលរដ្ឋមិនដែលជួបប្រទះតាំងពីដើម
រហូតមក។ លោក យឹម សុវណ្ណ បានលើកឡើងទៀតថា
មានបញ្ហាតែពីរប៉ុណ្ណោះដែលយើងត្រូវគិតទី១-គឺបញ្ហាប្រទេសជាតិ
ហើយទី២-គឺបញ្ហាជីវភាព និងអនាគតកូនចៅរបស់យើង។ ការគិត
នេះអាចសម្រេចជោគជ័យទៅបាន
គឺទាល់តែមានគណបក្សនយោបាយមួយដែលសម្រេចគោលបំណងរបស់ ពលរដ្ឋ
គឺគណបក្សសង្គ្រោះជាតិដែល
មានការរួមកម្លាំងគ្នារវាងគណបក្សសមរង្ស៊ី និងបក្សសិទ្ធិមនុស្ស។
ក្នុងនោះវត្តមានរបស់ប្រជាពលរដ្ឋចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ
គឺជាសក្ខីភាពបញ្ជាក់ថាបក្សសង្គ្រោះជាតិ
អាចទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ ខែកក្កដា
ឆ្នាំ២០១៣ជាមិនខាន។
ថ្លែងទៅកាន់ពលរដ្ឋដែលជាអ្នកគាំទ្របក្សសង្គ្រោះជាតិ លោក យឹម
សុវណ្ណ បានបញ្ជាក់ថាឥឡូវនេះ
មានគណបក្សតែពីរប៉ុណ្ណោះដែលជាគូប្រជែងផ្តាច់ព្រ័ត្រសម្រាប់
ការបោះឆ្នោតខាងមុខ គឺគណបក្សប្រជា ជន និងគណបក្សសង្គ្រោះជាតិហើយ
មានតែគណបក្សសង្គ្រោះជាតិទេ
ដែលមានគោលនយោបាយគិតគូរពីជីវភាពរស់នៅរបស់ពលរដ្ឋ និងការ
ពារបូរណភាពទឹកដីខ្មែរឱ្យបានគង់វង្ស។ លោកបានបញ្ជាក់ទៀតថា
ការបោះបង្គោលព្រំដែនកម្ពុជា-យួន
នាពេលកន្លងមកមិនបានប្រព្រឹត្តទៅដោយត្រឹមត្រូវនោះទេ
គឺគណបក្សសង្គ្រោះជាតិចាត់ទុកថាការបោះបង្គោលព្រំដែននោះប៉ះពាល់ដល់
បូរណភាពទឹកដីខ្មែរ។ លោក យឹម សុវណ្ណ
បានរំលឹកពីសកម្មភាពរបស់លោកប្រធាន សម រង្ស៊ី
ក្នុងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅឃុំសំរោង ស្រុកចន្ទ្រា
ខេត្តស្វាយរៀង ព្រោះនៅក្រោយពេលដែលលោកប្រធាន សម រង្ស៊ី
ដកតម្រុយបង្គោលព្រំដែនលេខ១៨៥
រួចមកយួនបានដកបង្គោលព្រំដែនក្បែរៗនោះចេញទៅវិញ
ហើយប្រជាកសិករខ្មែរអាចចូលទៅធ្វើស្រែចំការលើដីរបស់ខ្លួនបានដូច
ពីមុន។ ទាំងនេះគឺជាជោគជ័យរបស់លោកប្រធាន សម រង្ស៊ី
ក្នុងបញ្ហាការពារព្រំដែននិងបូរណភាពទឹកដីខ្មែរពីការរំលោភឈ្លានពាន
របស់ប្រទេសជិតខាង។
លោក យឹម សុវណ្ណ
បានមានប្រសាសន៍ទៀតថាបក្សសង្គ្រោះជាតិមានគោលនយោបាយច្បាស់លាស់ក្នុង
បញ្ហាការពារទឹកដី ព្រោះច្បាប់មានហើយ ផែនទីមានហើយ សន្ធិសញ្ញាមានហើយ
សម្រាប់ការពារបូរណភាពទឹកដី
តាំងពីសម័យព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ
ដឹកនាំប្រទេសកម្ពុជា។
គ្រាន់តែយកភស្តុតាងទាំងនោះទៅប្តឹងអង្គការសហប្រជាជាតិ
គឺគេដោះស្រាយឱ្យហើយ ការប្តឹងទៅអង្គការហសប្រជាជាតិ
នឹងធ្វើឱ្យយើងទទួលបានជោគជ័យដូចករណីប្រាសាទព្រះវិហារជាមិនខាន។
សម័យដែលសម្តេចឪដោះស្រាយបញ្ហាប្រាសាទព្រះវិហារជាមួយសៀម
មិនប្រើប្រាស់កម្លាំងទ័ពទេ គឺដោះស្រាយតាមប្រព័ន្ធតុលា
ការប្រកបដោយជោគជ័យ
ហើយសម្រាប់បក្សសង្គ្រោះជាតិក៏មានវិធីដើម្បីដោះស្រាយបញ្ហាបូរណភាព
ទឹកដីដែរ
ព្រោះមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីការពារបូរណភាព
ទឹកដីឱ្យបានគង់វង្ស។
លោក យឹម សុវណ្ណ
បានបញ្ជាក់ថាគណបក្សសង្គ្រោះជាតិមិនធ្វើជាអាយ៉ងរបស់ប្រទេសណាទេ
ដូច្នេះបញ្ហាទឹកដីត្រូវតែដោះស្រាយដោយអង្គការសហប្រជាជាតិ
ហើយលុបចោលសន្ធិសញ្ញាទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ជាតិរបស់យើង។
ជាមួយគ្នានេះគណបក្សសង្គ្រោះជាតិត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហា
អន្តោប្រវេសន៍ដែលកំពុងរស់នៅយ៉ាងពពាក់ពពូនព្រោះបញ្ហាជនអន្តោប្រវេសន៍
លើទឹកដីខ្មែរពាក់ព័ន្ធនឹងអាយុជីវិតជាតិដូចបញ្ហាព្រំដែនដែរ។
កន្លងមករដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនបានគិតគូរ
ដោះស្រាយបញ្ហាអន្តោប្រវេសន៍តាមច្បាប់ទេ
ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិ
នឹងប្រើច្បាប់ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍ប្រកបដោយប្រសិទ្ធភាព
។ លោក យឹម សុវណ្ណ ក៏បានលើកឡើងផងដែរ
ពីរឿងជនអន្តោប្រវេសន៍ជួយបោះឆ្នោតគាំទ្រគណបក្សប្រជាជនដើម្បីពួកគេ
អាចរស់នៅ និងប្រកបរបររកស៊ីលើទឹកដីខ្មែរយ៉ាងសុខសាន្ត
និងមានការគាំពារពីរដ្ឋាភិបាលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
គ្រប់ពេលវេលាតទៅទៀត។
លោក យឹម សុវណ្ណ ក៏បានលើកឡើងផងដែរ
អំពីរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យ
ក្រុមហ៊ុនយួនវិនិយោគដាំកៅស៊ូ
និងដំណាំកសិ-ឧស្សាហកម្មផ្សេងៗទៀតរយៈពេល៩០ឆ្នាំដែលជាហេតុ
ធ្វើឱ្យជនជាតិយួនចូលមករស់នៅលើទឹកដីខ្មែរកាន់តែច្រើនឡើងៗ។
នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត
នឹងពិនិត្យមើលឡើងវិញអំពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចមាន
ភាពមិនប្រក្រតីរបស់រដ្ឋាភិបាលលោក ហ៊ុន សែន
ហើយប្រើប្រាស់ច្បាប់សម្រាប់ដោះស្រាយបញ្ហាអន្តោប្រវេសន៍
ដើម្បីការពារផលប្រយោជន៍ជាតិ។
គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិដើម្បីការពារផលប្រយោជន៍ជាតិ
ទឹកដី និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ
និងអនាគតកូនចៅខ្មែរ។
លើសនេះទៅទៀតគណបក្សសង្គ្រោះជាតិមានអ្នកដឹកនាំ ដែលមានឧត្តមគតិ
និងឆន្ទៈច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាជាតិ ដែលបក្សកាន់អំណាចមិន
អាចធ្វើបាន
ដូចជាការការដំឡើងប្រាក់ខែជូនមន្ត្រីរាជការទូទៅឱ្យរស់នៅក្នុង
ជីវភាពសមរម្យ ក៏ដូចជាការបញ្ចុះតម្លៃប្រេងសាំង ព្រមទាំងទំ
និញលើទីផ្សារ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក យឹម សុវណ្ណ
បានសង្កត់ធ្ងន់ថាដើម្បីឱ្យបក្សសង្គ្រោះជាតិអាចអនុវត្តន៍គោលនយោបាយ
របស់ខ្លួនប្រកបដោយជោគជ័យក្នុងការដោះស្រាយបញ្ហាជាតិសំខាន់ៗជាពិសេស
ការដោះស្រាយបញ្ហាបូរណភាពទឹកដី និងបញ្ហាអន្តោប្រវេសន៍ជាដើម គឺប្រ
ជាពលរដ្ឋត្រូវចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះមានមេដឹកនាំដែលមានសមត្ថភាព
ពិតប្រាកដដើម្បីធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន
និងប្រជាពលរដ្ឋមានជីវភាពធូរធារជាងមុន
ហើយប្រទេសជិតខាងមិនហ៊ានរំលោភបំពានលើបូរណភាពទឹកដីតាមព្រំដែនស្រេច
តែអំពើចិត្តដូចសព្វថ្ងៃេនះឡើយ។ ដូច្នេះនៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ឆាប់ៗខាងមុខនេះ ពល
រដ្ឋខ្មែរនៅទូទាំងប្រទេសត្រូវចូលរួមបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះ
ជាតិឱ្យបានច្រើនលើសលប់ដើម្បីគណបក្សនេះមានឱកាសដឹកនាំប្រទេសជាតិ
ឱ្យមានការផ្លាស់ប្តូរទៅរកភាពរីកចម្រើនយ៉ាងឆាប់រហ័ស
ប្រកបដោយនិរន្តរភាព ហើយប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត៕
No comments:
Post a Comment