A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 March 2013

ដើរតួជាចោរផងជាទេវតាផង៖​នាយករដ្ឋមន្ត្រី​​បញ្ជា​ឲ្យ​​ប្រគល់​ដី​ដល់​ពលរដ្ឋ​៤៩​គ្រួសារ​នៅ​ព្រះសីហនុ​




សំគាល់៖ យើងសូមកោតសសើរ ហ៊ុន សែន ដែលមានចិត្តទឹកចិត្តត្រង់ចំណុចនេះ តែសូមឲ្យ ហ៊ុន បញ្ជាក់យើងផងថាលោកបានលុយពីណាយកមកកសាង និងគួរតែនាំយកអ្នកពាក់ព័ន្ធនឹង​ការ ប្លន់ ដី​និង​បណ្តេញប្រជាជន ទាំងនោះចេញដោយព្រៃផ្សៃកាត់ទោសផង។

អាស៊ីសេរី ដោយ៖ទេព សុរ៉ាវី
ក្រោយ ​ពី​មាន​ការ​រិះគន់​យ៉ាង​ច្រើន​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) និង​អង្គការ​សង្គម​ស៊ីវិល​ ពី​ការ​ឈូស​ឆាយ​ដី​ និង​រុះរើ​ផ្ទះ​​របស់​ពលរដ្ឋ​នៅ​​ស្រុក​ស្ទឹងហាវ ដើម្បី​ប្រគល់​ឲ្យ​ឧកញ៉ា​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​នាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ កាល​ពី​ដើម​ខែ​មីនា រួច​មក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ប្រកាស​ប្រគល់​ដី​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​វិញ។ 
នាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេច​ប្រគល់​ដី​អ្នក​ភូមិ និង​ដី​ចម្ការ​ទំហំ ៣៥២​ហិកតារ និង​បញ្ជា​ឲ្យ​សាងសង់​ផ្ទះ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ចំនួន ៤៩​គ្រួសារ​នៅ​លើ​ដី​ភូមិ​ពួកគាត់​ឡើង​វិញ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ទៅ​ឈូស​ឆាយ និង​វាយ​កម្ទេច​ផ្ទះ​អ្នក​ភូមិ​នៅ​ចំណុច​ចំរាំង ក្នុង​ស្រុក​ស្ទឹងហាវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា កន្លង​ទៅ។
ក្នុង ​លិខិត​ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន ផ្ញើ​ទៅ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធ​សភា និង​ជា​ម្ចាស់​ចម្ការ​ដូង​ប្រេង​ដ៏​ធំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​លោក ម៉ុង ឫទ្ធី ទទួល​យក​ប្រជាពលរដ្ឋ​ចំនួន ៤៩​គ្រួសារ ដែល​រង​គ្រោះ​ពី​ការ​ឈូស​ឆាយ​ឲ្យ​មក​ស្នាក់​នៅ​ដី​ក្រុមហ៊ុន​ជា​បណ្ដោះ​ អាសន្ន និង​ទី​២ បញ្ជា​ឲ្យ​លោក ម៉ុង ឫទ្ធី រៀបចំ​ជាង​សាងសង់​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ ហើយ​ចំពោះ​ថវិកា​សាងសង់​ជា​បន្ទុក​ផ្ទាល់​របស់​គ្រួសារ​លោក​ នាយករដ្ឋមន្ត្រី។
ជុំវិញ ​បញ្ហា​នេះ លោក ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធ​សភា និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា លោក​កំពុង​ឲ្យ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ​ចូល​ទៅ​តំបន់​នោះ​ជា​មុន​សិន ដើម្បី​បើក​ផ្លូវ​ឲ្យ​រថយន្ត​ដឹក​សម្ភារៈ​សំណង់​ចេញ​ចូល​មុន​នឹង​ចាប់​ផ្ដើម ​សាង​សង់​ជា​ផ្ទះ​ល្វែង។
លោក ​បន្ត​ថា តាម​គម្រោង​លោក​នឹង​សាងសង់​ផ្ទះ​ថ្ម​ជូន​អ្នក​ភូមិ​ក្នុង​មួយ​គ្រួសារ​ទទួល​ បាន​ផ្ទះ​មួយ​ល្វែង​ទំហំ ៦​ម៉ែត្រ គុណ ១២​ម៉ែត្រ មាន​បន្ទប់​ទឹក និង​ផ្ទះ​បាយ។ ចំណែក​ដី​ចម្ការ​របស់​អ្នក​ភូមិ​ដែល​ធ្លាប់​មាន​ពី​មុន​នៅ​រក្សា​ដដែល។ តែ​លោក​មិន​បាន​បញ្ជាក់​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ចំណាយ​លើ​ការ​សាងសង់ ​ផ្ទះ​សម្រាប់​ពលរដ្ឋ​នោះ​ទេ។
លោក ម៉ុង ឫទ្ធី៖ «ឥឡូវ ​ខ្ញុំ​បាន​ឈូស​ផ្លូវ​ចូល​មក​ហើយ​បាន​ដឹក​ខ្សាច់​ដឹក​ថ្ម​គ្រឿង​សំណង់​ចូល​ មក ឥឡូវ​ខ្ញុំ​កំពុង​នៅ​ជាមួយ​គាត់​នៅ​ក្នុង​ព្រៃ។ គាត់​នៅ​លើ​ដី​គាត់​ដដែល​សម្ដេច​ហើយ សាងសង់​លើ​ដី​របស់​គាត់​ដដែល ព្រោះ​អី​គាត់​សុំ​ទៅ​នៅ​កន្លែង​ទីតាំង​ចាស់​របស់​គាត់ ប៉ុន្តែ​សម្ដេច និង​លោក​ជំទាវ​គាត់​ឲ្យ​ទៅ​សាងសង់​ផ្ទះ​ថ្មី​គាត់​មួយ​ខ្នង»
​ ស្រប​ពេល​នេះ​ដែរ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ក៏​បាន​ចេញ​សេចក្ដី​សម្រេច​និរាករណ៍ សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១១ ដែល​សម្រេច​ប្រគល់​ដី​ទំនាស់ ៣៥២​ហិកតារ​ឲ្យ​លោក ជៀម ផែន​ដែរ។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​នាយក​ស្រាបៀ​លីអូ លោក ជៀម ផែន បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា។
មេ ​ឃុំ​កែវផុស លោក នង ឌីនូរ៉ា សម្ដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ដំណឹង​ដែល​នាយករដ្ឋមន្ត្រី​សម្រេច​ប្រគល់​ដី​ ឲ្យ​អ្នក​ភូមិ​វិញ​នៅ​លើ​ទីតាំង​ចាស់​ដែល​បាន​ឈូស​ឆាយ​រួច។
លោក​បន្ត​ថា ការ​សម្រេច​នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​នាយករដ្ឋមន្ត្រី៖ «អ្វី ​ដែល​គាត់​បាត់បង់​យើង​ត្រូវ​ប្រគល់​ឲ្យ​គាត់​វិញ តាំង​ពី​ផ្ទះ​តាំង​ពី​ដី​លំនៅឋាន តាំង​ពី​ដី​ចម្ការ​គឺ​យើង​ត្រូវ​ប្រគល់​ឲ្យ​គាត់​វិញ តាម​គោលការណ៍​របស់​សម្ដេច​នាយក​ដែល​បាន​មើល​ឃើញ»
កាល ​ពី​ថ្ងៃ​ទី​៥ ខែ​មីនា សមត្ថកិច្ច​ចម្រុះ​រួម​មាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​សមត្ថកិច្ច និង​មន្ត្រី​យោធា​ជិត ១០០​នាក់ ប្រដាប់​ដោយ​អាវុធ និង​ដំបង​ឆក់​គ្រប់​ដៃ​បាន​លើក​គ្នា​មក​ចំណុច​ចំរាំង ក្នុង​ភូមិ​កែវផុស ស្រុក​ស្ទឹងហាវ និង​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ និង​កម្ទេច​ផ្ទះ​អ្នក​ភូមិ​ដើម្បី​រឹប​អូស​យក​ដី​ទំហំ ៣៥២​ហិកតារ​ប្រគល់​ឲ្យ​លោក ជៀម ផែន។ រូម​ភាព​នៃ​សកម្មភាព​ឈូស​ឆាយ​ផ្ទះ​ថ្ម និង​ផ្ទះ​ឈើ​របស់​អ្នក​ភូមិ និង​ដំណាំ​ហូប​ផ្លែ​ឲ្យ​រាប​ដល់​ដី​ត្រូវ​បាន​បង្ហោះ​ព្រោងព្រាត​លើ​បណ្ដាញ​ ព័ត៌មាន​សង្គម​ហ្វេសប៊ុក និង​មាន​ការ​រិះគន់​ពី​មហាជន​ជា​ច្រើន។
