A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 3 February 2013

Khmer Krom community disappointed that the authority did not allow their community to participate in the funeral procession of King Father Sihanouk, while the Vietnamese, Chinese, Cham and tribal communities are allowed ខ្មែរ​កម្ពុជា​ក្រោម​ប្រតិកម្ម​ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​រួម​ដង្ហែ​ព្រះបរមសព

Khmer Krom community disappointed that the authority did not allow their community to participate in the funeral procession of King Father Sihanouk, while the Vietnamese, Chinese, Cham and tribal communities are allowed.

ដោយ ខែ សុណង RFA
2013-02-02
តំណាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រតិកម្ម​ចំពោះ​ការ​រៀបចំ​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ដែល​ពុំ​បាន​ដាក់​អ្នក​តំណាង​ពួក​គេ​នៅ​ក្នុង​ក្បួន​ដង្ហែ​នោះ ថា​ជា​ការ​បាត់​អត្តសញ្ញាណ​ខ្មែរ​កម្ពុជា​ក្រោម និង​មិន​បាន​តប​ស្នង​សង​គុណ​ព្រះ​មហា​វីរក្សត្រ។

RFA/Vohar Cheath, Tribal people marching during Sihanouk's funeral procession.
ផែន​តំណាង​ជន​ជាតិ​ភាគ​តិច​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក តាំង សារៈ បាន​ថ្លែង​ថា នៅ​ក្នុង​ចំណោម​ផែន​ទាំង​១១ នៅ​ក្នុង​ក្បួន​ដង្ហែ លោក​ចាប់​អារម្មណ៍​ជាង​គេ គឺ​ផែន​ជន​ជាតិ​ដើម​ភាគ​តិច និង​ផែន​ជន​ជាតិ​ចិន ជន​ជាតិ​វៀតណាម និង​ផែន​ជន​ជាតិ​ចាម ដែល​ជា​ជន​ជាតិ​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ត្រូវ​បាន​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​ទ្រង់​សន្ដោស​ប្រោសប្រណី​រាប់​អាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ដូច​ ជា​កូន​ចៅ​របស់​ព្រះអង្គ។
ដោយ​ឡែក សម្រាប់​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ ទ្រង់​ក៏​មាន​ព្រះ​ទ័យ​ដូច​គ្នា​នេះ​ដែរ។ លោក តាំង សារៈ បញ្ជាក់​ថា លោក​មិន​ដឹង​ថា អ្នក​រៀបចំ​យល់​ឃើញ​យ៉ាង​ណា​ដែល​មិន​តម្រូវ​ឲ្យ​មាន​ផែន​របស់​ខ្មែរ​កម្ពុជា ​ក្រោម នៅ​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព កាល​ពី​ថ្ងៃ​ទី១ កុម្ភៈ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ញឹក ប៊ុនឆៃ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២ កុម្ភៈ ដោយ​លោក​មាន​ប្រសាសន៍​ថា​រវល់។
សាស្ត្រាចារ្យ​ផ្នែក​អរិយធម៌​ខ្មែរ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ព្រាប ចាន់ម៉ារ៉ា បាន​ឲ្យ​ដឹង​ថា តាម​ទំនៀម​ទម្លាប់​ខ្មែរ​តាំង​ពី​បរម​បុរាណ នៅ​ពេល​មាន​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព ព្រះមហាក្សត្រ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដូច​ជា ហ្លួង​នរោត្តម ហ្លួង​ស៊ីសុវត្ថិ ហ្លួង​មុនីវង្ស ហ្លួង​សុរាម្រិត រួម​ទាំង​សម្ដេច​ព្រះសង្ឃ​រាជ ទៀង ព្រះសង្ឃ​រាជ ផុល ទេស និង​ព្រះសង្ឃ​រាជ ជួន ណាត ជាដើម គេ​តែង​អញ្ជើញ​ជាតិ​សាសន៍​ផ្សេងៗ​ដែល​រស់នៅ​ក្នុង​ដែន​ដី​ខ្មែរ ចាត់​ទុក​ថា​ជា​ពល​របស់​ខ្មែរ និង​សុទ្ធ​តែ​ពលរដ្ឋ​ខ្មែរ ឲ្យ​មក​ចូល​រួម​ហែហម​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ដូច​គ្នា។
សម្រាប់​ព្រះ​រាជ​ពិធី​នៅ​ថ្ងៃ​ទី២ កុម្ភៈ ដែល​ជា​ថ្ងៃ​តម្កល់​ព្រះ​បរម​រតន​កោដ្ឋ នៅ​លើ​បញ្ចា ៩​ជាន់​នៃ​វាល​ព្រះ​បរម​មេរុ គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី មាន​កម្មវិធី​តាម​បែប​ព្រះ​រាជប្បវេណី​នៃ​ព្រះមហាក្សត្រ និង​ជា​ថ្ងៃ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​ថ្វាយ​បង្គំ ដើម្បី​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ជា​លើក​ចុង​ក្រោយ។
កម្មវិធី​បន្ត​ថា ចាប់​ពី​ម៉ោង ២​រសៀល ដល់​ម៉ោង ៥​ល្ងាច អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បាន​ចូល​ថ្វាយ​បង្គំ ព្រះបរមសព ព្រះ​បរម​រតន​កោដ្ឋ។ នៅ​ម៉ោង ៥​ល្ងាច ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សម្ដេច​ព្រះ​អគ្គមហេសី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ យាង​មក​ដល់​ព្រះ​បរម​មេរុ ថ្វាយ​បង្គំ​ព្រះបរមសព តាម​ទ្វារ​ទិស​ខាង​ត្បូង៕

4 comments:

Anonymous said...

Vietnamses & Chineses have their good reasons to mourn
Sihanouk death ; why ( young generation ) Kampuchea Krom people have missed the king so much ?
After March 18 , 1970 Son Ngoc Thanh who led his huge
liberation force which supported by USA to join Lon Nol 's
together to free Cambodia & Kampuchea Krom from Vietnam . Then , Prince Sihanouk who put his personal revenge ahead of national interest joined Vietcong & Khmer
Rouge . Sihanouk kicked Son Ngoc Thanh out because the
later insisted that the Independent from France must include
Kampuchea Krom . Sihanouk won the Independent when
France was ready to walk out to Indochina ( Krabei See srev
bong min denh Krabei deu chenh bong denh oy srey meul ) . Now Khmer voters must know that Hun Sen is shedding
his crocodile tear for Sihanouk death and the lavish funeral
is only for political reason ( Sihanouk has helped CPP , even he's dead ) . I wonder how King Sihamini is feeling for he
cannot welcome some of his own relatives to his
own father's funeral ?

Anonymous said...

Please don't make mistake. Khmer Krom is not a minority. They are of course Khmer people, like we all Khmer from the main land.

Anonymous said...

ah Hun Sen is to blame

Anonymous said...

Khmer Krom is given by Sihanouk to Vietnam. They are dead. Who do Khmer Krom represent at his funeral? Vietnam or Cambodia. Sorry the already have their representatives. Son Ngoc Thanh needs to realize that he's not Hun Sen puppy nor is he Yiek Cong puppet. If he doesn't like to live with Yiek Cong, go live under Hun Sen.