A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 17 March 2013

វិចារណកថា៖គណបក្សប្រជាជនមិនខ្វះមនុស្សល្អនិងមាន សមត្ថភាពដឹកនាំបើ ស្រឡាញ់ជាតិ


..............................
ដោយ៖ ខ្មែរ សុវណ្ណភូមិ ថ្ងៃទី១៧ មិនា ២០១៣
----------------------
គណបក្សប្រជាជនបានចាប់ផ្តើមប្រារព្ធមហាសន្និបាតវិសាមញ្ញរបស់ខ្លួនរយៈពេលពីរថ្ងៃ ចាប់ផ្តើម នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ នៅកោះពេជ្រដោយមានមេដឹកនាំ ទាំងបីរបស់គណបក្សប្រ ជាជន កម្ពុជាចូលរួមក្នុងអង្គមហាសន្និបាត ព្រមទាំងមា ន ថ្នាក់ ដឹកនាំជាន់ខ្ពស់របស់គណបក្ស ទូទាំងប្រទេស ចូលរួមជាង ៤.០០០ នាក់ថែម ទៀតផង។ នៅក្នុងអង្គមហាសន្និបាតថ្ងៃតំបូងនេះ ថ្នាក់ ដឹកនាំបក្សប្រជាជន បាន បានប្រកាសបន្តគាំទ្រលោក ហ៊ុន សែន ជាបេក្ខភាពនាយក រដ្ឋ មន្រ្តីតទៅ ទៀតដែលយើងជាខ្មែរគិតថាជារឿងមួយពិបាកនឹងទទួលយក និងអស់សង្ឃឹមចំពោះ អនាគតជាតិ។

បក្សប្រជាជនគួរតែប្តូរបេក្ខភាពនាយករដ្ឋមន្រ្តីបើពិតជាស្រឡាញ់ជាតិ។ យើងគិតបែប នេះដោយ សារតែមានបំណងចង់ជួយពង្រឹងសមត្ថភាពដឹកនាំបក្សប្រជាជនក្នុងការកសាងប្រទេសជាតិ ឲ្យបានរីកចំរើនដូចប្រទេសជិតខាងក្នុងករណីយ​បក្សនេះនៅ​បន្តកាន់អំណាច បើសិនជាមាន មេដឹកនាំថ្មី មកជំនួសមេដឹកនាំរាល់ថ្ងៃដែលជាមនុស្ស​ស្ពឹកស្រពន់ អសមត្ថភាពធ្វើឲ្យ ពាក្យសំដី គាត់គេលែងស្តាប់ អំពើពុករលួយរីករាល ដាល អំពើហឹង្សាក្នុងសង្គមកើនឡើង គាត់មិនសូវចេះធ្វើ ការងារនាយករដ្ឋមន្រ្តី តែដើរតែចែកសញ្ញាប័ត្រ សម្ភោធវត្តអារាម ដែលជាកិច្ចការរបស់ មន្ទីរឬ ក្រសួង ការប្លន់ដីប្រជាពលរដ្ឋកាន់តែមានភាពព្រៃផ្សៃជាងមុន ក្រុមហ៊ុនបរទេសជាពិសេស ក្រុមហ៊ុនវៀតណាម ដែលបានដីសម្បទានកាន់តែគឃ្លើនមិនគោរពច្បាប់ និងប្រជាជនកាន់តែ ស្អប់គ្នាដោយសារតែអំពើអយុត្តិធម៌សង្គម។ ក្រៅពីនេះកាយវិការ និងពាក្យសំដីរបស់គាត់ ដែលជានិច្ចជាកាលគ្មានភាពថ្លៃថ្នូរ បានជាន់ពន្លិចកិត្តិយស​ជន​ជាតិខ្មែរឲ្យស្អុយអសោច លើ សកលលោក បន្ថែមលើការដឹកនាំផ្តាច់ការ​របស់គាត់ថែមទៀត។


យើងទទួលស្គាល់ថាលោក ហ៊ុន សែន ពូកែ តែគាត់ពូកែតែម្យ៉ាង ខាងផ្នែកបំបែក​បំបាក់ កំទេចដៃ គូរបស់គាត់ និងផ្នែកកគ្រប់គ្រងមនុស្ស ឲ្យចេះរស់នៅជាមួយគ្នា ជាប្រជាជាតិ តែមួយ។ តែការ ធ្វើឲ្យប្រជាជនចេះរស់នៅជាមួយគ្នារបស់គាត់គឺកើត​ឡើងពីភាពភ័យខ្លាចនិង បែកបាក់ផ្លូវចិត្ត ពោលមិនមែនកើតឡើងដោយភាព​ស្រឡាញ់ មានសន្តិសុខ ឬគោរពគ្នាឡើយ។