តំណាង ​អ្នក​ភូមិ​ចំរាំង លោកស្រី ឃួន ស៊ីថា សម្ដែង​ការ​រីករាយ និង​រំភើប​ចំពោះ​ដំណឹង​នេះ។ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា តាម​គំនិត​របស់​អ្នក​ភូមិ ពួក​គាត់​ចង់​ឲ្យ​មាន​ការ​សាងសង់​ផ្ទះ​នៅ​ដាច់ៗ​ពី​គ្នា ដូច​កាល​មិន​ទាន់​ឈូស​ឆាយ ប្រសើរ​ជាង​ផ្ទះ​ល្វែង​នៅ​ជាប់ៗ​គ្នា៖ «បើ ​មាន​អារម្មណ៍​ថា រំភើប ហើយ​ហៀរ​ទឹក​ភ្នែក​មក​វិញ​នឹក​ឃើញ​ថា យើង​បាត់​បង់ ហើយ​បាន​មក​វិញ។ ចិត្ត​ខ្ញុំ​ចង់​ឲ្យ​សាងសង់​ជា​ភូមិ​យើង​ជា​ប្លង់ៗ ប៉ុន្តែ​គាត់​អត់​យល់​ព្រម»
អ្នក ​សម្របសម្រួល​អង្គការ​លីកាដូ លោក បួន ណារិទ្ធ ក៏​បាន​សាទរ​ចំពោះ​ការ​សម្រេច​នោះ​ដែរ ហើយ​លោក​បាន​ស្នើ​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ចេញ​ចំណាត់​ការ​ជួយ​ប្រជាពលរដ្ឋ​ ផ្សេង​ទៀត​​ដែល​ជា​ជន​រង​គ្រោះ​ដីធ្លី​ដូច​គ្នា រួម​មាន​អ្នក​ភូមិ​នៅ​ចំណុច​ស្ពាន​ឆេះ ក្នុង​ខេត្ត​ព្រះសីហនុ និង​អ្នក​ភូមិ​បឹងកក់ នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​តវ៉ា​ទាមទារ​ដីធ្លី​ពី​ការ​រំលោភ​​ពី​​សំណាក់​អ្នក​មាន​លុយ និង​អំណាច។
បន្ថែម ​លើ​នេះ លោក​បាន​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ជា​ពិសេស​ចំពោះ​ការ​អនុវត្ត​សាលក្រម​បណ្ដោះអាសន្ន​នៅ​តុលាការ​ថ្នាក់​ក្រោម៕


2 comments:

Anonymous said...

Ah Hun Sen will deny signing this, just like Ah Hun Sen will deny there are no Youn in Srok Khmer as long as he wins the election.

Anonymous said...

Ki sam rainsy you do not have a clue how to do a politic, every day you reseach discover unearth all negative garbag to criticiz your oponent Ah ckout that not political plateform, people exspect wealthy good education and stabilty in the future why dont you garentee that for them, and stop girly criticizing orther to win ellection, it does not happen ok ah chkout?. .remember only low idoit ,high idoits and super idoit like srp will vote fo you ok ?. .Crying anyway why dont you cry 1000 times aday .Mr.Sam bouksy remember while you was spoiled kids crying long enough you will get your ways . Righ ?.Mike