A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 February 2013

Opposition parties and analysts support a call for the cancellation of American debts បក្ស​ប្រឆាំង​និង​អ្នក​វិភាគ​គាំទ្រ​ការ​ស្នើ​សុំ​អាមេរិក​លុប​បំណុល

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​វិភាគ​សង្គម​ឯករាជ្យ គាំទ្រ​ចំពោះ​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​ទទូច​សុំ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) លុប​ចោល​បំណុល ឬ​បង្វែរ​បំណុល​នេះ​ទៅ​ជា​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​កសិកម្ម​វិញ។
ដោយ សុខ សេរី 2013-02-25 RFA Service
អ៊ុច បូរិទ្ធ អាមេរិក ៣០៥
ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ចូសេហ្វ យន់ (Joseph Yun) [ឆ្វេង] ជួប​ពិភាក្សា​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូរិទ្ធ អំពី​បំណុល​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ មករា ឆ្នាំ​២០១២។
RFA/Sok Serey 
 
ប៉ុន្តែ​ទន្ទឹម​ពេល​នេះ​ដែរ អ្នក​វិភាគ​បាន​ជំរុញ​ឲ្យ​លោក អូបាម៉ា គប្បី​ដាក់​លក្ខខណ្ឌ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
ការ​គាំទ្រ​នេះ​នៅ​គ្រា​ដែល​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Sorya Surbedi) បាន​រិះគន់​ថា ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា នៅ​តែ​ជា​បញ្ហា​ធ្ងន់ធ្ងរ ចំណែក​ឯ​សេរីភាព​ក្នុង​ការ​តវ៉ា​បញ្ចេញ​មតិ កំពុង​តែ​រួម​តូច​ចង្អៀត​ដែរ នៅ​ពេល​ចុង​ក្រោយ​នេះ។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និង​ជា​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា កម្ពុជា​គប្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានការណ៍​គោរព​សិទ្ធិ​មនុស្ស​ជា​ មុន​សិន ដើម្បី​សុំ​ឲ្យ​សហរដ្ឋអាមេរិក លុប​ចោល​បំណុល ឬ​បង្វែរ​បំណុល​នោះ។
លោក យឹម សុវណ្ណ៖ «យើង​គាំទ្រ​ជំហរ​រដ្ឋាភិបាល​ចំពោះ​ការ​ដោះស្រាយ​ បញ្ហា​បំណុល​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ទី​២ ក៏​ត្រូវ​ជំរុញ​ឲ្យ​រដ្ឋាភិបាល មិន​មែន​សុំ​ឲ្យ​គេ​ដោះស្រាយ​បំណុល​នេះ​ចប់​សព្វគ្រប់​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​គេ​សប្បាយ​ចិត្ត ឲ្យ​គេ​យល់​អំពី​យើង គឺ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ មិន​យុត្តិធម៌ អា​ហ្នឹង​ជា​ឧបសគ្គ​មួយ​ដែល​គេ​ពិចារណា»
ជាមួយ​គ្នា​នេះ អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ជាប់​កាតព្វកិច្ច​ជា​អន្តរជាតិ​ក្នុង​ការ​សង​បំណុល​សហរដ្ឋអាមេរិក ប៉ុន្តែ​ការ​លុប​បំណុល ឬ​បង្វែរ​បំណុល​នោះ ត្រូវ​តែ​មាន​លក្ខខណ្ឌ​ពី​សហរដ្ឋអាមេរិក​ដែរ។
លោក កែម ឡី៖ «ប៉ុន្តែ​បំណុល ៣៥០​លាន​ដុល្លារ​អាមេរិក ទាំង​ការ​ប្រាក់​ប្រហែង​ជាង ៤០០​លាន​ដុល្លារ​អាមេរិក គឺ​ជា​បំណុល​តិចតួច​បំផុត​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ការ​ដែល​យើង​ស្នើ​សុំ​គេ​លុប​ចោល ឬ​ស្នើ​សុំ​គេ​បង្វែរ​មក​ខាង​ឧស្សាហកម្ម ឬ​កសិកម្ម​អី គឺ​ងាយ​ស្រួល​ណាស់ ក៏​ប៉ុន្តែ​យើង​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​គេ​បាន​ស្នើ​ឡើង ឬ​ក៏​ការ​លម្អ​សិទ្ធិ​មនុស្ស មិន​ត្រឹម​តែ​គេ​លុប​ចោល ឬ​បង្វែរ​ទៅ​ខាង​កសិកម្ម​អី​ទេ ប៉ុន្តែ​គេ​ថែម​ទាំង​ឲ្យ​ជំនួយ​រាប់​រយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​ ទៀត ដើម្បី​កែ​ប្រទេស​ហ្នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ»