បំណងឲ្យមានការផ្លាស់ប្តូរនេះមិនមែនមានន័យថាមកពីយើងស្អប់គាត់ ឬគិតថាគាត់​ជា​មនុស្ស ដែល ធ្វើទុក្ខបុកម្នេញអ្នកប្រឆាំងនោះទេ តែយើងគិតពីអនាគតប្រទេស​ជាតិ និងប្រជាជនខ្មែរ ទូទៅដោយមិនប្រកាន់បក្សពួកឡើយ។ ព្រោះថាការប្តូរមេ​ដឹកនាំនឹង​នាំមកនូវភាពវិជ្ជមានច្រើន ណាស់សម្រាប់ស្តារកិត្តិយសជាតិ និងកសា​ងប្រទេសជាតិ។  សូមជនរួមជាតិមើលចុះប្រទេស ណាក៏ ដោយឲ្យតែមានការផ្លាស់ប្តូរ​មេដឹក​នាំញឹកញាប់ គឺប្រទេសនោះហើយតែងតែមានភាពរីក ចំរើន និងមានការ​គោរពពីបរទេស។

ពេលនេះសូមជនរួមជាតិក្រឡេកមើលតែប្រទេសជិតខាងយើងទៅបានហើយ ពោលគេសុទ្ធតែ
មានការផ្លាស់ប្តូរមេដឹកនាំដោយមិនបាច់និយាយពីប្រទេសសេរីទេ តែសូម្បីយួន ឡាវ និង ចិន ដែលជាប្រទេសកុម្មុយនីស្តក៏គេប្តូរមេដឹកនាំរហូតដែរ។

ជាក់ស្តែងប្រទេសយួនដោយគ្រាន់តែគិតពីឆ្នាំ១៩៩៧មកគេដូរប្រធានាធិបតីចំនួនបីនាក់ ពោលគឺ លោក ត្រាន់ ឌុក លួង (Tran Duc Luong) កាន់តំណែងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧, លោក ង្វៀន មិញ ត្រៀត  (Nguyen Minh Triet) កាន់តំណែពីឆ្នាំ​២០០៧ ដល់ឆ្នាំ២០១១ និង លោក ត្រួង តាន់សាង (Truong Tan Sang) កាន់តំណែង ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៦។ រីឯតំណែងនាយក រដ្ឋមន្រ្តីវិញក៏ដូចគ្នាដែរ ពោលគឺលោក ផាន់ វ៉ាន់ខៃ (Phan Văn Khải) កាន់តំណែងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧ និងលោក ង្វៀន តាន់ឌុង (Nguyễn Tấn Dũng) កាន់តំណែងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦។

ចំពោះប្រទេសចិនវិញ ចំពោះតំណែងប្រធានាធិបតីចិន ពោលគឺលោក ជាំង ស៊ីមិន  (Jiang Zemin) កាន់តំណែងពីឆ្នាំ ១៩៩៣ដល់ឆ្នាំ២០០៣, លោក ហ៊ូ ជីនតាវ (Hu Jintao) កាន់តំណែងពីឆ្នាំ ២០០៣ ដល់ឆ្នាំ២០១៣ និងលោក ហ្ស៊ី ជិនពីង (Xi Jinping) ទើបចូលកាន់តំណែងពីថ្ងៃទី១៤ មិនា២០១៣ តទៅ។ ចំពោះតំណែងនាយក​រដ្ឋមន្រ្តីវិញ​ពោលគឺលោក លី ប៉េង (Li Peng) កាន់តំណែងពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ​១៩៩៨, លោក ហ្ស៊ូ រុងជី (Zhu Rongji) កាន់តំណែងពីឆ្នាំ១៩៩៨ដល់ឆ្នាំ​២០០៣, លោក វិន ជាប៉ាវ (Wen Jiabao) កាន់តំណែងពីឆ្នាំ ២០០៣ ដល់ឆ្នាំ២០១៣, និងលោក លី កេគាំង (Li Keqiang)  ទើបចូលកាន់តំណែងកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៣ នេះបន្តទៅ។

ទាំងអស់នេះហើយដែលបញ្ជាក់ឲ្យឃើញថា ប្រទេសរបស់គេអាចធ្វើដំណើរកសាងជាតិ ទៅមុខ
ដោយឆាប់រហ័ស និងបរទេសគោរពកោតខ្លាចថែមទៀត។ ចុះខ្មែរយើងវិញ? ប្រទេសយើងតូច ប្រជាជនតិច សម្បត្តិធម្មជាតិសម្បូណ៌បែប បរទេសជួយរាប់ពាន់​លានដុល្លា ជំពាក់គេក៏រាប់ពាន់ លានដុល្លាដៃរ តែយើងហាក់ដូចជាមិនទៅណាសោះ​បើធៀបនឹងប្រទេសទាំងនោះ។ តើនេះមក ពីអ្វី? ពោលមកពីយើងមានតែមេដឹកនាំ​ដដែលៗ គំនិតដដែលៗ គ្មានអ្វីថ្មីសម្រាប់ជាតិទេ។

