សំគាល់៖
យើងសូមកោតសសើរ ហ៊ុន សែន ដែលមានចិត្តទឹកចិត្តត្រង់ចំណុចនេះ តែសូមឲ្យ ហ៊ុន
បញ្ជាក់យើងផងថាលោកបានលុយពីណាយកមកកសាង និងគួរតែនាំយកអ្នកពាក់ព័ន្ធនឹងការ
ប្លន់ ដីនិងបណ្តេញប្រជាជន ទាំងនោះចេញដោយព្រៃផ្សៃកាត់ទោសផង។
អាស៊ីសេរី ដោយ៖ទេព សុរ៉ាវី
អាស៊ីសេរី ដោយ៖ទេព សុរ៉ាវី
ក្រោយ ពីមានការរិះគន់យ៉ាងច្រើនតាមបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook) និងអង្គការសង្គមស៊ីវិល ពីការឈូសឆាយដី និងរុះរើផ្ទះរបស់ពលរដ្ឋនៅស្រុកស្ទឹងហាវ ដើម្បីប្រគល់ឲ្យឧកញ៉ាម្នាក់ដែលគេស្គាល់ថា ជានាយកក្រុមហ៊ុនស្រាបៀលីអូ កាលពីដើមខែមីនា រួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រកាសប្រគល់ដីឲ្យទៅប្រជាពលរដ្ឋវិញ។
នាយករដ្ឋមន្រ្តី
ហ៊ុន សែន សម្រេចប្រគល់ដីអ្នកភូមិ និងដីចម្ការទំហំ ៣៥២ហិកតារ
និងបញ្ជាឲ្យសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋចំនួន
៤៩គ្រួសារនៅលើដីភូមិពួកគាត់ឡើងវិញ
បន្ទាប់ពីសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះទៅឈូសឆាយ
និងវាយកម្ទេចផ្ទះអ្នកភូមិនៅចំណុចចំរាំង ក្នុងស្រុកស្ទឹងហាវ
កាលពីថ្ងៃទី៥ ខែមីនា កន្លងទៅ។
ក្នុង
លិខិតចុះថ្ងៃទី១៧ ខែមីនា ចុះហត្ថលេខាដោយលោក ហ៊ុន សែន
ផ្ញើទៅលោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា
និងជាម្ចាស់ចម្ការដូងប្រេងដ៏ធំនៅកម្ពុជា លោក ហ៊ុន សែន
បានស្នើសុំឲ្យលោក ម៉ុង ឫទ្ធី ទទួលយកប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ
ដែលរងគ្រោះពីការឈូសឆាយឲ្យមកស្នាក់នៅដីក្រុមហ៊ុនជាបណ្ដោះ
អាសន្ន និងទី២ បញ្ជាឲ្យលោក ម៉ុង ឫទ្ធី
រៀបចំជាងសាងសង់លំនៅឋានជូនប្រជាពលរដ្ឋ
ហើយចំពោះថវិកាសាងសង់ជាបន្ទុកផ្ទាល់របស់គ្រួសារលោក
នាយករដ្ឋមន្ត្រី។
ជុំវិញ
បញ្ហានេះ លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា
និងជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រីបញ្ជាក់ថា
លោកកំពុងឲ្យគ្រឿងចក្រឈូសឆាយផ្លូវចូលទៅតំបន់នោះជាមុនសិន
ដើម្បីបើកផ្លូវឲ្យរថយន្តដឹកសម្ភារៈសំណង់ចេញចូលមុននឹងចាប់ផ្ដើម
សាងសង់ជាផ្ទះល្វែង។
លោក
បន្តថា
តាមគម្រោងលោកនឹងសាងសង់ផ្ទះថ្មជូនអ្នកភូមិក្នុងមួយគ្រួសារទទួល
បានផ្ទះមួយល្វែងទំហំ ៦ម៉ែត្រ គុណ ១២ម៉ែត្រ មានបន្ទប់ទឹក
និងផ្ទះបាយ។
ចំណែកដីចម្ការរបស់អ្នកភូមិដែលធ្លាប់មានពីមុននៅរក្សាដដែល។
តែលោកមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលត្រូវចំណាយលើការសាងសង់
ផ្ទះសម្រាប់ពលរដ្ឋនោះទេ។
លោក ម៉ុង ឫទ្ធី៖ «ឥឡូវ
ខ្ញុំបានឈូសផ្លូវចូលមកហើយបានដឹកខ្សាច់ដឹកថ្មគ្រឿងសំណង់ចូល
មក ឥឡូវខ្ញុំកំពុងនៅជាមួយគាត់នៅក្នុងព្រៃ។
គាត់នៅលើដីគាត់ដដែលសម្ដេចហើយ សាងសង់លើដីរបស់គាត់ដដែល
ព្រោះអីគាត់សុំទៅនៅកន្លែងទីតាំងចាស់របស់គាត់ ប៉ុន្តែសម្ដេច
និងលោកជំទាវគាត់ឲ្យទៅសាងសង់ផ្ទះថ្មីគាត់មួយខ្នង»។
ស្របពេលនេះដែរ លោក ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា
ក៏បានចេញសេចក្ដីសម្រេចនិរាករណ៍
សេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៧ ខែមិថុនា
ឆ្នាំ២០១១ ដែលសម្រេចប្រគល់ដីទំនាស់ ៣៥២ហិកតារឲ្យលោក ជៀម ផែនដែរ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីនាយកស្រាបៀលីអូ លោក ជៀម ផែន បានទេនៅថ្ងៃទី១៨ ខែមីនា។
មេ
ឃុំកែវផុស លោក នង ឌីនូរ៉ា
សម្ដែងការភ្ញាក់ផ្អើលចំពោះដំណឹងដែលនាយករដ្ឋមន្ត្រីសម្រេចប្រគល់ដី
ឲ្យអ្នកភូមិវិញនៅលើទីតាំងចាស់ដែលបានឈូសឆាយរួច។
លោកបន្តថា ការសម្រេចនោះជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី៖ «អ្វី
ដែលគាត់បាត់បង់យើងត្រូវប្រគល់ឲ្យគាត់វិញ
តាំងពីផ្ទះតាំងពីដីលំនៅឋាន
តាំងពីដីចម្ការគឺយើងត្រូវប្រគល់ឲ្យគាត់វិញ
តាមគោលការណ៍របស់សម្ដេចនាយកដែលបានមើលឃើញ»។
កាល
ពីថ្ងៃទី៥ ខែមីនា
សមត្ថកិច្ចចម្រុះរួមមានមន្ត្រីកងរាជអាវុធហត្ថសមត្ថកិច្ច
និងមន្ត្រីយោធាជិត ១០០នាក់ ប្រដាប់ដោយអាវុធ
និងដំបងឆក់គ្រប់ដៃបានលើកគ្នាមកចំណុចចំរាំង ក្នុងភូមិកែវផុស
ស្រុកស្ទឹងហាវ និងបានយកគ្រឿងចក្រទៅឈូសឆាយ
និងកម្ទេចផ្ទះអ្នកភូមិដើម្បីរឹបអូសយកដីទំហំ
៣៥២ហិកតារប្រគល់ឲ្យលោក ជៀម ផែន។ រូមភាពនៃសកម្មភាពឈូសឆាយផ្ទះថ្ម
និងផ្ទះឈើរបស់អ្នកភូមិ
និងដំណាំហូបផ្លែឲ្យរាបដល់ដីត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញ
ព័ត៌មានសង្គមហ្វេសប៊ុក និងមានការរិះគន់ពីមហាជនជាច្រើន។
តំណាង
អ្នកភូមិចំរាំង លោកស្រី ឃួន ស៊ីថា សម្ដែងការរីករាយ
និងរំភើបចំពោះដំណឹងនេះ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា
តាមគំនិតរបស់អ្នកភូមិ
ពួកគាត់ចង់ឲ្យមានការសាងសង់ផ្ទះនៅដាច់ៗពីគ្នា
ដូចកាលមិនទាន់ឈូសឆាយ ប្រសើរជាងផ្ទះល្វែងនៅជាប់ៗគ្នា៖ «បើ
មានអារម្មណ៍ថា រំភើប ហើយហៀរទឹកភ្នែកមកវិញនឹកឃើញថា យើងបាត់បង់
ហើយបានមកវិញ។ ចិត្តខ្ញុំចង់ឲ្យសាងសង់ជាភូមិយើងជាប្លង់ៗ
ប៉ុន្តែគាត់អត់យល់ព្រម»។
អ្នក
សម្របសម្រួលអង្គការលីកាដូ លោក បួន ណារិទ្ធ
ក៏បានសាទរចំពោះការសម្រេចនោះដែរ
ហើយលោកបានស្នើសុំឲ្យនាយករដ្ឋមន្ត្រីចេញចំណាត់ការជួយប្រជាពលរដ្ឋ
ផ្សេងទៀតដែលជាជនរងគ្រោះដីធ្លីដូចគ្នា
រួមមានអ្នកភូមិនៅចំណុចស្ពានឆេះ ក្នុងខេត្តព្រះសីហនុ
និងអ្នកភូមិបឹងកក់ នៅរាជធានីភ្នំពេញ
ដែលកំពុងតវ៉ាទាមទារដីធ្លីពីការរំលោភពីសំណាក់អ្នកមានលុយ
និងអំណាច។
បន្ថែម
លើនេះ លោកបានសុំឲ្យក្រសួងយុត្តិធម៌កែទម្រង់ប្រព័ន្ធតុលាការ
ជាពិសេសចំពោះការអនុវត្តសាលក្រមបណ្ដោះអាសន្ននៅតុលាការថ្នាក់ក្រោម៕
2 comments:
Ah Hun Sen will deny signing this, just like Ah Hun Sen will deny there are no Youn in Srok Khmer as long as he wins the election.
Ki sam rainsy you do not have a clue how to do a politic, every day you reseach discover unearth all negative garbag to criticiz your oponent Ah ckout that not political plateform, people exspect wealthy good education and stabilty in the future why dont you garentee that for them, and stop girly criticizing orther to win ellection, it does not happen ok ah chkout?. .remember only low idoit ,high idoits and super idoit like srp will vote fo you ok ?. .Crying anyway why dont you cry 1000 times aday .Mr.Sam bouksy remember while you was spoiled kids crying long enough you will get your ways . Righ ?.Mike
Post a Comment