ទាក់ទង​នឹង​សំណុំ​រឿង​បំណុល​នេះ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​ទំនប់​វារីអគ្គិសនី​គិរីរម្យ​៣ នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ កន្លង​ទៅ​នេះ បាន​មាន​ប្រសាសន៍​ថា បំណុល​ដែល​ត្រូវ​បាន​ជំពាក់​សហរដ្ឋអាមេរិក ក្នុង​សម័យ លន់ នល់ នោះ មិន​បាន​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​ទេ គឺ​ចំណាយ​លើ​សង្គ្រាម។
លោក ហ៊ុន សែន៖ «ប្រហែល​ជា​ទិញ​គ្រាប់​បែក​ទម្លាក់​លើ​ក្បាល​ប្រជាជន​ ខ្មែរ​ក៏​មិន​ដឹង...។ ប្រធានាធិបតី អូបាម៉ា មក ខ្ញុំ​ស្នើ​ដោះស្រាយ​បំណុល​ហ្នឹង សុំ​ឲ្យ​គាត់​លុប​ចោល​ប៉ុណ្ណេះ​ទៅ ហើយ​សល់​ប៉ុន្មាន​ទៀត សង​តាម​អត្រា​ការ​ប្រាក់​សម្បទាន ឬ​ក៏​សុំ​ឲ្យ​ផ្ទេរ​បំណុល​ហ្នឹង​មក​ជា​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស។ រហូត​ដល់​ម៉ោង​នេះ​អត់​ទាន់​ព្រមព្រៀង​គ្នា​ទេ»
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ធ្លាប់​បាន​មាន​ប្រសាសន៍​កាល​ពី​​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ប្រទេស​កម្ពុជា ថា សហរដ្ឋអាមេរិក​ដោះស្រាយ​បញ្ហា​បំណុល​នេះ​ដោយ​យុត្តិធម៌។
មួយ​វិញ​ទៀត ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា លោក វីល្លៀម ថត (William Todd) បាន​មាន​ប្រសាសន៍​ក្នុង​គេហទំព័រ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​ថា សហរដ្ឋអាមេរិក និង​កម្ពុជា មាន​ទស្សនៈ​ផ្ទុយ​គ្នា​លើ​សំណុំ​រឿង​បំណុល​នេះ។
លោក​បាន​ពន្យល់​ថា ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក បាន​ទទួល​ស្គាល់​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ​ក្នុង​ការ​ សង​បំណុល​ដោយ​រដ្ឋាភិបាល​បន្តបន្ទាប់។ បើ​សិន​ណា​ប្រទេស​ណា​មួយ​រំពឹង​ថា បំណុល​ដែល​ខ្លួន​ជំពាក់​កន្លង​មក​ត្រូវ​បាន​លុប​ចោល​ដោយសារ​តែ​ផ្លាស់ប្ដូរ​ រដ្ឋាភិបាល​ថ្មី​នោះ ដូច្នេះ​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ​ទាំង​មូល​ស្ដីពី​បំណុល ក៏​ត្រូវ​ខូច​ខាត​ដែរ។
ចំពោះ​ប្រទេស​កម្ពុជា លោក វីល្លៀម ថត បាន​បញ្ជាក់​ថា កម្ពុជា​មាន​ការ​ទទួល​ខុស​ត្រូវ​សង​បំណុល​សហរដ្ឋអាមេរិក បើ​មិន​ដូច្នេះ​ទេ កម្ពុជា​មិន​អាច​មាន​លទ្ធភាព​ខ្ចី​លុយ​ដូច​ប្រទេស​ភាគ​ច្រើន​ទៀត​ឡើយ ដើម្បី​យក​មក​ចំណាយ​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​ផ្លូវ​ថ្នល់ មន្ទីរពេទ្យ និង​អគ្គិសនី​ជាដើម។
ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​បញ្ជូន​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ចូសេហ្វ យន់ (Joseph Yun) បាន​ចរចា​ជា​ច្រើន​លើក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​បំណុល​ដែល​របប​សេនាប្រមុខ លន់ នល់ បាន​ជំពាក់​ទាំង​ដើម​ទាំង​ការ​ប្រាក់​រហូត​ដល់​ពេល​នេះ​ចំនួន​ជាង ៤០០​លាន​ដុល្លារ​អាមេរិក។ ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​បាន​ចុះ​សម្រុង​គ្នា​នៅ​ឡើយ ក្នុង​ការ​សង​បំណុល​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

Cancel the debts only when Hun Sen agrees to:

1. A free and fair election
2. Step down peacefully
3. Let the US, the Loaner to monitor all
progress.
4. If none of the above happens, the loans still stand

Anonymous said...

8:54 am, I agree with you. No one will give you money for free. If they give you money, they must set some conditions of what they wanted. In the case of Cambodia, the U.S conditions have been very consistent from the beginning: respect for human rights, free and fair election, lessen corruption, reforms of justice system and the democratic process, military and police must remain neutral etc, etc.

Hun Sen is begging America to forgive the debts, but he refused all American demands on human rights and reform of the democratic process, like running fair elections etc. In this case America is unlikely to give the money for free without getting any concessions back from Hun Sen.

Anonymous said...

Both of you above plus U.S sound like begging Hun sen to step down for the dept that Hun sen have nothing to do with it is like begging Hun sen to cut off his dick which is he needs most even if his dick is dead!.....lol...lol...Hun sen cares about his survival and powers,without powers he knews he'll be dead,between living and death Hun sen chooses to LIVE,therefore,he'll do anything to survive!!!!!! Ha....ha.. I knew Hun sen have no other choice but to stay in power as long as he can,because yuon Hanoi is on his tail if he fails to win,Hun sen is death.

Hun sen didn't even cares if the whole country turn to year ZERO again,all Hun needs is powers,no other way around Hun sen is dealing with DEMON[HANOI]is No way out death is not an option for Hun sen, to stay alive will depending on his cleverness to stay in s powers!....

Yobal Khmer

Anonymous said...

O and A are good for supporting.

Anonymous said...

Let's say Cambodia now owed US of A $ 400 millions. First CPP has
to honor the request made by US Asistant Sect. Posner to Phnom Penh
recently.

After this year election,with Sam Raingsy includes,a new parliament
which will compose almost equal numbers of law makers from CPP and
NRCP will work hard for Cambodia.

Borrow another $ 400 millions from the USA. Take that new borrowed
money to develop Cambodia without one cent to corruption. Invite the
US ambassador to Cambodia to the inauguration ceremonies and acknowl-
edge US generosity to the Khmer nation.

After all of those happy events,Cambodia will owe US of A only $ 400
million .

KPCS