Khmer Krom community disappointed that the authority did not allow their community to participate in the funeral procession of King Father Sihanouk, while the Vietnamese, Chinese, Cham and tribal communities are allowed.
ដោយ ខែ សុណង RFA
2013-02-02
តំណាងសហគមន៍ខ្មែរកម្ពុជាក្រោម
បានប្រតិកម្មចំពោះការរៀបចំព្រះរាជពិធីដង្ហែព្រះបរមសព
ព្រះមហាវីរក្សត្រ
ដែលពុំបានដាក់អ្នកតំណាងពួកគេនៅក្នុងក្បួនដង្ហែនោះ
ថាជាការបាត់អត្តសញ្ញាណខ្មែរកម្ពុជាក្រោម
និងមិនបានតបស្នងសងគុណព្រះមហាវីរក្សត្រ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក
ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក តាំង សារៈ បានថ្លែងថា
នៅក្នុងចំណោមផែនទាំង១១ នៅក្នុងក្បួនដង្ហែ លោកចាប់អារម្មណ៍ជាងគេ
គឺផែនជនជាតិដើមភាគតិច និងផែនជនជាតិចិន ជនជាតិវៀតណាម
និងផែនជនជាតិចាម ដែលជាជនជាតិរស់នៅក្នុងទឹកដីកម្ពុជា
ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
ដែលព្រះអង្គទ្រង់សន្ដោសប្រោសប្រណីរាប់អានយកព្រះទ័យទុកដាក់ដូច
ជាកូនចៅរបស់ព្រះអង្គ។
ដោយឡែក សម្រាប់ខ្មែរកម្ពុជាក្រោម
កាលពីព្រះអង្គនៅមានព្រះជន្មនៅឡើយ
ទ្រង់ក៏មានព្រះទ័យដូចគ្នានេះដែរ។ លោក តាំង សារៈ បញ្ជាក់ថា
លោកមិនដឹងថា
អ្នករៀបចំយល់ឃើញយ៉ាងណាដែលមិនតម្រូវឲ្យមានផែនរបស់ខ្មែរកម្ពុជា
ក្រោម នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព កាលពីថ្ងៃទី១ កុម្ភៈ។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក ញឹក ប៊ុនឆៃ
សមាជិកគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព
ព្រះមហាវីរក្សត្រ ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២ កុម្ភៈ
ដោយលោកមានប្រសាសន៍ថារវល់។
សាស្ត្រាចារ្យផ្នែកអរិយធម៌ខ្មែរ
នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រាប ចាន់ម៉ារ៉ា បានឲ្យដឹងថា
តាមទំនៀមទម្លាប់ខ្មែរតាំងពីបរមបុរាណ
នៅពេលមានព្រះរាជពិធីដង្ហែព្រះបរមសព ព្រះមហាក្សត្រ
ពីមួយជំនាន់ទៅមួយជំនាន់ ដូចជា ហ្លួងនរោត្តម ហ្លួងស៊ីសុវត្ថិ
ហ្លួងមុនីវង្ស ហ្លួងសុរាម្រិត រួមទាំងសម្ដេចព្រះសង្ឃរាជ ទៀង
ព្រះសង្ឃរាជ ផុល ទេស និងព្រះសង្ឃរាជ ជួន ណាត ជាដើម
គេតែងអញ្ជើញជាតិសាសន៍ផ្សេងៗដែលរស់នៅក្នុងដែនដីខ្មែរ
ចាត់ទុកថាជាពលរបស់ខ្មែរ និងសុទ្ធតែពលរដ្ឋខ្មែរ
ឲ្យមកចូលរួមហែហមនៅក្នុងព្រះរាជពិធីដូចគ្នា។
សម្រាប់ព្រះរាជពិធីនៅថ្ងៃទី២ កុម្ភៈ
ដែលជាថ្ងៃតម្កល់ព្រះបរមរតនកោដ្ឋ នៅលើបញ្ចា
៩ជាន់នៃវាលព្រះបរមមេរុ គណៈកម្មាធិការជាតិរៀបចំព្រះរាជពិធី
មានកម្មវិធីតាមបែបព្រះរាជប្បវេណីនៃព្រះមហាក្សត្រ
និងជាថ្ងៃដែលអនុញ្ញាតឲ្យពលរដ្ឋចូលថ្វាយបង្គំ
ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ជាលើកចុងក្រោយ។
កម្មវិធីបន្តថា ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច
អនុញ្ញាតឲ្យពលរដ្ឋបានចូលថ្វាយបង្គំ ព្រះបរមសព ព្រះបរមរតនកោដ្ឋ។
នៅម៉ោង ៥ល្ងាច ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ និងសម្ដេចព្រះអគ្គមហេសី ព្រះវររាជមាតាជាតិខ្មែរ
យាងមកដល់ព្រះបរមមេរុ ថ្វាយបង្គំព្រះបរមសព តាមទ្វារទិសខាងត្បូង៕
4 comments:
Vietnamses & Chineses have their good reasons to mourn
Sihanouk death ; why ( young generation ) Kampuchea Krom people have missed the king so much ?
After March 18 , 1970 Son Ngoc Thanh who led his huge
liberation force which supported by USA to join Lon Nol 's
together to free Cambodia & Kampuchea Krom from Vietnam . Then , Prince Sihanouk who put his personal revenge ahead of national interest joined Vietcong & Khmer
Rouge . Sihanouk kicked Son Ngoc Thanh out because the
later insisted that the Independent from France must include
Kampuchea Krom . Sihanouk won the Independent when
France was ready to walk out to Indochina ( Krabei See srev
bong min denh Krabei deu chenh bong denh oy srey meul ) . Now Khmer voters must know that Hun Sen is shedding
his crocodile tear for Sihanouk death and the lavish funeral
is only for political reason ( Sihanouk has helped CPP , even he's dead ) . I wonder how King Sihamini is feeling for he
cannot welcome some of his own relatives to his
own father's funeral ?
Please don't make mistake. Khmer Krom is not a minority. They are of course Khmer people, like we all Khmer from the main land.
ah Hun Sen is to blame
Khmer Krom is given by Sihanouk to Vietnam. They are dead. Who do Khmer Krom represent at his funeral? Vietnam or Cambodia. Sorry the already have their representatives. Son Ngoc Thanh needs to realize that he's not Hun Sen puppy nor is he Yiek Cong puppet. If he doesn't like to live with Yiek Cong, go live under Hun Sen.
Post a Comment