យើងសួថាតើបក្សប្រជាជនពិតជាគ្មានមនុស្សមានសមត្ថភាពទេឬ? ចំលើយគឺមាន​ច្រើនណាស់។ ជាពិសេសក្នុងចំណោមមេដឹកនាំសំខាន់ៗរបស់បក្សប្រជាជន​សព្វថ្ងៃគឺមានលោក សុខ អាន និងលោក ស ខេង ដែលខ្មែរយើងមើលឃើញថា​ពិតជា​សាកសម នឹងទទួលនូវតំណែងនេះជំនួស លោក ហ៊ុន សែន ណាស់។ ពួកគាត់បើនិយាយពីសមត្ថភាពវិញ លោក ហ៊ុន សែន មិនអាចប្រៀប ធៀបនឹង​ពួកគាត់បានឡើយ។ ក្រៅពីមានសមត្ថភាព យើងមិនជឿថាពួកគាត់នឹងដឹកនាំដោយ​យកធម៌ហឹង្សាឬភាពផ្តាច់ការជាត្រីមុខដូចលោក ហ៊ុន សែន ឡើយ។ ម្យ៉ាងទៀត សូម្បីតែប្រជាជន ខ្មែរដែលមិនគាំទ្របក្សប្រជាជនក៏ចូលចិត្តនិងគោរពលោកទាំងពីរ ជាងលោក ហ៊ុន សែន ហើយ មានភាពកក់ក្តៅផងដែរជាមួយលោកទាំងពីរ។ ក្រៅពីនេះយើងជឿជាក់ថាប្រទេសជាតិ នឹងបាន រីកចំរើនឆាប់រហ័ស ក្រមសីលធម៌ សង្គមនឹងត្រូវបានពង្រឹង ការសាមគ្គីភាពរវាងខ្មែរនិងខ្មែរនឹង កាន់តែបានល្អប្រសើរ ហើយបរទេសក៏ផ្តល់ក្តីគោរពដល់ជាតិសាសន៍យើងផងដែរ ប្រសិន បើលោកណាម្នាក់ក្នុងចំណោមលោកទាំងពីរ បានក្លាយជាមេដឹកនាំរបស់ខ្មែរជំនួសលោក ហ៊ុន សែន។

ល្មមគ្រប់គ្រាន់ហើយសម្រាប់លោក ហ៊ុន សែន ព្រោះគាត់បានកាន់អំណាចយូរពេក ហើយ។ ដូច្នេះសូមបងប្អូនសមាជិកគាំទ្រ និងថ្នាក់នាំរបស់បក្សប្រជាជនគិតពិចារណា ចំពោះរឿងនេះ បើបងប្អូនពិតជាស្រឡាញ់ជាតិ។

2 comments:

Anonymous said...

Hey ! Kol Both wants to replace Hun Sen with his CRONIES ? - Sok An is in- law connection of Hun Sen . He is just
another dictator of CPP ; he used Khmer court of laws to
chase after Mr Meung Son who merely gave him a suggestion about Apsara lights at Angkor Wat . Sok An signed mant concession lands to Oknhas who grabbed
farmers lands & shared profits with him .
Sar KHENG has been the Khmer-Vietminh who will serve
Yuon's interest as much as Hun Sen has done ?
Get real ! CPP was founded by Hanoi & Yuon leaders make
sure that all CPP top brass are Hanoi slaves . If kol Both
wants to save Cambodia , you should tell Khmers to get rid of CPP .

Anonymous said...

CPP was made in Hanoi.



The original Kampuchean People's Revolutionary Party (KPRP) was founded in French colonial times, in September 1951, when the Indochinese Communist Party (ICP), founded by Ho Chi Minh in 1930, was dismembered into three national parties, the KPRP, the Vietnam Workers' Party and the Lao Itsala, prior to the independence of the three countries.

The name of the party was changed to the WPK in 1960 and then to the KCP in 1966. In one sense the KPRP was a new organization; in another sense it is the continuation of the parties that preceded it. The date of the KPRP founding is uncertain, although the First Party Congress held publicly was convened in May 1981; the party may have come into existence after mid-1978.[5]

http://en.wikipedia.org/wiki/Cambodian_People%27s_Party

This party was formerly known as the Kampuchean People's Revolutionary Party (KPRP). It was the sole legal party in the country at the time of the People's Republic of Kampuchea and the first two years of the State of Cambodia. Its name was changed during the transitional times of the State of Cambodia, when the single-party system, as well as the Marxist-Leninist ideology were abandoned.