A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 7 February 2013

The Japanese ambassador said 300 Japanese companies planned to invest in Cambodia វិនិយោគិន​ជប៉ុន​៣០០​ក្រុមហ៊ុន​នឹង​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា

The Japanese ambassador said 300 Japanese companies planned to invest in Cambodia.

ដោយ ម៉ម មុនីរតន៍ 2013-02-06 RFA

មន្ត្រី​ក្រសួង​ការ​បរទេស​និយាយ​ថា កម្ពុជា​នឹង​មាន​អ្នក​វិនិយោគ​ទុន​មក​ពី​ប្រទេស​ជប៉ុន ប្រមាណ ៣០០​នាក់ ក្នុង​ពេល​ខាង​មុខ​មក​កាន់​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ កំពុង​អភិវឌ្ឍន៍​មួយ​នេះ អាច​ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន។
លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ថា កម្ពុជា​នឹង​ក្លាយ​ជាទី​ផ្សារ​កែច្នៃ និង​ផលិត​បច្ចេកវិទ្យា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ លោក​បន្ត​ថា អ្នក​វិនិយោគ​ទុន​របស់​ប្រទេស​ជប៉ុន ប្រមាណ ៣០០​នាក់ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​ដាក់​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
លោក​គិត​ថា ការ​សម្រេច​ចិត្ត​អ្នក​វិនិយោគ​របស់​ជប៉ុន​នេះ គឺ​ជា​ផ្នែក​មួយ​ដែល​អាច​បង្កើន​ឱកាស​ទីផ្សារ​ការងារ និង​ជា​ការ​ផ្ទេរ​បច្ចេកទេស​ថ្មីៗ​បន្ថែម​ទៀត សម្រាប់​កម្ពុជា៖ «ឯកឧត្ដម ​បាន​បញ្ជាក់​​ហើយ​កន្លង​មក​មាន​ក្រុមហ៊ុន​ជប៉ុន ប្រមាណ​ជា ៣០០​ក្រុមហ៊ុន បាន​មក​ជួប​ពិគ្រោះ​ជាមួយ​ឯកឧត្ដម ដើម្បី​ពិភាក្សា​អំពី​គេ​ហៅ​ថា សក្ដានុពល​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។ ឥឡូវ​នេះ​​ឯកឧត្ដម​បាន​បញ្ជាក់​ហើយ​ថា ឥឡូវ​នេះ​គេ​កំពុង​តែ​ត្រៀម​ខ្លួន​នឹង​មក​វិនិយោគ​នៅ​កម្ពុជា ជា​បន្តបន្ទាប់​ហើយ»
ការ​ថ្លែង​របស់​លោក កុយ គួង នេះ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ជំនួប​ទ្វេ​ភាគី​របស់​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជា​មួយ​នឹង​លោក ម៉ាសាហ៊្វូមី គូរូគី (Masafumi Kuroki) ឯក​អគ្គ​រាជទូត​បញ្ចប់​អាណត្តិ​ក្នុង​ពេល​ឆាប់ៗ​នេះ​របស់​​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា។
ប្រទេស​ជប៉ុន​គឺ​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ប្រទេស​ ផ្ដល់​ជំនួយ​ដទៃ​ទៀត​សម្រាប់​កម្ពុជា។ គិត​ត្រឹម​ឆ្នាំ​២០១៣ នេះ កម្ពុជា និង​ជប៉ុន គឺ​ជា​ដៃគូ​ផ្ដល់​ជំនួយ និង​ទំនាក់ទំនង​ការបរទេស​អស់​រយៈពេល ៦០​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ​១៩៥៣។ ក្រៅ​ពី​ផ្ដល់​ជំនួយ​លើ​វិស័យ​គមនាគមន៍ និង​ប្រព័ន្ធ​ធារាសាស្ត្រ ក្នុង​នោះ​រដ្ឋាភិបាល​ជប៉ុន បាន​គាំទ្រ​ទាំង​ថវិកា និង​ផ្នែក​បច្ចេកទេស​ដែល​នាំ​ឲ្យ​កើត​សាលាក្ដី​ខ្មែរ​ក្រហម។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​ មាន​​អ្នក​វិនិយោគ​កាន់​តែ​មាន​កំណើន​ឡើង​នេះ។ ក៏​ប៉ុន្តែ​លោក យឹម សុវណ្ណ ចាត់​ទុក​ថា កម្ពុជា​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ជាង​នេះ​បន្ថែម​ទៀត ដើម្បី​ធានា​ដល់​ការ​វិនិយោគ ដូច​ជា លុប​បំបាត់​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ និង​កែ​សម្រួល​សេវាកម្ម​ផ្នែក​ទឹក ភ្លើង ដែល​សេវា​នេះ​នៅ​តែ​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់​នោះ។
លោក​បន្ត​ថា៖ «ដោយ​សារ​តែ​ការ​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហ្នឹង​ថ្លៃ ថ្លៃ​ដោយសារ​វត្ថុធាតុ​ដើម ដោយសារ​អគ្គិសនី ដោយសារ​ប្រេងសាំង​វា​ថ្លៃ ហើយ​និង​ការ​ចំណាយ​ក្រោម​តុ ចំណាយ​ដោយ​សារ​តែ​អំពើ​ពុករលួយ​ហ្នឹង​វា​ខ្ពស់ វា​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា យើង​ហ្នឹង​មិន​អាច​ប្រណាំងប្រជែង​នឹង​ប្រទេស​ជិត​ខាង​បាន​ទេ»
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​​អ្នក​ឯកទេស​ផ្នែក​សេដ្ឋកិច្ច គិត​ថា ការ​សម្រេច​ចិត្ត​អ្នក​​វិនិយោគ​ទុន​របស់​ជប៉ុន ដែល​សម្លឹង​ឃើញ​កម្ពុជា គឺ​ជា​ទីផ្សារ​ក្នុង​ការ​ផលិត វា​ជា​មធ្យោបាយ​ល្អ​ប្រសើរ​ចំពោះ​​កំណើន​នៃ​ចរន្ត​សេដ្ឋកិច្ច​របស់​ប្រទេស​ កម្ពុជា។ ប៉ុន្តែ​សំខាន់​កម្ពុជា គួរ​ធ្វើ​កំណែ​ទម្រង់​បន្ថែម​ទៀត​លើ​ប្រព័ន្ធ​ច្បាប់​ដើម្បី​​បង្កើន​ការ​ ទុក​ចិត្ត និង​អាច​ស្រូប​យក​វិនិយោគិន​ពី​បណ្ដា​ប្រទេស​ជឿនលឿន។
លោក​បន្ត​ថា៖ «ខ្ញុំ​ព្រួយ​អារម្មណ៍​ណាស់​នៅ​ពេល​មាន​ការ​វិនិយោគ​ពី​ ប្រទេស​ចិន​ច្រើន។ យើង​មើល​ជនជាតិ​ចិន​ដី​គោក ដែល​មក​ប្រទេស​កម្ពុជា យើង​ជួន​កាល​​មិន​បាន​ជួយ​ដល់​សង្គម​យើង​ប៉ុន្មាន ហើយ​ដោយ​សារ​គាត់​ទម្លាប់​កុម្មុយនិស្ត គាត់​អាច​ធ្វើ​បាប​កម្មករ​ធ្វើ​បាប​អី​អ៊ីចឹង។ អ៊ីចឹង​ការ​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន ខ្ញុំ​មើល​ទៅ​គ្រាន់​បើ​ជាង​ដោយ​សារ​ប្រទេស​ជប៉ុន ជា​ប្រទេស​ដែល​រីក​ចម្រើន​ហើយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ផង»
របាយការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា ឲ្យ​ដឹង​ថា គិត​ត្រឹម ៦​ខែ​ដើម​ឆ្នាំ​២០១២ ទំហំ​ពាណិជ្ជកម្ម​របស់​ជប៉ុន មាន​ជាង ៤០០​លាន​ដុល្លារ។ ចំណែក​ការ​វិនិយោគទុន​ក្នុង​ឆ្នាំ​២០១២ មាន​មាន​កំណើន​ជាង ២៥៨​លាន​ដុល្លារ។ តួលេខ​នេះ បើ​ប្រៀបធៀប​ឆ្នាំ​២០១១ មាន​ចំនួន​ត្រឹមតែ ១២០​ដុល្លារ​សហរដ្ឋ​អាមេរិក៕

No comments: